សុំទោស! ដែលខ្ញុំមិនអាចធ្វើជាមនុស្សល្អរបស់អ្នករហូតទៅ ខ្ញុំលែងជាមនុស្សល្អបំផុតសម្រាប់អ្នកទៀតហើយ

New Copy
ការផ្សាយពាណិជ្ជកម្ម

ច្រើនឆ្នាំដែលយើងបានស្គាល់គ្នា អ្នកក៏តែងតែសរសើរខ្ញុំរហូតមកថា ” ខ្ញុំជាមនុស្សល្អបំផុតសម្រាប់អ្នក … “ អ្នកក៏តែងតែនិយាយថា ចង់នៅក្បែរខ្ញុំ ខ្ញុំទៅទីណា អ្នកក៏តាមទៅទីនោះ មិនថាមានរឿងអ្វីកើតឡើងទេ អ្នកក៏នឹងនៅតែនៅក្បែរខ្ញុំ ព្រមរួមសុខទុក្ខជាមួយខ្ញុំរហូតទៅ អ្នកជាមនុស្សដែលស្ដាប់រឿងក្នុងចិត្តរបស់ខ្ញុំច្រើនជាងគេ ហើយខ្ញុំក៏ជាមនុស្សដែល ដឹង និងស្គាល់អ្នកច្បាស់បំផុត។

ប៉ុន្តែប៉ុន្មានឆ្នាំកន្លងផុតទៅ គ្រប់យ៉ាង បានត្រឹមតែជាអនុស្សាវរីល្អបំផុតតែប៉ុណ្ណោះ វាគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ ព្រោះពេលនេះ យើងលែងមានអ្វីទំនាក់ទំនងគ្នាទៀតហើយ តាមពិតទៅ យើងមិនបានសូម្បីតែឈ្លោះគ្នា ខ្ញុំមិនទាំងដឹងផងថា ការពិតទៅ អ្នកនឹងខ្ញុំមានបញ្ហាអ្វី? នៅសុខៗ យើងស្រាប់តែអត់និយាយរកគ្នា យូរៗទៅ យើងក៏កាន់តែឃ្លាតឆ្ងាយពីគ្នា ខ្ញុំមិនដូចមុន ឬមកពីអ្នកប្រែប្រួល? គម្លាតរវាងយើងទាំងពីរ បានក្លាយទៅជាបញ្ហាចាក់ដោតក្នុងចិត្ត និងសំណួរពេញខួរក្បាលរបស់ខ្ញុំ តើយើងមានបញ្ហាអ្វីទៅ?

ការផ្សាយពាណិជ្ជកម្ម
89595911_560033551534865_5458124261723996160_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងថា អ្នកប្រែប្រួល ឬមកពីខ្ញុំស្គាល់អ្នកមិនច្បាស់? ខ្ញុំគ្រាន់តែខឹង និងស្អប់ខ្លួនឯងខ្លាំង ដែលមិនអាចថែរក្សាអ្នកបានរហូតទៅ ខ្ញុំមានតែពាក្យថា សុំទោស ដែលមិនអាចធ្វើជាមនុស្សល្អបំផុតរបស់អ្នក សុំទោស ដែលរយៈពេលកន្លងមកនេះ ខ្ញុំហាក់ព្រងើយកន្តើយ មិនយកចិត្តទុកដាក់ និងធ្វើឱ្យបាត់បង់អ្នកទៅបែបនេះ។

តាមពិត មិនមែនខ្ញុំល្អសម្រាប់អ្នកទេ គឺអ្នកល្អបំផុតសម្រាប់ខ្ញុំ ខ្ញុំស្ដាយ ដែលកន្លង ខ្ញុំមិនសូវយកចិត្តទុកដាក់ និងមើលថែអ្នកឱ្យបានល្អ រហូតដល់ពេលដែលបាត់បង់ ទើបខ្ញុំដឹងថា ខ្ញុំខុសខ្លាំង ខ្ញុំអន់បំផុត ហើយក៏ស្ដាយខ្លាំងបំផុត ដែលបណ្ដោយឱ្យមនុស្សដែលតែងតែល្អ និងស្រឡាញ់ខ្ញុំខ្លាំង ត្រូវចាកចេញទាំងស្ងៀមស្ងាត់បែបនេះ … ខ្ញុំដឹងថា ទង្វើរបស់ខ្ញុំកន្លងមកនេះ ធ្វើឱ្យអ្នកឈឺចាប់ និងឆ្អែតចិត្តខ្លាំង ទើបអ្នកចាកចេញទៅទាំងមិនប្រាប់ថា ខឹងខ្ញុំរឿងអ្វី ហើយខ្ញុំបានធ្វើខុសអ្វី? ចុងក្រោយ សល់ត្រឹមពាក្យ ” សោកស្ដាយ វិប្បដិសារី និងសុំទោសមនុស្សល្អបំផុតរបស់ខ្ញុំ …”៕

ការផ្សាយពាណិជ្ជកម្ម
90183153_562952994576254_1099031214209105920_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី​ អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑