
សួរថា ខ្លាចខ្មាសអ្នកណា ជួយការងារប្រពន្ធយើងសោះ ការងារក្នុងផ្ទះយើងសោះហ្នឹង
មានមនុស្សមួយចំនួនគិតថា ការងារក្នុងផ្ទះជាការងារមនុស្សស្រី ចំណែកការងារក្រៅផ្ទះ ទើបជាការងាររបស់មនុស្សប្រុស។ ជាប្ដី ជាមេគ្រួសារ មានតួនាទីរកលុយយកមកផ្គត់ផ្គង់ក្នុងគ្រួសារ ចំណែកការងារក្នុងផ្ទះ ដាំបាយ ធ្វើម្ហូប រៀបចំផ្ទះ មើលថែទាំកូនចៅ ជាការងារប្រពន្ធ ដែលជាស្ត្រីមេផ្ទះ។ ក៏មានមនុស្សមួយចំនួនទៀតគិតថា មនុស្សប្រុសធ្វើការងារស្រីអន់ណាស់ មិនសមជាប្រុស ក៏មានប្ដីខ្លះ គិតថា មិនធ្វើទេការងារផ្ទះ ខ្លាចខ្មាសគេ ខ្លាចមិត្តភក្តិបនភឿនសើចចំអក ខ្លួនជាប្រុស សមធ្វើការងារស្រី …។ ប៉ុន្តែការពិត គ្រប់ការងារទាំងអស់ គឺមិនដែលប្រកាន់ភេទ ឬតួនាទីជាប្ដី ឬប្រពន្ធឡើយ គឺមានតែមនុស្សទេដែលប្រកាន់ការងារ មនុស្សយើងទេដែលគិតតែខ្លួនឯង…











