មនុស្សដែលខ្លាំងពូកែ មិនមែនទាល់តែជោគជ័យលើការងារ ការរកស៊ី ទើបជោគជ័យនោះឡើយ

1
ការផ្សាយពាណិជ្ជកម្ម

អ្នកខ្លះគិតថា ជីវិតនេះឱ្យតែមានលុយ មានឡាន មានផ្ទះ មានគ្រប់យ៉ាង ការងារជោគជ័យ ការរកស៊ីរីកលូតលាស់ដុះដាល នោះហើយជាភាពជោគជ័យនៅក្នុងជីវិត តែតាមការពិត ទាំងអស់នេះ គឺសុទ្ធតែជាចំណុចដើម្បីបំពេញមហិច្ឆតា សម្បកក្រៅរបស់មនុស្សម្នាក់ៗ ដើម្បីឱ្យរស់នៅចុះសម្រុងក្នុងសង្គមបច្ចុប្បន្នតែប៉ុណ្ណោះ។

ប៉ុន្តែ ភាពខ្លាំងពូកែ និងជោគជ័យពិតប្រាកដរបស់មនុស្សម្នាក់ៗ គឺស្ថិតនៅលើចំណុចមួយចំនួននេះទៅវិញទេ ទើបគេហៅថា ជាភាពខ្លាំង និងជោគជ័យ និងមានតម្លៃបំផុតនៅក្នុងជិវិត។

ការផ្សាយពាណិជ្ជកម្ម
84169057_923014718155752_6948556502747578368_o
រូបតំណាង

១. អាចបំពេញក្ដីស្រមៃខ្លួនឯងបាន
មនុស្សម្នាក់ៗ សុទ្ធតែមានបំណងប្រាថ្នា ការស្រមៃចង់បានអ្វីមួយនៅក្នុងជីវិត ដូ្នចេះប្រសិនបើយើងអាចសម្រេចនូវបំនងរបស់ខ្លួនឯងបាន នោះហើយជាផាពខ្លាំងពូកែរបស់យើងពិតប្រាកដ។

២. អាចមើលថែ និងចិញ្ចឹមអ្នកមានគុណបាន
រឿងធ្វើការរកស៊ីឱ្យមានបាន មានមនុស្សច្រើនណាស់ដែលអាចធ្វើបាន តែមិនប្រាកដថា អ្នកទាំងនោះ សុទ្ធតែព្រមចិញ្ចឹមមើលថែអ្នកមានគុណនោះឡើយ។ អ្នកខ្លះ មានពេក បែរជាមានចិត្តចង្អៀតចង្អល់នឹងអ្នកមានគុណទៅវិញ ព្រោះរបស់តែបំពេញមហិច្ឆតារបស់ខ្លួន គ្មានសូម្បីតែពេលហូបបាយជាមួយឪពុកម្ដាយចាស់ៗ។ សូមកុំភ្លេចថា ទោះអ្នកមានប៉ុនណាក៏ដោយ តែបើអ្នកមិនអាចមើលថែអ្នកមានគុណឱ្យរស់នៅមានក្ដីសុខ និងសប្បាយចិត្តពេលគាត់ចាស់នោះ អ្នកក៏នៅតែជាបុគ្គលបរាជ័យដដែលទេ។

ការផ្សាយពាណិជ្ជកម្ម
86296453_931737683950122_3299143372819660800_o
រូបតំណាង

៣. អាចមានគ្រួសារល្អ រស់នៅមានក្ដីសុខសុភមង្គល
ការងារជោគជ័យ មុខរបរលក់ដូរដាច់ តែមិនអាចផ្ដល់សុភមង្គលឱ្យក្រុមគ្រួសារ មិនមានពេលនៅជាមួយប្ដី ប្រពន្ធ កូនជុំគ្នា សួរថា ជីវិតនេះខំប្រឹងដើម្បីអី? វានៅតែគ្មានន័យដដែលទេ។

មនុស្សជោគជ័យពិត ទាល់តែអាចផ្ដល់ក្ដីសុខ មានពេលជួបជុំគ្រួសារ ធ្វើឱ្យមនុស្សដែលខ្លួនស្រឡាញ់មានក្ដីសុខ និងសុភមង្គល មានពេលវេលាសប្បាយឱ្យខ្លួនឯង និងគ្រួសារបានច្រើន ទើបជីវិតមានន័យ ជាជោគជ័យដ៏ធំធេងបំផុត៕

ការផ្សាយពាណិជ្ជកម្ម

87285840_932590590531498_3785832531178291200_n

87962031_936349860155571_1250672696816041984_o
រូបតំណាង

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑