តើមនុស្សបែបណា ដែលហៅថាមនុស្សដែលល្អបំផុត សម្រាប់យើង?

3
ការផ្សាយពាណិជ្ជកម្ម

គេថា មនុស្សល្អឥតខ្ចោះ ឬល្អបំផុត​ មិនងាយរកបានឡើយ តែបើយយើងអាចរកមនុស្សដែលយើងស្រឡាញ់ពិតប្រាកដឃើញ នោះយើងនឹងបានជួបមនុស្សល្អបំផុត និងល្អឥតខ្ចោះមិនខានទេ។

83881637_2244563702516255_3746888950308929536_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចពាក្យថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ រកមនុស្សល្អគ្រប់១០ គឺមិនមានទេ តែមនុស្សដែលយើងស្រឡាញ់ពិតប្រាកដ មិនពិបាករកទេ ព្រោះមនុស្សដែលយើងស្រឡាញ់ គេប្រាកដជាល្អគ្រប់យ៉ាងសម្រាប់យើង ប្រៀបដូចជា ឪពុកម្ដាយដែលស្រឡាញ់យើងអ៊ីចឹង មិនថាបែបណា ទោះអ្នកដទៃមិនឱ្យតម្លៃយើង តែយ៉ាងណា ក៏យើងនៅតែជាមនុស្សដែលល្អ និងមានតម្លៃបំផុតសម្រាប់ពួកគាត់។

ការផ្សាយពាណិជ្ជកម្ម
85212091_2244570999182192_322620230830391296_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បានជួបមនុស្សដែលយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើងវិញ វាគឺជារឿងដែលល្អ និងមានន័យបំផុត ទោះស្ថិតក្នុងកាលៈទេសៈណា ពេលវេលាណាទេ គេនៅតែជាមនុស្សល្អសម្រាប់យើង ហើយយើងក៏ជាមនុស្សដែលល្អបំផុតសម្រាប់គេដែរ៕

84770532_2244567552515870_3053319644027813888_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑