ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Khmer Riel
សង្គម

នេះជាក្រដាសប្រាក់ឆ្នាំ១៩៧៥-១៩៧៩ ដែលមានតែរូប តែពុំដែលមានអ្នកស្រុកចាយ

កាលពីសម័យខ្មែរក្រហម ជំនាន់ ប៉ុលពត ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ​គឺជារបបដ៏ខ្មៅងងឹតមួយសម្រាប់ប្រជាជនខ្មែរ ​ដែលមានរយៈពេលដល់ទៅ ​៣ឆ្នាំ ៨ខែ  ២០ថ្ងៃឯណោះ  ដែលប្រជាជនខ្មែរធ្លាក់នៅក្នុងទុក្ខវេទនា  អត់ឃ្លាន ​ថែមទាំងបាត់បង់ជីវិតគួរឱ្យសង្វេក កំឡុងពេលជិត៤ឆ្នាំនេះ ប្រជាជនខ្មែរប្រហែលជាពីរលាននាក់ ត្រូវបានសម្លាប់ទាក់ទងនឹងខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ ហើយដោយសារតែចំនួនដ៏ច្រើននៃមរណភាពកំឡុងការដឹកនាំគ្រប់គ្រងរបស់ពួកខ្មែរក្រហមនេះហើយ បានជា​គេចាត់ទុកថាជាការប្រល័យពូជសាសន៍ និងត្រូវគេស្គាល់ជាទូទៅថាជា ការប្រល័យពូជសាសន៍ខ្មែរ ។ ក្នុងរបបនេះទាំងប្រជាជនទាំងអស់សុទ្ធតែមានភាពវេទនាខ្លាំងដោយការបង្ខំធ្វើការ ​ការចែករបបអាហារដោយខ្វះខាត ​ដូច្នេះហើយសម័យនោះក្រដាសប្រាក់គឺគ្មានតម្លៃនោះឡើយ ​ដោយរបស់ដែលមានតម្លៃដូចជាសំលៀកបំពាក់ របស់ប្រើប្រាស់ ​គ្រឿងអងលង្ការ ​ឬមាសជាដើម …

5e345bbf5bc79c24784b0e55
សង្គម

(វីដេអូ) រឿង​ធំ​ស្វាគមន៍​ខែ​កុម្ភៈ សហភាព​អឺរ៉ុប​ដក​ទង់ជាតិ​អង់គ្លេស​ចេញ​ជា​ផ្លូវការ​ហើយ

បើ​តាម​ការ​ចុះ​ផ្សាយ​ដំណឹង​ផ្លូវការ​ផ្ទុះ​ពេញ​សារព័ត៌មាន​បរទេស​នៅ​ព្រឹក​ថ្ងៃ​ទី ១ ​កុម្ភៈ ឆ្នាំ ២០២០ នេះ គឺ​ចក្រភព​អង់គ្លេស​បាន​ដក​ខ្លួន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ហើយ ក្រោយ​ប្រកាស​ចុះចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ១៩៧៣ ដោយ​កាល​នោះ​ធ្វើ​ឡើង​ព្រម​គ្នា​ជាមួយ​នឹង​ប្រទេស​ដាណឺម៉ាក និង​សាធារណរដ្ឋ​អៀរឡង់។ ការ​បែកបាក់​រមែង​ឈឺចាប់​រវាង​ភាគី​ទាំង​សងខាង ហើយ​ភ្លាមៗ​ក្រោយ​ធ្វើ​សេចក្តី​ប្រកាស​រាល់​បណ្តា​ស្ថាប័ន​និង​ទីស្នាក់ការ​កណ្តាល​ទាំង​អស់​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​សម្រេច​ឲ្យ​ដក​ទង់ជាតិ​ចក្រភព​អង់គ្លេស​ចេញ​ដែល​ពី​មុន​មក​ឈរ​អម​នៅ​ប្រទេស​ទាំង ២៧ ផ្សេង​ទៀត។ ជាមួយ​គ្នា​នោះ​ដែរ​សម្រាប់​ចក្រភព​អង់គ្លេស​ផ្ទាល់​ក៏​ប្រកាស​ឲ្យ​ស្ថាប័ន​របស់​ខ្លួន​ដក​ចោល​នូវ​ទង់ជាតិ​សហភាព​អឺរ៉ុប​ដូច​គ្នា៕ ទស្សនា​វីដេអូ​ខាង​ក្រោម៖ ÚLTIMA HORA | El Parlamento europeo arría la bandera británica ante…

Web Cover
កីទ្បា

Carrasco បានត្រឡប់មកចូលរួមជាមួយ Atletico Madrid​ ហើយ Arsenal បានខ្ចីខ្សែរការពារម្នាក់ពីក្លឹប​….

Yannick Carrasco បានត្រឡប់មកចូលរួមជាមួយ Atletico Madrid ម្តងទៀត។បន្ទាប់ពីក្លឹបDalian Yifang នៅលីគកំពូលចិនបានខ្ចីជើង។ កីឡាករសញ្ជាតិប៊ែលហ្សិក Carrasco បានហ្វឹកហាត់ជាមួយ Atletico មុនពេលបញ្ជាក់ពីកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសនៅថ្ងៃសុក្រនេះហើយគ្រូបង្វឹក Simeone សង្ឃឹមថានឹងអាចកោះហៅរូបគេលេងនៅក្នុងជំនួប LaLiga ជាមួយគូប្រជែង Real Madrid នៅ Santiago Bernabeu នៅថ្ងៃសៅរ៍។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចាកចេញពី Monaco មកចូលរួមជាមួយ Atletico ក្នុងឆ្នាំ ២០១៥ និងបានចាកចេញទៅលេងនៅ…

84461832_2516854898441940_8143331007660032_n
សង្គម

ពេលដែលមានគេនៅក្បែរ យើងមិនដឹងទេថា គេសំខាន់ប៉ុនណា យើងស្រឡាញ់គេប៉ុន​ណា រហូតពេលបែក ពេលមានអ្នកផ្សេងចូលមក ទើបយើងនឹកស្ដាយក្រោយ

កំហុសរបស់មនុស្សយើងគឺ មិនចេះថែមនុស្សល្អដែលនៅក្បែរខ្លួន ពេលដែលមានគេនៅក្បែរ មិនដែលមើលឃើញ និងឱ្យតម្លៃ និងផ្ដល់ក្ដីស្រឡាញ់ដល់គេឡើយ។ រហូតដល់ពេលបែក រហូតដល់ពេលមានអ្នកផ្សេងចូលមកជំនួសតំណែងដែលខ្លួនធ្លាប់មាន ទើបភ្ញាក់ខ្លួនថា កន្លងមកមិនគប្បី កន្លងមកខ្លួនធ្វេសប្រហែស ព្រងើយកន្តើយ ធ្វើឱ្យបាត់បង់គេទៅ។ ពេលដែលនៅក្បែរគ្នា ទាក់ទងគ្នា មិនដែលមានចិត្តស្រឡាញ់ ចេះត្រឹមតែបណ្ដែតបណ្ដោយ ហើយធ្វើឱ្យដៃគូឈឺចាប់ និងខូចចិត្តតែប៉ុណ្ណោះ ដល់ពេលមួយដែលគេបានជួបអ្នកក្រោយ ដល់ពេលដឹងថា មានអ្នកផ្សេងកំពុងតែទាក់ទងគេ ដល់ពេលដែលគេបានទៅអ្នកផ្សេង ទើបដឹងថា ខ្លួនស្រឡាញ់គេខ្លាំងប៉ុនណា សោកស្ដាយ មានវិប្បដិសារីខ្លាំងយ៉ាងណា ដែលត្រូវបាត់បង់គេទៅ។ ចង់ឱ្យគេវិលត្រឡប់មកវិញ តែវាមិនអាចទេ គេបានជួបអ្នកថ្មីហើយ គេរកក្ដីសុខ…

444
សង្គម

កាល​ផ្ទុះ​វីរុស SARS ប៉ះពាល់​សេដ្ឋកិច្ច​ពិភពលោក​ ៤០ ពាន់​លាន​ដុល្លារ តែ​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ​ខ្លាំងដល់ទៅ

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ចវិទូ​លោក Warwick McKibbin បាន​ធ្វើ​ការ​ព្យាករណ៍​ថា​ការ​កើត​មាន​វីរុស​កូរ៉ូណា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ច្រើន​ជាង​អំឡុង​ពេល​កើត​មាន​វីរុស SARS កាល​ពី​ឆ្នាំ ២០០៣ ដល់​ទៅ ៣ ឬ ៤ ដង​ឯ​ណោះ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg, សេដ្ឋកិច្ច​វិទូ​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ហាក់​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​រយៈ​ពេល ១៧ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នឹង​រុញ​ឲ្យ​ទំហំ​ប៉ះពាល់​ទាំង​មូល​ក៏​ខាតបង់​ធំ​ទៅ​តាម​នោះ​ដែរ។ លោក​ McKibbin បាន​ថ្លែង​ប្រាប់​ថា៖ “តួ​លេខ​នៃ​ការ​ស្លាប់​មិនមែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ទេ តែ​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទេ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត”។ នៅ​ឆ្នាំ ២០០៣ អំឡុង​ពេល​កើត​មាន​វីរុស SARS ទំហំ​ខាតបង់​សរុប​ប្រហែល ៤០ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ឡែក​នៅ​ឆ្នាំ…

I
សង្គម

សេដ្ឋី Jeff Bezos ​លេង​តែ​មួយ​ក្បាច់​នេះ ត្រឹម ១៥ នាទី​រក​បាន ១៣,២ ពាន់​លាន​ដុល្លារ

នៅ​ទីផ្សារ​ភាគហ៊ុន​ចុង​ក្រោយ​មួយ​របស់​ក្រុមហ៊ុន Amazon បាន​ឲ្យ​ដឹង​ថា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​គឺ​លោក Jeff Bezos បាន​កើន​ចំណូល​ប្រមាណ ១៣,២ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈ​ពេល ១៥ នាទី​តែ​ប៉ុណ្ណោះ ក្រោយ​មាន​ការ​ប្រកាស​របាយការណ៍​ចំណូល។ យោង​តាម​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី ៣០ មករា​កន្លង​ទៅ ក្រោយ​ពេល​ដែល Amazon បាន​បង្ហោះ​ចេញ​នូវ​របាយការណ៍​ចំណូល តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ក៏​បាន​កើន​ឡើង​ប្រមាណ ១២ ភាគរយ​ឯ​ណោះ។ ការ​កើន​ឡើង​ដ៏​រហ័ស​នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋី Bezos ដែល​មាន​ហ៊ុន​កាន់កាប់​ប្រមាណ ១២ ភាគរយ​ក្នុង​ក្រុមហ៊ុន កើន​ចំណូល​ ១៣,២ ពាន់​លាន​ដុល្លារ​អាមេរិក​ត្រឹម​រយៈ​ពេល​ ១៥ នាទី​ប៉ុណ្ណោះ ហើយ​រុញ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​លោក​មក​ទល់​ពេល​នេះ​ឡើង​ដល់ ១២៩,៥…

44
សង្គម

Save ទុក​ក្នុង​បេះដូង​ទៅ! គំរូ​ហាង​តូប​កាហ្វេ​តូចៗ ចាយ​លុយ​អស់​តិច​ហើយ​ស្អាត​ទៀត

Mini Coffee Shop ឬ​ប្រភេទ​ហាង​កាហ្វេ​តូចៗ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាមួយ​យុវវ័យ ជា​ពិសេស​អ្នក​ចូលចិត្ត​ពិសា​កាហ្វេ​ផ្ទាល់​តែ​ម្តង។ ការ​បើក​ហាង​កាហ្វេ​តូចៗ​បែប​នេះ អាច​ធ្វើ​ទៅ​បាន​ដោយ​ទាមទារ​ដើម​ទុន​តិច ហើយ​ទីតាំង​តូច​ល្មម​អាច​ប្រើប្រាស់​ដី​ទំនេរ​នៅ​ខាង​មុខ​ផ្ទះ ដែល​វា​ជា​របរ​រកស៊ី​បន្ទាប់​បន្សំ​មិន​សូវ​ចុះ​កម្លាំង​ហើយ​បាន​ចំណេញ​គួរសម​ទៀត។ ខាង​ក្រោម​យើង​បង្ហាញ​ពី​គំរូ​ច្នៃប្រឌិត​នៃ​ហាង​កាហ្វេ​តូចៗ​ ១៥ ដែល​អ្នក​អាច​លៃលក​បើក​នៅ​ថ្ងៃ​ខាង​មុខ​បាន៖

T444
សង្គម

ដឹង​តែ​ពេញ​រោងកុន​ទៀត​ហើយ ភាពយន្ត “អ្នក​ស្នង​វិញ្ញាណ​បិសាច” របស់ Riana ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ណាស់

គ្រាន់​តែ​ចេញ Poster លើ​ទំព័រ Major Cineplex Cambodia នៅ​មុន​នេះ​បន្តិច ភាពយន្ត​របស់ Riana ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្តេច​បន្លាច​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​ផ្ទុះ​ការ Like និង Share យ៉ាង​លើសលប់​បំផុត។ ទំហំ​អ្នក​គាំទ្រ​ហាក់​មាន​ខ្លាំង​ខុស​ពី​ភាពយន្ត​ទូទៅ ហើយ​ទំនង​ជា​នឹង​កក្រើក​រោងកុន​នៅ​ថ្ងៃ​ទី ២១ កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ​នេះ​ហើយ។ ចំណង​ជើង​ភាសា​អង់គ្លេស​គឺ The Sacred Riana: Beginning ដែល​បាន​សម្រេច​កំណត់​ជា​ភាសា​ខ្មែរ​ថា “អ្នក​ស្នង​វិញ្ញាណ​បិសាច”។ តោះ​ទស្សនា​វីដេអូ Trailer នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

5
សង្គម

សារ​ពី​អ្នក​ជំនាញ៖ “កុំ​សូវ​ប្រើប្រាស់​ទឹក​អាកុល​ឬក្រដាសសើមសម្អាត​ដៃ​ពេក ប្រយ័ត្ននាំមេរោគចូលខ្លួនលើសដើម”

បរទេស៖ ទន្ទឹម​នឹង​វីរុស​ Wuhan ឬ​វីរុស​កូរ៉ូណា​កំពុង​រាតត្បាត​ខ្លាំង​ឡើង មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​ទិញ​ទឹក​លាង​ដៃ​ដែល​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​ដប​តូច​យ៉ាង​ទាប​តម្លៃ​ ១ ដុល្លារ​ឬ​ខ្លះ​តម្លៃ ៣ ដុល្លារ​ក៏​មាន។ ជុំវិញ​ការ​ប្រើប្រាស់​ទឹក​លាង​ដៃ​តាម​គ្នា​នេះ បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​ទាក់ទង​ជំងឺ​ឆ្លង​ (NCID) លោក Kalisvar Marimuthu បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ទឹក​ធម្មតា​ជាមួយ​នឹង​សាប៊ូ​គឺ​លាង​បាន​ស្អាត​ល្អ​ជាង។ សារ​នេះ​ចង់​សំដៅ​ថា​មិន​ចាំ​បាច់​តែ​ចំណាយ​ច្រើន​ការ​ប្រើប្រាស់​ទឹក​លាង​ដៃ​ដែល​មាន​ផ្ទុក​សារជាតិ​អាកុល​សុទ្ធ​តែ​ល្អ​នោះ​ទេ ព្រោះ​មេរោគ​ខ្លះ​មិន​អាច​ជម្រះ​អស់​តាម​រយៈ​ទឹក​អាកុល​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​លាង​ដៃ​ដោយ​សាប៊ូ​គឺ​មាន​ប្រសិទ្ធភាព​ជាង។ មួយ​ផ្សេង​ទៀត​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចៀស​​ការ​ប្រើប្រាស់​ក្រណាត់​សើម​សម្អាត​ដៃ នោះ​មិនមែន​ជម្រះ​មេរោគ​ទេ ពោល​គឺ​បន្ថែម​មេរោគ​ចូល​មក​ក្នុង​ខ្លួន​របស់​អ្នក​ថែម៕​ ប្រភព៖ Worldofbuzz

Cover Pailen
ដើរកម្សាន្ត

រមណីយដ្ឋានថ្មីនៅប៉ៃលិនស្អាតមិនធម្មតា មានជ្រោះមានអូរ មានកន្លែងស្នាក់នៅស្អាតកប់ខ្លាំង ​ចង់បោះតង់ក៏បាន

ថ្មីៗនេះខេត្តប៉ៃលិន បាននឹងកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំង ​ក្រៅពីកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងវប្បធម៌ហើយនោះ ​ពេលនេះរមណីយដ្ឋានបើកថ្មីមួយកន្លែងត្រូវបានគ្រប់គ្នាលាន់មាត់ថាស្រស់ស្អាតមិនធម្មតាឡើយ។ រមណីយដ្ឋានថ្មីមួយកន្លែងនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ « ​Resort ភូមិកូឡាចំការខ្នុរ » ដែលមានផ្ទះស្នាក់នៅ២ប្រភេទពោលគឺអាចស្នាក់នៅផ្ទះម៉ូតអឺរ៉ុបស្រស់ស្អាតសង់ដាច់ពីគ្នាដំបូលផ្ទះចម្រុះពណ៌គួរជាទីមនោរម្យក៏បាន ​ឬអាចជ្រើសគេងបោះតង់ក៏បានដែរ ​ជាពិសេសកន្លែងស្នាក់នេះហ៊ុមព័ទ្ធទៅដោយទឹកជ្រោះ ដងអូរ និងព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ប្រកបដោយបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និងគេងស្តាប់ទឹកជ្រោះទឹកហូរគួរជាទីត្រជាក់ចិត្តទៀតផង។ ក្រៅពីនេះរីហ្សតមួយនេះមានតុបតែងជាសួនផ្ការីកស្គុះស្គាយ ​អាចថតរូបកម្សាន្តលេងនៅសួនផ្កាក៏បាន ​អង្គុយលេងមាត់ទឹកក៏បាន ថែមទាំងមានហាងអាហារមានរសជាតិឆ្ងាញ់ ព្រមទាំងអាចអាំងសាច់ជុំគ្នាកម្សាន្តពេលរាត្រីទៀតផង។ គួរឱ្យដឹងផងដែរថា​ « ​Resort ភូមិកូឡាចំការខ្នុរ » មានទីតាំងស្ថិតនៅក្នុងភូមិ បរហ៊ុយ សង្កាត់បរយីហា ក្រុងប៉ៃលិន…

1
សេដ្ឋកិច្ច

អត្ថបទអប់រំ៖ រឿងពិតនារីម្នាក់​​​ !​ ត្រូវបានគេថត! ពិតជាកំសត់ណាស់​! (មានវីដេអូ)

ជីវិតមនុស្សយើង មានរឿងជាច្រើនត្រូវបានឆ្លងកាត់​ ភាពទុក្ខសោក សប្បាយរីករាយ​​ ។ ដោយឡែក​​​ ជីវិតនារីម្នាក់នេះ​​​ មានតែភាពទុក្ខសោក ការសិក្សា​ធ្លាក់ចុះ ជីវភាពក្រីក្រប៉ាម៉ាក់ឈ្លោះគ្នារាល់ថ្ងៃ។ គាត់គឺជានិសិត្ស​ ដែលរៀនផង ធ្វើការផង ។ នៅថ្ងៃមួយ គាត់បានទទួលក្រដាសប្រឡង​ហើយលទ្ធផល​គឺ ធ្លាក់​​ ។​ ​នៅពេលដែលគាត់ត្រឡប់ទៅផ្ទះ​គាត់ឃើញ ប៉ាម៉ាក់​ឈ្លោះគ្នារាល់ថ្ងៃ​​ គាត់បាក់ទឹកចិត្តយ៉ាងខ្លាំង ហើយគាត់ក៏សម្រេចចិត្ត បោះបង់ការសិក្សាទៅធ្វើការអោយគេ ។​​ ចង់ដឹងពិតប្រាកដ សូមមើ​ល វីដេអូនេះទាំងអស់គ្នា!!!

1
សេដ្ឋកិច្ច

អត្ថបទអប់រំ៖ និស្សិតស្រី ម្នាក់បានលួចលុយម្តាយនៅមុខសកលវិទ្យាល័យ(មានវីដេអូ)

និស្សិតស្រីដែលជាកូនស្រីរបស់អ្នកលក់នំនៅតាមចិញ្ចើមថ្នល់ម្នាក់បានប្រព្រឹត្តអំពើដ៏មិនគម្បីមួយទៅលើអ្នកមានគុណដោយនាងបានលួចលុយដែលម្តាយរបស់នាងខិតខំរកបានយ៉ាងលំបាកដោយការលក់នំនៅមុខសកលវិទ្យាល័យកម្ពុជា។ នាងបានចូលទៅដណ្តើមលុយពីម្តាយរបស់នាងហើយបានហក់ឡើងម៉ូតូមិត្តភ័ក្តិទៅដើរលេងជាមួយសង្សារ។ បន្ទាប់ពីម្តាយនាងសន្លប់ចូលមន្ទីរពេទ្យដោយសារធ្វើរការហត់នឿយខ្លាំងពេក នាងបានភ្ញាក់ខ្លូននិងបានកែប្រែពីនិស្សិតដែលមិនចូលរៀនមកជាសិស្សល្អវិញ។​ ដោយសារមានការជួយជ្រោមជ្រែងពីលោកគ្រូអ្នកគ្រូនៅសកលវិទ្យាល័យកម្ពុជារួមទាំងមិត្តរួមថ្នាក់ល្អនិងបរិយាកាសសិស្សាដ៏ល្អនៃសាលាពាណិជ្ចសាស្រ្តតូនីហ្វឺណានដេសបានធ្វើអោយនាងទទួលបានបញ្ចប់សិស្សារបស់នាងដោយជោគជ័យ។ អត្ថន័យបង្កប់នៃវីដេអូនេះគឺចង់អោយយុវជនយុវនារីទាំងអស់គ្នាដែលធ្លាប់បានប្រព្រឹត្តអំពើមិនគម្បីរៀនទទួលស្គាល់នូវកំហុសរបស់ខ្លួន និងចាប់ផ្តើមជាថ្មីជាមួយនិងមេរៀនពីកំហុសរបស់ខ្លួន។​ បើចង់ដឹងច្បាស់ សូមចុចលីងមើលវីដេអូនេះទាំងអស់គ្នា!