ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T4
សង្គម

កាន់​តែ​ធ្ងន់ធ្ងរ! វីរុស Wuhan ផ្តាច់​ជីវិត​មនុស្ស ១០៦ នាក់ ​និង​ឆ្លង​ច្រើន​ជាង ៤ ០០០ ករណី​ហើយ

[ប៉េកាំង ២៨ មករា ២០២០]: តាម​សារព័ត៌មាន Channelnewasia ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៨ មករា នេះ ដោយ​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ប្រទេស​ចិន​ដោយ​សារ​ជំងឺ​កូរ៉ូណា​បាន​មាន​ការ​កើន​ឡើង​ដល់ ១០៦ នាក់​ហើយ បើ​ធៀប​នឹង​កាល​ពី​ម្សិលមិញ​មាន​ត្រឹម ៨១ នាក់​តែ​ប៉ុណ្ណោះ។ ករណី​ជាក់លាក់ Confirmed Cases ដែល​បាន​ផ្ទុះ​ឡើង​ក៏​ប្រហែល​ជិត ១ ៣០០ ករណី​ផ្សេង​ទៀត ញាំង​ឲ្យ​ករណី​ជាក់លាក់​ទូទាំង​សកលលោក​បាន​ផ្ទុះ​ខ្លាំង​ដល់​ច្រើន​ជាង ៤ ០០០ ករណី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ ទី ២៨ មករា។ គួរ​បញ្ជាក់​ថា​វីរុស​នេះ​ក៏​ទើប​តែ​ជ្រៀត​ចូល​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា…

T44
សង្គម

ចែក​គ្នា​បាន​ដឹង​ផង! កុំ​ចេះ​តែ​ទិញ នេះ​វិធី​សម្គាល់​ម៉ាស 3M ​ជា​របស់​ពិត​ឬ​ក្លែងក្លាយ

ប្រភេទ​ម៉ាស​ 3M ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ម៉ាស​ម្យ៉ាង​ដែល​មាន​គុណភាព​ខ្ពស់ អាច​ទប់ស្កាត់​វីរុស​ដែល​កំពុង​ផ្ទុះ​ខ្លាំង​គឺ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី បាន​ល្អ​ប្រសើរ​ជាង​ប្រភេទ​ម៉ាស​ធម្មតា​ទូទៅ។ យ៉ាងណាមិញ​ប្រភេទ​ម៉ាស​នេះ​ក៏​មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន​លួច​ចរាចរ​របស់​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​បន្លំ​ភ្នែក​អតិថិជន​ផង​ដែរ។ ប្រភេទ​ម៉ាស​នេះ​មិនមែន​ទើប​តែ​ផ្ទុះ​ទេ ពោល​គឺ​គេ​និយម​ប្រើប្រាស់​រៀងរាល់​ទីក្រុង​ឬ​តំបន់​ណា​មួយ ទទួល​រង​ខ្យល់​បំពុល​កម្រិត​ខ្ពស់។ តាម​គេហទំព័រ​ថៃ​មួយ​បាន​ចុះ​ផ្សាយ​ពី​វិធី​កត់​សម្គាល់​ប្រភេទ​ម៉ាស 3M ​ក្លែងក្លាយ​និង​របស់​ពិត​ដូច​ខាង​ក្រោម៖ ១.ផ្នែក​ខាង​មុខ​មើល​ទៅ​ខុស​គ្នា​ដាច់​ស្រឡះ (ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម) ២.ផ្នែក​ថង់​ខាង​ក្រោយ របស់​ក្លែងក្លាយ​រាង​ព្រាលៗ​មិន​សូវ​ច្បាស់​ទេ – របស់​ពិត​មាន​អក្សរ​បង្ហាញ​ច្បាស់ៗ ៣.ផ្នែក​ខាង​ក្នុង របស់​ក្លែងក្លាយ​បង្ហាញ​រាង​ពណ៌​លឿង – របស់​ពិត​ពណ៌​រាង​ទឹក​ក្រូច​ស្រាល ៤.អក្សរ 3M របស់​ក្លែងក្លាយ​ព្រាល​មិន​សូវ​ច្បាស់ – របស់​ពិត​ពណ៌​ខ្មៅ​ដិត (មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង) ៥.ផ្នែក​បោះពុម្ព​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​របស់​ក្លែងក្លាយ​និង​ពិត (ដូច​ក្នុង​រូប​បង្ហាញ) ៦.មាន​តែម​ពណ៌​បៃតង​មួយ​បោះ​ខាង​ក្នុង ប្រភព៖…

Korona Virus 2
សង្គម

ផ្ទុះ​វីរុស​ភ្លាម! ប្រទេស​ជិត​ខាង​យើង​មួយ​ប្រកាស​បិទ​ជើង​ហោះហើរ​លែង​ឲ្យ​ជនជាតិ​ចិន​ហោះ​ចូល​ហើយ

គិត​ត្រឹម​ថ្ងៃ​ទី ២៥ មករា ឆ្នាំ ២០២០ នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ ៤ ករណី​ជាក់លាក់​បាន​កើត​ឡើង​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី ២៧ មករា​នេះ បាន​កើត​ឡើង ១ ករណី​ដែរ​នៅ​ឯ​អាកាសយានដ្ឋាន​ទី​រួម​ខេត្ត​ព្រះ​សីហនុ។ ថ្មីៗ​នេះ​ការិយាល័យ​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជុំវិញ​ការ​ប្រកាស​បិទ​ជា​ផ្លូវការ លែង​ឲ្យ​ជនជាតិ​ចិន​ដែល​មាន​ដើម​កំណើត​រស់នៅ​ទីក្រុង Wuhan និង​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ខេត្ត Hubei ក៏​ដូច​ជា​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​នោះ ហោះ​ចូល​ក្នុង​ដែន​អាកាស​នៃ​ប្រទេស​របស់​ខ្លួន​ទៀត​ហើយ និង​រង់ចាំ​រហូត​ដល់​គ្រប់​យ៉ាង​ត្រូវ​បាន​ដោះស្រាយ​ទើប​បើក​ដំណើរការ​ជា​ធម្មតា​វិញ។ តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា៖ “រដ្ឋាភិបាល​បាន​អនុវត្ត​តាម​នីតិ​វិធី​របស់​អង្គការ​សុខភាព​ពិភពលោក និង​ទទួល​បាន​ការ​ណែនាំ​ក្នុង​ការ​ប្រឈម​មុខ​និង​ដោះស្រាយ​នូវ​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា”។ សារ​បន្ត៖ “ជាមួយ​នឹង​ព័ត៌មាន​ចុង​ក្រោយ​ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​បណ្តោះ​អាសន្ន​នូវ​រាល់​កន្លែង​សម្រាប់​ជនអន្តោប្រវេសន៍​ដែល​រួម​មាន Entry (កន្លែង​គ្មាន​ទិដ្ឋាការ), Visa On…

Fddf
សង្គម

ជួយបន់ស្រន់ឲ្យផុតគ្រោះផង! មុន​នេះ​បន្តិច​មាន​ករណី​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស ១១០ នាក់

នា​រសៀល​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ នេះ មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​នៅ​ចំ​កណ្តាល​ទីក្រុង Ghazni ប្រទេស​អាហ្វហ្គានីស្ថាន។ ជា​ជើង​ហោះហើរ​ដែល​ហោះ​ចេញ​ពី​ទីក្រុង Herat (ទីក្រុង​ធំ​បំផុត​លំដាប់​ទី ៣ របស់​អាហ្វហ្គានីស្ថាន) មក​កាន់​រដ្ឋ Delhi ប្រទេស​ឥណ្ឌា ដែល​នៅ​លើ​យន្តហោះ​មាន​ផ្ទុក​មនុស្ស​សរុប​ប្រមាណ ១១០ នាក់។ ប្រភព​បាន​ប្រាប់ TOLNews ថា​កង​កម្លាំង​ពិសេស​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​កើតហេតុ​នោះ​ភ្លាមៗ ហើយ​ជុំវិញ​ការ​បាត់បង់​ជីវិត​ឬ​របួស​ប៉ុន្មាន​នាក់​នោះ​យើង​នឹង​ចុះ​ផ្សាយ​ម្តង​ទៀត​នៅ​ពេល​ក្រោយ៕ ប្រភព៖ RT

R4
សង្គម

[តួ​លេខ​ថ្មី] អ្នក​ស្លា.ប់​ដោយ​សារ​វីរុស​កូរ៉ូណា​កើន​ដល់ ៨១ នាក់​ហើយ រុញ​ឲ្យ​រដ្ឋាភិបាល​ចិន​ប្រញាប់​ធ្វើ​រឿង​មួយ​នេះ

គិត​ត្រឹម​ម៉ោង ០១:៣០ នាទី​រសៀល​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ នេះ បើ​តាម​គេហទំព័រ Reuters បាន​ចុះ​ផ្សាយ​ថា​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ដល់ ៨១ នាក់​ហើយ (ត្រឹមព្រឹកថ្ងៃទី ២៧ មករា ស្លាប់ ៨០ នាក់) រុញ​ឲ្យ​រដ្ឋាភិបាល​បាន​ប្រញាប់​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​អាជីវកម្ម​ឬ​ជំនួញ​ធំៗ​ជា​ច្រើន​បាន​បន្ត​បិទ​ទ្វារ ឬ​ខ្លះ​ប្រាប់​ឲ្យ​បុគ្គលិក​បម្រើ​ការ​នៅ​ផ្ទះ ដើម្បី​បញ្ចៀស​ការ​រាលដាល​វីរុស​នេះ​កាន់​តែ​ខ្លាំង។ រដ្ឋមន្រ្តី​ចិន​លោក Li Kequiang បាន​ធ្វើ​ទស្សនកិច្ច​កណ្តាល​ទីក្រុង Wuhan ដើម្បី​សិក្សា​ឲ្យ​ច្បាស់​ពី​សញ្ញា​គ្រោះថ្នាក់​មួយ​នេះ ដោយ​តួ​លេខ​អ្នក​ឆ្លង​វីរុស​នៅ​ប្រទេស​ចិន​បាន​បន្ត​កើនឡើង​ប្រមាណ ៣០ ភាគរយ…

New Copy
ទស្សនៈ

២០២០ពិតជាឆ្នាំដ៏កាចសាហាវ! គ្រាន់តែចូលឆ្នាំ២០២០ភ្លាម សកលលោកទទួលរងនូវវិបត្តិធំៗផ្ទួនៗគ្នា

ចូលដល់ឆ្នាំថ្មី មនុស្សគ្រប់គ្នាតែងតែរំពឹងថា នឹងទទួលបាននូវអ្វីដែលល្អៗ និងនាំតែលាភសំណាងចូលមកក្នុងជីវិតសម្រាប់ឆ្នាំថ្មីនេះ ប៉ុន្តែពិភពលោកបែរជាទទួលបាននូវវិវិបត្តិជាបន្តបន្ទាប់ សុទ្ធតែជាបញ្ហាធំៗ ដែលនឹកស្មានមិនដល់។ ១. ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី នៅក្នុងកំឡុងខែវិច្ចិកា ឆ្នាំ២០១៩កន្លងទៅនេះ មានសោកនាដកម្មភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីបានកើតឡើង ហើយអូសបន្លាយរហូតដល់ខែមករា ដើមឆ្នាំ២០២០។ភ្លើងឆេះព្រៃនៅ នៅរដ្ឋ ញ៉ូវ​សៅវ៉េល ប្រទេសអូស្ត្រាលី នេះដែរ បានរាលដាលកើនឡើងដល់ទៅជាង ៣ លានហិចតា ហើយតាមប្រភពប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សោកនាដកម្មនេះបានសម្លាប់មនុស្សអស់ ២៧នាក់ និងឆក់យកជីវិតសត្វជាង ៥០០ លានក្បាល ដែលក្នុងនោះមានសត្វបក្សី ហើយនិងសត្វល្មូនផងដែរ ដែលត្រូវបានស្លាប់ដោយសារតែភ្លើងឆេះនេះផ្ទាល់ និងស្លាប់ដោយប្រយោល។ ២.…

T44
សង្គម

ដំណឹង​ល្អ! ចិន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ ព្យាបាល​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ម្នាក់​បាន​ជា​សះស្បើយ​ហើយ

គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ នេះ វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ៨០ នាក់ និង​ឆ្លង​ដល់​មនុស្ស​ច្រើន​ជាង ២ ៣០០ ករណី។ យ៉ាងណាមិញ​តាម​គេហទំព័រ Star បាន​ចុះ​ផ្សាយ​ថា​ប្រទេស​ចិន​បាន​រក​ឃើញ​នូវ​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ហើយ។ គណៈកម្មាធិការ​សុខាភិបាល​ក្រុង​សៀងហៃ​បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​ចេញ​ពី​ទីក្រុង Wuhan មាន​ឈ្មោះ Chen អាយុ​ ៥៦ ឆ្នាំ ភេទ ស្រី បាន​ជោគជ័យ​លើ​ការ​ជា​សះ​ស្បើយ​ដំបូង​គេ​បង្អស់​និង​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។ តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​គឺ​បាន​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​វីរុស​ឆ្លង​ជ្រៀត​ចូល​ទៅ​កាន់​កោសិកា​ផ្សេង​ទៀត​នៅ​ក្នុង​តួ​ខ្លួន​របស់​អ្នក​ជំងឺ។ ថ្នាំ​ប្រភេទ​ “Nelfinavir” ឬមានឈ្មោះ Lopinavir និង…

Facebook Shared Image Dimension 2017 03
សង្គម

នៅតាមច្រកទ្វារព្រំដែនប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាស់Free 1លានម៉ាស់ ដល់ប្រជាពលរដ្ឋចូលរួមការពារ

ប៉ោយប៉ែត ៖ នៅវេលាព្រឹកនេះ នៅប៉ោយប៉ែត ចាប់ផ្តើមបង្កើតយុទ្ធនាការ ចូលរួមការពារពីជំងឺដ៏កាចសាហាវដែលកំពុងវាយលុកនិងរាតត្បាត ” ក៉ូរ៉ូណា ” ដោយបានចែកជូនម៉ាស់ចំនួន ១លានម៉ាស់ នៅតំបន់ច្រកទ្វារព្រំដែន សម្រាប់អោយប្រជាជននៅតំបន់នោះមានការប្រុងប្រយត្ម័ខ្ពស់ ខណះពេលដែលជំងឺនេះ រាជរដ្ឋាភិបាលពុំទាន់ប្រកាសជាផ្លូវការនៃការឆ្លងជំងឺនេះចូលមកកម្ពុជាយ៉ាងណាក្តី។ ទៀតសោត ប្រទេសថៃបានក្លាយជាប្រទេសដែលនៅលំដាប់ទី២ ដែលជំងឺ ក៉ូរ៉ូណានេះបានរីករាលដាលបន្ទាប់ពីប្រទេសចិន ដែលបានបង្កគ្រោះថ្នាក់ ដល់អាយុ ជីវិតមនុស្សជាច្រើន ដែលកំពុងជាក្តីបារម្ភសម្រាប់កម្ពុជាយើងផងដែរ ៕

Facebook Shared Image Dimension 2017 02
សង្គម

សម្តេចតេជោ ហ៊ុនសែន ចេញសេចក្តីប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា

កម្ពុជា ៖ ក្រោយពីមានល្បីពេញខ្ទខ្ទារជុំវិញពិភពលោក ទាក់ទងនឹងជំងឺ ផ្លូវដង្ហើមឆ្លងថ្មី ដ៏កាចសាហាវ កូរ៉ូណា ដែលបានរីករាលដាលជុំវិញប្រទេសជាច្រើន ថែមទាំងជុំវិញអាស៊ីមួយចំនួនទៀត។ បើទោះបីជាមិនទាន់មានព៌ត័មានច្បាស់លាស់ ទាក់ទងនឹងឆ្លងជំងឺមកកាន់ប្រទេសកម្ពុជាយ៉ាងណាក្តី ក៏យើងគួរប្រុងប្រយត្ម័ទាំងអស់គ្នា ។ ទៀតសោត យោងតាមផេកផ្លូវការរបស់សម្តេចតេជោហ៊ុនសែន បានធ្វើការបង្ហោះទាក់ទងនឹងបញ្ហាទាំងអស់នេះ ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា ថា ៖ យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់,…

T4
សង្គម

វរហើយ! តួលេខអ្នកឆ្លងវីរុសកូរ៉ូណានៅប្រទេសថៃកើនឡើងទៀតហើយ ខណៈអ្នកឆ្លងសរុបឡើងដល់ ២០៧៤ នាក់

របាយការណ៍​ផ្លូវការ​ចេញ​ពី​ប្រទេស​ចិន​ចុះ​ផ្សាយ​នៅ​យប់​ម៉ោង ០៩:៣០ នាទី ​ថ្ងៃ​ទី ២៦ មករា​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា​បាន​កើន​ឡើង​ដល់ ២ ០៧៤ នាក់​ហើយ ខណៈ​អ្នក​បាត់បង់​ជីវិត​នៅ​ ៥៦ នាក់​ដដែល។ ចំពោះ​តួ​លេខ​អ្នក​ឆ្លង​បាន​មាន​ការ​កើន​ឡើង​យ៉ាង​​ឆាប់​រហ័ស​ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ មករា​មាន​ត្រឹម ២ ០១៩ នាក់​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​បើ​ក្រឡេក​ទៅ​មើល​ប្រទេស​ថៃ​ក៏​មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្បាស់ការ​ចំនួន ៨ ករណី និង​មាន ៨៤ ករណី​សង្ស័យ​ផ្សេង​ទៀត (ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៦ មករា មាន ៧ ករណី)។ រំឭក​ថា​វីរុស​មួយ​នេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​តក់ស្លុត​ជា​ខ្លាំង ដោយ​មក​ទល់​ពេល​នេះ​អ្នក​វិទ្យាសាស្រ្ត​មិន​ថា​តែ​នៅ​ប្រទេស​ចិន…

Cover Bachey
ដើរកម្សាន្ត

ចង្រៃមែន! រូបចំលាក់ជាប់ជញ្ជាំងប្រាសាទនគរបាជ័យ ត្រូវជនអប្រិយមិនស្គាល់មុខគូស និងផាត់ក្រែម នេះជាការប្រមាថស្នាដៃបុព្វបុរសដែលមិនអាចអត់ឱនបាន (មានវីដេអូ)

ប្រាសាទនគរបាជ័យ ​គឺជាប្រាសាទបុព្វបុរសខ្មែរ ស្ថាបនាដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ ដោយនៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។ រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់ ។ តែគួរឱ្យសោកស្តាយថ្មីៗនេះមានជនអនាមិកបានចូលលួចគូសក្រែ លើជញ្ជាំងដែលជាទង្វើមួយដែលប្រមាថដល់ស្នាដៃដូនតាផងដែរ។ តាមរយៈគណនីហ្វេសប៊ុក យស ស៊ីថា បានរៀបរាប់ថា៖ « ប្រាសាទនគរបាជ័យ​ (កសាងដោយព្រះបាទជ័យវរ្មន័ទី៧) រូបចំលាក់ជាប់ជញ្ជាំងត្រូវបានជនមិនស្គាល់មុខគូសនិងផាត់ក្រែមអោយ​ នេះជាកាប្រមាថស្នាដៃបុព្វបុរសនិងជាទង្វេីរដ៏អវិជ្ជាមួយដែលគួរគប្បីធ្វេីទាល់តែសោះ​ សូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាការពារកេរតំណែលរបស់បុព្វបុរសទាំងអស់គ្នា។ ២៦​ មករា​ ឆ្នាំ​២០២០ ​»។ ដូច្នេះសូមមន្ទីរវប្បធម៌ និងក្រសួងពាក់ព័ន្ធជួយមើលការខុសត្រូវ ​ចាប់ជនដៃដល់មកផ្តន្ទាទោសជាការព្រមាន…

Knongsrok
សេដ្ឋកិច្ច

ឈុត ១៥+ ពីការប្រកួតបវរកញ្ញាចក្រវាលដែលធ្វើឱ្យយើងខកចិត្តពេលបានឃើញ!!!

ការធ្វើបទបង្ហាញសំលៀកបំពាក់នៃជាតិនិមួយៗដែលជាផ្នែកមួយនៃការប្រលងបវរកញ្ញាចក្រវាលគឺជាការគោរពដល់ប្រពៃណីនិងសម្រស់។ ពួកគេបានយកនិមិត្តរូបពីសត្វដែលជាទេវកថារហូតដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិជារៀងរាល់ឆ្នាំរបស់ប្រទេសនីមួយៗបានជ្រើសរើសបង្កើតនិងបង្ហាញសំលៀកបំពាក់របស់ពួកគេហើយលទ្ធផលគឺជាពិធីសម្រាប់ភ្នែក។ បើយោងតាមគេហទំព័រ Bright Side បានបង្កើតវិចិត្រសាលនៃអាវផ្សេងៗដែលមិនត្រឹមតែអស្ចារ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការច្នៃប្រឌិតដើម្បីបញ្ចូលគ្នានូវវប្បធម៌សម័យទំនើបជាមួយប្រពៃណីនិងប្រពៃណីនៅក្នុងការលាយបញ្ចូលគ្នាដ៏អស្ចារ្យ។ ១. បវរកញ្ញាចក្រវាលរបស់ជប៉ុន Sailor Moon, ជាស្រ្តីស្លាកបែប ninja © LILLIAN SUWANRUMPHA/AFP/East News ២. Miss Canada as the Queen of the Maple Leaf © LILLIAN SUWANRUMPHA/AFP/East News ៣. បវរកញ្ញាថៃគឺរូប“ដំរី”…