ត្រូវម៉ាច់ អ្នកចូលចិត្តទេសភាពព្រៃភ្នំស្រស់ស្អាត និងចូលចិត្តដើរឡើងភ្នំ កុំរំលង តំបន់ព្រៃសហគមន៍ “ចំបក់”

Thumbnail
ការផ្សាយពាណិជ្ជកម្ម

កំពង់ស្ពឺ៖ មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តដំណើរកម្សាន្ត ពេលទំនេរពីការងារ ឬការសិក្សា មែនទេ? ថ្ងៃនេះក្នុងស្រុកនាំយកនូវទីកន្លែងដ៏ស្រស់ស្អាតមួយ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានឡើយ តែអ្នកអាចចំណាយពេលវេលា ក្នុងការដើរលេងក្នុងព្រៃ ឡើងភ្នំ និងងូតទឹកជ្រោះយ៉ាងសប្បាយថែមទៀត។

គណនី Facebook Virak Chhan បានបង្ហោះរូបភាពជាច្រើន អមជាមួយការណែនាំផ្លូវ សម្រាប់ដំណើរកម្សាន្តរបស់លោក នៅថ្ងៃចូលឆ្នាំចិនកន្លងទៅនេះ ដែលទេសភាពនៅតំបន់ព្រៃសហគមន៍ចំបក់ ពិតជាមានភាពស្រស់ស្អាតមែនទែន ទោះជានៅក្នុងរដូវប្រាំងក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម
83058950_3391353860939464_5091904202964205568_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកបានបង្ហោះសារថា៖ «សួស្តីអ្នកទាំងអស់គ្នា ម៉ោះទៅដើរលេងជាមួយខ្ញុំនៅតំបន់ព្រៃសហគមន៍ ចំបក់ ដែលមានចម្ងាយប្រហែលជា100kmជាងតិចតួចពីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ4 ច្រកចូលតាមឧទ្យានជាតិគីរីរម្យ ដោយធ្វើបន្តតំណើរហួសក្លោងទ្វារចូលគីរីរម្យប្រហែល5km នៅខាងឆ្វេងដៃ អ្នកទាំងអស់គ្នាហ្នឹងបានឃើញផ្លាកសញ្ញាថា តំបន់ព្រៃសហគមន៍ចំបក់។

ពេលទៅដល់ភ្លាមអ្នកទាំងអស់គ្នានឹងតម្រូវអោយទិញសំបុត្រចូលទស្សនា ដែលមានតម្លៃ 3000រៀល ក្នុងម្នាក់ ហើយថវិការនោះហ្នឹងបានចូលរួមអភិវឌ្ឍន៍សហគមន៍ ថែរក្សាបរិស្ថាន និងជួយលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ឈប់រៀបរាប់ច្រើន ចូលដល់រឿងសាច់ការម្តង ទៅដល់ទីនោះអ្នកទាំងអស់គ្នានឹងតម្រូវអោយដើរថ្មើរជើងឡើងភ្នំដើម្បីគយគន់ទេសភាពព្រៃប្រឹក្សា រុក្ខជាតិ ស្តាប់សម្លេងសត្វ ដើរកាត់ព្រៃឬស្សីរយៈចម្ងាយប្រមាណ 800m ទៅកាន់តំបន់ទឹកធ្លាក់ទី១ ទី២ និងទី៣ ហើយក៏មានរូងល្អាងសត្វប្រជៀវផងដែរ ។

សម្រស់ព្រៃឬស្សី ពិតជាអស្ចារ្យណាស់ ស្រស់ស្អាត ខ្យល់បរិសុទ្ធធ្វើអោយអារម្មណ៍ស្រស់ថ្លាថែមមួយកម្រិត រីឯការឡើងភ្នំវិញ គឺដើរសន្សឹមៗ ហត់ត្រឹមណាអង្គុយសម្រាកត្រឹមហ្នឹងលេងៗសិនទៅ រួចចាំបន្តដំណើរទៅមុខទៀត។ សម្រស់ទឹកធ្លាក់ដើមរដូវប្រាំងនេះវិញរឹតតែអស្ចារ្យ ស្អាត ចែងចាំង និងព្រៃខៀវស្រងាត់តែម្តង ជាពិសេសទឹកត្រជាក់ថ្លាឆ្វង់ ជាមួយនឹងសម្លេងទឹកធ្លាក់ធ្វើអោយបាត់នូវអារម្មណ៍ហត់នឿយរួចបាត់ទៅហើយ។

ការផ្សាយពាណិជ្ជកម្ម

ទេសភាពទឹកធ្លាក់ពីមួយជាន់ ទៅមួយជាន់ គឺស្រស់ស្អាតភ្លែកគ្នាទាំងអស់តែម្តង ជាពិសេសនោះ គឺទឹកធ្លាក់ជាន់ទី៣។ នៅចំបក់ ក៏មានទីតាំងសម្រាប់បងប្អូនមកសម្រាកបោះតង់ដេកលេងមួយយប់ ឬពីរយប់ផងដែរ ព្រមទាំងមានបង្គន់អនាម័យត្រឹមត្រូវសម្រាប់បងប្អូន ។ ចំណែករឿងម្ហូបអាហារវិញ គឺតម្រូវអោយបងប្អូនខ្ចប់មកដោយខ្លួនឯង ហើយតម្រូវអោយទុកដាក់សម្រាមអោយបានល្អត្រឹមត្រូវផងដែរ។

កុំភ្លេចទៅលេងចំបក់ណា ធានាថាមិនខកបំណងទេ សម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងចង់ចូលរួមអភិវឌ្ឍន៍សហគមន៍ទីនោះ។ ស្រុកខ្មែរយើងនៅមានតំបន់ព្រៃស្អាតៗច្រើនកំពុងរង់ចាំអ្នកទាំងអស់គ្នាទៅទស្សនានិងចូលរួមអភិរក្សថែរក្សាទុក។ ខាងក្រោមនេះជាកម្រងរូបភាពដំណើរកម្សាន្តរបស់ខ្ញុំក្នុងកំឡុងពេលថ្ងៃចូលឆ្នាំចិន ។»

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 01 28 At 3.32.38 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83110472_3391353307606186_4284512873155133440_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តោះអ្នកណាខ្លះធ្លាប់ទៅទីនោះ ជួយចែករំលែករូបភាពមកខ្លះៗមក! សម្រាប់អ្នកមិនទាន់បានទៅ តោះថ្ងៃណាទៅកុំភ្លេចហៅ ក្នុងស្រុកទៅលេងផង!

83311543_3391353807606136_51971268945117184_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83478564_3391353510939499_3276600111685173248_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83581531_3391353634272820_924010725666455552_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83656856_3391353744272809_7222971502411382784_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83686673_3391353490939501_987979212658835456_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83840552_3391353504272833_2777891418629210112_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម
↑