គិតត្រឹមព្រឹកម៉ោង ១១ នាថ្ងៃទី ២៦ មករា ឆ្នាំ ២០២០ នេះ អ្នកបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មី Coronavirus បានកើនឡើងដល់ ៥៦ នាក់ហើយនិងមានជិត ២ ០០០ នាក់ផ្សេងទៀតកំពុងឆ្លងវីរុសដ៏កាចសាហាវនេះ។
ក្រឡេកទៅមើលទិដ្ឋភាពក្នុងទីក្រុង Wuhan ប្រទេសចិន ដែលជាតំបន់ផ្តើមលេចចេញនូវវីរុសមួយនេះ បានប្រែក្លាយជាទីក្រុងខ្មោច ដូចគេបោះបង់ចោល សល់តែសំណង់អគារមានសភាពស្ងាត់ជ្រងំ គ្រប់ហាងលក់ទំនិញតូចធំត្រូវបានបិទទ្វារ ស្របពេលពលរដ្ឋទាំងអស់បានត្រឹមសម្ងំនៅក្នុងផ្ទះត្រដរចាំរកជំនួយតែប៉ុណ្ណោះ។






រដ្ឋាភិបាលក៏បានខ្វាត់ខ្វែងយ៉ាងសកម្មផងដែរ ដោយចុះទៅចែកជូនដល់គ្រឿងបរិភោគមួយចំនួននិងណែនាំម្តងហើយម្តងទៀតអំពីវិធីទប់ស្កាត់នៃការឆ្លងវីរុសមួយនេះ។
ទស្សនាវីដេអូខាងក្រោម៖
Wuhan has become a ghost town as people are staying inside during the lockdown pic.twitter.com/m2kugLmww0
— King Poso ⚔️ (@JackPosobiec) January 23, 2020
⚠️☣⚠️INCREDIBLE! THE ENTIRE CITY OF WUHAN HAS BEEN QUARANTED AND COMPLETELY ISOLATED. NO ONE CAN ENTER AND EXIT FROM THE CITY! ⚠️☣⚠️ #coronavirus #Wuhan #WuhanQuaranted pic.twitter.com/kwqj3RiJqx
— Earthquakes World (@Terremoti7) January 22, 2020
https://twitter.com/i/status/1220402380010938370