ខ្លួនជាស្រី តែស៊ីផឹក រាំច្រៀង ធ្វើខ្លួនមិនចេះខ្មាសគេសោះ អ្នកណាខ្លះ ធ្លាប់ឮពាក្យនេះ?

New Copy
ការផ្សាយពាណិជ្ជកម្ម

កើតមកជាកូនស្រី ហេតុអ្វីត្រូវទទួលរងនូវពាក្យទំនៀម នងសម្ពាធ និងសេរីភាពច្រើនម្ល៉េះ ឬគិតថាកូនស្រីមិនចេះចង់បានសេរីភាពនោះ? កូនស្រី ក៏ជាមនុស្ស នាងក៏មានសិទ្ធក្នុងការប្រើប្រាស់ជីវិតដូចគ្នាដែរ។

សម័យនេះហើយ ប្រុសស្រីស្មើភាពគ្នា គ្មានទេពាក្យថា ទាល់តែកូនប្រុសទើបអាចដើរលេងយប់បាន សំខាន់កូនស្រីក៏ដើរបានដេរ ឱ្យតែដើរក្នុងផ្លូវត្រឹមត្រូវ និងអាចមើលថែ ការពារខ្លួនឯងបាន។ មនុស្សស្រីក៏អាចស៊ីផឹក រាំច្រៀងបានដែរ នាងមានសិទ្ធ នាងក៏ចង់សប្បាយរីករាយ ចង់រំសាយអារម្មណ៍តានតឹងដូចគ្នាដែរ សំខាន់ កុំឱ្យតែជ្រុលជ្រួស ភ្លើតភ្លើន បំផ្លាញខ្លួនឯង និងធ្វើឱ្យអ្នកផ្ទះពិបាកចិត្ត។

ការផ្សាយពាណិជ្ជកម្ម
81898559_568019450418193_1833817015232495616_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិនមែនឱ្យតែមនុស្សស្រី ដើរលេងយប់ ស៊ីផឹក រាំច្រៀង សុទ្ធតែមិនល្អ ឬក៏ខុសឆ្គងនោះឡើយ ព្រោះមនុស្សដែលប្រុងខូច ទោះនាងផឹកទឹកសុទ្ធ ផឹកទឹកក្រូច ក៏អាចខូចបានដែរ នៅតែផ្ទះសោះ ក៏អាចដើរខុសដែរ ព្រោះតែមិនដែលបានចេញមកក្រៅ មិនស្គាល់ពីសង្គម និងល្បិចមនុស្សក្នុងសង្គមច្បាស់ ងាយនឹងត្រូវគេបំពាន ធ្វើបាន និងកេងចំណេញទៅវិញទេ។

A Dimly Lit Opulent Bar
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឈប់និយាយទៅថា កូនស្រីមិនគួរដើរលេងយប់ ស៊ីផឹក ព្រោះខ្លាចខ្មាសគេ មនុស្សស្រីក៏អាចធ្វើបានដូចគ្នាដែរ ព្រោះនាងក៏ចេះរក ត្រុវតែចេះចាយ ចេះសប្បាយខ្លះហើយ កុំឱ្យតែនាងធ្វើខុស រៀនចេញក្រៅ ស្គាល់មនុស្ស ប្រឡូកក្នុងសង្គមឱ្យបានច្រើន ទើបមានទំនាក់ទំនង ងាយស្រួលនឹងដើរឱ្យស្របនឹងសម័យនេះ៕

ការផ្សាយពាណិជ្ជកម្ម
Girl Drinking Alone At Bar
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑