ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T3
ប្រវត្តិសាស្រ្ត

Share ឲ្យ​ពិភពលោក​បាន​ឃើញ​ផង! ស្នាដៃ​គំនូរ​កូន​ខ្មែរ​ពិតៗ ‘ព្រះ​នាង​នាគ’ ស្អាត​ខ្លាំង​ណាស់

កន្លង​ទៅ​នេះ​គណនី Udom Phlong Art បាន​បង្ហាញ​នូវ​ទឹកដៃ​គំនូរ​នៃ​រូប​ព្រះ​នាង​នាគ​ដ៏​ស្រស់​ស្អាត​មួយ ដែល​រចនា​ឡើង​ដោយ​ទឹកដៃ​របស់​ខ្លួន​ជា​កូន​ខ្មែរ​មួយ​រូប​ពិតៗ។ រូបភាព​នេះ​បាន​ទទួល​ការ Share ចេញ​ពី​បងប្អូន​យើង​ជិត ៣ ពាន់​ដង​ហើយ ហើយ​មាន​មតិ​សរសើរ​មិន​ដាច់​ពី​មាត់ ១០០ លើ ១០០ នាក់​តែ​ម្តង។ នេះ​មិន​ទាន់​រំលេច​ចេញ​ផ្នែក Background ខាង​ក្រោយ​ផង ចុះ​ទម្រាំ​បាន​បញ្ចប់​ផ្នែក Background ទៀត តើ​កប់​ប៉ុណ្ណា​ទៅ? រូបគំនូរផ្សេងៗទៀតដែលជាស្នាដៃរបស់ Udom Phlong Art៖

R33
សម្រង់

ផ្លែឈើ ៣ មុខ​នេះ​គេ​មិន​ដែលរំលង​ទេ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ជឿ​ថា​អាច​នាំ​លាភ​នាំ​ជ័យ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ចិន នៅ​សល់​រយៈ​តែ​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​បងប្អូន​ខ្មែរ​យើង​ដែល​មាន​ជាប់​ខ្សែ​ស្រឡាយ​ចិន​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀបចំ​សម្អាត​ផ្ទះ​ដើម្បី​អបអរ​សាទរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។ បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី មិន​ថា​តែ​នៅ​កម្ពុជា វៀតណាម ហុងកុង សិង្ហបុរី​ជា​ដើម​គឺ​គេ​ដំណម​ខ្ពស់​លើ​របស់របរ​សែន ជា​ពិសេស​គឺ​ផ្លែឈើ​ដែល​ជឿ​ថា​វា​អាច​នាំ​សុភមង្គល​និង​លាភ​ជ័យ​ចូល​ក្រុម​គ្រួសារ​ទាំង​មូល​បាន។ ក្នុង​នោះ​មាន​ផ្លែឈើ ៣ ប្រភេទ​ដែល​គេ​មិន​អាច​រំលង​បាន​ឡើយ៖ ១.ផ្លែ​ក្រូច​ចិន ផ្លែ​ក្រូច​ចិន​ដែល​មាន​សំបក​ពណ៌​ទឹកក្រូច​ គឺ​ប្រៀបបាន​ទៅ​នឹង​ភាព​ចែងចាំង​នៃ​ពន្លឺ​ព្រះ​អាទិត្យ ដែល​តំណាង​ឲ្យ​ភាព​សម្បូរសប្បាយ​និង​សុភមង្គល​ចូល​ក្នុង​គេហដ្ឋាន។ ២.ក្រូច​ថ្លុង ជា​ប្រភេទ​ផ្លែឈើ​ដ៏​សំខាន់​មួយ​ដែល​អ្នក​ជាប់​ខ្សែ​ស្រឡាយ​ខាង​ចិន មិន​ជា​សូវ​រំលង​បាន​ឡើយ ពោល​គឺ​តំណង​រមែន​រៀបចំ​សែន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១ គូ មិន​ថា​តែ​ប្រភេទ​សំបក​ពណ៌​បៃតង​ឬ​រាង​ទុំ​លឿង​នោះ​ទេ។ វា​តំណាង​ឲ្យ​សាមគ្គីភាព ដែល​គេ​ជឿ​ថា​របស់​អ្វី​ក៏​ដោយ​ឲ្យ​តែ​មក​ទាំង​គូ​គឺ​ជា​សញ្ញា​ល្អ​បំផុត។ ៣.ទំពាំង​បាយជូរ ផ្លែ​ទំពាំង​បាយ​ជូរ​គឺ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ សំណាង ភាព​រុងរឿង​ក្នុង​ក្រុម​គ្រួសារ៕ ប្រភព៖ Chinahighlights

444
សម្រង់

មាន​ប៉ុន្មាន​នាក់​ទៀត? អ្នក​បើក Grab ម្នាក់ ស៊ូ​បើក ២០០ គីឡូ​ដី​យក​កាបូប​លុយ​ត្រលប់​មក​ឲ្យ​ភ្ញៀវ​ដែល​ភ្លេច​វិញ

អ្នក​បើកបរ​ Grab សញ្ជាតិ​ម៉ាឡេស៊ី​មួយ​រូប បាន​បង្ហាញ​ទឹកចិត្ត​ដ៏​គួរ​ឲ្យ​គោរព​ដែល​ព្រម​បើក​លើ​ផ្លូវ​ចម្ងាយ​ជាង​ ២០០ គីឡូម៉ែត្រ​យក​កាបូប​ដែល​ភ្ញៀវ​ភ្លេច​ត្រលប់​មក​ឲ្យ​ម្ចាស់​ដើម​គេ​វិញ។ តាម​សារព័ត៌មាន ZaoBao បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ម្នាក់​ដែល​មាន​ឈ្មោះ Carney Mak បាន​ហៅ​សេវាកម្ម Grab ធ្វើ​ដំណើរ​ក្នុង​ទីក្រុង Johor Bahru កាល​ពី​ថ្ងៃ​ទី ៤ មករា​កន្លង​ទៅ ប៉ុន្តែ​ចៃដន្យ​អី​បុរស​អ្នក​ជិះ​អាយុ​ស្រករ ៣១ ឆ្នាំ​រូប​នេះ​បាន​ភ្លេច​កាបូប​លុយ​ម៉ាក Prada របស់​គេ​នៅ​លើ​រថយន្ត Grab ហើយ​រហូត​មក​ដល់​ពេល​គិត​លុយ​ញាំ​អាហារ​ពេ​ល្ងាច​ទើប​ដឹង​ថា​ខ្លួន​ឯង​បាន​បាត់​កាបូប​លុយ។ នៅ​លើ​ផ្លូវ​ត្រលប់​មក​សិង្ហបុរី​វិញ Carney បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន Grab ផ្ទាល់ ថា​ខ្លួន​បាន​ភ្លេច​កាបូប​លុយ​នៅ​លើ​រថយន្ត…

Facebook Shared Image Dimension 2017 02
សង្គម

ពិតដែរទេ?ម្តាយរបស់តារាចម្រៀងពេជ្រ សូលីកា ស ម្លាប់ អ្នកចងការប្រាក់ម្នាក់

ភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនារីម្នាក់ដែលជាភេទទី៣មានវ័យ៥០ឆ្នាំ ត្រូវបានជនសង្ស័យមិនស្គាល់មុខ ស ម្លាប់ នៅក្នុងផ្ទះបុរីក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្លន់យកគ្រឿងអលង្ការអស់ជាច្រើន។   ក្រោយពីមានចុះស្រាវជ្រាវពីទីតាំងកើតឡើងពីកម្លាំងសមត្ថកិច្ចមិនយូរមិនឆាប់ក៏ប្រទះនូវជនសង្ស័យម្នាក់ ដែលជាម្តាយរបស់តារាចម្រៀងបោះសម្លេង ពេជ្រសូលីកាទៅវិញ។   ដោយជនសង្ស័យឈ្មោះ ស៊ឹម ស្រីនាង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ថែមទាំងមានការធ្វើត្រាប់តាមហេតុការណ៍ដែលបានកើតឡើង ដោយជនរងគ្រោះត្រូវបាន ស ម្លាប់ដោយថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើ ៕      

M1 Garand
បច្ចេកវិទ្យា

M1 Garand: កាំភ្លើងវែងរបស់អាមេរិកប្រើប្រាស់ច្រើនជាងគេក្នុងសង្គ្រាមលោកលើកទី២ បន្តដល់​សង្គ្រាមកូរ៉េ

  កាំភ្លើង M1 Garand គឺជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិដំបូងបង្អស់ ដែលត្រូវបានចេញឱ្យកងទ័ពអាមេរិកទាំងមូលដែលវាត្រូវបានបង្កើតឡើងដំបូងបំផុតនៅទសវត្សឆ្នាំ ១៩២០ និង ១៩៣០។ M1 ត្រូវបានរចនាឡើងដោយលោក ចន ហ្គ្រារ៉ាន់ (John Garand) ហើយវាអាចផ្ទុកគ្រាប់បានពី៦ទៅ៨គ្រាប់ក្នុងមួយបង់។ វាត្រូវបានប្រើប្រាស់ជាអាវុធផ្លូវការបំផុតរបស់កងទ័ពថ្មើជើងអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមកូរ៉េ ខណៈក្នុងសង្គ្រាមវៀតណាមក៏មានប្រើដែរតែមិនច្រើននោះទេ។ ទាហានអាមេរិកចាប់ផ្ដើមចាប់អារម្មណ៍ប្រើប្រាស់កាំភ្លើងពាក់កណ្ដាលស្វ័៏យប្រវត្តិដំបូងបំផុតនៅឆ្នាំ១៩០១ហើយនៅឆ្នាំ ១៩១១កាំភ្លើងប្រភេទនេះត្រូវបានផលិតឡើងតែស្ថិតក្នុងលក្ខណៈពិសោធន៍នៅឡើយ។ ការពិសោធន៍បានបន្តក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ហើយការសាកល្បងប្រើប្រាស់ត្រូវបានធ្វើឡើងនៅឆ្នាំ ១៩១៦-១៩១៨ ។ ការអភិវឌ្ឍបន្ថែមកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩១៩ នៅពេលដែលកងទ័ពសហរដ្ឋអាមេរិកបានសន្និដ្ឋានថា M1 Garand…

Lyudmila Pavlichenko
ប្រវត្តិសាស្រ្ត

Lyudmila Pavlichenko ៖ យមទូតរបស់​សូវៀតបញ្ជូនទៅឆក់យក​ជីវិត​ទាហានអាល្លឺម៉ង់ជំនាន់​សង្គ្រាមលោក​លើ​កទី​២អស់៣០៩នាក់

Lyudmila Pavlichenko ត្រូវបានគេចាត់ទុកថាជាអ្នកប្រម៉ាញ់ស្ត្រី(Sniper)ម្នាក់ក្នុងប្រវត្តិសាស្រ្ត​សង្គ្រាម​មនុស្ស​ជាតិ​នៃ​សង្គ្រាមលោក​លើក​ទី​២ន​ដោយ​បាន​ឆក់​យក​ជីវិត​ពលទាហាននិង​មេទាហាន​អាល្លឺម៉ង់​សរុប​៣០៩​នាក់។ អ្នកកាសែតអាមេរិកជា​ច្រើន​នាក់បានហៅឈ្មោះនាងថា“ Lady Death​” ប្រែ​ជា​ភាសា​ខ្មែរថា​ឃាតករស្រី) ប៉ុន្តែនៅក្នុងសហភាពសូវៀតនាងត្រូវបានគេចាត់ទុកថាជាវីរបុរស​ហើយមិនមែនជាឃាតករនោះទេ។ ចំពោះ Lyudmila Pavlichenko ការសម្លាប់ទាហានណាស៊ីមិនស្មុគស្មាញនោះទេ។ នាងធ្លាប់និយាយពីការងារជា​ទាហានលប​បាញ់​របស់នាងថា៖“ អារម្មណ៍តែមួយគត់ដែលខ្ញុំមានគឺការពេញចិត្តបំផុតដូច​ដែល​ព្រាន​ព្រៃ​តាម​ប្រមាញ់​សត្វសាហាវ​អញ្ចឹង ។ Pavlichenko កើតនៅឆ្នាំ ១៩១៦ នៅ Bila Tserkva ដែលជាភូមិមួយនៅជិតទីក្រុងគៀវប្រទេសអ៊ុយក្រែន បន្ទាប់មកវាជាផ្នែកមួយនៃសហភាពសូវៀត។ ក្នុងនាមជាក្មេងស្រីម្នាក់នាងមានអំនួតនិងចូលចិត្តការប្រកួតប្រជែង។ ក្នុងវ័យជំទង់នាងបានផ្លាស់ប្តូរទីលំនៅ ជាមួយឪពុកម្តាយរបស់នាងដែលមានមុខរបរជាបុគ្គលិករដ្ឋាភិបាលនិងគ្រូបង្រៀន  ទៅទីក្រុងគៀវ។ បន្ទាប់ពីកូនប្រុសអ្នកជិតខាងម្នាក់ អួតអំពីជំនាញបាញ់​កាំភ្លើងស៊ីប នាងបានចូលរួមក្លឹបបាញ់កាំភ្លើងមួយក្នុងតំបន់នោះ។ ក្រោយមកនាងបានពន្យល់ថា៖“ ខ្ញុំបានបង្ហាញថាក្មេងស្រីអាចធ្វើបានដូចគាត់ជាបុរសដែរ។ ដូច្នេះខ្ញុំបានអនុវត្តច្រើនមក​ហើយ” ។…

Untitled 1
ប្រវត្តិសាស្រ្ត

Semen Nomokonov ហៅបុរសភ្នែកត្មាតក្នុង​សង្គ្រាមលោក​លើក​ទី​២​!ទាហាន​ណាស៊ីអាល្លឺម៉ង់ខ្លាចរអាបំផុត

Semen Nomokonov មានសញ្ជាតិ Evenk ដែល​ជាជនជាតិមួយ​រស់​នៅ​តំបន់​ស៊ីបេរី​។ គាត់​គឺ​ជា​អ្នក​ប្រមាញ់​សត្វព្រៃ​ហើយ​រស់​នៅ​ក្នុង​តំបន់​ព្រៃទឹក​កក តៃកា តាំងពី​ក្មេង។ គាត់​មាន​លក្ខណៈ​ពិសេស​មួយ​គឺ​ភ្នែម​មុតដែល​ជួយឲ្យ​គាត់​ក្នុងការប្រមាញ់ ដែល​សមត្ថភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជនតំបន់​នោះ​ហៅ​គាត់​ថា បុរសភ្នែកត្មាត។ ពេល​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី​២​គាត់​មាន​វ័យ​ជាង​៤០​ឆ្នាំ​ទៅ​ហើយ។ គាត់​ជា​មនុស្សសាមញ្ញបំផុត​ហើយ​មិន​សូវ​ស្គាល់​សង្គមសីវីល័យរបស់​រុស្សីក្នុងសម័យ​នោះ​ហើយ​គាត់​ក៏​មិន​ស្គាល់​ពី​បទបញ្ជាទាហាន​អ្វី​ដែរ។ នៅ​ឆ្នាំ​១៩៤១ដែល​ទាហានណាស៊ីអាល្លឺម៉ង់​លុកលុយរុស្សី គាត់​បាន​ជួយគ្រាទាហាន​មាន​របួស​ចេញ​ពី​សមរភូមិ​តែ​ពេល​នោះ​គាត់​បាន​ចំណាំ​ថា​មានទាហាន​លបបាញ់(Sniper)​អាល្លឺម៉ង់ម្នាក់កំពុងតម្រង់​កាណុងកាំភ្លើងមក​រក​គាត់​ពីចម្ងាយ។ គាត់​មិន​បាន​ភ័យខ្លាច​បាត់​បង់​ការ​តាំងស្មារតី​អ្វី​នោះ​ទេ​ ដោយ​បាន​រើសកាំភ្លើងដែល​នៅ​ជិត​គាត់​បំផុតហើយ​បាញ់​តម្រង់​ទៅ​ទាហានអាល្លឺមង់ម្នាក់​នោះវិញ ស្របពេល​ដែលគាត់​ត្រូវ​បានទាហាន​អាល្លឺមង់ម្នាក់នោះបាញ់​បិះត្រូវក្បាល។ សកម្មភាបពនោះ​គាត់​ទទួល​បាន​ការ​សរសើរ​ពី​មេបញ្ជាការកងទ័ពសូវៀត​ហើយសម្រេច​ចិត្ត​ដាក់​គាត់​បញ្ចូល​ក្នុង​ជួរកងទ័ពលបបាញ់(sniper platoon)។  ឯកសារខ្លះ​ទៀត​និយាយផ្សេង​ទៅ​វិញ! គាត់​ត្រូវបាន​រើស​ចូល​ធ្វើ​ទាហាន​នៅ​ឆ្នាំ​១៩៤១។ ឱកាស​បាន​ធ្វើ​ជាទាហានក្នុង​កងលប​បាញ់​គឺ​ដោយ​សារឱកាសមួយ។ ក្រោយ​ពេល​ធ្វើ​ជា​អ្នក​បបបាញ់សត្វដ៏​ល្បី​ គាត់​ត្រូវ​បានមេបញ្ជាការកងទ័ពសូវៀតឲ្យ​សាកល្បង​ដោយ​ផ្ដល់​កាំភ្លើងលប់​បាញថ្មី​មួយ​ដោយ​មិន​ឲ្យ​ខាត​គ្រាប់។ គាត់​បាន​យក​កាំភ្លើងម៉ាក Mosin-Nagan ដ៏​ល្បី​របស់​សូវៀតបាញ់​ទៅ​លើ​ទាហានអាល្លឺម៉ង់ម្នាក់កំពុង​ដើរ​ក្នុង​ព្រៃ។​​កេះកៃតែម្ដង​ប៉ុណ្ណោះគាត់​ធ្វើ​បាន​សម្រេច​ហើយ​បន្ទាប់​មក​មេបញ្ជាការកងទ័ពក៏ដាក់​គាត់​ចូលកងពលលបបាញ់។ អំឡុងសង្គ្រាម! Nomokonov ផ្ដាច់​ជីវិត​ទាហានអាល្លឺម៉ង់​៣៦០​នាក់​ដែល​រួមមានមេបញ្ជាការ​ទ័ពអាល្លឺមង់ជាន់​ខ្ពស់​ម្នាក់។​អំឡុងសង្គ្រាម​សូវៀតនិង​ជប៉ុន( Soviet-Japanese War)គាត់​បាន​ផ្ដាច់​ជីវិត​ទាហាន…

Ivan Sereda
ប្រវត្តិសាស្រ្ត

Ivan Sereda ជាចុងភៅរបស់​ទាហានសូវៀតក្នុង​សង្គ្រាមលោក​លើក​ទី​២​​ចាប់បាន​រថក្រោះ១និង​ទាហានអាល្លឺម៉ង៤នាក់​ប្រើ​តែ​ពូថៅមួយកាប់​អុសមួយ

Ivan Sereda ឬ​មាន​ឈ្មោះ​ពេញ Ivan Pavlovich Sereda គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ក្រហមសូវៀត( Red Army )ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​សមរភូមិក្នុង​ខេ​មិថុនា​ឆ្នាំ​២៩៤១ ខណៈ​ដែល​គាត់​គាត់​ពេល​នោះ​មាន​វ័យ​ត្រឹម​តែ​២២ឆ្នាំប៉ុណ្ណោះ។ គាត់​ចូល​ធ្វើ​ទាហាន​នៅ​ខែ​វិច្ឆិការឆ្នាំ​១៩៣៩។​បន្ទាប់​ពី​ហ្វឹកហាត់បាញ់​ជំនាញ​មូលដ្ឋាន​ផ្នែក​ទាហាន គាត់​ត្រូវ​បានតែងតាំង​ជាចុងភៅក្នុងកងវរសេនាធំរថក្រោះទី ៩១នៃ កងពលធំទី ៤៦ ក្នុងអង្គភាពផ្នែកមេកានិចទី ២១ ។ មុន​ពេល​ធ្វើ​សង្គ្រាម​គាត់​គឺ​និស្សិត​បញ្ចប់​ការ​សិក្សាលើ​មុខ​វិជ្ជាបច្ចេកទេស​ម្ហូបអាហារ​កាល​ជំនាន់​នោះ ដូច្នេះ​ពេល​ដែល​គាត់​ទៅ​សមរភូមិ គាត់​គឺ​ជា​ទាហាន​ផ្នែក​ចុង​ភៅក្នុង​បន្ទាយ។ជា​រឿយៗ​គាត់​តែង​តែង​ស្នើសុំ​មេ​របស់​គាត់​ចូល​សមរភូមិមុខ ដើម្បី​ទៅ​ប្រយុទ្ធ​ជាមួយ​ទាហាន​ឯទៀត ​តែ​មិន​អនុញ្ញាតិ​ឲ្យដោយសារ​មេបញ្ជា​ការ​ទុក​គាត់ទុក​ឲ្យ​ចម្អិនម្ហូប​សម្រាប់​ទាហាន។ ការ​វាយបកទប់​ទល់​នឹង​ការ​ឈ្លានពាន​របស់​ទាហានអាល្លឺម៉ង់​ពី​សំណាក់​សូវៀតណាម​ហាក់​ដូច​ជា​យឺតពេលបន្តិច​ព្រោះ​រងក្រោះ​និងទាហានអាល្លឺម៉ង់​ខ្លះបា​ចូល​ជ្រៅ​ទៅ​ដល់ព្រដែន​សូវៀត​ហើយ​ជា​រឿយៗទាហានសូវៀតតែងតែជួប​ការ​ប្រយុទ្ធជាមួយទាហាន​អាល្លឺម៉ង់​ពី​ក្រោយ​ទៅ​វិញ។ ពេល​មួយ​នោះ​!​គាត់​បាន​សុំ​មេរបស់​គាត់​ម្ដង​ទៀត​ថា​ចង់​ទៅ​បាញ់​អាល្លឺម៉ង់ ប៉ុន្តែ​ត្រូវ​បដិសេធ​ម្ដង​ទៀត ​ដោយ​សារនៅ​បន្ទាយ​ខ្វះ​អ្នក​ចម្អិនម្ហូប​ឆ្ងាញ់។ ក្នុង​ខែសីហា​ឆ្នាំ​១៩៤១!​កងពលរបស់​គាត់​បាន​បោះ​ទីតាំងជិត​ទី​ក្រុង Dvinsk(បច្ចុប្បន្ន​ទីក្រុង Daugavpils ប្រទេស​ឡាតវី)។​ទាហាន​ស្ទើ​តែ​ទាំងអស់​ទៅ​សមរភូមិមុខ…

Mezzanine_734.jpg.focalcrop.1200x630.50.10
សេដ្ឋកិច្ច

អ្នក​ខ្លះធ្លាប់ឃើញ អ្នក​ខ្លះ​ធ្លាប់កាន់ តែ​អត់ដឹងប្រវត្តិកាំភ្លើងខ្លី (Pistol)កើត​ឡើងរបៀបណា!

ពាក្យថាកាំភ្លើង គឺជាអាវុធជាតិផ្ទុះ និងគ្រោះថ្នាក់ងាយឆក់យកជីវិតមនុស្សយ៉ាងងាយស្រួល។ កាំភ្លើងមានច្រើនប្រភេទណាស់ ហើយក៏មានប្រវត្តិផ្សេងៗពីគ្នាផងដែរ។ ពីសម័យបុរាណ កាំភ្លើងត្រូវបានបង្កើតឡើងមានរូបរាងធំ (កាំភ្លើងធំ)។ ក្រោយមកឆ្លងកាត់ពីមួយសម័យកាល ទៅមួយសម័យកាល កាំភ្លើងបានបំប្លែងរូបរាងមកតូចឡើងៗ ដើម្បីងាយស្រួលក្នុងការឲ្យមនុស្សម្នាក់ៗ កាន់ប្រើប្រាស់ ឬបាញ់តបទល់សត្រូវ។ កាំភ្លើងខ្លីដំបូង មានឈ្មោះថា Pistol ដែលត្រូវផលិតឡើងដំបូង នាសតវត្សរិ៍ទី១៦ ហើយមានប្រភពចេញមកពីតំបន់អឺរ៉ុប។ ពោលឲ្យចំ កាំភ្លើងខ្លីប្រភេទ នេះលេចរូបរាងដំបូងនៅក្នុងប្រទេសបារាំង កំឡុងឆ្នាំ១៥៥០ ប៉ុន្តែដ្បិតបារាំងជាអ្នកផលិតមែនពិត តែលក្ខណៈសម្បត្តិនៃកាំភ្លើងខ្លី គឺត្រូវបានអ្នកជំនាញរកឃើញមកពីអាល្លឺម៉ង់ តាំងពីកំឡុងឆ្នាំ១៤៧៥ មកម្ល៉េះ។ ខណៈឯពាក្យថា Pistol នេះគឺកើតចេញមកពីភាសាក្រិកមានន័យថា…

Tank
ប្រវត្តិសាស្រ្ត

រថក្រោះមានដើមកំណើត​មក​ពី​ណា? ប្រទេសណាផលិតមុន​គេ?

ក្នុងសង្គ្រាមសម័យទំនើបនេះ ពិភពលោកប្រាកដជាមិនអាចខ្វះបាននូវសម្ភារៈសឹកសំខាន់ៗ ព្រមទាំងគ្រឿងយាន្តជំនិះសំខាន់ៗ ក្នុងការធ្វើចេញច្បាំងជារួមផង។ ក្នុងនោះរថក្រោះ ក៏ជាផ្នែកសំខាន់មួយចំបាច់ ក្នុងជួរកងទ័ពជុំវិញពិភពលោក។ រថក្រោះ ត្រូវបានលេចរូបរាងឡើងដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នាសម័យសង្គ្រាមលោកលើកទី១។ ហើយរថក្រោះដែលផលិតដំបូងគឺមានប្រភពចេញមកពី ចក្រភពអង់គ្លេស ដែលមានឈ្មោះថា Little Wille ។ ការផលិតថរក្រោះនេះ ដើមឡើយ​ក្នុងគោលបំណងជាយាន្តដាក់នៅពីមុខទាហាន ដើម្បីទប់គ្រាប់ងាយស្រួលក្នុងការធ្វើសង្គ្រាមវាយចូលបន្ទាយសត្រូវ ឬធ្វើសង្គ្រាមលក្ខណៈសត្រូវនៅក្នុងត្រង់សេ។ តែក្រោយមក ចូលដល់សម័យសង្គ្រាមលោកលើកទី២ រថក្រោះ ត្រូវបានកែច្នៃឲ្យកាន់តែមានឥទ្ធិពល និងគ្រោះថ្នាក់កាន់តែខ្លាំងលើសត្រូវថែមទៀត។  Little Wille  ដែលផលិតនៅចក្រភពអង់គ្លេស នាគ្រាដំបូងបានតែធ្វើដំណើរតាមគន្លងផ្លូវដែល​រៀបស្មើរប៉ុណ្ណោះ ពោលគឺមានល្បឿនយឺតជាខ្លាំង ដោយអាចបរបានត្រឹម​៣​គីឡូ​ម៉ែត្រ ក្នុងមួយម៉ោង…

Cover Year Animal
សង្គម

មិនធម្មតា! អ្នកកើតឆ្នាំទាំងនេះ កាន់តែមានសាច់កាន់តែធាត់ ​ទឹកលុយឡើងខាប់ដូចទឹកគ្រឿងចឹង

ជឿថាគ្មានអ្នកណាម្នាក់ដែលចង់មានរាងម៉ាប់ៗ ​ធាត់ៗ ​រហូតគេហៅថាជ្រូកនោះទេ  តែអ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ ​តាមជំនឿត្រូវបានគេដឹងថា ​មានមនុស្សដែលកើតឆ្នាំទាំង ​៤  នេះ ​កាន់តែមានសាច់ ​កាន់តែធាត់បែរជាមានលាភហូរចូល  ទឹកលុយឡើងទៅតាមមាឌទៅវិញ។ តោះ! មកតាមដានឆ្នាំទាំង ​៤ ​ដែលកាន់តែធាត់  កាន់តែមានលុយ ដូចជា៖ ១. ឆ្នាំវក៖ អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចរិតរឹងមាំ មិនថាធ្វើអ្វីទេសុទ្ធតែចង់ធ្វើមុនគេជានិច្ច ដែលធ្វើឲ្យអ្នកដទៃមិនសូវពេញចិត្ត។ ប្រសិនជាអ្នកមានរាងតូច នោះមើលទៅមិនសូវមានភាពស្និទ្ធស្នាលជាមួយអ្នកដទៃឡើយ។ ម្យ៉ាងទៀតគេជាមនុស្សដែលមានរឿងច្រើនត្រូវខ្វល់ ជាហេតុដែលធ្វើឲ្យញ៉ាំច្រើន។ ប៉ុន្តែនៅពេលដែលអ្នកញ៉ាំច្រើន ហើយធាត់ អ្នកនឹងអាចមានមិត្តភក្តិច្រើន ថែមទាំងអាចនាំលាភចូលទៀតផង។ ២. ឆ្នាំរការ…

Cover Neak 1
សង្គម

រឿងដែលកូនខ្មែរគ្រប់រូបត្រូវតែដឹង! មូលហេតុដែលខ្មែរគោរពនាគ និងប្រើនិមិត្តរូបនាគក្នុងស្ថាបត្យកម្មខ្មែរ

នាគ ជាសត្វដ៏អស្ចារ្យមួយដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាន និងទេវកថាប៉ុណ្ណោះ។ ក្នុងទេវកថាវិទ្យាឥណ្ឌា-ខ្មែរ ប្រភេទនាគត្រូវបានកំណត់ដោយចំនួនក្បាល។ មិនតែប៉ុណ្ណោះទៀតសោត នាគទាំងនោះសុទ្ធសឹងតែមានឈ្មោះខុសៗគ្នាទាំងអស់។ វត្តមានរបស់នាគទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវិស័យសិល្បៈមុនដំបូងបង្អស់នៅអំឡុងសតវត្សទី១-៣ នៃគ.ស ជាសម័យកាលដែលប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា។ និមិត្តរូបនៃសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិទាំងនេះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ ដែលត្រូវបាននាំចូលពីឥណ្ឌា ចូលមកក្នុងប្រទេសខ្មែរបុរាណតាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ម្យ៉ាងវិញទៀត តាមរយៈរឿងព្រេងដែលនិទានតៗគ្នា ដែលនិយាយអំពីដើមកំណើតខ្មែរ នៅលើដីសុវណ្ណភូមិប្រជាជនខ្មែរភាគច្រើនយល់ថា ពួកគេមានខ្សែស្រឡាយពីព្រះនាងនាគជាបុត្រីស្តេចភុជង្គនាគ និងបុរសជាមនុស្សលោកម្នាក់ឈ្មោះថាព្រះថោង ដែលរស់នៅលើទឹកដីគោកធ្លក រហូតបង្កើតបានជាប្រទេសមួយ ហៅថាកម្ពុជទេស ឬប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ប្រជាជនយើងចាត់ទុកថាខ្មែរទាំងអស់មានអំបូរពិតប្រាកដរបស់ខ្លួនគឺ អំបូរនាគ ។…