ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

44
សម្រង់

សុវណ្ណ រិទ្ធគិន​បង្ហោះ​រូប​មួយ​សន្លឹក​ចាក់​ដោត​ខ្លាំង បង្ហាញ​ពី​សង្គម​មនុស្ស​មួយ​ចំនួន​សព្វថ្ងៃ​គឺ​បែបហ្នឹង

ទន្ទឹម​នឹង​ហេតុការណ៍​អគ្គិភ័យ​នៅ​ខណ្ឌ​សែនសុខ ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ០៥ ល្ងាច​ថ្ងៃ​ទី ១១ មករា ឆ្នាំ ២០២០ នេះ លោក សុវណ្ណ រិទ្ធគិន ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​យក​សារព័ត៌មាន​ឲ្យ​គេហទំព័រ TVFB និង​ជា​ប្អូន​ប្រុស​របស់​លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​នៅ​រូបភាព​ចាក់ដោត​មួយ​សន្លឹក។ តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក បាន​សរសេរ Caption ថា៖ “អ្នក​យល់​ពី​រូបភាព​មួយ​នេះ​ទេ….?” អម​ជាមួយ​នឹង​រូបភាព​នៃ​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ ហើយ​ក្នុង​ដៃ​ពលរដ្ឋ​ម្នាក់ៗ​ភាគ​ច្រើន​កំពុង​កាន់​ស្មាតហ្វូន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់។ រូបភាព​បែប​នេះ​មិន​មែន​តែ​កើត​ឡើង​ក្នុង​ប្រទេស​យើង​មួយ​នោះ​ទេ ដោយ​សង្គម​មនុស្ស​ទូទាំង​សកលលោក​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន គឺ​ឲ្យ​តែ​មាន​ហេតុការណ៍​អ្វី​ហាក់​មិន​សូវ​បាន​បង្ហាញ​ពី​ការ​ជួយ​សង្រ្គោះ​តាម​លទ្ធភាព​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹម​កាន់​ទូរសព្ទ​ថត​វីដេអូ​នោះ​ទុក​ឬ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ក្នុង​ចំណោម​នោះ ក៏​មាន​មួយ​ភាគ​ផ្សេង​ទៀត​រមែង​បង្ហាញ​ពី​សកម្មភាព​ខ្វាត់ខ្វែង​ខិតខំ​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ជា​ជាង​ឈរ​កាន់​ស្មាតហ្វូន​…

T123
ដើរកម្សាន្ត

បើ​បាន​ទៅ​ដល់​កែប កុំ​ភ្លេច​ហួស​ទៅ​ភ្លក់​កាហ្វេ​លើ​ភ្នំ​ផង ទំនង​អស់​ស្ទះ បានគន់គយ​ទេសភាព​ម៉ាអេម

ជា​ធម្មតា​ការ​ទទួល​ទាន​កាហ្វេ មនុស្ស​បច្ចុប្បន្ន​រមែង​តែ​មាន​ទម្លាប់​ចូល​តាម​បណ្តា​ហាង​ទំនើបៗ​មិន​ថា​តែ​អ្នក​រស់​នៅ​តាម​ទី​រួម​ខេត្ត​ឬ​រាជធានី​ភ្នំពេញ។ ចុះ​លោក​អ្នក​ធ្លាប់​គិត​ចង់​ផ្លាស់ប្តូរ​បរិយាកាស មក​ភ្លក់​កាហ្វេ គយគន់​ធម្មជាតិ​ដែរ​ឬ​ទេ? បើ​យោង​តាម​គណនី​ហ្វេសប៊ុក Visal Rottanak Keo បាន​ណែនាំ​ឲ្យ​ស្គាល់​កន្លែង​ប្លែក​មួយ​គឺ​មាន​ចម្ងាយ​ប្រមាណ ២៣ គីឡូម៉ែត្រ​ពី​ទីក្រុង​កំពុត ​ដែល​ស្ថិត​នៅ​ក្រុង​កែប ហើយ​ក្នុង​កម្មវិធី​ផែនទី (Maps) លើ​ស្មាតហ្វូន​អ្នក​អាច​ស្វែងរក​ដោយ​វាយ​ពាក្យ ‘Led Zep Cafe’។ បរិយាកាស​នៅ​ទី​នោះ​គឺ​ពិត​ជា​ពិសេស​មែនទែន នៅ​ជុំវិញ​ខ្លួន​រុំព័ទ្ធ​ដោយ​ព្រៃ​ពណ៌​ខៀវ​ស្រងាត់ ជាមួយ​បរិយាកាស​ស្ងាត់​ជ្រងំ​នៅ​លើ​ភ្នំ ដែល​ញាំង​ឲ្យ​ចក្ខុ​អាច​គយគន់​ចាប់​យក​ទេសភាព​ស្រស់​ស្អាត​ជា​ច្រើន​នៅ​ខាង​ក្រោម។ លោក​អ្នក​អាច​ទំនាក់ទំនង​លេខ​ទូរសព្ទ​ហាង​នៅ​ទី​នោះ​បាន ​តាម​រយៈ​លេខ ០១០ ៣១១ ៧១២។ បញ្ជាក់៖ ពេល​ទៅ​ដើរ​កម្សាន្ត សូម​ជួយ​ថែ​រក្សា​បរិស្ថាបន​ទាំង​អស់​គ្នា​ផង! ចុច​ទី​នេះ​ដើម្បី​ស្វ័យប្រវត្តិ​ទៅ​ទីតាំង…

Cover Soul
ប្លែកៗ

ពិតទេ! អ្នកដែលជិតស្លាប់តែងតែឃើញព្រលឹងមនុស្សអរូបី​ ពេលនេះអ្នកវិទ្យាសាស្រ្តបានបកស្រាយបំភ្លឺយ៉ាងគួរឱ្យភ្ញាក់ផ្អើលខ្លាំងបែបនេះ!

ចំពោះអ្នកដែលជិតស្លាប់ ​មិនថាតែជនជាតិខ្មែរ  និងបរទេសទេ ​ត្រូវបានគេបកស្រាយស្ទើរតែដូចៗគ្នាថា ​ពួកគេបានមើលឃើញព្រលឹងអរូបី ​ដែលមនុស្សទូទៅមើលមិនឃើញ ​ដោយការមើលឃើញព្រលឹងមនុស្សអរូបីនេះត្រូវបានគេដឹងថាជាពពួកយមទូត  មកទទួលព្រលឹងទៅឋានផ្សេងមួយទៀត។  ដោយការបកស្រាយមើលឃើញព្រលឹងនេះត្រូវបានឱ្យដឹងចំពោះមនុស្សដែលជិតស្លាប់ ​តែមានសំណាងរួចពីស្លាប់វិញ។ តែថ្មីៗនេះអ្នកវិទ្យាសាស្រ្តបែរជាបកស្រាយខុសពីអបិយជំនឿនេះទៅវិញ ​ដោយអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាព្រលឹងមនុស្សអរូបីដែលអ្នកជិតស្លាប់បានឃើញ ​វាមិនមែនជាព្រលឹង ​ឬវិញ្ញាណឡើយ ​តែបែរជាមនុស្សភពក្រៅដែលមានវិទ្យាសាស្ត្រជឿនលឿនជាងមនុស្សលើផែនដីទៅវិញ។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើងយកការបកស្រាយនៃជំនឿនេះ ទាំងស្រុកតាមផ្នែកវិទ្យាសាស្រ្តតាមរយៈការបង្ហោះសារពីគណនី  Wong Sophal នៅលើគ្រុប  Cambo Space អវកាស និងវិទ្យាសាស្ត្រ  ដែល « ក្នុងស្រុក ​» ​សូមធ្វើការដកស្រុងដូចខាងក្រោមនេះ ៖ “មនុស្សមិនមែនជារបស់ផែនដីនេះទេ, ហេតុការណ៍មុនពេលស្លាប់…

T111
សម្រង់

ធ្លាប់​ក្រ ទើប​យល់​អារម្មណ៍​អ្នក​ក្រ អត់​របស់របរ​លេង​ខំ​អើត​ក​មើល​គេ​ឆ្មក់ៗ សំណាង​ហើយ​ប៉ះ​ចំ​បង​ម្នាក់​ចិត្ត​ធម៌ ថែម​ទាំង​ឲ្យ

តាម​រូបភាព​មួយ​សន្លឹក​និង​ Caption នៃ​ឃ្លា​សន្ទនា​ដែល​បង្ហោះ​ចេញ​លើ​គណនី Pheap Bsp ហាក់​កំពុង​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ខ្លាំង។ ត្បិត​ជា​ការ​បង្ហោះ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​អត្ថន័យ​អប់រំ​នៅ​បន្ត​ដក់​ជាប់​ញាំង​ឲ្យ​មាន​ការ Share ជា​បន្តបន្ទាប់​ដល់​ទៅ​ជាង ១៥ ០០០ ដង​ឯ​ណោះ។ គណនី​ខាង​លើ​បាន​សរសេរ​ថា៖ ” ខ្ញុំ: ហ្អែងញាំបបរអត់? ក្មេងតូច: អត់ញាំទេបង ខ្លាច ខ្ញុំ: ហ្អែងមើលបងលេងហ្គេមអត់? ក្មេងតូច: មើលបងមើល ខ្ញុំ: បើចង់មើល ចូលតុញាំបបរជាមួយបង ក្មេងតូច: ចឹងក៏បាន ខ្ញុំ: ហ្អែងញាំទឹកក្រូចអត់? ក្មេងតូច:…

R444
សម្រង់

អត់ចប់ងាយៗទេ! អ៊ុយក្រែន​កោសរូស​ឲ្យ​អ៊ីរ៉ង់​ចេញ​មុខ​សុំទោស​ផ្លូវការ ហើយ​សង​ការ​ខូចខាត

ប្រធានាធិបតី​លោក Volodymyr Zelenskiy របស់​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ថ្ងៃ​សោរ៍ ទី ១១ មករា ឆ្នាំ ២០២០ ឲ្យ​មាន​បើក​ការ​សើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​និង​ទទួល​យក​កំហុស​ជាមួយ​ការ​សង​សំណង ជុំវិញ​ហេតុការណ៍​នៃ​ការ​បាញ់​ម៊ីសីល​ទម្លាក់​យន្តហោះ Boeing ផ្ទុក​មនុស្ស ១៧៦ នាក់​កាល​ពី​ពេល​កន្លង​ទៅ។ ជា​ការ​ពិត​នៅ​ព្រឹក​ថ្ងៃ​ទី ១១ មករា​នេះ អ៊ីរ៉ង់​បាន​ចេញ​មុខ​សារភាព​ថា​ខ្លួន​បាន​បង្ក​កំហុស​ដោយ​អចេតនា នៅ​ការ​បាញ់​ទម្លាក់​យន្តហោះ​របស់​ប្រទេស​អ៊ុយក្រែន​មួយ​នោះ ប៉ុន្តែ​ថា​វា​គ្រាន់​ជា​កំហុស​អចេតនា​និង​គ្មាន​ការ​ប៉ុនប៉ង​ទុក​ជា​មុន​ឡើយ។ យ៉ាងណាមិញ​ប្រធានាធិបតី​លោក Zelenskiy បាន​មាន​ប្រសាសន៍​ថា៖ “អ៊ីរ៉ង់​បាន​សារភាព​កំហុស​ចំពោះ​រឿងរ៉ាវ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន​ហើយ ប៉ុន្តែ​យើង​ទទូច​សុំ​ឲ្យ​ពួក​គេ​ទទួល​យក​ទាំង​ស្រុង​នូវ​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្តិ”។ លោក​បន្ថែម​ថា៖ “យើង​រំពឹង​ថា​អ៊ីរ៉ង់​នឹង​មាន​ការ​បើក​សើបអង្កេត​ពេញលេញ​និង​បើក​ចំហ​មួយ ហើយ​សង​ការ​ខូចខាត​គ្រប់​បែប​យ៉ាង​សម្រាប់​គ្រួសារ​នៃ​សព និង​សំណង​ការ​ខូចខាត​ផ្សេង​ទៀត ជាមួយ​ការ​ចេញ​មុខ​សុំទោស​ជា​ផ្លូវការ​តាម​រយៈ​បណ្តាញ​ការ​ទូត”៕ ប្រភព៖…

E333
សម្រង់

កត្តា ២ យ៉ាង​ធ្វើ​ឲ្យ​ចំណូល​របស់ Aeon Malls ធ្លាក់​ចុះ​យ៉ាង​គំហុក រហូត​ដល់បង្ខំចិត្ត​ផ្លាស់ប្តូរ​អ្នកចាត់ការ​ថ្មី

ក្រុមហ៊ុន​លក់រាយ​ឈាន​មុខ​គេ​និង​កំពុង​ប្រតិបត្តិការ​ផ្សារ​ទំនើប​ចំនួន ២ ទីតាំង Aeon Malls នៅ​កម្ពុជា​គឺ Aeon Co., បាន​ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​អ្នក​គ្រប់គ្រង​ថ្មី បន្ទាប់​ពី​ចេញ​ផ្សាយ​នៅ​របាយការណ៍​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​យ៉ាង​គំហុក​នៅ​ឆ្នាំ ២០១៩។ ក្រុមហុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ បាន​ប្រកាស​ថា​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន​បាន​សម្រេច​ចាត់តាំង​អនុ​ប្រធាន​ជាន់​ខ្ពស់​លោក Akio Yoshida ឲ្យ​ឡើង​ជា​ប្រធាន​ធំ បន្ទាប់​ពី​ក្រុមហ៊ុន​បង្ហាញ​ចេញ​នៅ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​សុទ្ធ​ប្រមាណ ៥៨ លាន​ដុល្លារ​នៅ​រយៈ​ពេល ៩ ខែ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ។ វា​ជា​គម្លាត​ខុស​គ្នា​មួយ​ដ៏​ឆ្ងាយ បើ​ធៀប​នឹង​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ដល់ ៥.៥ លាន​ដុល្លារ​នៅ​អំឡុង​ពេល​ដដែល​នា​ឆ្នាំ ២០១៨។ នេះ​បើ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Aeon។ បច្ចុប្បន្ន​ជំនួញ​លើ​ផ្នែក​ផ្សារ​ក្នុង​ស្រុក (Domestic Malls) និង​ផ្សារ​ទំនើប…

3223
សង្គម

អ្នក​នាង ខ្ញុង បង្ហោះ​ពាក្យ​ចាក់ដោត​ជា​ច្រើន ឆ្លើយតប​រឿង​ដកហូត​ផលិតផល NK កាល​ពី​ម្សិលមិញ

កាល​ពី​ថ្ងៃ​ទី ៩ មករា​កន្លង​ទៅ សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បា​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​ការ​ដក​ហូត​នៅ​ឡេ​លាប​ខ្លួន​ម៉ាក NK ដែល​ជា​ផលិតផល​របស់​អ្នក​នាង​ខ្ញុង រមែង​ផ្សាយ​ផ្ទាល់ Live លក់​លើ​បណ្តាញ​សង្គម។ ជុំវិញ​រឿងរ៉ាវ​នេះ គេ​ឃើញ​មាន​សារព័ត៌មាន​ខ្លះ​ក៏​ប្រើប្រាស់​នៅ​អត្ថន័យ​ខ្លឹមសារ​អត្ថបទ​និង​ចំណង​ជើង​រាង​ហួសហេតុ ពោល​គឺ​អាច​ប៉ះពាល់​ដល់​ស្លាកយីហោ​របស់​ម្ចាស់​ផលិតផល​ផ្ទាល់ ប្រសិន​ផលិតផល​នោះ​មាន​ច្បាប់​ត្រឹមត្រូវ​ឬ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រការ​ណា​មួយ ដែល​យើង​មិន​បាន​ដឹង​ច្បាស់។ គណនី អូន សុកាន់ដា ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​គណនី​របស់​តារា​កំប្លែង ‘នាង​ខ្ញុង’ ក៏​បាន​បង្ហោះ​នូវ​ពាក្យ​ចោត​ដោត​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

444
សម្រង់

សមិទ្ធផល​ថ្មី​ឆាប់ៗ​នេះ​ហើយ! ‘ទីក្រុង​ឆ្លាតវៃ’ នឹង​លេចចេញ​នៅ​សៀមរាប/បាត់ដំបង/ភ្នំពេញ

គម្រោង​ទីក្រុង​ឆ្លាតវៃ​ដែល​អាស៊ាន​បាន​ជ្រើសរើស​សម្រាប់​កម្ពុជា គឺ​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង។ ដោយ​ឡែក​កាល​ពី​ពេល​កន្លង​ទៅ​នេះ ដំណឹង​ល្អ​មួយ​ក៏​បាន​លេចចេញ​មុន​គេ​សម្រាប់​ខេត្ត​សៀមរាប ដោយ​កាល​ពី​រសៀល​ថ្ងៃ​ទី ៨ មករា ឆ្នាំ ២០២០ តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន…

Cover Segu
សង្គម

មិនដែលដឹងសោះថា ដំណាំ​ស្មៅផ្អែម Sorghum មានប្រយោជន៍ផលិតជាចំណីសត្វបានល្អ និងអាចច្នៃជារបស់របរប្រើប្រាស់បាន រហូតមានការដាំដុះបណ្តើរៗហើយនៅស្រុកខ្មែរ

ដំណាំ​ស្មៅផ្អែម Sorghum ត្រូវបានគេដឹងថាក្រៅពីសំរាប់ធ្វើចំណីសត្វ ​ចំណីគោដ៏ល្អប្រសើរ គេអាចច្នៃដើម និងផ្ការបស់វា ធ្វើជាវត្ថុប្រើប្រាស់បានថែមទៀតផង ​ដោយស្រុកខ្មែរកំពុងតែចាប់ផ្តើមយកពូជមកដាំដុះជាបណ្តើរៗហើយ។ ដំណាំ​ស្មៅផ្អែម sorghum ត្រូវបាន​​ពាណិជ្ជករ​ជប៉ុន និង​ក្រុមហ៊ុន ​Yanmar សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ស្រាវជ្រាវ​សាកល្បង ដោយមាន​ការគាំទ្រ​ពី​ក្រសួងកសិកម្ម ប្រើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ​។​ ដោយតាមរយៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា ​ជនជាតិ​ជប៉ុន និង​ជា​ពាណិជ្ជករ​ជប៉ុន​មួយរូប បាន​ខិតខំ​ប្រឹងប្រែង គិតគូរ និង​រក​គ្រប់​មធ្យោបាយ​​ដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម កសិកម្ម នៅ​កម្ពុជា តាមរយៈ​ការដាំដុះ​ស្មៅ sorghum…

FB_IMG_1578622388471 01
សង្គម

នេះបានគេ ហៅមនុស្សច ង្រៃ !! តាមពិតភ្លើងឆេះព្រៃគឺបង្កឡើងដោយបុរសម្នាក់ ជាអ្នកលួច ដុតសោះ

អូស្ត្រាលី : ក្រោយពីអណ្តាតភ្លើងឆេះព្រៃដ៏សន្ធសន្ធៅឆាបឆេះនឹងបានឆក់យកជីវិតសត្វព្រៃនិងមនុស្ស បើគិត​មក​ត្រឹម​ថ្ងៃ​នេះ យ៉ាងហោចណាស់ អណ្តាតភ្លើង​ជាង ១៣០ កន្លែងកំពុង​ឆាបឆេះ​ក្នុង​រដ្ឋ New South Wales និង Victoria ។ គ្រប់គ្នាបានគិតថានេះជាធម្មជាតិតែប៉ុណ្ណោះដែលបណ្តាលអោយមានភ្លើងឆេះនេះ តែដោយយោងតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរសដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់ដែលរងការចោទប្រកាន់ពីការឆាបឆេះអគ្គិភ័យដែលឆាបឆេះដោយអគ្គិភ័យមួយនេះ។ លោក Michael Truong មានអាយុ ៣៦ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួន ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។ មូលហេតុដែលឈានចូលចាប់ខ្លួនបុរសម្នាក់នេះព្រោះតែ…

Ew
សម្រង់

ឃើញ​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​គរ​ជើង​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ព្រឹក​នេះ សុំ​កុំ​ទាន់​ឆោឡោ​បងប្អូន!

បើ​តាម​ការ​ចែករំលែក​ដោយ​បងប្រុស ផែង វណ្ណ ជុំវិញ​លិខិត​មួយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ចង់​ជម្រាប​ជូន​សាធារណៈ​ជន កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី ១០ មករា​នេះ។ បើ​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ១០ មករា​ ឆ្នាំ ២០២០ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មាន​ការ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ (AIRPEX19) ប្រចាំ​ឆ្នាំ​ក្រោម​ប្រធានបទ “ការ​សង្រ្គោះ​ចំណាប់​ខ្មាំង​លើ​យន្តហោះ”។ ឆ្លៀត​ឱកាស​នេះ​ក៏​មាន​ការ​ទទូច​ជម្រាប​ជូន​ឯកឧត្តម្ភ លោកជំទាវ លោក​ឧកញ៉ា លោក​លោក​ស្រី ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ថា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ នឹង​មាន​ការ​ចូលរួម​ពី​ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​មាន​យន្តហោះ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្រ្គោះ​បន្ទាន់ និង​រថយន្ត​កង​កម្លាំង​ប្រដាប់​អាវុធ។ល។ ដូច្នេះ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​កិច្ច​ប្រតិបត្តិការ​ឲ្យ​បាន​រលូន ទទួល​បាន​ជោគជ័យ…

Rr4
សេដ្ឋកិច្ច

ជួយ Share ផង! អ្នក​កើត​ឆ្នាំ​ជូត មមី រកា ថោះ មមែ​ឆុង​ឆ្នាំ ២០២០ ហើយ​នេះ​វិធី​សែន​កាត់​ឆុង

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ២០២០ នឹង​ឈាន​ចូល​មក​ដល់​នៅ​អំឡុង​ចុង​ខែ​មករា​ខាង​មុខ​នេះ។ ជា​រៀងរាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ខ្សែ​ស្រឡាយ​កាត់​ចិន រមែង​គោរព​តាម​ក្បួន​ចិនសែ​ដែល​បាន​កំណត់ ជា​ពិសេស​គឺ​ឆ្នាំ​ដែល​ឆុង​នេះ​ផ្ទាល់​តែ​ម្តង។ បើ​តាម​ប្រភព​ទំព័រ​ហ្វេសប៊ុក Health Life – ព្រិលត្រចៀកកាំ ឈូកស ១១១ បាន​សរសេរ​រៀបរាប់​ថា៖ ” ឆ្នាំ 2020 នេះ ឆ្នាំដែលឆុងមាន ឆ្នាំជូត ឆ្នាំមមី ឆ្នាំរកា ឆ្នាំថោះ ឆ្នាំ មមែ🐀🐎🐓🐇🐐សំរាប់ការសែនកាត់ឆុង ព្រោះការកាត់ឆុងមានតាមឆ្នាំនីមួយៗ សូមជួយស៊ែរសំរាប់អ្នកដែលឆុងបានដឹងលឺផង សូមអរគុណ 2020年 #庚子年 #鼠年 #12生肖运程和运势…