
សុភមង្គលមនុស្សស្រី មិនមែនបានប្ដីអ្នកមាន ឬសង្ហាទេ តែជាសំណាងដែលបានប្ដីល្អ ៥ ប្រការ
សំណាង ដែលនាំឱ្យមនុស្សស្រី ក្លាយជាភរិយាដ៏មានក្ដីសុខ និងសុភមង្គលក្នុងជីវិត មិនមែនបានព្រោះតែមានប្ដីជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឬប្ដីស្អាតសង្ហានោះឡើយ តែជាសំណាងដែលបានព្រោះតែនាងមានប្ដីល្អចិត្ត ភ្លឺថ្លាគំនិត នឹងធឹង និងចេះដឹង ជាបង្គោលដ៏មាំមួននៅក្នុងគ្រួសារ អាចផ្ដល់គ្រប់យ៉ាងតាមតម្រូវការរបស់ប្រពន្ធកូន ប្ដីបែបនេះហើយ ដែលធ្វើឱ្យមនុស្សស្រីដែលជា ម្ដាយ ជាប្រពន្ធ មានក្ដីសុខបំផុតក្នុងជីវិត។ ប្ដីល្អ មាន៥ប្រការ បើប្ដីណាអាចធ្វើបាន នោះជាឧត្តមស្វាមីដ៏ល្អប្រពៃសម្រាប់ប្រពន្ធកូន ល្អ ៥ប្រការមានដូចជា ៖ ១. ចិត្តធ្ងន់ ជាប្ដីដែលមានទឹកចិត្តសន្តោសប្រណី ខុសត្រូវ ធ្ងន់ស្រាលអ្វី ក៏មិនប្រកាន់គុំកួនប្រពន្ធកូន ជាប្ដីដែលមានចិត្តធ្ងន់ ពុះពារ…











