សុភមង្គលមនុស្សស្រី មិនមែនបានប្ដីអ្នកមាន ឬសង្ហាទេ តែជាសំណាងដែលបានប្ដីល្អ ៥ ប្រការ

81800765_589283195238973_4222020746811015168_n
ការផ្សាយពាណិជ្ជកម្ម

សំណាង ដែលនាំឱ្យមនុស្សស្រី ក្លាយជាភរិយាដ៏មានក្ដីសុខ និងសុភមង្គលក្នុងជីវិត មិនមែនបានព្រោះតែមានប្ដីជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឬប្ដីស្អាតសង្ហានោះឡើយ តែជាសំណាងដែលបានព្រោះតែនាងមានប្ដីល្អចិត្ត ភ្លឺថ្លាគំនិត នឹងធឹង និងចេះដឹង ជាបង្គោលដ៏មាំមួននៅក្នុងគ្រួសារ អាចផ្ដល់គ្រប់យ៉ាងតាមតម្រូវការរបស់ប្រពន្ធកូន ប្ដីបែបនេះហើយ ដែលធ្វើឱ្យមនុស្សស្រី​ដែលជា ម្ដាយ ជាប្រពន្ធ មានក្ដីសុខបំផុតក្នុងជីវិត។

81572633_2757371874376406_7109474229950611456_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្ដីល្អ មាន៥ប្រការ បើប្ដីណាអាចធ្វើបាន នោះជាឧត្តមស្វាមីដ៏ល្អប្រពៃសម្រាប់ប្រពន្ធកូន ល្អ​ ៥ប្រការមានដូចជា ៖

ការផ្សាយពាណិជ្ជកម្ម

១. ចិត្តធ្ងន់
ជាប្ដីដែលមានទឹកចិត្តសន្តោសប្រណី ខុសត្រូវ ធ្ងន់ស្រាលអ្វី ក៏មិនប្រកាន់គុំកួនប្រពន្ធកូន ជាប្ដីដែលមានចិត្តធ្ងន់ ពុះពារ ប្រឈមមុខគ្រប់ឧបសគ្គ ការលំបាកទាំងឡាយ ជាសសរដ៏រឹងមាំសម្រាប់គ្រួសារ ឆ្លងកាត់គ្រប់បញ្ហាដើម្បីការពារប្រពន្ធកូន។

២. ចិត្តទូលាយ
ចិត្តមិនចង្អៀតចង្អល់ បើកចិត្តទូលាយ មិនត្រឹមតែជាមួយប្រពន្ធកូនទេ តែជាមួយញាតិបងប្អូនទាំងសងខាង ក៏មិនតឹងតែងដែរ ជាពិសេសគឺ មិនតឹងតែង ហួងហែងប្រពន្ធហួសហេតុ មិនបិទសិទ្ធសេរីភាពប្រពន្ធឡើយ។

ការផ្សាយពាណិជ្ជកម្ម
82348217_1075060682833656_3350665547099406336_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ចិត្តនឹងមិនវៀចវេរ
មិនក្បត់ផិត ធ្វើបាបចិត្តប្រពន្ធ ស្មោះត្រង់ចំពោះប្រពន្ធតែម្នាក់ មិនលួចលាក់ មិនថានៅចំពោះមុខ ឬក្រោយខ្នងឡើយ មួយជីវិត គឺមានប្រពន្ធតែម្នាក់ ស្មោះចំពោះប្រពន្ធតែម្នាក់ ដាច់ខាត មិនក្បត់ចិត្តភរិយាឡើយ។

៤. មិនចូលចិត្តឈ្លោះ
កម្ររកបានណាស់ ដៃគូដែលព្រមចាញ់យើងគ្រប់រឿង ក្នុងនាមជាប្ដី គប្បីកុំចង់ចាញ់ឈ្នះជាមួយប្រពន្ធ ឱ្យនាងឈ្នះចុះ ព្រោះនាងជាប្រពន្ធយើង ឈ្នះប្រពន្ធ មិនខ្លាំងទេ ឈ្នះប្រពន្ធមានតែរឿង មានតែបញ្ហាតែប៉ុណ្ណោះ ដូច្នេះហើយ អាចរកបានប្ដីមិនចូលចិត្តឈ្លោះ គឺជាសំណាងធំហើយ។

81853558_2626581030793715_3055294611724435456_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម

៥. ផ្ដល់សិទ្ធដល់ភរិយា
មិនថាសិទ្ធសេរីភាពក្នុងការដើរហើរ ឬសិទ្ធក្នុងការគិត សម្រេចចិត្ត លើកិច្ចការទាំងឡាយទាំងពួង ត្រូវផ្ដល់ឱ្យប្រពន្ធ រួមគិត រួមចិត្តជាមួយគ្នា ផ្ដល់ឱ្យភរិយានូវកិត្តិយស ពេញមុខពេញមាត់ និងស្របច្បាប់៕

81976816_452059272131903_3491271622340378624_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑