ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Web Cover
កីទ្បាក្រៅស្រុក

កីឡាករ ៥ រូបដែល Real Madrid អាចនឹងនាំយកមកចូលរួមជាមួយក្លឹបក្នុងរដូវកាលទីផ្សារដោះដូរកីឡាករខែមករានេះ

Real Madridធ្លាប់បានចំណាយប្រាក់ជាង ៣០០ លានផោនក្នុងការទិញកីឡាករចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅក៏ដោយក៏នៅតែមិនអាចដោះស្រាយបញ្ហាបានដែរ។ដូចច្នេះហើយទើបReal Madridនៅតែបន្តចាយលុយធំដើម្បីនាំយកកីឡាករចំនួន៥រូបដើម្បីមកបំពេញចន្លោះខ្វះខាត់របស់ក្លឹប។ 1. Paul Pogba (Manchester United) វាមិនមែនរឿងសម្ងាត់អីទៀតទេដែលថាReal Madridចង់បានPaul Pogbaនោះ  ព្រោះថាPogba នៅក្នុងបញ្ជីផ្ទេរកីឡាកររបស់Zinedine Zidaneតាំងពីខែមីនាឆ្នាំ ២០១៩ម៉្លេះ។ប៉ុន្តែដោយសារតែអំឡុងពេលនោះលោក Ole Gunnar Solskjaer នៅស្ទាក់ស្ទើរក្នុងការលក់Pogba បានដាក់សំណើររហូតដល់១៨០ លានផោន។ ប៉ុន្តែឥលូវនេះដោយសារតែបញ្ហារបួសរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ខំឱ្យ Solskjaer បើកទ្វាអោយReal Madrid ចរចារក្នុងសំណើរប្រហែល ១០០លានផោន។ 2.…

Cover Mlech
ដើរកម្សាន្ត

មិនសាកមិនដឹង! រមណីយដ្ឋានធម្មជាតិម្លេច នៅជិតៗនេះតើ ​តែកន្លែងកម្សាន្តប្លែកសប្បាយកប់

នៅក្នុងប្រទេសកម្ពុជាយើង ​មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងណាស់សុទ្ធតែមានទេសភាពស្រស់ស្រាយ  ត្រជាក់ភ្នែក ​ត្រជាក់អារម្មណ៍ ​ដើម្បីកម្សាន្តសប្បាយរំសាយទុក្ខកង្វល់នានាបាន ​ដោយក្នុងនោះ នៅក្នុងខេត្តតាកែវ ព្រំប្រទល់ខេត្តកំពតមានកន្លែងកម្សាន្តបែបថ្មីមួយកន្លែងទៀតហើយទទួលបានការពេញនិយមពីភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមានឈ្មោះថា « រមណីយដ្ឋានធម្មជាតិម្លេច »។ « រមណីយដ្ឋានទំនប់ម្លេច »  នេះ ត្រូវបានគេដឹងថា មានទេសភាពធម្មជាតិបៃតងយ៉ាងស្រស់បំព្រង ជាមួយជួរភ្នំតូចធំ ទេសភាពព្រៃឈើតូចធំខៀវស្រងាត់ បៃតង និង ទឹកថ្លាឈ្វេងអាចហែលលេងបាន ​ពោលគឺជាទីកន្លែងកំសាន្តបែបធម្មជាតិដ៏ពេញនិយមដែលគ្រប់គ្នាប្រាថ្នាដូចជា ៖ -មានចំណតរថយន្តធំទូលាយ ដែលអាចចតរថយន្តបានរហូតដល់១៣០គ្រឿង -មានបំរើអាហារបែបខ្មែរ ជាពិសេសមាន់ស្រែដុតភ្លាមៗមានរសជាតិឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់មុខ ព្រមទាំងមានកាហ្វេគ្រាប់កិនភ្លាមៗ នាំចូលពីអុីតាលី…

0_JS176545353
កីទ្បា

ដោះដូរកីឡាករ៖ លឺថា Man Utd ចង់​បាន Wolves ដាក់​តម្លៃ​ខ្លួន​ Raul Jimenez ១០០លានផោន

ក្លិប Wolverhampton Wanderers ត្រូវ​បាន​គេរាយការណ៍បាន​ដាក់​តម្លៃខ្លួនខ្សែ​ប្រយុទ្ធ Raul Jimenez តម្លៃ​ដល់​១០០លាន​ផោន បន្ទាប់​ពី​លឺ​ថា​ Manchester United តាម​ក្រវែលក្នុង​រយៈ​ពេល​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ បន្ទាប់​ពី​រក​បាន​៣៤​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន៧៧ប្រកួត​ក្នុង​រយៈ​ពេល​១៨​ខែ​នៅ Wolves, Jimenez បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប​មួយចំនួន​ហើយ​ពិសេស​ជា​គេ​គឺ​បិសាចក្រហម Manchester United ហ្នឹង​តែ​ម្ដង។ បន្ទាប់​ពី​បរាជ័យក្នុង​ការ​នាំ​យក​Erling Braut Haaland, គ្រូ​បង្វឹក​ The Red Devils, លោក Ole Gunnar Solskjaer បាន​បង្វែរចំណាប់​អារម្មណ៍ដោយ​ព្យាយាមចុះ​កុងត្រា​កីឡាករ​វ័យ​២៨​ឆ្នាំមុន​ពេលទីផ្សារដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ត្រូវ​ចាក់សោរបិទទ្វារ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​តាម​ប្រភព​ The…

ឍិដានេ
កីទ្បា

លោក Zidane ឈឺក្បាលខ្ទោកៗក្រោយ​ខ្សែប្រយុទ្ធ​២​រូបអវត្តមានក្នុងពាន ​Spanish Supercopa​ នៅ​អារ៉ាប៊ីសាអូឌីត

ក្លិប​ស្ដេចស Real Madrid នឹង​លេង​ពាន​រង្វាន់ Spanish Supercopa​ដោយ​គ្មាន​ Karim Benzema និង​ Gareth Bale ក្នុង​សប្ដាហ៍​នេះ​ខណៈ​ពាន​រង្វាន់មួយ​នឹង​លេង​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។ ស្រប​ពេលដែល Eden Hazard បាន​ស្ថិត​ក្នុង​បញ្ជី​ក្រៅ​ទីលាន​រួច​ទៅ​ហើយ​នោះ Madrid បាន​បន្ថែម​រឿង​ឈឺក្បាលបន្ត​ទៀត​ដោយ​សារ​ជម្រើសក្នុងតំបន់​ប្រយុទ្ធត្រូវ​អវត្តមាន។ Benzema មាន​បញ្ហារបួសសរសៃពួរហើយ​នឹង​មិន​ធ្វើ​ដំណើរទៅ​កាន់​ទឹក​ដី​អារ៉ាប់ប៊ីសាអូឌីតនោះ​ទេ។ ជាមួយគ្នាននេះ​ដែរ Gareth Bale ក៏​ត្រូវ​អវត្តមាន​ដោយ​សារឆ្លង​ជំងឺ។ Real Madrid នឹង​ត្រូវ​ជួប Valencia ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ពុធ​នេះ។​ក្រុម​ដែល​ឈ្នះ​នឹង​ត្រូវ​ជួប​ក្រុម​មួយរវាង Barceona ឬ​ក៏ Atletico…

81539093_521928188417146_7094661720970362880_n
សង្គម

សម្ដីម្ដាយក្មេកផ្ដាំទៅកូនប្រសារប្រុស! ខុសទាស់យ៉ាងណា សូមកូនកុំជេរកុំថា កុំវាយធ្វើបាបកូនស្រីម៉ាក់ កូនអាចមកប្រាប់ម៉ាក់បាន ចាំម៉ាក់ជាអ្នកដោះស្រាយឱ្យកូន

ទឹកចិត្តឪពុកម្ដាយគ្រប់រូប ស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួនឯងទៅទៀត ពេលខ្លះ ឪពុកម្ដាយស្ដីថា ជេរប្រដៅ វាយកូនក៏ពិតមែន តែក្នុងនាមជាឪពុកម្ដាយ អាចវាយ អាចជេរក៏បាន តែអ្នកផ្សេងគ្មានសិទ្ធទេ សូម្បីតែប្ដីរបស់កូន ក៏ម្ដាយឪពុកមិនអាចសម្លឹងមើល គេវាយកូនស្រីរបស់ខ្លួនបានឡើយ វាយកូន ជេរកូន ប្រមាថកូន គឺឈឺចាប់ដល់បេះដូងអ្នកដែលជាឪពុកម្ដាយ។ កូនខុសកូនត្រូវយ៉ាងណា ម្ដាយឪពុកស្ដីថាជារឿងសមគួរ តែម្ដាយឪពុកគ្រប់រូបសុទ្ធតែការពារ និងបារម្ភកូនបំផុត មិនអាចឱ្យអ្នកផ្សេងមកប៉ះកូនសូម្បីតែមួយសសៃសក់ ដូច្នេះហើយ ក្នុងនាមជាម្ដាយម្នាក់​ ម្ដាយគ្រាន់តែចង់ផ្ដាំទៅកូនប្រសារប្រុស មិនថាកូនស្រីម៉ាក់ធ្វើខុសយ៉ាងណា មិនថានាងរឹងរូសមានះយ៉ាងណាទេ សូមកុំហាមាត់ជេរប្រមាថនាង សូមកុំលើដៃលើកជើង វាយធ្វើបាបនាងឱ្យសោះ ព្រោះកូននេះ ម៉ាក់ប៉ាជាអ្នកចិញ្ចឹម…

Cover US
សង្គម

តើអ្នកដឹងទេថា អ្វីជាដើមហេតុជម្លោះ រវាងអាមេរិច និងអ៊ីរ៉ង់ នាពេលបច្ចុប្បន្ន?

បើនិយាយពីបញ្ហា គេត្រូវងាកទៅមើលដើមចមនៃបញ្ហា។ ដើមចមវាមិនមែនទើបតែកើតឡើងម្សិលមិញនោះទេ។ ដើម្បីឲ្យមិត្តអ្នកអានកាន់តែយល់ច្បាស់ យើងខ្ញុំសូមបែងចែកចំណុចមួយចំនួនដូចខាងក្រោម ៖ +នៅខែវិច្ឆិកា ឆ្នាំ១៩៧៩ ស្ថានទូតសហរដ្ឋអាមេរិចនៅទីក្រុងតេអេរ៉ង់ ត្រូវបានគ្រប់គ្រង និងចូល លុក លុយ ដោយក្រុម បា/ តុ/ ករ/ ប្រទេសអេរ៉ង់ ហើយមានជនជាតិអាមេរិចចំនួន ៥២នាក់ ត្រូវបានចាប់ក្នុងស្ថានទូតអស់រយៈពេល ៤៤៤ថ្ងៃ។ ក្រោយមកចំណាប់ / . ខ្មាំង / ជនជាតិអាមេរិចទាំង៥២ នាក់ ត្រូវបានដោះលែងនាខែមករាឆ្នាំ១៩៨១ ស្របពេលនៃការឡើងកាន់តំណែងនៃប្រធានាធិបតីអេមរិចរ៉ូណាល់ រីហ្គែន។…

Qasem Soleimani​
ប្រវត្តិសាស្រ្ត

Qasem Soleimani​ ជានរណាឲ្យ​ប្រាកដ?​ហេតុអ្វី USA ចាំបាច់​ត្រូវ​សម្លាប់​គាត់?

អាច​ជាអនាគតមេដឹកនាំ​ជាន់​ខ្ពស់ផុត​លេខរបស់​អ៊ីរ៉ង់ លោក Qasem Soleimani​ ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​បុគ្គលមាន​ឥទ្ធិពលបំផុតទី២​ក្នុង​​សាធារណរដ្ឋអ៊ីស្លាម​អ៊ីរ៉ង់។ ក្នុងនាមជាប្រមុខយោធាអ៊ីរ៉ង់​ប្រចាំ​នៅក្រៅប្រទេសដែលគេស្គាល់ថាជាកងកម្លាំង Quds Force , លោក Soleimani គឺជាមេខ្លោងនៅពីក្រោយសកម្មភាពរបស់ប្រទេសទាំងអស់នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ហើយ​គាត់ជារដ្ឋមន្រ្តីការបរទេសដ៏ពិតប្រាកដមួយ ដែល​លូកដៃទៅក្នុងសង្គ្រាម និងសន្តិភាពនានាក្នុងតំបន់។គាត់ត្រូវបានគេចាត់ទុកថាជាអ្នកដុតភ្លើងលាក់មុខនៃសង្គ្រាមរបស់ប្រធានាធិបតីស៊ីរីបាសាអាល់អាសាដ ប្រឆាំងនឹងក្រុមឧទ្ទាមនៅស៊ីរី ការកើនឡើងនៃក្រុមឆ្មាំគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម និងការប្រយុទ្ធជាច្រើនទៀត។ មុខដ៏មាន​មន្តស្នេហ៍ ជាមួយនឹង​សក់​ពណ៌ប្រាក់ដ៏​ទាក់​ទាញ លោក​ជា​មនុស្ស​ម្នាក់ដែល​ពិបាក​យល់ជា​ទី​បំផុត។ មនុស្សមួយចំនួន​នៅ​ក្នុង​តំបន់​ក៏​ចូល​ចិត្ត​គាត់​ គោរព​គាត់​ហើយ​មនុស្ស​មួយចំនួន​ទៀត​ក៏​ស្អប់​គាត់ ដល់​ថ្នាក់​យក​រូបថត​ទៅ​ត្រូលក្នុងបណ្ដាញ​សង្គមនិង​ធ្វើ​ជារូបកំប្លែងបែប social media memes។ គាត់បានលេចមុខក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​ប្រើ​ជីវិតក្នុងស្រមោលដឹកនាំបែបប្រតិបត្ដិការលាក់បាំងដើម្បីទទួលបានកិត្តិនាមនិងប្រជាប្រិយភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលប៉ុន្មានឆ្នាំនេះគាត់បានក្លាយជាប្រធានបទនៃខ្សែភាពយន្តឯកសាររបាយការណ៍និងចម្រៀងប៉ុបរបស់​ប្រទេស​អ៊ីរ៉ង់ទៅហើយ។ ត្រឡប់​ទៅ​កាល​ឆ្នាំ​២០១៣​អតីតមន្រ្តី…

Cover Phoek C
សង្គម

ខ្លាំងបាត់! សុីផឹកគ្នាបីបួននាក់រត់ចោលគ្នាគ្មានលុយឲ្យគេ ស្រាប់តែថាស្គាល់លោកស្នងការខេត្តបន្ទាយមានជ័យ ខ្ជិលនិយាយច្រើនលោកស្នងការចិត្តធម៌ជួយចេញលុយសងតែម្តងទៅ

ក្នុ​ងថ្ងៃទី​ ០៦​ ខែ​ មករានេះស្នងការខេត្តបន្ទាយមានជ័យបានបង្ហោះរឿងដល់ហួសចិត្តមួយដែលទាក់ទងនឹងបុរសម្នាក់ដែលផឹកសុីគ្នាចំនួន​ ៣​ នាក់ដល់យប់ជ្រៅតែត្រូវបានមិត្តភ័ក្រ្ដធ្វេីសុីរត់ចោលគ្នាអស់​ គ្មានលុយឲ្យគេបិះត្រូវម្ចាស់ហាងវាយស្រាប់តែបានពោលពាក្យថាស្គាល់លោក​ អាត់​ ខែម​ ដែលជាស្នងការខេត្តបន្ទាយមានជ័យ​ ។ ចង់ដឹងព័ត៌មានពិតយ៉ាងណាចូលអានលម្អិតទាំងអស់គ្នា​ នេះបេីយោងតាមការបង្ហោះរបស់ផេកផ្លូវការស្នងការខេត្តបន្ទាយមានជ័យ បានសរសេរថា​៖ «យុវជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក…

Cover Baseth
ដើរកម្សាន្ត

អត់ដែលដឹងសោះហ្មង! រមណីយដ្ឋានជន្លង់ម្លូ មានទេសភាពស្អាត ហើយកម្សាន្តសប្បាយកប់ នៅជិតភ្នំប្រសិទ្ធយើងនេះសោះ

នៅក្នុងខេត្តកណ្តាលម្តុំភ្នំប្រសិទ្ធ​​ គឺជាទឹកដីកម្សាន្តដែលនៅជិតទីក្រុងភ្នំពេញ ​សម្បូរភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្តមិនចេះដាច់ ​ដោយសារតែទីនោះមានជួរភ្នំ ​និងកន្លែងធម្មជាតិកម្សាន្តពោរពេញទៅដោយបរិយាកាសប្លែក ​ស្រស់ស្រាយ ថែមទាំងមិនចំណាយពេលយូរក្នុងការធ្វើដំណើរផងដែរ។ ជាក់ស្តែងថ្មីៗនេះ កន្លែងកម្សាន្តបង្កើតថ្មីមួយទៀតហើយ ​កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តស្ទើរតែមិនចេះដាច់នោះគឺ « រមណីដ្ឋានជន្លង់ម្លូ »។ រមណីដ្ឋានជន្លង់ម្លូ គឺជារមណីយដ្ឋានបង្កើតថ្មីដែលមានបរិយាកាសស្រស់ស្អាត ​ថ្មីប្លែក មានកន្លែងថតរូប ដែលមានទេសភាពល្អស្អាតស្រស់ត្រកាលអមដោយសួនផ្កាចម្រុះ មានអាងហែលទឹកលេងកម្សាន្តសម្រាប់ក្មេង និងមនុស្សពេញវ័យ មានជិះរ៉ត កង់លើអាកាស ជិះទាទឹក ជិះទូកលេង ស្ទូចត្រីយកធ្វើម្ហូបក៏បានឬយកទៅផ្ទះក៏បានដោយគិតគីឡូ។ នៅក្នុងនោះក៏មានកញ្ចុះសម្រាប់អង្គុយលេងក្បែរមាត់ទឹក ដោយអាចកំម៉ុងម្ហូបអាហារបែបជនបទ ​សុទ្ធតែមានរសជាតិឆ្ញាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ តម្លៃសមរម្យ រួមជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់…

USA
កីទ្បា

អាមេរិកលុបចោល​គម្រោងបោះ​ជុំរំហ្វឹកហាត់នៅ​កាតារដោយ​កំដៅនយោបាយនៅមជ្ឈឹមបូព៌ា

ក្រុមជម្រើស​ជាតិ​សហរដ្ឋអាមេរិក​បាន​លប់​ចោល​គម្រោង​បោះ​ជុំរំហ្វឹកហាត់​នៅ​ប្រទេស​កាតា​ដោយ​សា​រតែ​ការ​កើន​ឡើង​កម្ដៅនយោបាយរបស់​ខ្លួន​នៅ​តំបន់​មជ្ឈឹមបូពា៌។ ក្រុមបាល់​ទាត់ជម្រើសជាតិ​អាមេរិក​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្តនេះនៅ​ថ្ងៃសុក្រ​នេះ​គឺក្រោយម​ន្ទីបញ្ចកោណបញ្ជាក់​អំពីការ​ដែល​លោក​ Donald Trump បញ្ជាឲ្យ​យន្តហោះ​គ្មាន​មនុស្សបើកសម្លាប់​ឲ្យមេបញ្ជាការ​អ៊ីរ៉ង់​ Qasem Soleimani ជិត​អាកាសយាន្តដ្ឋាននៃទីក្រុងបាដាដ។ ឧបទេវហេតុនេះ​បាន​បណ្ដាល​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ចាប់​ផ្ដើម​ឡើង​កម្ដៅ​និង​វាយ​បក​វិញ​ផង​ដែរ។ ក្រុម​កីឡាករ​ជម្រើស​ជាតិ​២៥​នាក់បាន​រៀប​ចំ​ខ្លួន​និង​ចំណាយ​ពេល​សម្រាប់​ការ​បោះ​ជុំរុំហ្វឹកហាត់​នេះ​រួច​ទៅ​ហើយ​ខណៈ​ពួក​គេ​យក​ទីតាំង Aspire Academyក្នុងក្រុង Doha នៅ​ថ្ងៃ​ទី​០៥​មករា​នេះ​ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​ពន្យារ​ពេល។ ការ​បោះ​ជុំរំហ្វឹកហាត់​នេះ​!​អាមេរិក​គ្រោង​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ Salzburg របស់​លោក Jesse Marsch ប៉ុន្តែ​អាមេរិក​បាន​ផ្អាក​ហើយ​នឹង​គ្រោង​លេង​មិត្តភាព​ក្នុង​ស្រុក​អាមេរិក​វិញ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ដើម​ឆ្នាំ​២០២០៕

Zlatan
កីទ្បា

Zlatan៖ ខ្ញុំចាស់​ហើយ ខ្ញុំមិន​អាចញាក់​បាន​ទេ តែ​ខ្ញុំ​អាច​ស៊ុតពី​ចម្ងាយបាន​តើ!

Zlatan Ibrahimovic បាន​និយាយ​ថាចូល​ដល់​វ័យ៣៨​ឆ្នាំ​មាន​ក្លិប​ជា​ច្រើន​ចង់បាន​គាត់​ច្រើន​ជាង​កាល​នៅ​វ័យ​២៨​ឆ្នាំ​ទៅ​ទៀត​ហើយ​ពេល​នេះ​គាត់​កំពុង​តែ​សម្របខ្លួន​ទៅ​នឹងការ​លេង​បាល់​សម្រាប់​វ័យ​ដែល​កើន​ឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ។ Ibrahimovic បាន​មក​ចូល​រួម​ជាមួយ​ AC Milan ម្ដង​ទៀត​បន្ទាប់​ពី​ចាក​ចេញ​កាល​ពី​៧ឆ្នាំមុន​ក្រោយ​ចំណាយ​ពេល​តែ​៦​ខែ​ជាមួយ​នឹង​ជម្រើស​បន្ត​ទៀត​ត​ដោយ​សារ​ក្លិប​ធ្លាក់​ទៅ​លេខ​១១ក្នុង​តារាង​លីគ​រូប​គេ​សម្រេច​ចិត្ត​ចេញ​តែ​ម្ដង។ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ Milan បាន​ប្រកួត​ចាញ់​ក្រុម Atalanta ដល់​ទៅ​៥​ទល់​០ហើយ​នេះ​គឺ​ចា​ការ​បរាជ័យធ្ងន់ធ្ងរបំផុត​ក្នុង​ Seier A។ កាល​នៅ​លេង​ជាមួយ Milan, Zlatan បាន​ជួយក្លិប​ឈ្នះ​ពាន Serie A ជាលើកចុងក្រោយ​នៅ​ឆ្នាំ ២០១០-២០១១ មុន​ពេល​ចាក​ចេញ​ទៅ​លេង​នៅ​ក្លិប​បារាំង Paris Saint-Germain។ គាត់​គឺ​ជា​កីឡាករ Free agent​ចាប់​តាំ​ងពី​ចាក​ចេញ​ពីក្លិប Los Angeles កាល​ពី​ខែ​វិច្ឆិកា។…

Cover Mondul
ដើរកម្សាន្ត

សួនឧទ្យានថ្មី ​លើទឹកដីមណ្ឌលគិរី ​បោះតង់ក៏បាន អាំងសាច់ក៏បាន ​ទៅម្តងដឹងតែស្រស់ស្រាយប្លែក

ជាការពិតណាស់ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិដ៏សំខាន់ ដូចជាព្រៃភ្នំ ​ទេសភាពវាលទំនាបតូចធំបង្កើតជាបរិយាកាសស្រស់ស្រាយគួរជាទីមនោរម្យ  ដែលអាចបង្កើតជារីហ្សតស្នាក់នៅ ​និងកន្លែងកម្សាន្តសុទ្ធតែមានទស្សនីយភាព និងទេសភាពត្រជាក់ចិត្ត។ នៅក្នុងនោះផងដែរ ​ថ្មីៗនេះ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម ត្រូវបានគេដឹងថាជារីហ្សតដែលទើបតែបើកថ្មី តែទទួលបានការពេញនិយមមកលេងកម្សាន្តយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅសម្រាកលំហែកាយ នៅទីនោះយ៉ាងច្រើនកុះករ ដោយអាចជ្រើសជាផ្ទះរីហ្សតស្នាក់នៅក៏បាន ​បោះតង់ក៏បានសុទ្ធតែមានបរិយាកាសរីករាយដូចគ្នា។ នោះក៏ដោយសារតែ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានសួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ ​មានការតុបតែងកន្លែងកម្សាន្ត និងស្នាក់នៅកែច្នៃយ៉ាងប្លែកភ្នែក ​ជាពិសេសនៅពេលយប់ថែមទាំងអាចបោះតង់ គេងមើលផ្កាយ អាំងសាច់ជប់លៀងជាមួយគ្រួសារ និងមិត្តភក្តិ ​ព្រមទាំងមានការសម្តែងរបាំជនជាតិកំដរផងដែរ…