កីឡាករ ៥ រូបដែល Real Madrid អាចនឹងនាំយកមកចូលរួមជាមួយក្លឹបក្នុងរដូវកាលទីផ្សារដោះដូរកីឡាករខែមករានេះ

Web Cover
ការផ្សាយពាណិជ្ជកម្ម

Real Madridធ្លាប់បានចំណាយប្រាក់ជាង ៣០០ លានផោនក្នុងការទិញកីឡាករចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅក៏ដោយក៏នៅតែមិនអាចដោះស្រាយបញ្ហាបានដែរ។ដូចច្នេះហើយទើបReal Madridនៅតែបន្តចាយលុយធំដើម្បីនាំយកកីឡាករចំនួន៥រូបដើម្បីមកបំពេញចន្លោះខ្វះខាត់របស់ក្លឹប។

1. Paul Pogba (Manchester United)

វាមិនមែនរឿងសម្ងាត់អីទៀតទេដែលថាReal Madridចង់បានPaul Pogbaនោះ  ព្រោះថាPogba នៅក្នុងបញ្ជីផ្ទេរកីឡាកររបស់Zinedine Zidaneតាំងពីខែមីនាឆ្នាំ ២០១៩ម៉្លេះ។ប៉ុន្តែដោយសារតែអំឡុងពេលនោះលោក Ole Gunnar Solskjaer នៅស្ទាក់ស្ទើរក្នុងការលក់Pogba បានដាក់សំណើររហូតដល់១៨០ លានផោន។
ប៉ុន្តែឥលូវនេះដោយសារតែបញ្ហារបួសរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ខំឱ្យ Solskjaer បើកទ្វាអោយReal Madrid ចរចារក្នុងសំណើរប្រហែល ១០០លានផោន។

2. Pierre-Emerick Aubameyang (Arsenal)

Real Madrid កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធម្នាក់បន្ទាប់ពីកីឡាករ Luke Jovic ដែលបានមកចូលរួមនារដូវក្តៅក្នុងនាមជាអ្នកស្នងដំណែង Karim Benzema ប៉ុន្តែការបង្ហាញខ្លួនរបស់គាត់នៅ Santiago Bernabeu​ មិនបានល្អទេ។ ជំរើសមួយក្នុងចំណោមជម្រើសកំពូល ៗ របស់Real Madrid គឺAubameyangដែលខ្លួនគាត់ផ្ទាល់បានបង្ហើបអោយដឹងជិត ៤ ឆ្នាំមុនថាគាត់ចង់ចូលរួមជាមួយស្ដេចសនៅពេលសមស្របកាលណាមួយក្នុងអាជីពរបស់គាត់។

ការផ្សាយពាណិជ្ជកម្ម

3. Christian Eriksen (Tottenham Hotspur)

តារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅឯ North London ហើយការចរចារដើម្បីបន្តកុងត្រារបស់គាត់ជាមួយក្លឹបបានបញ្ចប់ដោយមិនបន្តកុងត្រា។ នេះក៏ព្រោះតែគាត់ចង់ផ្លាស់ទៅ Real Madrid ដូចអ្វីដែលខ្លួនគាត់បានបង្ហាញក្នុងរដូវក្តៅខែមិនាម្ល៉េះ។

បើយោងតាមរបាយការណ៍ផ្សេងៗបានអោយដឹងថាខ្សែបម្រើរូបនេះបច្ចុប្បន្នមានតម្លៃខ្លួនតិចជាង ៥០ លានផោន។

4. Fabian Ruiz (Napoli)

 
ខ្សែបម្រើទីបីនៅក្នុងបញ្ជីរបស់Real Madridគឺកីឡាករ Fabian Ruiz របស់ Napoli បានក្លាយជាគោលដៅទាំងក្រុម Barcelona និង Real Madrid ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលគាត់ជាកីឡាករ Real Betis ។ គ្រាន់តែមុនរដូវកាល ២០១៨-១៩ គាត់បានចាកចេញទៅក្លឹបអ៊ីតាលីហើយចាប់តាំងពីពេលនោះមកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងជោគជ័យរបស់ពួកគេ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះលេងបាន ២១ ប្រកួតគិតមកទល់ពេលនេះក្នុងរដូវកាល ២០១៩-២០ ដែលកំពុងបន្តហើយគាត់ក៏រកបាន ១ គ្រាប់និងassists ២ ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

5. Kalidou Koulibaly (Napoli)

ក្រុម Real Madrid ត្រូវការខ្សែការពារកណ្តាលយ៉ាងសំខាន់ព្រោះថា Raphael Varane កំពុងត្រូវបានក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៏។ ជម្រើសដ៏ល្អបំផុតរបស់Real Madridក្នុងការទិញខ្សែរការពារនៅពេលនេះគឺ Kalidou Koulubaly ដែលជាមិត្តរួមក្រុមរបស់ Ruiz នៅ Napoli ។

Koulibaly​ជាកីឡាករខ្សែរការពារកណ្ដាលដែលមានអត្រាខ្ពស់បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះហើយត្រូវបានគេរំពឹងថានឹងមានតម្លៃទីផ្សារធំជាង ១០០ លានផោន។មិនត្រឹមតែReal Madridចាប់អារម្មណ៍នោះទេមានក្រុមជាច្រើនទៀតដូចជា Manchester United និង Barcelona ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយករូបគាត់ដែរ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព:foxsportsasia.com

ការផ្សាយពាណិជ្ជកម្ម