ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
Inspiration

11 Hard-to-Cope-With Issues I Faced When I Became Father

Almost 2 years ago my life changed drastically and forever because my daughter was born. And even though it was her who had just started to explore this world from scratch, I still had to learn to live from the…

Cover Maya
ដើរកម្សាន្ត

ប្តូរបរិយាកាសមកកម្សាន្តនៅលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ប្លែកស្រស់ស្រាយ មិនទៅណាឆ្ងាយនៅជិតនេះខាងអរិយក្សត្រសោះ

ជាការពិតណាស់សព្វថ្ងៃ ​មនុស្សចូលចិត្តការដើរកម្សាន្តដើម្បីបំបាត់ក្តីនឿយហត់  ស្ត្រេស ​និងចង់ទទួលបានភាពរីករាយផងដែរ ​ដូច្នេះហើយបានជាការដើរលេងតាមបណ្តាខេត្តដែលមានធម្មជាតិស្រស់ស្រាយក្លាយជាជម្រើសរបស់មនុស្សជាច្រើន ​តែសម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិផង  ចង់រស់នៅជីវភាពស្រុកស្រៃបែបសាមញ្ញផង ​តែមិនសូវមានពេលវេលាធ្វើដំណើរទៅឆ្ងាយនោះ « ​ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដ៏ពេញនិយមនោះគឺ  « Maya  Village  »។ Maya Village គឺជាលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាព្រមទាំងជួលនូវសេវាកម្មសម្រាកលំហែកាយផងដែរ ​ដោយសារតែកន្លែងស្នាក់នៅមួយនេះ មានការរៀបចំជាលក្ខណៈផ្ទះខ្មែរបុរាណជាច្រើនខ្នងដែលប្រមូលទិញពីគ្រប់ខេត្តក្រុង ទាំងតូចទាំងធំ ​យកមកកែច្នៃ ​តុបតែងបន្ថែម ឯផ្ទះខ្លះថែមទាំងមានអាយុ ៣០ ​ទៅ ​៥០ឆ្នាំផងដែរ សម្រាប់ភ្ញៀវស្នាក់កម្សាន្ត  គ្រាន់តែឈានជើងចូលអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ…

Cover Kh
សង្គម

ជាវកាដូមង្គលការបែបនេះ! បានគាំទ្រផលិតផលក្នុងស្រុក ហើយបានជួយចាស់ៗ និងលោកយាយលោកតាពិកាទៀត (មានវីដេអូ)

ជាការពិតណាស់ ​ខ្មែរយើងពូកែណាស់ខាងការងារហត្ថកម្ម ​សិប្បកម្មដែលធ្វើដោយដៃ​ ជាពិសេសស្នាដៃចាស់ៗបុរាណពិតជាពូកែខ្លាំង ក្នុងការត្បាញឧបករណ៍ ​ឬសំភារៈប្រើប្រាស់ផ្សេងៗ។ ជាក់ស្តែងថ្មីៗនេះ របស់ហត្ថកម្មខ្មែរធ្វើដោយដៃជាឈ្នាង ​អង្រុតតូចៗសម្រាប់ដាក់តាំង​ និងសម្រាប់ធ្វើជាការដូមង្គលការទទួលភ្ញៀវ កំពុងតែទទួលបានការពេញនិយមខ្លាំង ដោយសារតែការគាំទ្របែបនេះគឺជាការលើកស្ទួយសិល្បៈវប្បធម៌ខ្មែរផង ​និងជាការជួយផលិតផលក្នុងស្រុកឱ្យមានការរីគចម្រើនផង ។ ដោយផលិតផលសិប្បកម្មទាំងនោះភាគច្រើនត្រូវបានធ្វើដោយដៃចាស់ៗនៅក្នុងភូមិស្រុក និងជនពិការផងដែរ។ តាមរយៈគណនី Reoum Theara បានរៀបរាប់ថា៖ « ជួយគាំទ្រផងណា🙏នេះជាមុខរបរប្រចាំថ្ងៃរបស់ប្រជាជនភូមិខ្ញុំជាពិសេសគឺលោកយាយ និងលោកតាដែរពិការផង🙏🙏🙏 កម្មង់បានទីនេះ📞0887511046_096380184 »។ ដូច្នេះកុំភ្លេចជួយជាវផលិតផលក្នុងស្រុកភូមិយើងទាំងអស់គ្នាផងណា៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖  

Cover KH
សង្គម

សំភារ:ប្រេីប្រាស់របស់ដូនតាខ្មែរយេីង ដែលកូនខ្មែរភាគច្រើនមិនស្គាល់ឈ្មោះ

ជាយូរលង់ណាស់មកហើយខ្មែរយើងតាំងពីដូនតាជំនាន់មុន ​បានបង្កើតឧបករណ៍ប្រើប្រាស់ និងសំភារៈប្រើប្រាស់ជាច្រើន ​ដើម្បីបង្ករភាពងាយស្រួលនៅក្នុងការប្រើប្រាស់ទុកដាក់សម្រួលជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងមកទល់បច្ចុប្បន្ន  សំភារៈមួយចំនួនត្រូវបានបាត់បង់ និងមិនសូវនិយមប្រើប្រាស់ដូចមុនឡើយ ​ដោយសារតែសម័យជឿនលឿន ឧបករណ៍ទំនើបមានការកើនឡើង  រហូតកូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់អត្តសញ្ញាណខ្លួនឯងផង  ដោយរបស់ប្រើប្រាស់មួយចំនួនមានប្រើតែនៅទីជនបទ ​ឬដាច់ស្រយាលតែប៉ុណ្ណោះ។ ដូច្នេះដើម្បីឱ្យកូនខ្មែរ មានការយល់ដឹង  និងស្គាល់ពីរបស់ប្រើប្រាស់ខ្មែរបុរាណ ​តោះ! មកស្គាល់ឈ្មោះសំភារៈប្រើប្រាស់បុរាណដូនតារបស់យើងទាំងអស់គ្នាខាងក្រោម ៖

2
សង្គម

មិនយូរទេ! យើងអាចនឹងបាត់បង់មនុស្សដែលធ្លាប់ស្រឡាញ់យើងខ្លាំង នៅថ្ងៃណាមួយ

– មនុស្សម្នាក់ដែលធ្លាប់យកចិត្តទុកដាក់នឹងយើងខ្លាំង គេគង់តែនឹងព្រងើយកន្តើយដាក់យើងនៅថ្ងៃណាមួយ បើយើងនៅតែមិនខ្វល់ពីអារម្មណ៍គេ។ – មនុស្សដែលធ្លាប់ស្រឡាញ់យើងខ្លាំង គេគង់តែអស់ចិត្តពីយើងទៅនៅថ្ងៃណាមួយ បើយើងនៅតែមិនគិត និងឱ្យតម្លៃដល់ក្ដីស្រឡាញ់របស់គេ។ – មនុស្សដែលធ្លាប់លះបង់គ្រប់យ៉ាងដើម្បីយើង ថ្ងៃណាមួយគេនឹងអស់កម្លាំងចិត្តហើយចាកចេញទៅ បើយើងនៅតែមើលងាយការលះបង់របស់គេ។ – មនុស្សដែលធ្លាប់តែធ្មត់គ្រប់សព្វបែបយ៉ាងជាមួយនឹងយើង ថ្ងៃណាមួយ ភាពអត់ធ្មត់របស់គេនឹងអស់សុពលភាព ដល់ដែនកំណត់ ប្រសិនបើយើងនៅតែធ្វើខ្លួនក្រអើតក្រទម ជាន់ឈ្លី តាំងខ្លួនឯងអស្ចារ្យ គិតថា មិនចេះឱនលំទោសចំពោះគេ។ – មនុស្សដែលធ្លាប់បារម្ភ មើលថែ និងចង់ដឹងសុខទុក្ខយើងគ្រប់ពេលវេលា ថ្ងៃណាមួយគេនឹង ស្ងៀមស្ងាត់ទៅ លែងរវីរវល់នឹងយើងដូចមុន ប្រសិនបើយើងនៅតែសោះកក្រោះ ធ្វើដូចធុញទ្រាន់…

Cover Book
សង្គម

អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ និងស្រលាញ់សៀវភៅ ពេលឈានជើងចូលទីនេះ គឺប្រៀបដូចជាដើរចូលក្នុងពិភពវេទមន្តអ៊ីចឹង 

សៀមរាប៖ ទោះបីជាសម័យនេះ ​ជាសម័យជឿនលឿន មនុស្សស្រលាញ់គ្រឿងបច្ចេកវិទ្យា ​ជាជាងការរកចំណេះដឹងតាមរយៈការអានសៀវភៅ ​តែអ្នកដែលស្រលាញ់ការអាននៅតែមាន។ សម្រាប់អ្នកដែលចង់រកសៀវភៅផង ​ចង់រកភាពស្ងប់ស្ងាត់ផង ​ហាងកាហ្វេមួយកន្លែងនៅខេត្តសៀមរាប​ឈ្មោះថា​​  Footprint  Cafes  ត្រូវបានគេដឹងថា កំពុងតែមានភាពល្បីល្បាញដោយសារតែការបង្កើតថ្មីរបស់ខ្លួន ​និងជាកន្លែងដ៏ពេញនិយមផងដែរសម្រាប់អ្នកនៅក្នុងខេត្តសៀមរាប និងអ្នកដែលទៅលេងខេត្តសៀមរាបដែលមិនអាចខកខានឈាងទៅលេងបាន។ តាមរយៈគណនីហ្វេសប៊ុក កូនចាបមាស បានឱ្យដឹងថា៖ ​« ទីនេះគឺហាងកាហ្វេមួយដែលស្ថិតនៅក្នុងក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់អ្នកដែលស្រឡាញ់ភាពស្ងប់ស្ងាត់ និងស្រឡាញ់សៀវភៅ ពេលឈានជើងចូលទីនេះ គឺប្រៀបដូចជាដើរចូលក្នុងពិភពវេទមន្តអ៊ីចឹង <3 មានអារម្មណ៍រំភើបអស្ចារ្យដែលបានឃើញសៀវភៅជាច្រើនផ្អែកខ្លួននឹងជញ្ជាំងរង់ចាំទទួលស្វាគមន៍ភ្ញៀវគ្រប់រូបដើរចូលមក »។ គួរឱ្យដឹងផងដែរថា  សម្រាប់អ្នកដែលចង់ទទួលទានអាហារសម្រន់ និងកាហ្វេភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ៗ និងចង់រកទិញសៀវភៅល្អៗ ​Footprint  Cafes  ពិតជាកន្លែងដ៏ពិសេសបំផុត។ លោកអ្នកអាចរក…

Single
សម្រង់

ជីវិតនៅលីវ គឺជាឳកាសមាស ចឹងកុំទាន់ប្រញ៉ាប់យកសង្សារអី​

ជីវិតនៅលីវដែលមានសំណាង នៅជាមួយខ្លួនឯងអោយពេញទំហឹងសិនចាំមានសង្សារ។ ការពិតទៅការនៅលីវ វាអាចនិង​អផ្សុក​ណា​ តែវាមិនបានអាក្រក់ណាស់ណាទេ ព្រោះពេលដែលនៅលីវនឹងគេហៅថា “រដូវកាលវេលាមាស” មុនពេលនេះអ្នកអាចនិងឈឺចាប់មក ឈឺចាប់ចង់ប្រេះទ្រូង ត្រលប់មកស៊ីអារម្មណ៍ 3នាទី status ទាំង14 នៃដំណាក់កាលដំបូង ដែលនៅលីវ​ ឬក៏ចង់ស៊ីអារម្មណ៍បែបស្ងាត់ៗ ស្ដាប់ចំរៀងនឹករឿងចាស់ៗ តែអ្នកជឿទេថា បន្ទាប់ពីអ្នកបានឆ្លងកាត់ដំណាក់កាលនេះហើយ អ្នកនិងឈានដល់ដំណាក់កាល “រដូវកាលវេលាមាស”។ វាមានតំលៃ និងគុណភាពមេចរឺ ព្រោះយើងនិងចាប់ផ្ដើមធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ចេញទៅណាមកណា​តែម្នាក់ឯង សូម្បីតែទៅញុំបាយតែម្នាក់ឯង វាគឺជារឿងសាមញ្ញខ្លាំងណាស់ តែយើងនិងបានញុំអីដែលអ្នកចង់ញុំ ទៅកន្លែងដែលចង់ទៅ ទៅដើរលេងកន្លែងដែលអ្នកចូលចិត្ត​ អ្នកអាចជ្រើសរើសកន្លែងដោយខ្លួនឯង ព្រោះនៅពេលដែលមានសង្សារហើយ…

Love
សម្រង់

7ចំណុចដែលនារីគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់

7ចំណុចដែលនារិគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់ រៀបគំរោងអនាគតជាមួយអ្នក នៅពេលដែលនៅជាមួយគ្នា ឬនិយាយជាមួយគ្នា គេធ្លាប់និយាយរឿង អនាគតជាមួយអ្នករឺអត់ ប្រសិនបើគេធ្លាប់និយាយជាមួយអ្នក បញ្ចាក់អោយឃើញថា គំរោងនៅថ្ងៃអនាគតរបស់គេ ក៏មានវត្តមានអ្នកនៅក្នុងនោះដែរ នោះមានន័យថាគេ​អាចនិង ច្បាស់លាស់ជាមួយអ្នកក៏ថាបាន សាកទាក់ទងគ្នាអោយបានយូរបន្តិច តែប្រសិនបើគេមិនដែលនិយាយរឿងនេះទេ សុំបាយតែម្ដងទៅ ព្រោះគេគ្រាន់តែយកអ្នកមកលេងសើចនោះទេ      2.និយាយរឿងរបស់គេអោយអ្នកស្ដាប់ មនុស្សយើងបើមិនជិតស្និតទេ ក៏មិនអាចមកនិយាយរឿងផ្ទាល់ខ្លួនអោយស្ដាប់នោះទេ ប្រសិនបើគេជ្រើសរើសនិយាយរឿងពីអតីតកាលរបស់គេ រឺរឿងដែលគេកំពុងតែមានការលំបាក បញ្ជាក់អោយឃើញថាគេទុកចិត្តយើងខ្លាំងណាស់ ហើយយើងអាច សន្និដ្ឋានបានថា គេពិតជាមិនមកគ្រាន់តែលេងសើចជាមួយយើងនោះទេ។       3. …

Cover Flower
ដើរកម្សាន្ត

ឡូយកប់រដូវការចំការស្បៃរឿងជើងភ្នំសំពៅថ្មី ​សម្រាប់ថ្ងៃឆ្លងឆ្នាំស្អាតអស់ទាស់ ​ថែមទាំងមានកន្លែងជួបជុំគ្នាទល់ភ្លឺទៀត

បាត់ដំបង៖ ខេត្តបាត់ដំបង ​គឺជាខេត្តទេសចរណ៍ដ៏ល្បីមួយ ​ដែលមានទីកន្លែងប្រវត្តិសាស្រ្ត និងទេសភាពភ្នំតូចធំសម្រាប់ដើរកម្សាន្តស្ទើរតែរាប់មិនអស់ ​សុទ្ធតែមានភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយជាច្រើនកន្លែង។ នៅក្នុងនោះ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  ត្រូវបានគេដឹងថាជាកន្លែងកម្សាន្តដ៏ពិសេសមួយសម្រាប់អ្នកបាត់ដំបង ​និងអ្នកទេសចរណ៍មកពីគ្រប់ទិសទីផងដែរ ​ដោយទីនោះមានផ្ទៃដីទំហំធំដាំទៅដោយផ្កាស្បៃរឿងជាច្រើនដើម និងដើមផ្កាជាច្រើនដើមទៀត ផ្តល់នូវទេសភាពលឿងខ្ចីដូចក្រាលព្រំមាស។ ថ្មីៗនេះផងដែរ ​ចំការស្បៃរឿងត្រូវបានគេដាំលម្អថ្មី ​និងកាន់តែមានចំនួនច្រើនជាងមុន មានទេសភាពស្រស់ស្អាតមែនទែនដើម្បីស្វាគមន៍ភ្ញៀវមកកម្សាន្តនៅក្នុងរដូវការថ្មី ពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំតែម្តង។ នៅក្នុងនោះក្រៅពីមកថតរូបកម្សាន្ត ​នៅទីនោះថែមទាំងមានកន្លែងអង្គុយទទួលទានអាហារជុំគ្នាទាំងពេលថ្ងៃ ​និងជួបជុះមិត្តភក្តិឆ្លងឆ្នាំដាច់យប់ផងដែរ។ គួរឱ្យដឹងផងដែរថា ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  មានទីតាំងស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ( ចុះពីផ្លូវជាតិ ៥៧ ប្រហែល៥០០ម៉ែត្រ ស្របតាមសាលារៀន…

Cover Neak
ដើរកម្សាន្ត

រឿងមួយចំនួនដែលកូនខ្មែរប្រហែលជាមិនធ្លាប់បានដឹងពី ​« ប្រាសាទនាគព័ន្ធ ​»

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។ ប្រាសាទនេះមានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ « ជ័យតដាក » (Jayatataka) ដែលបារាយណ៍នេះមានទទឹង ៩០០ម និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។…

Cover Kh Music
ដើរកម្សាន្ត

គួរឱ្យសរសើរខ្លាំង ពិតជាអភិរក្សវប្បធម៌ខ្មែរពិតៗ! ទ្រខ្មែរ ​ចាប៉ីខ្មែរយក្ស ​ត្រូវបានតុបតែងនៅក្នុងហាងអាហារមួយនៅខេត្តព្រះសីហនុ

ថ្មីៗនេះហាងអាហារមួយកន្លែង ​បាននឹងកំពុងតែទទួលបានការពេញនិយមថាមានមុខម្ហូបឆ្ងាញ់ពិសា  ជាពិសេសគឺការតុបតែងស្អាតប្លែកខ្លាំងនៅក្នុងន័យអភរិក្សសិល្បៈវប្បធម៌ភ្លេងបុរាណខ្មែរ ​រហូតទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ ហាងមួយនេះត្រូវបានតុបតែងលក្ខណៈ ​Classic  ស្រស់ស្អាត ​ដោយមានការតាំងរូបចាប៉ីយក្ស ​និងទ្រយក្ស នៅក្នុងហាងផ្ទាល់តែម្តង ​ដើម្បីជាការតាំងបង្ហាញភ្ញៀវក្នុងន័យស្រលាញ់អភិរក្សឧបករណ៍ភ្លេងខ្មែរពិត។ រូបភាពទាំងនេះត្រូវបានភ្ញាក់ផ្អើលដោយការបង្ហាញដោយម្ចាស់ហ្វេសប៊ុកមានឈ្មោះថា ​Vannak  Sam ថែមទាំងបានរៀបរាប់ថ៖ « ​ ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ តែមកពីយើងម្នាក់ៗ ចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯង វប្បធម៌ខ្លួនឯងធ្វើទេ !! ស្អាតទេ !! ទ្រខ្មែរ ចាប៉ីខ្មែរ ស្នាដៃខ្មែរ !!!​​»។ គួរឱ្យដឹងផងដែរថា ហាងដែលមានគំនិតអភិរក្សវប្បធម៌ខ្មែរមួយនេះមានឈ្មោះថា…