
វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ បង្ហាញហេតុផលទាំង ១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត
ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេកទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌ ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។ នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture Trips ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។ ទាំងនេះជាហេតុផលទាំង ១៣យ៉ាងដែលវែបសាយបរទេស បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖ ១. ប្រាសាទអង្គរវត្ត៖ កម្ពុជាយើងមានប្រាសាទអង្គរវត្ត ជាប្រាសាទអច្ឆិរយៈ ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។ ២. ស្នាមញញឹម និងភាពរួសរាយ៖ ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ជាប្រជាជនមានភាពរួសរាយ និងចេះជួយយលអាសារគ្នាទៅវិញទៅមក។ ៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ឆ្នេរសមុទ្រ និងបណ្តុំកោះនៅស្រុកខ្មែរត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ…











