ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Hor Jeag
សង្គម

មកមើលផ្ទាំងចម្លាក់នៃក្បាច់ហោជាង ដ៏ប្រណិតនៅតាមព្រះវិហារបុរាណខ្មែរ តែបច្ចុប្បន្នត្រូវបានអ្នកជិតខាងចម្លងធ្វើជារបស់ខ្លួនអស់ហើយ

ហោជាង គឺជាបន្ទះក្តារផ្គុំជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងត្រចៀកដំរី របាំងដាក់ខាងក្រោមចុងដំបូលព្រះវិហារ ប្រាសាទបុរាណ ឬសាលាជាដើម មានសណ្ឋានបីជ្រុងស្មើគ្នា ឬស្រួចខាងលើបន្តិច ធ្វើជាឋានលាតក៏មានឆ្លាក់ជាក្បាច់រចនាដ៏ល្អពិចិត្រ។ នៅក្នុងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងវត្តអារាម ចាប់តាំងពីសម័យបុរេអង្គរជារៀងរហូតមក ខ្មែរយើងតែងតែតុបតែងលំអនៅលើផ្ទៃហោជាង ដោយរូបចម្លាក់ពាក់ព័ន្ធទៅនឹងទេវកថា ឬក៏ក្បាច់ភ្ញីទេស។ ដោយហោជាងប្រាសាទ មានទីតាំងស្ថិតនៅលើផ្តែរ និងសសរពេជ្រនៅតាមប្រាសាទបុរាណខ្មែរ។ ឯហោជាងព្រះវិហារសព្វថ្ងៃ ពិតជាកើតចេញពីហោជាងនៃសំណង់ប្រាង្គប្រាសាទបុរាណខ្មែរយ៉ាងប្រាកដ ដោយនៅក្នុងសំណង់ខ្មែរយើង ហោជាង ដែលបុព្វបុរសខ្មែរបាននិយមប្រើប្រាស់ នោះ គឺមានលក្ខណៈមិនខុសបែ្លកប៉ុន្មានពីហោជាងប្រាសាទឡើយ ។ ខុសពីហោជាងប្រាសាទ ហោជាងព្រះវិហារពីបុរាណ មានក្បាច់ភី្ញទេសហ៊ុំព័ទ្ធជុំវិញ ចម្លាក់កណ្ដាលធ្វើអំពីឈើ តែសព្វថ្ងៃនេះ ការប្រើហោជាងឈើ ត្រូវបានបាត់បង់ទៅហើយ…

1 112
កីទ្បា

គ្រាប់ពេជ្របាល់​ទាត់​កម្ពុជា សៀង ចន្ធា​ចូលរួម​ជាមួយបឹងកេត​ជាផ្លូវការ

ក្លិបបឹង​កេតអេហ្វស៊ីបាន​ប្រកាស​នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា​បាន​ចុះកុងត្រាយក​ខ្សែ​ប្រយុទ្ធវ័យក្មេងកំពុងឡើងជើង សៀង​ ចន្ធា ពី​សលាបាល់​ទាត់​ជាតិ​បាទីសម្រាប់​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​២០២០ខាងមុខនេះ។ ព័ត៌មាន​នេះ​លេចឡើង​តាម​រយៈ​ការ​ប្រកាសជាផ្លូវការនៃទំព័រហ្វេសបុករបស់​ក្លិបបឹង​កេត​ ខណៈ​ខ្សែ​ប្រយុទ្ធរូបនេះត្រូវបាន​គេនិយាយចចាមអារ៉ាម​ពី​ការ​ទៅ​លេង​នៅ​ក្លិប​ជើង​ឯកលីគកំពូល​កម្ពុជាបីសម័យកាលមួយនេះ​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! វា​បាន​ក្លាយជាការពិតទៅ​ហើយ​ខណៈ​អ្នក​គាំទ្រ​របស់​ក្លិប​ទទួលបាន​ត្រេកអរយ៉ាងខ្លាំង។ ក្រៅ​ពី ស៊ាង​ ចន្ធា អ្នកចាំ​ទីសាលាបាល់​ទាត់​ជាតិ​បាទី ថាច័ន្ទ ឬទ្ធី ជួង មករា និង​ខ្សែ​ការពារ សៅ វៃហ្វី​បាន​ចុះកុងត្រា​ជាមួយក្លិបជើង​ឯក៣សម័យកាលបឹងកេត​នេះ​រួច​ទៅ​ហើយ៕  

EGOSPORT
កីទ្បា

បឹងកេតរកបានក្រុមហ៊ុនផ្គត់ផ្គង់ឈុតកីឡាថ្មីរបស់​ថៃក្រោយផុតកុងត្រាជាមួយ FBT

ក្លឹប​បឹង​កេត​អេហ្វស៊ីបាន​ប្រកាស​ក្នុង​ទំព័រហ្វេសបុក​របស់​ខ្លួន​ថា EGO Sport នឹង​ក្លាយ​ជា​ដៃគូរ​សហការ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​​សម្លៀក​បំពាក់​​ផ្លូវ​ការ​របស់​ក្លិប​ចាប់​ពី​រដូវ​កាល​២០២០ខាងមុខ​នេះ​តទៅ​​ ហើយ​​សុពល​ភាពនៃ​កិច្ច​សន្យា​មាន​រយៈ​ពេល៣​ឆ្នាំ​។ EGO Sport គឺ​ជា​ក្រុមហ៊ុនផ្គត់ផ្គងសម្លៀកបំពាក់របស់​ថៃដែលបង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ១៩៩៨​ដែល​ផលិត​និង​លក់​អាវ និងសម្ភារៈ​កីឡាគ្រប់​ប្រភេទ។ ក្លិប​ទើប​តែ​ប្រកាស​ពី​ការ​អស់​សុពលភាព​កុងត្រា៦ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ថៃមួយ​ទៀតគឺ FBT បន្ទាប់​ពី​ក្រុមហ៊ុននេះ​ប្រកាសផ្គត់ផ្គង់ឈុត​កីឡាដល់​ក្លិបបឹងកេត​កាល​ពី​ឆ្នាំ​២០១៤ដល់​២០១៩​នេះ៕

Cover Angkor
ដើរកម្សាន្ត

រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តែដោយសារតែហេតុផលមួយចំនួន ​កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ​ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ ​បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ ​តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ ដោយបាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ មក​រា ឆ្នាំ…

SEANG CHANTHEA
កីទ្បា

ចប់ស៊ីហ្គេម​ភ្លាម សៀង ចន្ធា​បន្ត​មាន​ឈ្មោះ​លេង​ពាន BTV Cup 2019 នៅ​វៀតណាម

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម២០​ឆ្នាំនឹង​ត្រូវចូលរួម​ប្រកួត​ពាន​រង្វាន់ BTV Cup 2019 នៅ​វៀតណាម​​ខណៈ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ប្រកួតរួច​ទៅ​ហើយ។ ឈ្មោះ​កីឡាករ​ដែល​មាន​ក្នុង​បញ្ជី​នេះ​សុទ្ធតែជា​ក្រុមជម្រើស​ជាតិវ័យ​ក្រោម១៩​ឆ្នាំ​ដែល​ទើប​តែ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U19 Championship 2020 ខណៈ​ដែល​សៀង ចន្ធា​មាន​ឈ្មោះ​លេង​រហូត។ កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះទើប​តែបញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 ដែល​លេង​ក្នុង​ឈុត U22​បាន​លេង​បួន​ក្នុង​ប្រវត្តិសាស្រ្តបាល់​ទាត់​ស៊ីហ្គេមរបស់​កម្ពុជា។ សម្រាប់ពាន BTV Cup នេះ​ក្រុម​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​គឺ​U20 វៀតណាម  U20 មីយ៉ាន់ម៉ា ក្រុម Becamix Binh Doung និង​ក្រុម U20 កម្ពុជា។…

Cover Lumhae
ដើរកម្សាន្ត

ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន

កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ​ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ  ដងព្រែក ​និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស ​តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក ​« ក្នុងស្រុក​ » ​សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា  « លំហែកំពត »។ « លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ​ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ​ពិតជាមានទេសភាពប្លែក ​ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។ នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ​ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក…

Knongsrok
សម្រង់

ពិ​ត​ជា​រំភើប​ណាស់​! ​កូន​ផ្សោត​​មួយ​ក្បាល​ទៀត​ហើយបាន​កើត​​ក្នុង​ខេត្ត​ក្រចេះ​! តើ​គួរ​ដាក់​ឈ្មោះ​​អ្វី​ទៅ​ហ្ន៎?

​ក្រុម​ស្រាវ​ជ្រាវ នៃ​​អង្គ​ការ​ WWF-កម្ពុជា​ រដ្ឋបាល​ជល​ផល និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​​នៅ​អន្លង់​ផ្សោត​កាំ​ពី​ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ ខណៈ​ដែល​ក្រុម​ការងារ​កំពុង​ចុះ​បំពេញ​ការងារ​ត្រួត​ពិនិត្យ​សកម្ម​ភាព​នេ​សាទ​ខុស​ច្បាប់​ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​។ ​បន្ទាប់ពីបានប្រទះឃើញវត្តមានកូន​ផ្សោត​ទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា៕ កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា មួយ​ថ្ងៃ​ ហើយ​នៅក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណ​ជាប្រាំពីរក្បាល។ ​កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី ១៣ ហើយ ដែលត្រូវ​បានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពី…

Cover Promoy
សង្គម

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា ​« អន្ទូញ​​» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី ​»  ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave)  ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ ​លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ​ខេត្តរតនគិរី ​មណ្ឌកគិរី ​និងស្ទឹងត្រែងជាដើម។ ជាក់ស្តែង ​បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ ​យកមកឆាក៏បាន ​យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ​ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន ​រ៉ែ ​និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។ តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖ ១. ​ជំនួយបេះដូង…

មេដាយមាស
កីទ្បា

អត្តពលិក​កម្ពុជា​ស្ពាយមេដាយ៤៦​គ្រឿង​ពី​ហ្វីលីពីនក្រោយ​ព្រឹត្តិការណ៍ SEA Games 2019 បញ្ចប់

ក្រុម​អត្តពលិកកម្ពុជា​ដែល​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 បាន​បញ្ចប់​វិញ្ញាសា​ប្រកួត​អស់​ហើយ​ស្រប​ពេល​ព្រឹត្តិការណ៍ទាំង​មូល​ក៏​បាន​ធ្វើ​ពិធីបិទ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​នេះ​ដែរ។​ដោយ​ឡែក​កម្ពុជាវិញ​ទទួល​បាន​មេដាយសរុប​៤៦​គ្រឿង​ មាស​៤​គ្រឿង ប្រាក់៦​និង​សំរឹទ្ធិ​៣៦​គ្រឿង។ ក្នុង​ចំណោម​មេដា​យទាំងអស់​នោះ​រក​បាន​ដោយ​ប្រភេត​កីឡាខាងក្រោម៖1- Arnis វិញ្ញាសា ប្រយុទ្ធ . មេដាយមាស 1 . មេដាយប្រាក់ 2 . មេដាយសំរឹទ្ធ 17 2-កីឡាប៉េតង់ . វាយបីនាក់នារី មេដាយមាស 1 . វាយគូបុរស មេដាយប្រាក់ 1 3- កីឡាតេក្វាន់ដូ .មេដាយមាស…

Cover Kor Juch
សង្គម

ពិធីកោរជុក ​ជាទំនៀមខ្មែរបុរាណ ​តែបែរជាត្រូវគេបំភ្លេចចោល ស្ទើរតែវិនាសបាត់បង់ទៅហើយ

ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា « កោរសក់ ឬកោរកំប៉ោយ »  ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។ គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ដោយសន្យាថ្វាយសក់ដើម្បីលាបំណន់ ឬគេអាចចាត់ទុកពិធីនេះថា ជាពិធីបង្កក់ឆ្មប់ផងដែរ។ ទោះបីជាការពិត អាចារ្យ ឬឪពុកម្តាយ គឺជាអ្នកកោរជុកឲ្យក្មេងៗ…

Cover Budha 7
ប្រវត្តិសាស្រ្ត

អស់ចម្ងល់ហើយ ពេលនេះដឹងពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អស់រយៈពេលជាច្រើនរាប់រយឆ្នាំមកហើយ ​ព្រះបដិមារបស់មហាវីរក្សត្រនៃដែនដីចក្រភពអង្គរ  ព្រះបាទជ័យវរ្ម័នទី  ៧  ត្រូវបានបំផ្លាញចោលដោយសារតែសង្គ្រាម ​និងដោយសារខ្មាំងសត្រូវនានា ​រហូតព្រះបដិមាដ៏ល្អឥតខ្ចោះបាត់បង់សភាពដើម មិនអាចរ៉ាយរ៉ាប់ប្រាប់កូនខ្មែរជំនាន់ក្រោយថាព្រះបដិមាមួយនេះ មានរូបរាងដើមបែបណានោះឡើយ ​ឯមតិមុនៗក៏មានការខ្វែងគំនិតគ្នាផងដែរ។ ថ្មិៗនេះ អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ។ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់ព្រះរាជកាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានព្រះរាជកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។ ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau…

ជាមបោដិា
កីទ្បា

U22កម្ពុជាបានត្រឹមលេខ៤ក្នុង​ស៊ីហ្គេម​២០១៩​ក្រោយ​ចាញ់​មីយ៉ាន់ម៉ាវគ្គ​១១ម៉ែត្រកាត់សេចក្ដី

ក្រុមជម្រើស​ជាតិកម្ពុជា​បាន​ត្រឹមលេខ​៤ប៉ុណ្ណោះបន្ទាប់​ពី​ចាញ់​មីយ៉ាន់ម៉ា​ក្នុង​វគ្គបាល់​១១ម៉ែត្រ​កាត់​សេចក្ដីបន្ទាប់​ពី​ស្មើ​គ្នា​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទីក្នុង​លទ្ធផល​២​ទល់​២។ ២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស៊ាង ចន្ធា​នៅ​នាទី​ទី​១ និង​កែវ សុខផេង​នៅ​នាទី​៧១។ ចំណែក​២គ្រាប់​របស់មីយ៉ាន់ម៉ា​រក​បាន​ដោយកីឡាករ Aung Kaung MANN នាទីទី៩ និង Myat Kaung KHANT នាទី៣៤។​ទោះ​បី​ជា​ទទួល​បាន​លទ្ធផល​ស្មើ​ក៏ដោយ ការ​ប្រកួត​នេះ​មិន​មានការបន្ថែម​ម៉ោង​១៥​នាទី​២​ដង​នោះ​ទេ គឺ​ចូល​ដល់​វគ្គ១១ម៉ែត្រ​កាត់សេច​ក្ដី​៥​គ្រាប់​ម្ខាង​តែ​ម្ដង។ មីយ៉ាន់ម៉ា​ទាត់​ចូល​ទាំង​៥​គ្រាប់ ខណៈ​កម្ពុជា​ទាត់​ចូល​៤​គ្រាប់​និង​បុកបង្គោលទី​មួយ​គ្រាប់​ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​តែ​ម្ដង។