ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

63
សង្គម

បើពិតជាស្រឡាញ់ខ្ញុំ សូមកុំយកអតីតរបស់ខ្ញុំ មកឡូកឡំជាមួយបច្ចុប្បន្ន ព្រោះខ្ញុំបានចាកចេញពីអតីតនោះមកយូរហើយ មិនមានអ្វីពាក់ព័ន្ធទៀតទេ

បើសួរខ្ញុំអំពីអតីតកាល ខ្ញុំទទួលស្គាល់ថា ខ្ញុំធ្លាប់មិនល្អ ខ្ញុំធ្លាប់ធ្វើខុស ហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ទាក់ទងមនុស្សច្រើនរាប់មិនអស់ដែរ ខ្ញុំធ្លាប់ធ្វើឱ្យគេឈឺចាប់ ខូចចិត្ត ហើយក៏ធ្លាប់ត្រូវគេក្បត់ផិតដូចគ្នា តែការដែលខ្ញុំបែកបាក់ម្ដងជាពីរដង ក៏មិនមែនមានន័យថាខ្ញុំសាវានោះដែរ តែអាចនិយាយបានថា ប្រហែលមកពីខ្ញុំ និងអ្នកមុនៗ ពុំមែនជាគូនឹងគ្នា យើងជំពាក់កម្មគ្នាត្រឹមមួយវេលាខ្លីតែប៉ុណ្ណោះ។ ខ្ញុំធ្លាប់មានប្រវត្តរត់ចេញពីផ្ទះ ខ្ញុំធ្លាប់មានប្រវត្តចង់សម្លាប់ខ្លួន គ្រប់យ៉ាង ខ្ញុំបានឆ្លងកាត់អស់ហើយ តែចុងក្រោយ ខ្ញុំក៏នៅតែអាចរួចផុតពីគ្រប់យ៉ាងទាំងអស់មកបាន ខ្ញុំសាងបច្ចុប្បន្ននេះបានយ៉ាងល្អ ដ្បិតថាមិនទាន់ល្អឥតខ្ចោះ តែសម្រាប់មនុស្ស ធ្លាប់មានប្រវត្តមិនល្អដូចខ្ញុំ ខ្ញុំហៅថាល្អហើយ បើអ្នកព្រមទទួលយកខ្ញុំ សូមកុំគិតពីអតីតដែលកន្លង សូមគិតខ្ញុំត្រឹមពេលនេះ គិតត្រឹមខ្ញុំជាខ្ញុំ បច្ចុប្បន្ន ខ្ញុំមានតែអ្នកមិនមានអ្នកណាឡើយ…

Preview 15168289 650x341 98 1575380721
សម្រង់

ត្រៀមខ្លួនហើយ ឬនៅសម្រាប់ដំណើរកំសាន្តក្នុងឆ្នាំ ២០២០?

20 Travel Destinations for Your 2020 Getaway =This article is sponsored by Depositphotos= សម្រាប់ការធ្វើដំណើរកំសាន្ត យើងអាចបែងចែកបានថា​ មានមនុស្ស ២ ប្រភេទនៅក្នុងពិភពលោកនេះ នោះគឺអ្នកដែលធ្វើដំណើរកំសាន្តដោយគ្នានផែនការ និងអ្នកដែលរៀបចំផែនកាដំណើរកំសាន្តទុកជាមុនបានយ៉ាងម៉ត់ចត់។ អ្នកខ្លះចូលចិត្តដំណើរកម្សាន្តរយៈពេលខ្លី តែច្រើនកន្លែងដោយចំណាយពេលពីរបីថ្ងៃគឺច្រើនបំផុត។ ទន្ទឹមនឹងនេះដែរអ្នកផ្សេងទៀតជ្រើសរើសការធ្វើដំណើរកំសាន្តរយៈយូរ និងមិនសូវមមាញឹកខ្លាំងដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីទីក្រុង ទាំងអ្នកទេសចរ និងអ្នកស្រុក។ ឆ្នាំ ២០២០ គឺជាពេលវេលាដ៏ពិសេសមួយ ដែលត្រូវបានបន្ថែមនូវទិសដៅថ្មីទៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក។ ដើម្បីជួយអ្នកក្នុងការបង្រួមជម្រើសរបស់អ្នក គេហទំព័រ យើងខ្ញុំ បានប្រមូលផ្លុំ…

Knongsrok
សេដ្ឋកិច្ច

របៀបសំពះទាំង៥ថ្នាក់ដែលកូនខ្មែរមិនគួរមើលរំលង!!!

សំពះគឺជាការលើកដៃទាំងពីរផ្គុំគ្នា ជារាងផ្កាឈូកក្រពុំ។សំពះជាទំនៀមទម្លាប់របស់ខ្មែរ ធ្វើឡើងដើម្បីបង្ហាញពីការគួរសម និងគារវកិច្ច គោរពគ្នាទៅវិញទៅមក។ជាទូទៅខ្មែរយើងធ្វើការសំពះចំពោះ ឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និង អ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។ សំពះជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ដ៏ប្រពៃរបស់ខ្មែរយើង។ខែ្មរយើងនិយមសំពះជាងចាប់ដៃបែបបស្ចឹមប្រទេសដោយសារមូលហេតុច្រើនយ៉ាង។ទីមួយ គឺធ្វើដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ និងគិតពីបញ្ហាអនាម័យ។ ទីពីរ គឺសំពះដើម្បីចៀសវាងការប៉ះពាល់គ្នាដោយដៃ ជាពិសេសរវាងបុរស និងស្រី្ត។ ទីបី គឺធ្វើដើម្បីចៀសវាងការច្របាច់ដៃគ្នាខ្លាំងដែលនាំអោយមានការឈឺចាប់។ ចុងក្រោយគឺសំពះដើម្បីចៀសវាងកុំអោយចំនាយពេលច្រើនដូចជាអ្នក ប្រដាល់សំពះទស្សនិកជនពីលើសៃវៀនប្រដាល់ ឬអ្នកដឹកនាំនយោបាយសំពះប្រជាពលរដ្ឋពីលើវេទិកា។ ប្រជាពលរដ្ឋ ព្រមទាំង​សិស្ស​និស្សិត​មួយចំនួន តែងតែមាន​ការយល់ច្រឡំ​អំពី​របៀប​សំពះ និង​តែងតែ​ធ្វើ​ឆ្គង​ប្រាសចាក​ពី​របៀប​សំពះ​របស់​ខ្មែរ។ ខាងក្រោម​នេះ​ជា​របៀប​នៃ​ការសំពះ​ទាំង…

Cover
សង្គម

អ្នកនឹងភ្ញាក់ខ្លួន ហើយស្ដាយក្រោយ បន្ទាប់ពីបានឃើញរូបភាពកំហុសឆ្គងទាំង១៣!!!

ពិភពលោករបស់យើងមិនល្អឥតខ្ចោះទេ ហើយមានរឿងជាច្រើនដែលត្រូវការការផ្លាស់ប្តូរ។ យើងគួរតែចាប់ផ្តើមពីខ្លួនយើងជាមុនសិន ព្រោះការស្គាល់ពីបញ្ហារបស់យើងខ្លួនឯង គឺជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយ។ គំនូរទាំងនេះ នឹងបង្ហាញពីការពិតដ៏គួរឱ្យរន្ធត់អំពីពិភពលោកទំនើប តែយើងជឿជាក់ថា មនុស្សម្នាក់ៗមានសមត្ថភាពធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ ចាប់ផ្ដើមកែប្រែនូវទម្លាប់មិនល្អទាំងនេះ ដើម្បីខ្លួនឯង និងមនុស្សជុំវិញខ្លួន កាន់តែមានភាពស្និទ្ធស្នាល និងត្រឡប់មករីករាយជាមួយគ្នាឡើងវិញ៕ ប្រែសម្រួលដោយ ក្នុងស្រុក

Meet1
ប្លែកៗ

ទីកន្លែងទាំង8​ដែលធ្វើអោយអ្នកជួបមនុស្សក្នុងសុបិន្ត

សួរស្ដីនារីៗទាំងឡាយ អ្នកណាខ្លះដែលនៅលីវខ្លះ បើទៅប្រាដកជាមានច្រើនហើយ តែត្រូវតែចឹងហើយ បើមួយថ្ងៃៗនៅតែកន្លែងដដែរៗ  ធ្វើមេចបានទៅជួបមនុស្សដែលអ្នកចង់រកទៅ ទីកន្លែងទាំងនេះគឺជាកន្លែងដែលធ្វើអោយអ្នកបានជួបជាមួយនិងអ្នកដែលចង់រកជាមិនខាន តោះមានកន្លែងណាខ្លះទៅមើលទាំងអស់គ្នា  កន្លែងស្ម័គ្រចិត្ត៖ ប្រសិនបើអ្នកចូលរូមកម្មវិធីស្ម័គ្រចិត្ត ពិតជាបានជួបជាមួយនិងបុរសដែលស្ម័គ្រចិត្ត ចូលរួមជាមិនខាន នោះមានន័យថា គេគឺជាមនុស្សដែលមានចិត្តចេះជួយអ្នកដទៃ ហើយម្យ៉ាងទៀតនៅពេលដែលអ្នកបានចូលរួមកម្មវិធីស្ម័គ្រចិត្ត អាចធ្វើអោយអ្នកមានឧកាសធ្វើអោយគេមាន អារម្មណ៍ពេញចិត្តនិងចិត្តល្អរបស់អ្នករឹតតែខ្លាំង គួរតែសាកល្បងមើល ព្រោះអាចនិងបានទាំងបុណ្យ និងបានទាំងមនុស្សដែលអ្នកចង់បានក៏ថាបាន។ 2.រកគូតាមអនឡាញុ នៅពេលដែលចង់មានស្នេហាក៏ដូចការដែលយើងកោសឆ្នោតផ្សងសំណាង បើយើងមានសំណាងល្អ យើងនិងបានជួបនិងមនុស្សល្អជាមិនខាន តែបើយើងសំណាងមិនល្អ មានតែតាមនិងហើយ ការដែលយើងទាក់ទងគ្នាតាម សង្គមអនឡាញ មិនប្រាដកថាអាក្រក់ទាំងអស់នោះទេ ព្រោះគូរខ្លះទាក់ទងគ្នាយ៉ាងយូរ នៅតែមានបែកគ្នាក៏មាន ចឹងហើយសាកបើកចិត្តអោយទូលាយក្នុងការទទួលយក…

Sleep Cover
ប្លែកៗ

សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា

មិនថាជាមនុស្សប្រុស រឺស្រីនោះទេ សុបិន្តអាចប្រាប់បាន​ពីជំរៅចិត្តរបស់អ្នកបាន សំរាបើអ្នកខ្លះគិតថាការ ដែលគេងលក់ដោយមិនមានយល់សប្តិគឺជារឿងល្អ តែការពិតទៅ ការដែលយល់សប្តិវាអាចមានផលប៉ះពាល់ដ៏ល្អសំរាប់អ្នកដូចគ្នា វាគឺជា REM (Rapid eye moment) តែអ្វីដែលយើងពុងនិយាយគឺ សុបិន្តដែលវាអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នក រឿងដែលយើងដឹងក្នុងចិត្ត​ តែនិយាយមិនបានច្បាស់លាស់ ទាំង៤រូបភាព ប្រសិនបើមានរូបភាពទាំង៤ នេះនៅក្នុងសុបិន្ត យើងត្រូវយកមកពិចារណានៅពេលភ្ញាក់ពីគេង  យល់សប្តិឃើញឆ្កែ: ក្រោមការពិសោធន៍របស់ Lauri Quinn Leowenberg អ្នកជំនាញខាងពិសោធន៍សុបិន្ត ប្រាប់ទៅថាការដែលមានសុបិន្តឃើញឆ្កែមកចូលក្នុងសុបិន្ត​ ប្រាប់បានច្រើនយ៉ាង មិនថាឆ្កែនិងជាសត្វចិញ្ចឹមសព្វថ្ងៃ សត្វដែលធ្លាប់ចិញ្ចិមពីមុនមក រឺក៏ឆ្កែដែលមិនធ្លាប់បានឃើញសោះ​​ សត្វឆ្កែគឺតំណាងនូវភាពស្មោះត្រង់…

Knongsrok 01
ប្លែកៗ

វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេ​លង់ស្នេហ៍លើអ្នកងើបមុខមិនរួច

វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេ​លង់ស្នេហ៍លើអ្នកងើបមុខមិនរួច  មិនបាច់អង្គុយបន់ទេវតា រឺក៏ប្រើមន្តអាគម​ ងាកមកសាកល្បងវិធីសាស្រ្តទាំង៥ ងាយៗដែលធ្វើអោយមនុស្សដេលអ្នកស្រលាញ់ជាប់ចិត្តដែលមិនអាចដកចិត្តទៅណាទៀតមិនបានណា កុំនិយាយលេងៗជាមួយអ្នកណាផ្សេងទៀត: ចាប់ផ្ដើមទាក់ទងគ្នាដំបូង អ្វីៗគ្រប់យ៉ាងគឺស្រស់ស្រាយ បែបទូទាំងពិភពលោកពណ៌ស៊ីជំពូរតែម្ដង អាចនិងមានការញោះគ្នាខ្លះ រករឿងខ្លះ តែកុំអោយលើសខ្លាំងពេកណា ប្រយ័ត្ននិងក្លាយទៅជាទំនាស់មែនទែន រឺក៏ការដែលធ្វើកាយវិការដែលមើលទៅមានភាពស្និតស្នាលគ្នាអីសូម្បីតែបន្តិច ប្ដូរបរិយាកាសបន្តិចក៏បាន ប្ដូរទៅជាយកចិត្តទុកដាក់គ្នាបន្តិចក៏បាន សួររឿងដេលទាក់ទងទៅជាមួយនិង​សកម្មភាពប្រចាំថ្ងៃ តែកុំអោយវាចូលទៅជ្រៅខ្លាំងពេក ដូចជា​ ថ្ងៃនេះញុំអីហើយនៅ​? ថ្ងៃក្រោយចាំនាំទៅញុំកន្លែងមួយទៀត ធានាថាឆ្ងាញ់ណាស់ណា​ តែប្រសិនបើគេមកពីធ្វើការហត់ ក៏សាកសួរថាមានអីដែលចង់ប្រាប់អត់ ធានាទទួលស្ដាប់ និងជួយរកដំណោះស្រាយជាមួយគ្នា​ តែកុំពិចារណាខ្លាំងពេករហូតដល់ធ្វើអោយគេមានអារម្មណ៍មិនល្អ ប៉ុន្តែព្យាយាមធ្វ់អោយគេដឹងថាយើងកំពុងយកចិត្តទុកដាក់ចំពោះគេខ្លាំង ហើយរកមធ្យោបាយប្រាប់គេថា យើងមិនបានធ្វើបែបនេះគ្រប់គ្នានោះទេ   …

Cover2
ប្លែកៗ

បញ្ឈប់ទំលាប់អាក្រក់ដែលធ្វើអោយដៃគូររបស់អ្នកដើរចេញពីអ្នក

មនុស្សស្រីនៅពេលដែលស្នេហាហើយតែងតែក្លាយជាពូកែរករឿង ប្រកាន់ច្រើន មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏ព្រោះក្លាយទៅជាមនុស្សទន់ជ្រាយ ពូកែអត់ចិត្ត គិតច្រើន រឺអរមូនប្រែប្រួល ដែលអាចអោយមានការប្រើអារម្មណ៍ជាងហេតុផល​​ ហើយធ្វើរឿងជាច្រើនដោយមិនបានគិតថាជារឿងខុស ព្រោះធ្វើដើម្បីតែស្នេហា តែការពិតទៅយើងទេ ដែលយកស្នេហាមិនធ្វើជាហេតុផល​ ដើម្បីធ្វើរឿងមិនល្អជាមួយមនុស្សដែលអ្នកស្រលាញ់ តើមានសកម្មភាពអ្វីខ្លះ ដែលមនុស្សប្រុសត្រូវអត់ធន់ជាមួយនារីជាទីស្រលាញ់របស់អ្នក តោះមកមើលជាមួយគ្នា។ ជាស្ដេច drama ពូកែខាងគិតអវិជ្ជមាន : កំហុសផ្ដើមចេញពីនរណាក៏មិនដឹង តែប្រសិនជាមានឧកាសពេលណា នាងនិងយកវាមកជាមូលហេតុ ដើម្បីអោយខ្លួនមើលទៅគួរអោយស្រណោះភ្លាមៗ គ្រប់គ្នាគឺចិត្តអាក្រក់សំរាប់នាងទាំងអស់ នាងក្លាយទៅជាអ្នកដែលលះបង់ដើម្បីអ្នកទាំងអស់គ្នាគ្រប់ពេលពិសេសបើជាមួយសង្សារនាងនិងទំលាក់ទាំងអស់ទៅលើអ្នកម្ខាងទៀត​ ប្រាកដណាស់ថានិងមិនមានអ្នកណាទទួលបានយកនូវសកម្មភាពបែបនេះនោះទេ គ្មានអ្នកណាចង់ក្លាយទៅជាបិសាចក្នុងក្រសែភ្នែកនាងគ្រប់ពេលនោះទេ ប្រសិនបើបែបនេះប្រាកដណាស់ថានៅជាមួយគ្នាមិនបានយូរនោះទេ      …

Cover Phnom Srey
ដើរកម្សាន្ត

សួនកម្សាន្តបើកថ្មី « ម្លប់ស្នាយ​ស្រីឈូក » ក្បែរភ្នំស្រី កន្លែងសប្បាយបរិយាកាសបរិសុទ្ធ ​គួរតែទៅលេងឱ្យបានម្តងទើបដឹងថាកប់យ៉ាងណា

កំពង់ចាម៖ កំពង់ចាម ​គឺជាខេត្តដីក្រហមដីស្អិតមួយ ​ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ​ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។ ថ្មីៗនេះផងដែរ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកម្សាន្តយ៉ាងកុះករថា ​ជាទីកន្លែងកម្សាន្តបែបធម្មជាតិប្លែកនោះគឺ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ។ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ត្រូវបានគេដឹងថាមានទីតាំងល្អខ្លាំងណាស់​ មានភ្នំព័ទ្ធជុំវិញ មានបឹងទន្លេខ្យល់បក់ត្រសៀកៗពោរពេញទៅដោយបរិយាកាសបរិសុទ្ធ ​ជាពិសេសអាចថតរូបកម្សាន្តពេលថ្ងៃលិចដឹងតែអែមហ្មង​។ នៅក្នុងនោះផងដែរ ​កន្លែងកម្សាន្តមួយនេះ ​ថែមទាំងមានកញ្ចុះអង្គុយកម្សាន្តអារម្មណ៍ និងមានការបម្រើម្ហូបអាហារបែបស្រុកស្រែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យទៀតផង។ គួរឱ្យដឹងផងដែរថា សួនកំសាន្ត​ ម្លប់ស្នាយ​ ស្រីឈូក​ មានទីតាំង​នៅភូមិស្រឡៅ​ ឃុំអំពិល​ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម​…

Cover
ប្លែកៗ

ប្រសិនបើអ្នកស្តិតនៅដំណាក់កាល​ Friend Zone កុំធ្វើរឿងបែបនេះអោយសោះ​

ប្រសិនបើអ្នកស្តិតនៅដំណាក់កាល​ Friend Zone កុំធ្វើរឿងបែបនេះអោយសោះ​  កុំលួតស្រលាញ់មិត្តភក្ដិបែបនេះអោយសោះ នាំអោយវេទនាចិត្ត​អត់ប្រយោជន៍ទេ ជាមួយមិត្តភក្ដិមួយចំនួនធំប្រសិនបើយើងបរិសុទ្ធចិត្ត យើងមិនទាក់ទងគ្នាដោយមិនមានគិតអ្វីច្រើននោះទេ តែសំរាប់អ្នកខ្លះមានទំនាក់ទំនងពិសេស​ ឬច្រើនលើសបន្តិច ដែលជាមូលហេតុធ្វើអោយមានពាក្យថាលើសពីមិត្ត តែទំនាក់ទំនងនៅចន្លោះ Friend Zone វាមិនមែនជារឿងល្អនោះទេ មិនមែនគ្រប់គ្នាទេដែលចង់បានពួកម៉ាកមកធ្វើជាសង្សារនោះ ដូច្នេះហើយការធ្វើកាយវិកាបែបនេះយើងគួរតែប្រុងប្រយ័ត្នបន្តិច មានអីខ្លះទៅមើលទាំងគ្នា  ញី រឺអង្អែលក្បាល​​ : វាគឺជាកាយវិការមួយដែលធ្វើអោយមនុស្សស្រីមានកាយល់ច្រលំបានយ៉ាងងាយ ប្រសិនបើមិនចាំបាច់នោះទេ កុំធ្វើបែបនេះអោយសោះ​ កាយវិការបែបនេះនារីតែងចង់អោយបុរសជាទីស្រលាញ់ជាអ្នកធ្វើ កាយវិការបែបនេះវាល្អសំរាប់ផ្លូវកាយ តែវាមិនល្អសំរាប់ផ្លូវចិត្តទេ កុំលេងបែបនេះអោយសោះណា        2.…

1
សង្គម

១២ចំណុច ដែលអ្នកគួរតែបញ្ឈប់ នាពេលនេះ!

មួយឆ្នាំដែលកន្លងទៅនេះ អ្នកខ្លួនឯងប្រាកដជាដឹងច្បាស់ហើយថា ខ្លួនឯងមានចំណុចអវិជ្ជមានអ្វីខ្លះ ដែលគួរតែកែប្រែក្នុងឆ្នាំថ្មីខាងមុខនេះ ដើម្បីស្ដារអនាគតខ្លួនឯងឱ្យបានល្អប្រសើរឡើងវិញ។​ ១០ចំណុចខាងក្រោមនេះ ជាអ្វីដែលអ្នកគួរតែដឹង និងកែឡើងវិញ គួរតែបញ្ឈប់ទៅ នូវទម្លាប់ទាំងអស់នេះ បើចង់ឱ្យខ្លួនឯងមានអនាគតល្អ មានលុយ មានឡាន មានផ្ទះជារបស់ខ្លួនឯង។ ១. ឈប់ធ្វើខ្លួនផ្ដេសផ្ដាស ល្មមដល់ពេលហើយ មិនមែនកូនក្មេង អាយុតិចទៀតទេ គួរតេចេះរៀបចំខ្លួនឱ្យសមជាមនុស្សធំដឹងក្ដី ចេះគិតឱ្យបានច្រើនជាងមុុន។ ២. ឈប់ខ្វល់ពីមនុស្សដែលមិនឱ្យតម្លៃយើង កុំខ្វល់ពីអ្នកដទៃច្រើនពេក ជាពិសេសមនុស្សដែលតែងតែមិនឱ្យតម្លៃអ្នក កុំទៅយកចិត្តទុដាក់ជាមួយគេ ព្រោះវារឹតតែធ្វើឱ្យអ្នកលែងមានតម្លៃ។ ៣. ឈប់តាមCareអ្នកណាជ្រុលហួសហេតុ កុំតាមCare តាមហួងហែងនរណាម្នាក់ខ្លាំងពេក សូម្បីតែគូសង្សារក៏ដោយ…

Cover Samdach
សង្គម

ជួយស៊ែរបងប្អូន​ ! នេះជារូបភាពកម្រ​ នៃពិធីទាក់ទងព្រះរាជពិធីបុណ្យដង្ហែព្រះបរមសព​ សម្ដេចព្រះមហាសង្ឃរាជ​ ជួន​ ណាត​ !

កូនខ្មែរទាំងអស់ច្បាស់ជាស្គាល់ហេីយអំពី​ សម្ដេច​ ព្រះមហាសង្ឃរាជ​ ជួន​ ណាត​ ដែលទ្រង់គឺជាស្ថានិក​ វចនានុក្រមជាតិ​ ដែលទ្រង់បាន​ សុគតនៅថ្ងៃទី​ ២៥​ កញ្ញា​ ឆ្នាំ​ ១៩៦៩ តែស្នាដៃរបស់ទ្រង់កូនខ្មែរចងចាំជានិច្ច​ ។ ហេីយមិនត្រឹមតែវចនានុក្រមប៉ុណ្ណោះទេ​ ទ្រង់ក៏បានតាក់តែងឡេីងនូវសាមណេរវិន័យក៏ដូចជាក្បួនច្បាប់ជាច្រេីនទៀតសម្រាប់អប់រំកូនខ្មែរ​ផងដែរ​ ។ តែយេីងក្រឡេកមេីលរូបភាពទាំងអស់នេះដែលយេីងបានឃេីញក្នុងពិធីដង្ហែព្រះបរមសពរបស់ទ្រង់ផ្ទាល់ឃេីញថាវាជារូបភាពកម្រមួយដែលមិនងាយបានឃេីញនោះទេ​ ។ ហេីយរូបភាពទាំងអស់នេះគឺថតនៅកំឡុងឆ្នាំ​ ១៩៦៩​ ដែលយេីងបានឃេីញគេធ្វេីពិធីនេះដោយពិតជាគោរពដល់សម្ដេចព្រះមហាសង្ឃរាជមែនទែន​ ។ ដូច្នេះសូមកូនខ្មែរមេត្តាថែរក្សាអក្សរជាតិរបស់ដូនតារបស់យេីងទាំងអស់គ្នាដេីម្បីបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយបានឃេីញនិងបានដឹងអំពីអក្សរជាតិយេីងផង​ ៕