ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Pub
ដើរកម្សាន្ត

សប្បាយកប់ស៊េរីទៀតហើយឆ្លងឆ្នាំនៅសៀមរាបឆ្នាំនេះ! មើលតែរូបតុបតែងសម្រាប់បុណ្យណូអែល និងឆ្លងឆ្នាំស្លុតចិត្ត

ជាការពិតណាស់វេលាសប្បាយរីករាយ ​ថ្ងៃបុណ្យគ្រឹស្តម៉ាស ​ឬបុណ្យណូអ៊ែល និងថ្ងៃឆ្លងឆ្នាំសកល ២០១៩ ​ចូលឆ្នាំ ​២០២០ ​កាន់តែខិតជិតមកដល់ ​ឯមនុស្សមួយចំនួនក៏បានរៀបគម្រោងគ្រោងនឹទៅកម្សាន្តនៅតាមបណ្តាខេត្តនានាទៅតាមចំណូលចិត្តរៀងៗខ្លួន ​ជាពិសេសគឺខេត្ត ​កំពត ​ព្រះសីហនុ ​និងខេត្តសៀមរាបតែម្តង។ ជាក់ស្តែង ​ឆ្នាំណាក៏ដូចឆ្នាំណាដែរ ​កន្លែងឆ្លងឆ្នាំដ៏ពេញនិយម  និងសម្បូរទៅដោយយុវវ័យទាំងខ្មែរបរទេសប្រុសស្រីជុំគ្នាកម្សាន្តសប្បាយនោះ ​គឺនៅក្នុងខេត្តសៀមរាប ​ទឹកដីអច្ឆរិយៈនៃកម្ពុជា។ ខេត្តសៀមរាបក្រៅពីការកម្សាន្តនៅពេលថ្ងៃដើរលេងតាមប្រាសាទ​​ទីកន្លែងប្រវត្តិសាស្រ្ត និងកន្លែងធម្មជាតិដ៏ច្រើណអនេកហើយ ​នាពេលរាត្រី ​Pub  Street  ត្រូវបានគេដឹងថាមានកម្មវិធីពិសេសៗសប្បាយៗជារៀងរាល់ឆ្នាំ​ ជាពិសេសគឺការតុបតែងតាមផ្លូវគឺថាស្រស់ស្អាតភ្លើងពណ៌កបស៊េរីតែម្តង។ ចំពោះឆ្នាំនេះ ​គឺថាស្អាតកប់ជាងឆ្នាំមុនទៅទៀត ​មិនទាន់ដល់ថ្ងៃកម្មវិធីផង ​Pubstreet  ចាប់ផ្តើមសប្បាយបណ្តើរៗហើយ ​ក្រឡេកមកមើលតាមដងវិថីមានការតុបតែងលម្អទៅដោយភ្លើង…

Knongsrok 58
សេដ្ឋកិច្ច

ពេលណាដែលទាញសៀវភៅមកអាន វាដូចជាពេលដែលយើងដាក់ថាមពលដ៏អស្ចារ្យចូលទៅក្នុងខួរក្បាលដោយមិនចាំបាច់ត្រូវឆ្លងកាត់មាត់ ឬក្រពះ

#ថាមពលខួរក្បាល! ពេលណាដែលទាញសៀវភៅមកអាន វាដូចជាពេលដែលយើងដាក់ថាមពលដ៏អស្ចារ្យចូលទៅក្នុងខួរក្បាលដោយមិនចាំបាច់ត្រូវឆ្លងកាត់មាត់ ឬក្រពះ។ ៣០នាទីក្នុងមួយថ្ងៃដែលយើងចំណាយទៅវិនិយោគលើការអាន វានឹងហុចផលជាទីគាប់ចិត្តមកឲ្យយើងនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ខ្ញុំដឹងថាហេតុអ្វីខ្ញុំកំពុងឈរនៅទីនេះ ពីព្រោះខ្ញុំតែងតែវិនិយោគពេលវលាជាមួយសៀវភៅតាំងពីខ្ញុំនៅក្មេងខ្ចី។ ខ្ញុំមិនដែលមានហ្គេមលេងផ្សេងក្រៅពីអានសៀវភៅដដែលៗម្ដងហើយម្ដងទៀត។ ខ្ញុំអានរហូតដល់មានចិត្តស្ដាយក្រដាសខ្ចប់នំប៉័ងសាច់ដែលមានអក្សរ ខ្ញុំតែងតែរើសវាយមកអានទាំងគ្មានក្បាលគ្មានកន្ទុយ។ ប៉ុន្តែខ្ញុំដឹងថាខ្ញុំបានជួបពាក្យខ្លះដែលល្អៗនៅក្នុងចំណិតក្រដាសដែលខ្ញុំរើសបាននោះច្រើនណាស់។ ពេលដែលយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន វាមិនមែនមានតែយើងទេដែលផ្លាស់ប្ដូរ។ រូបភាពដែលយើងមើលឃើញ ស្ថានភាពដែលយើងត្រូវស្ថិតនៅ មនុស្សជាច្រើនដែលនៅជុំវិញយើង… ប៉ុន្តែដំបូងសូមគ្រាន់តែផ្លាស់ប្ដូរខ្លួនឯង។ តើអ្នកចំណាយពេលប៉ុន្មាននាទីក្នុងមួយថ្ងៃដើម្បីអានសៀវភៅ? ប្រយោគណាមួយនៅក្នុងសៀវភៅដែលអ្នកអានបានជួប វាទុកដូចជា Power bank ដែលផ្ទុកថាមពលសម្រាប់បង្កាពេលដែលកម្លាំងចិត្តយើងចុះខ្សោយម្ដងៗ។ មិនបាច់ជឿខ្ញុំក៏បានដែរ! ប៉ុន្តែសូមសាកល្បងដោយខ្លួនឯងចុះ! សៀវភៅជីវិត

Cover Book
សង្គម

ជីវប្រវត្តិ និងជីវិតតស៊ូដ៏កម្សត់របស់អ្នកនិពន្ធសៀវភៅ ​« ​ខ្ញុំខុសគេ» ​អាចហៅទឹកភ្នែកអ្នកឱ្យស្រក់ចុះបាន!

«ខ្ញុំខុសគេ» ពីអ្នកនិពន្ធ Soth Bopha ​គឺជាវណ្ណកម្មថ្មី ក្រោយពីបានបញ្ចេញស្នាដៃសៀវភៅជាច្រើនក្បាលយ៉ាងជោគជ័យកន្លងមក។ សម្រាប់អ្នកគាំទ្រប្រហែលជាដឹងត្រឹមថា ​អ្នកនិពន្ធ Soth Bopha ​ពូកែនិពន្ធ  និងសរសេរឃ្លាឃ្លោងប្រយោគគួរឱ្យចង់អាន ​និងប្រកបដោយអត្ថន័យ  អត្ថរសដ៏ល្អ ​តែការពិតសម្រាប់ជីវិតពិតរបស់អ្នកនិពន្ធបែរជាមានភាពកម្សត់ ​និងវេទនាខ្លាំង ​រហូតគ្រប់គ្នាគិតថា ​តើនាងអាចក្លាយជាអ្នកនិពន្ធដ៏ពូកែនេះដោយរបៀបណា? ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមរ៉ាយរ៉ាប់ពីប្រវត្តិដ៏កម្សត់ត្រួសៗពីអ្នកនិពន្ធ Soth Bopha ដោយសំណេរនេះសរសេរដោយអ្នកអាន លឹម​ វីរីយ៉ា​ ដូចខាងក្រោម៖ ខ្ញុំបានអានសៀវភៅនេះចប់តាំងពីសប្ដាហ៍មុន​ ហេីយ​ចាយពេល​អានត្រឹមតែជាង​ ៣ម៉ោងប៉ុណ្ណោះ​ ក្នុងអំឡុងធ្វេីដំណេីរពីសៀមរាប​…

Thumnail
សង្គម

អបអរសាទរ!គ្រាន់តែរៀបការហើយភ្លាម លោកថមមី អ្នកនាងសួស វីសា ប្រកាសសម្ភោធហាងលក់សម្លៀកបំពាក់ T&S Fashion ភ្លាមតែម្ដង

ភ្នំពេញ៖ ក្រោយត្រឡប់ពីក្រេបទឹកឃ្មុំ នាពេលថ្មីៗនេះរួចមក គូស្វាមីភរិយាថ្មី លោកថមមី អ្នកនាង សួស វីសា ទើបតែបានកាន់ដៃគ្នាចូលរោងការនាពេលថ្មីៗនេះ បានប្រកាសសម្ភោធហាងលក់សម្លៀកបំពាក់ថ្មីមួយ ក្រោមយីហោ T&S Fashion។ លោកថមមី បាន Post នៅលើគណនី Facebook ផ្ទាល់ខ្លួនថា «ពិធីបើកសម្ភោធ ហាងលក់សំលៀកបំពាក់ T&S Fashion សាខាទី១ . មានការបញ្ចុះតម្លៃ 10% ដល់ 30% ពីថ្ងៃបើកសម្ភោធនេះ ដល់ថ្ងៃទី30 ខែធ្នូ…

Thumnail
សង្គម

«សុបិន» ចំណងជើងប្រលោមលោកថ្មីរបស់ ម៉ានិត បានចេញលក់ថ្ងៃទី ៨ធ្នូ ២០១៩ !

ភ្នំពេញ៖ ក្រៅពីជំនាញអ្នកនិពន្ធបទចម្រៀង អ្នកចម្រៀង លោកម៉ានិត ក៏មានជំនាញពិសេសមួយទៀតគឺ អ្នកនិពន្ធសៀវភៅប្រលោមលោក និងអត្ថបទភាពយន្ត។ ប្រលោមលោកជាច្រើនក្បាលដែលបានចេញផ្សាយលើទីផ្សាររបស់លោក តែងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារពាក្យពេចន៍ និងសាច់រឿងប្រទាក់ក្រឡា គួរឱ្យចង់អាន និងតាមដាន ទើបធ្វើឱ្យកិត្តិយសរបស់លោក ម៉ានិត កាន់តែមានប្រជាប្រិយភាព យ៉ាងខ្លាំង ជាមួយការងារជាអ្នកនិពន្ធប្រលោមលោក។ បេសកកម្មមួយ ស្ដេចម៉ែស្ដេចកូន ផ្ទះកណ្ដាលបឹង កូនទី៦… សុទ្ធតែជាប្រលោមលោកដែលលេចធ្លោ និងទទួលបានការកោតសសើរយ៉ាងខ្លាំងពីសំណាក់អ្នកនិយម អានប្រលោមលោក ដោយសារសាច់រឿងនីមួយៗមានភាពរស់រវើក និងអត្ថបទទាក់ទាញ ស្មានមិនត្រូវ និងសីលវិធីក្នុងការសសេរ មានភាពច្នៃប្រឌិតខ្ពស់។ ជាក់ស្ដែងថ្មីៗនេះ លោកម៉ានិត…

Zidane
កីទ្បា

Zidane នឹង​មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​បារាំង! បើ​មិន​យូរ​ក៏​ឆាប់​ដែរ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps​ជឿ​ថា​គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane នឹង​ដឹកនាំ​ក្រុមជម្រើស​ជាតិ​បារាំង​នៅ​ថ្ងៃ​ណាមួយ​បើ​មិនឆាប់​ៗ​នេះ​ក៏​យូរ​ដែរ។ Zidane កំពុង​តែ​ទួល​បន្ទុកដឹកនាំ​ក្រុម​ស្ដេច​ស​ Real Madrid ជា​លើក​ទី​២​របស់​គាត់​ បន្ទាប់​ត្រឡប់​មក​វិញ​កាល​ពី​ខែ​មីនា​ក្រោយ​ប្រកាស​ចាក​ចេញ​កាល​ពី​ខែ​ឧសភាឆ្នា​២០១៨​ដែល​កាល​នោះ​លោក​ជួយក្លិប​ឈ្នះ​ពាន Champions League ៣​ដងនិង​ពាន LaLiga ម្ដង​បូក​រយម​ទាំងពានតូចៗមួយចំនួន​ទៀត។ គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​រូបនេះ​គឺ​ជា​អតីតមិត្តរួម​ក្រុម​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក វ​ដែល​បាន​ជួយបារាំង​ឈ្នះ​ពាន 1998 World Cup ហើយ​សមត្ថភាព​របស់​Zidane នឹង​អាច​មក​ដឹកនាំ​ជម្រើស​ជាតិ​មាន់គគមួយ​នេះ​បាន​យ៉ាង​ធូរ។ លោក Didier Deschamps​នឹង​បន្ត​ដឹកនាំ​ជម្រើស​ជាតិ​បារាំដល់​ឆ្នាំ​២០២២ FIFA World…

Messi
កីទ្បា

Barcelona គ្រោង​ផ្ដល់កុងត្រាបន្ថែម​ឲ្យ ​Messi បន្ត​លេង​នៅ​ Camp Nou ដល់​ចូលនិវត្តន៍

ក្រុមអ្នកមានបុណ្យ Barcelona ត្រូវ​បាបគេ​រាយការណ៍ កំពុង​រៀប​ចំ​សំណើមួយឲ្យ​ Lionel Messi បន្ត​កុងត្រារយៈ​ពេល​វែង។ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូបនេះ​ស្នាក់​នៅ Barcelona តាំង​ពី​ចូល​លេង​ដំបូង​ជាមួយ​ក្រុមឈុតធំ​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ២០០៣មក​ម្ល៉េះហើយ​រូប​ជួយក្លិប​ឈ្នះ​ពាន​គ្រប់ប្រភែ​ជាមួយ​ក្លិប​មិន​តិច​ជាង​៣០​គ្រឿង​នោះ​ទេ​ខណៈ​រូប​គេ​ឈ្នះ​ពាន Ballon dÓrs ដល់​ទៅ​៦​គ្រឿងផង​ដែរ។ តាម​ប្រភព​កាសែត​អេស្ប៉ាញ Mundo Deportivo, Barca មាន​បំណងដាក់​សំណើឲ្យ​កីឡាករ​វ័យ​៣២ឆ្នាំ​បន្តកុងត្រា​ជា​ថ្មី​បន្ថែម​ទៀត ដែល​កិច្ចព្រៀងនេះ​នឹង​រក្សា​កីឡាករឲ្យ​បន្ត​លេង​នៅ​តែ Barcelona មួយ​គត់​រហូត​ដល់​ពេល​ព្យួរស្បែកជើងពី​អាជីពបាល់​ទាត់។ មែន​តែន​ទៅ! Messi ក៏​គ្មាន​បាន​បង្ហាញ​គោលបំណង​ចាក​ចេញ​ពី​កីឡដ្ឋាន Camp Nou នោះ​ដែរ​ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ពិចារណា​យក​ជម្រើស​ផ្សេង​វិញ ខណៈ​ដែល​កុងត្រា​ចាស់​នៅ​សល់​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ។ មន្ត្រីរបស់​ក្លិប​បាន​ទម្លាយ​ថា​លោក Jorg Messi ដែល​ជា​ឪពុកនិងមាន​តួនាទី​ជា​អ្នក​តំណាង​ផង​នោះ…

Cover Beng
សង្គម

១០ ចំណុចដែលត្រូវទិញសៀវភៅ « បឹងអតីត » ស្នាដៃអ្នកនិពន្ធឆ្នើម២រូបរួមគ្នា

រឿង «បឹងអតីត» គឺជាសៀវភៅប្រលោមលោកថ្មី និពន្ធឡើងដោយយុវវ័យពីររូបគឺ ស៊ុយ លីនប៉ាវ និង ឆោម សុពៅ ដែលជាកវីនិពន្ធដែលមានភាពប៉ិនប្រសប់ក្នុងការប្រើពាក្យពេចន៍វោហារ គួរឱ្យចង់អានពីមួយវគ្គទៅវគ្គមួយយ៉ាងជក់ចិត្ត ដែលសាច់រឿងក្នុងសៀវភៅនេះជាប្រភេទសាច់រឿងបែបងឿងឆ្ងល់ សង្ស័យ អាថ៌កំបាំង ជាពិសេសមានលក្ខណៈខ្មោចព្រាយ អបិយជំនឿ អានយូរទៅទើបដឹងថាជារឿងមនោសញ្ចេតនាផ្អែមល្ហែមទៅវិញ។ «បឹងអតីត» តំណាលពីបឹងមួយ ត្រូវបានអ្នកភូមិបោះបង់ចោលមិនហ៊ានទៅបៀតជាង ៣០ ឆ្នាំមកហើយ ក្រោយពីមានពាក្យចចាមអារាមស្តីពីអត្តឃាតកម្មនៃនារីម្នាក់។ ក្រោយមកយុវវ័យមួយក្រុមបានលុកលុយទៅដល់ទីនោះ ដើម្បីថតរឿង ខ្នាតតូចរបស់ពួកគេ ហើយស្នេហារវាងតួប្រុស និងនារីដែលគេគិតថាជាខ្មោច បានចាប់កំណើតឡើង។ ហើយនេះជាចំណុចខ្លឹមទាំង ១០យ៉ាង ​ដែលអ្នកគួរតែទិញសៀវភៅ…

Cover Cafe Country
ដើរកម្សាន្ត

មានហើយនៅស្រុកខ្មែរ! កាហ្វេស្រុកស្រែ​ ទទួលអារម្មណ៍ផឹកកាហ្វេកណ្ដាលវាលស្រែជាមួយនឹងធម្មជាតិ​ ដឹងតែមានក្ដីសុខតែម្ដង!

នៅក្នុងប្រទេសយេីងសព្វថ្ងៃនេះហាងកាហ្វេកំពុងតែរីកដូចផ្សិតជុំវិញទីក្រុងក៏ដូចជាតាមខេត្តនានាដែលគេបេីកបម្រេីសម្រាប់ទីប្រជុំជនកន្លែងដែលមានមនុស្សច្រេីនដេីម្បីទាក់ទាញអតិថិជនឲ្យបានច្រេីនកុះករ​ ។ ចំណែកថ្មីៗនេះ ហាងកាហ្វេមួយកន្លែងមេីលទៅពិតជាប្លែកខ្លាំង ដោយសារយេីងបានឃេីញផេក KU Travel Blog បានបង្ហោះជាមួយរូបភាពប៉ុន្មានសន្លឹកថា​ ៖​ «—–កាហ្វេស្រុកស្រែ-UNIQUE URBAN COFFEE— ហាងកាហ្វេប្លែកបែបស្រុកស្រែដែលមានទីតាំងទំហំ 12 ហិចតាទើបសាងសង់បាន 20% ស្ថិតនៅចំកណ្តាលវាលស្រែតែម្តង ហាងកាហ្វេនេះ និង ក្លាយជារម្មណីយដ្ឋានបែបសហគមន៌អេកូទេសចរណ៌ស្រុកស្រែដំបូងគេបង្អាស់នៅកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។ ទីតាំង ៖ ឃុំស្រែរនោង, ស្រុកត្រាំកក់ ខេត្ត តាកែវ ។ #KutravelBlog #UniqeUrbanCoffee #HuaweiMate30Series »…

Cover Num
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

Cover Norea
ដើរកម្សាន្ត

ចុងសប្តាហ៍មិនដឹងកម្សាន្តឯណា! មកជំនោរកោះនរា ក្បែរភ្នំពេញនេះមក បរិយាកាសត្រជាក់ស្រស់ស្រាយបាយក៏ឆ្ងាញ់ដែរ!

ចង់រកកន្លែងកម្សាន្ត ​និងទទួលទានអាហារមួយពេលឆ្ងាញ់ពិសា  នាថ្ងៃសម្រាកចុងសប្តាហ៍ ​ជិតៗភ្នំពេញមិនមែនជារឿងលំបាកទៀតនោះទេ ព្រោះមានកន្លែងកម្សាន្ត ​និងហាងទទួលទានអាហារបែបធម្មជាតិមានច្រើនស្អេកស្កេះសុទ្ធតែមានបរិយកាសស្រស់ស្រាយខ្លាំង  ពោលគឺនៅម្តុំៗច្បារអំពៅយើងហ្នឹង។ នៅក្នុងនោះ  ភោជនីយដ្ឋានមួយកន្លែងក៏កំពុងតែទទួលបានការពេញនិយមមានភ្ញៀវទៅសម្រាកលំហែកាយទទួលទានអាហារផងដែរ  នោះគឺ ភោជនីដ្ឋាន ជំនោរកោះនរា  ទីកម្សាន្តកញ្ចុះកម្សាន្តប្របមាត់ទឹក ជាមួយទេសភាពធម្មជាតិ ស្ងប់ស្ងាត់ត្រជាក់ស្រួលមែនទែន។ ដោយក្នុងនោះហាងនេះ ក៏មានម្ហូបមានអនាម័យ ដោយមុខម្ហូបសុទ្ធតែឆ្ងាញ់បែបទំនើប និងបែបជនបទ មានជាមាន់ស្រែ100% ត្រីដុត ខ្យងចំហុយ នឹងមានម្ហូបជាច្រេីនមុខទៀតដឹងតែត្រូវចចិត្តតែម្តង ដោយហាងនេះថែមទាំងមានទទួលរៀបចំកម្មវិធី ជប់លាង ខួបកំណេីតផងដែរ ។ ហាងជំនោរកោះនរា មានទីតាំងនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌ័ច្បារអំពៅ…

Cover Old Khmer
សង្គម

មិនខ្មែរមិនស្គាល់ខ្លួនឯងឱ្យអ្នកណាមកស្គាល់? កម្របានឃើញមែន ​រូបភាពសិល្បៈវប្បធម៌របាំ និងជីវភាពរស់នៅរបស់ខ្មែរបុរាណក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ពិតជាអស្ចារ្យខ្លាំង

ប្រទេសកម្ពុជា ​គឺជាប្រទេសដែលមានប្រវត្តិរុងរឿងសម្បូរសប្បាយខ្លាំង ​ថែមទាំងជាជាចក្រភពដ៏ធំ និងរីកចម្រើនខ្លាំងមួយ ​ក្នុងចំណោមចក្រភពធំៗលើពីភពលោកផងដែរនាសម័យបុរាណ។ ភាពរុងរឿងរីកចម្រើន ទាំងជីវភាពរស់នៅ  អរិយធម៌ ​វប្បធម៌ និងសិល្បៈខ្មែរ នៅក្នុងសម័យមុន ​ត្រូវបានមនុស្សបុរាណបានចារនៅលើផែនចម្លាក់នានាលើប្រាសាទបុរាណដែលបន្តឱ្យកូនខ្មែរជំនាន់មុន។ ជាក់ស្តែងនៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបានចាប់ផ្តើមរីកចម្រើន ​ជាសំណាងល្អ ​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ​ត្រូវបានផ្តិតទុកនៅក្នុងម៉ាស៊ីនថតរបស់ពួកជនលោកខាងលិច ​ជាពិសេសគឺរបស់ជនជាតិបារាំងតែម្តង  ថែមទាំងបានរក្សាទុកជាឯកសារមកទល់បច្ចុប្បន្នផងដែរ។ នៅក្នុងនោះ ​រូបភាពទាក់ទងនឹងជីវភាព ការរស់នៅ  សិល្បៈ វប្បធម៌ និងរបាំខ្មែរ ត្រូវបានផ្តិតរូបទុកក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ​ត្រូវបានផ្សព្វផ្សាយឡើងវិញ ​ឃើញថាប្រទេសកម្ពុជាយើងពិតជាមានភាពរីកចម្រើន ទាំងការរស់នៅ ​និងសិល្បៈវប្បធម៌ផូរផង់រីកចម្រើនខ្លាំងមែនទែន…