
ជម្រើសដំបូង១១នាក់របស់ U22កម្ពុជាត្រៀមប្រកួតយកមេដាយសំរឹទ្ធចេញហើយ
ជម្រើសដំបូងរបស់កម្ពុជាវ័យក្រោម២២ឆ្នាំដើម្បីត្រៀមប្រយុទ្ធជាមួយជម្រើសជាតិ U22មីយ៉ាន់ម៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញឲ្យដឹងហើយខណៈដែលលើកនេះ គ្រូបង្វឹកកម្ពុជាលោក Felix Dalmas ប្រើប្រាស់ប្រព័ន្ធ 4-2-3-1។ កីឡាករដែលអវត្តមានការប្រកួតជាមួយវៀតណាមកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចជាស៊ាង ចន្ធា(ជាប់បម្រាម)និងទេស សម្បត្តិ(របួស)សុទ្ធតែបានជាប់ជម្រើសដំបូងក្នុងថ្ងៃនេះ៖ អ្នកចាំទី៖ កែវ សុខសិលា ខ្សែការពារៈ សឿត បារាំង អ៊ុក សុវណ្ណ ទេស សម្បត្តិ សេត រ៉ស៊ីប ខ្សែបម្រើនិងប្រយុទ្ធ៖ អន ចាន់ ប៉ូលីន(ប្រធានក្រុម) ស៊ិន សុផាណាត់ កាន់ ពិសាល អ៊ិន…











