
គោព្រៃជំទង់កម្ពុជាប៉ះវៀតណាមវគ្គខ្វែង៤ក្រុមចុងក្រោយនៅស៊ីហ្គេម២០១៩
ក្រុមបាល់ទាត់ជម្រើសជាតិ U22កម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិU22វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) វិញ្ញាសាបាល់ទាត់បុរសបន្ទាប់ពីក្រុមមានរហសនាម ផ្កាយក្រហមមួយនេះឈរលេខ១ ប្រចាំពូល B។ ការឡើងមកឈរកំពូលតារាងពូល B នេះបន្ទាប់ពីប្រកួតចុងក្រោយស្មើជាមួយ ថៃ ២ទល់២ ស្របពេលឥណ្ឌូនេស៊ី ឈ្នះ ឡាវ ដល់ទៅ ៤ទល់០ក្នុងការប្រកួតកាត់សេចក្ដីចុងក្រោយដែលទើបនឹងចប់កាលពីប៉ុន្មាននាទីមុន។ ពូល B នេះ វៀតណាម ឈរកំពូលតារាង ក្រោយប្រកួត ៥ដង ឈ្នះ៤…











