ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gold Medai
កីទ្បា

SEA Games 2019: ទីបំផុតយើង​រក​បាន​មេដាយមាស​ហើយលើ​វិញ្ញាសាល្បុកត្តោដំបងខ្លី

យ៉ុង ម៉េង​លីដែលជាកីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ ដណ្តើមបាន​មេដាយប្រាក់​ក្នុងការ ប្រភេទកីឡា Arnis វិញ្ញាសា Live Stick កាល​ពី​ម្សិលមិញនោះ​នៅ​ថ្ងៃ​ទី​០២​ធ្នូ​នេះ​បាន​ទទួលមេដាយមាស​ហើយ​ក្នុងការប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ដូច​នេះ​មាន​ន័យ​ថា យ៉ុង ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន​ឆ្នាំ២០១៩​នេះ។​ ​មុន​ឡើងមក​ជួបគ្នា​នៅ​វញគ្គ​ផ្ដាច់​ព្រ័ត្រ​! ​កីឡាករ យ៉ុង ម៉េង​លី…

AFC U19 Championship 2020
កីទ្បា

ឆ្នាំ​២០១៩មិនមែន​ជា​លើកដំបូង​U19 កម្ពុជា​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រ AFC U19 Championship

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​! ក្រុម​ជម្រើស​ជាតិ​កម្ពុជាវ័យ​ក្រោម​១៩​ឆ្នាំ​បាន​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 ក្នុងប្រទេស​អ៊ូបេគីស្ថាន បន្ទាប់​ពី​រង់ចាំ​អស់រយៈ​ពេល២០​ថ្ងៃ​អ៊ុត​លទ្ធផល​ការ​ប្រកួត​ទាំងអស់​ក្នុង​ពូល A។​ ទោះ​បី​ជា​យ៉ាង​នេះក្ដី​!  U19 កម្ពុជា​បាន​សម្រេច​បំណង​ធំ​នេះ​ហើយ ​បន្ទាប់​ខក​ខាន​ជាង​៤៦​ឆ្នាំក្នុង​ការ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ។ ឆ្នាំ​២០១៩​នេះ​គឺ​ជា​លើក​ទី​៤ហើយ​សម្រាប់​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំបាន​ឡើង​ទៅ​លេង​ជុំផ្ដាច់​ព្រ័ត្រ។ កាល​ពី​ជាង​៤០​ឆ្នាំ​មុន​កម្ពុជា​ធ្លាប់​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​នេះ​៣ដង​ដែរ ប៉ុន្តែ​បាន​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​ប៉ុណ្ណោះ​ពោលគឺនៅ​ឆ្នាំ ១៩៦៣, ១៩៧២, ១៩៧៤​ខណៈ​ឆ្នាំ​២០១៩​នេះ​គឺ​ជា​លើក​ទី​៤​ហើយ។ បញ្ជាក់​ឡើង​វិញ​ផង​ដែរ​ថាឱកាស​ឡើង​នេះ ​គឺ​ជា​ជាប់​ក្នុង​នាម​ជាក្រុម​លេខ​២​ល្អបំផុត​ទាំង​៥ក្នុង​សម័យ​កាល​២០១៩នេះ​ដោយ​មាន​៦​ពិន្ទុ ​និង​ចំណេញ​គ្រាប់បាល់​៣​គ្រាប់។ កម្ពុជា​ស្ថិត​ក្នុង​ពូល G ជាមួយ​ U19ម៉ាឡេស៊ី ថៃ ព្រុយណេ និង​កោះម៉ារីនណាខាងជើង។ ចំណុច​មួយ​ទៀត​នោះ​គឺ​កម្ពុជា​គឺ​ជា​ក្រុម​ទី​៥​នៅ​អាស៊ាន​ដែល​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ជាមួយ U19ឥណ្ឌូនេស៊ី ម៉ាឡេស៊ី…

Cover Domrei
ដើរកម្សាន្ត

កន្លែងដើរលេងថ្មីទៀតហើយ! ជើងភ្នំដំរីខេត្តកំពត មានទេសភាពស្អាតខ្លាំងទៅលេងម្តងប្រាកដជាជាប់ចិត្ត

កំពត៖ ខេត្តកំពត គឺជាខេត្ត ​ដែលពោរពេញទៅដោយសម្បត្តិធម្មជាតិជាច្រើន ​ដូចជាព្រៃភ្នំ ដងព្រែក ដែលសុទ្ធសឹងតែមានទេស​ភាព​ស្អាតគួរឱ្យទាក់ចិត្ត ​ទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនដាច់ ។ កាន់តែពិសេសនោះ ថ្មីៗនេះផក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញទេសភាពជាច្រើនសន្លឹកនៅតាមជំរាលជើងភ្នំ មានផ្លូវ មានទឹកបឹង ហ៊ុមព័ទ្ធជុំវិញ រំលេចបានជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាល ​គ្រាន់តែមើលរូបភាព ​ក៏ចង់ទៅលេងកម្សាន្តឱ្យបានម្តងដែរ។ គួរឱ្យដឹងផងដែរថា ទិដ្ឋភាពដ៏ស្រស់ស្អាតមួយនេះ ​គឺជាទំនប់ការពារជម្រាបតាមជើងភ្នំដំរី ប្រវែង ១២០០ ម៉ែត្រ ដែលអនុវត្តការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕ ចង់ដឹងទេសភាពស្អាតយ៉ាងណានោះសូមមកទស្សនាទាំងអស់គ្នា៖

Cover Angry Food
សង្គម

កុំឱ្យឆាប់ខឹង! មកដឹងពីអាហារ ​៥មុខ ​ដែលជួយទប់កំហឹងរបស់អ្នកបាន

បរទេស ៖ តើអ្នកដឹងទេ?អាហារដែលយើងបរិភោគប្រចាំថ្ងៃតើធ្លាប់គិតថាវាជំនួយអ្វីខ្លះដល់សុខភាពនិងរាងកាយ? អាហារខ្លះមានប្រយោជន៍ជួយទ្រទ្រង់សរីរាង្គ ចំណែកឯអាហារផ្សេងទៀតបំផ្លាញសុខភាពនិងបំផ្លាញភាពសាុំក្នុងរាងកាយ។ នេះគឺជាប្រភេទអាហារដែលជួយគ្រប់គ្រងរាងកាយរបស់យើងជាមួយនឹងក្រុមអាហារល្អៗបំផុត ៖ #១ ផ្លែចេក ចេកមានផ្ទុកនូវសារធាតុដូប៉ាមីនដែលជួយបង្កើនអារម្មណ៍ល្អ។ ផ្លែចេកគឺជាប្រភពវីតាមីន B, A, C&B6 ដែលសំបូរទៅដោយវីតេមីនជួយទ្រទ្រង់ប្រព័ន្ធសរសៃប្រសាទនិងជួយដល់ការគេងលក់ស្រួលផងដែរ។ ផ្លែចេកក៏ មានជាតិម៉ាញ៉េស្យូមដែលជាសារធាតុចិញ្ចឹមមួយផ្សេងទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្មារតីកាត់កន្ថយអារម្មណ៍តាន់តឹងរបស់អ្នក។ #២ សូកូឡាខ្មៅ សូកូឡាត្រូវបានផលិតចេញពីគ្រាប់មែកឈើ Theobroma cacao ត្រូពិក។ សូកូឡាខ្មៅត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ក្នុងការព្យាបាលរបួសនិងបញ្ហាខួរក្បាល។ ផ្នែកតូចមួយនៃសូកូឡាខ្មៅចាក់ឫសខួរក្បាលដើម្បីបញ្ចេញអរម៉ូន endorphins និងបង្កើនកម្រិត serotonin ។ វាមានប្រយោជន៍ក្នុងការអភិវឌ្ឍអ័រម៉ូនស្ត្រេសតិចជាងមុននិងបន្ថយកម្រិតថប់បារម្ភ។ វាក៏មាន anandamide…

Knongsrok
កីទ្បា

SEA Games 2019: ត្រឹម​មួយថ្ងៃអត្តពលិកកម្ពុជា​ដណ្ដើម​បាន​មេដាយ៥​គ្រឿងហើយ

ក្រុម​អត្តពលិក​កម្ពុជា​ទទួល​បាន​មេដាយ៥​គ្រឿងហើយក្នុង​ការ​ចូល​រួម​ប្រកួតប្រជែង SEA Games 2019 គិត​ត្រឹមថ្ងៃ​ទី០១​ខែ​ធ្នូឆ្នាំ​២០១៩​នេះ​ខណៈ​ក្នុង​ចំណោម​៥​គ្រឿង​នេះ​រក​បាន​ដោយ​វិញ្ញាសាផ្សេងៗគ្នា។ ក្នុង​ចំណោម​៥​គ្រឿង​នេះ​គឺ​កម្ពុជា​ទទួល​បាន​មេដាយប្រាក់២​គ្រឿង​និងមេដាយសំរឹទ្ធិ​៣​គ្រឿង។ មេដាយប្រាក់ទី​មួយ​រក​បាន​ដោយកីឡាករ យ៉ុង ម៉េងលី  ប្រភេទកីឡា Arnis វិញ្ញាសា Live Stick ដោយ​ប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។ខណៈម្ចាស់ផ្ទះហ្វីលីពីនឈ្នះមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន។ មេដាយប្រាក់និងសំរឹទ្ធមួយទៀត​រក​បាន​លើ​វិញ្ញាសាប្រភេទកីឡាសីដក់ ។ កីឡាករ សុខ ឈុន ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសា live Stick នៃប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ស៊ីហ្គេម ២០១៩ ខណៈម្ចាស់ផ្ទះ…

Cover Veget
សង្គម

ទឹកចិត្តល្អគួរយកគំរូតាម! ព្រះសង្ឃវត្តដូនស្តើង ដាំបន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យកទៅចែកបរិសទ័ជុំវិញវត្ត ថែមទាំងបង្រៀនឲ្យចេះដាំទៀត!

ព្រៃវែង៖ ជារឿងគួរឱ្យរំភើប ​និងយកជាគំរូតាម  ដោយថ្មីៗនេះវត្តមួយកន្លែងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនូវទឹកចិត្តដ៏ប្រពៃរបស់ព្រះសង្ឃដែលគង់នៅវត្ត​ដូនស្តើង ខេត្តព្រៃវែង ធ្វើការដាំដុះដំណាំដោយខ្លួនឯង ​ហើយថែមទាំងបានបង្រៀន និងចែកចាយបន្លែដែលបានផលដល់អ្នកស្រុកភូមិទៀតផង។ យោងតាមរយៈហ្វេសបុក វត្តសិរិសាគរ ដូនស្ដើង បានបង្ហោះ និងសរសេររៀបរាប់ថា៖ ” បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង”។ ក្រោយពីបានឃើញរូបភាព និងសំណេរទាំងអស់នេះហើយ  វត្តមួយកន្លែងនេះ ​រួមទាំងព្រះសង្ឃផង ​ត្រូវបានមហាជន ​ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកោតសរសើរនូវទឹកចិត្តដ៏ល្អដែលអាចយកជាគំរូបានទាំងនេះខ្លាំងណាស់៕  

2 10 1
សេដ្ឋកិច្ច

ភាពកក់ក្ដៅ និងសុភមង្គលនៃគ្រួសារ

ភាពកក់ក្ដៅ និងសុភមង្គលនៃគ្រួសារ អ្នកណាៗ មិនថាជាប្រុសឬស្រីទេ គឺសុទ្ធតែប្រាថ្នា ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ នៅក្នុងជីវិតគូ តែសួរថា តើមានមនុស្សប៉ុន្មានអ្នក ដែលព្រមនៅតស៊ូ ក្ដៅត្រជាក់ លំបាក វេទនាជាមួយគ្នារហូតដល់ជរាស្លាប់រៀងខ្លួននោះ គឺមិនងាយទេ មនុស្សខ្លះ នៅតស៊ូតែពេលងប់ងល់ ពេលឈាមរាវ ស្រឡាញ់មួយឆាវៗតែប៉ុណ្ណោះ ក៏មានអ្នកខ្លះ តាមស្រឡាញ់គ្នារាប់ឆ្នាំ ជាសង្សារមិនអី តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា ព្រោះតែរស់នៅមិនចុះសម្រុង ព្រោះរស់នៅ ទទួលយកគ្នាមិនបាន។ ត្រូវចាំថា ជីវិត្ដីប្រពន្ធ វាមិនងាយ ដូចការគិតរបស់យើងទេ រយៈពេលច្រើនឆ្នាំជាសង្សារ មិនប្រាកដថា…

Euro 2020
កីទ្បា

Euro 2020: ពូលស្លាប់រស់រក​ឃើញ​ហើយក្រោយអាល្លឺម៉ង់ ព័រទុយហ្គាល់ និង​បារាំង​ស្ថិត​ក្នុង​ពូល F​ជាមួយគ្នា

តាម​រយៈ​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​កាល​ពី​យប់មិញ!​ ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ឬ​ហៅ​ថា Euro 2020 បាន​រក​ឃើញ​ក្រុម​ឬពូល​របស់​ខ្លួន​រួច​ហើយ ខណៈ​ពូល F គឺ​ជា​ពូល​មរណៈ។ សម្រាប់​ពូល​ A មាន​ដូច​ជា៖ ទួរគី អ៊ីតាលី វែល​និង​ស្វីស ស្រប​ពេល​ពូល B មាន​ដាណឺម៉ាក ហ្វាំងឡង់ បែលហ្សិក និង​រុស្សី។​ពូល C​មាន​ក្រុម​ឡើង​ជើង​ខ្លាំង​ហូឡង់ អ៊ុយក្រែន អូទ្រីស និង​ក្រុម​មួយទៀត​ដែល​ឡើង​ពី​វគ្គ Play-off​រវាង​ក្រុម ហ្សកហ្សី បេឡារុស  ម៉ាសេដូនីខាងជើង និងកូសូវ៉ូ។ ចំណែក​ក្រុម​តោ​ក្រដាសអង់គ្លេស​ស្ថិត​ក្នុង​ពូល D ជាមួយ…

Cover Hell 1
ដើរកម្សាន្ត

រណ្តៅច្រកទ្វារនៃឋាននរក ដ៏ចម្លែកមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក

បរទេស ៖ នៅវាលខ្សាច់ Karakum ប្រទេសតូមិននីស្ថាន ក្បែរភូមិដាវ៉ាហ្សាមានរណ្តៅក្តៅគគុកដូចរងើកភ្លើងមួយដែលមានទំហំ ២៣០ ហ្វីត មានជម្រៅ២៩,៨ម៉ែត្រ និង ប្រវែង៦៩ម៉ែត្រ ថែមទាំងអាចឡើងកម្តៅរហូតដល់១០០០អង្សារទៀតផង ហើយបានឆេះអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ទោះបីជាអ្នកជំនាញខាងបច្ចេកទេសហៅថារណ្ដៅឧស្ម័ននេះថាដាវ៉ាសាក៏ដោយ ក៏អ្នកស្រុកដឹងថាដីក្រហូងនេះជា “ ច្រកទ្វារទៅកាន់ឋាននរក” ដែលពន្លឺនៃភ្លើងនេះក្រោមរណ្តៅនេះ យើងអាចមើលឃើញរាប់សិបគីឡូម៉ែត្រឯណោះ។ រណ្ដៅច្រកទ្វារនៃឋាននរកនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ នៅពេលដែល មានការខួងអណ្តូងសូវៀតបានជ្រុលចូលក្នុងរូងឧស្ម័នធម្មជាតិក្រោមដីដ៏ធំមួយដែលបណ្តាលឱ្យដីដួលរលំ ហើយកន្លែងខួងអណ្តូងប្រេងទាំងមូលបានធ្លាក់ទៅក្នុងខ្ទប់ទៅនឹងហ្គាស, ផ្សែងពុលបានចាប់ផ្តើមភាយចេញនៅ អត្រាប្រកាសអាសន្ន។ ដើម្បីប្រការមហន្តរាយបរិស្ថាន ដែលមានសក្តានុពលនេះ សូវៀតបានកំណត់ប្រហោងដោយគិតថាវានឹងឈប់ឆេះក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។…

AFC U19
កីទ្បា

មិន​អន់​ទេ!​ឈុត U19 កម្ពុជាជាក្រុម​ទី​៥​នៅ​អាស៊ាន​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ AFC U19 Championship 2020

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship 2020 ហើយ​ក្រោយ​ក្លាយ​ជា​ក្រុម​លេខ​២​ល្អបំផុត​​ក្រោយ​ក្រុ​ត្រូវ​រងចាំ​អស់​រយៈ​ពេល​២០​ថ្ងៃ​ទម្រាំ​តែ​ក្រុម​ទាំង​អស់​ក្នុង​ពូល A ប្រកួត​ចប់។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី,…

Knongsrok
កីទ្បា

រំភើបខ្លាំង! U19កម្ពុជា​ឡើង​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U-19 Championship 2020

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំ​បាន​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រពាន​រង្វាន់ AFC U-19 Championship 2020នៅ​ប្រទេស​អ៊ុយបេគីស្ថាន ហើយ​ក្នុង​នាមជា​ក្រុម​លេខ​២​ល្អបំផុត​ទាំង​៥ បន្ទាប់​រង់ចាំ​អ៊ុត​ការ​ប្រកួត​ក្នុង​ពូល​ A ដែល​ទើបបញ្ចប់។ ឱកាស​ឡើងទៅវគ្គជុំផ្ដាច់ព្រ័ត្រល់ើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា ដោយសារការប្រកួតរវាង គុយវែត ជាមួយ ប៉ាឡេស្ទីន បានបញ្ចប់ទៅដោយលទ្ធផល ៣​ទល់​៣​ ដែលលទ្ធផលនេះហើយនឹងឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានកៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២០នៅ​ប្រទេស​អ៊ុយបេគីស្ថាន ថ្វី​បើ U19អ៊ីរ៉ាក់​និងអូម៉ង់​យ៉ាង​ណា​ក៏​ដោយ។ដោយសារ ក្រុមលេខ ២ល្អក្នុងពូលនេះ គុយវ៉ែត រកបានត្រឹម ៥ពិន្ទុ។ ដូច្នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី…

Cover Hostel
ដើរកម្សាន្ត

ជិតដល់ពេលដើរលេងហើយ! ​អ្នកគ្រោងទៅសៀមរាប មកមើល Hostel កណ្តាលក្រុងដ៏ប្រណីតមិនចាញ់សណ្ឋាគារផ្កាយ៥នេះបន្តិចមើល ក្រែងត្រូវចិត្ត

ការដើរកម្សាន្តនៅក្រុងសៀមរាប ​ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ​គឺប្រាកដជាបំណងប្រាថ្នារបស់មនុស្សសឹងតែគ្រប់គ្នា ​ជាពិសេសគឺការដើរលេងជាក្រុមមិត្តភក្តិ​ ឬក្រុមការងារជាដើម ​ដោយសការធ្វើដំណើរកម្សាន្តជួបជុំគ្នាបែបនេះ ​ការស្នាក់នៅជារួមដែលគេហៅថា ​Domstay  ឬ ​Hostel នឹងក្លាយជាជម្រើសដ៏ល្អបំផុត ​ព្រោះក្រៅពីអាចគេងជួបជុំគ្នាសប្បាយ ​ថែមទាំងមានតម្លៃថោកផងដែរ។ នៅក្នុងនោះ ​ថ្មីៗនេះ ​Hostel  បើកថ្មីដ៏ប្រណីតមួយកន្លែង បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ឱ្យគ្រប់គ្នាទៅសម្រាកកម្សាន្តច្រើនមែនទែន ​ដោយសារតែវាស្ថិតនៅកណ្តាលក្រុងសៀមរាបផង ​ឯការតុបតែងមានលក្ខណៈ Classic  លាយពណ៌លឿង ​គួរជាទិទាក់ចិត្ត ​មានភាពទាន់សម័យ ​ថែមទាំងមានអាងហែលទឹកធំទូលាយលើដំបូលអគារផងដែរ ដោយកន្លែងពិសេសនេះមានឈ្មោះថា  « The Twizt – Lifestyle Hostel…