ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Ghost Thai
ប្លែកៗ

រឿងរ៉ាវខ្មោចលងពិត ​ក្រោយសមាជិកគ្រួសារទាំង ៥នាក់សម្លាប់ខ្លួន ​ដ៏គួរឱ្យញាក់សាច់ខ្លាំងបំផុត

ជំនឿតែងតែមានមិនបាច់រលុបឡើយ ​ពីអ្នកដែលមានជំនឿស៊ុបទៅលើ  ជាពិសេសរឿងខ្មោច ​ព្រាយ ​បិសាច ​ហើយបើទោះបីជាវិទ្យាសាស្រ្តកាន់តែជឿនលឿន ​និងមិនជឿលើអបិយជំនឿទាំងនេះក្តី ​តែរឿងរ៉ាវខ្លះអ្នកវិទ្យាសាស្រ្តក៏គ្រវីក្បាលមិនអាចឆ្លើយតបនឹងអភូតហេតុខ្លះដែលនឹកស្មានមិនដល់ដូចគ្នា។ ថ្ងៃនេះដែរ ​« ក្នុងស្រុក​​» ​សូមបង្ហាញពីរឿងរ៉ាវខ្មោចលងពិតមួយកន្លែងនៅក្នុងប្រទេសថៃ ​ដែលដកស្រង់ទាំងស្រុងចេញពីគណណីហ្វេសប៊ុកផេក The Ghostkh ​ដូចខាងក្រោមនេះ៖  មានករណីមួយដែលគួរឲ្យសង្វេគ គឺសម្លាប់ខ្លួនទាំងគ្រួសារ ទាំងអស់មានគ្នា ៥ នាក់ ។ ករណីនេះកើតឡើងចំពោះគ្រួសារមួយ ដោយក្នុងនោះមានឳពុកអាយុប្រហែល50ឆ្នាំ និងកូនអាយុ 13ឆ្នាំម្នាក់ 10ឆ្នាំម្នាក់ និងពីនាក់ទៀតជាឳពុកម្តាយដែលរស់នៅក្នុងបន្ទុកជាមួយគ្នា អាយុប្រហែល80ឆ្នាំ ។ តាមការសន្និដ្ឋានរបស់អ្នកជិតខាងបានប្រាប់ថា ប្រហែលជាមានវិបត្តិ…

New Copy
សង្គម

មនុស្សខ្លះទម្លាប់អាក្រក់ ចូលចិត្តចេះដឹងរឿងគេ គិតគូរជីវិតគេ ដូចឈឺចាប់ជំនួសគេណាស់អ៊ីចឹង

មនុស្សសម័យនេះ ហាក់ដូចជារវល់ យកចិត្តទុកដាក់ ខ្វល់ខ្វាយពីជីវិតរបស់អ្នកដទៃជ្រុលហួសហេតុពេកហើយ អ្នកខ្លះ ចូលចិត្តនិយាយពីគេអ៊ីចេះ គេអ៊ីចុះ និយាយជារួមហាក់ដូចជា ជ្រៀតជ្រែក ឈឺឆ្អាល ឈឺចាប់ក្នុងរឿងខ្លះ ជំនួសម្ចាស់ខ្លួនគេទៅទៀត។ មនុស្សម្នាក់ៗ សុទ្ធតែមានជម្រើស និងការសម្រេចចិត្តរៀងៗខ្លួន មិនថាការសម្រេចចិត្តបែបណា ឬគេជ្រើសយកបែបណាទេ​ ជីវិតគេ រឿងអ្នកដទៃ​ គេចេះគិត ចេះខ្វល់ គេចេះទទួលខុសត្រូវហើយ យើងជាអ្នកក្រៅ ជាអ្នកដទៃទេ កុំទៅខ្វល់ ឈឺឆ្អាល ឈឺចាប់ជំនួសម្ចាស់ខ្លួនគេពេក គេចេះគិតហើយ។ កុំទម្លាប់អាក្រក់ ចេះតែខ្វល់ចេះដឹង ឈឺឆ្អាល ជ្រៀតជ្រែក…

រៀម ស៊ឹង
កីទ្បា

ខ្សែការពារកណ្ដាលខ្មែរកម្ពុជាក្រោម រៀម ស៊ឹង​ចាក​ចេញ​ពី​ភ្នំពេញក្រោន

តាម​ការ​បញ្ជាក់របស់​ក្លិប​ជើង​ឯក​៦​សម័យកាលភ្នំពេញ​ក្រោនក្នុង​បណ្ដាញសង្គមរបស់​ខ្លួន​នៅ​ព្រឹកថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ចែកផ្លូវគ្នា​ជាមួយ​ខ្សែ​ការពារ​មាន​ដើម​កំណត់​នៅ​ខ្សែ​កម្ពុជា​ក្រោម ​រៀម ស៊ឹង​ហើយ។ អតីតកីឡាករ​របស់​ក្លិប​គិរីវង់សុខសែនជ័យរូបនេះបាន​មក​ចូល​រួម​ជាមួយក្រុម​សិង្ហក្រហម​បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ដោយ​លេង​បាន​២២​ប្រកួត​ទាំង​ក្នុង​ពាន​ Metfone Cambodian League និង​ពាន Hun Sen Cup 2019។​ បើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​កាល​ពី​ថ្មី​ៗនេះ​!​កីឡាករ​ធ្លាប់​លេង​នៅ​លីគ​កំពូល​វៀតណាម​នឹង​ផ្ទេ​រទៅ​លេង​នៅ​ក្លិប​អតីត​ជើង​ឯកលីគ​រដូវ​កាល​២០១៨ ណាហ្គាវើល​នៅ​រដូវ​ថ្មី​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ កីឡាករ​មាន​ឈ្មោះ​ជា​ភាសាវៀតណាមថា Diệp Hoài Xuân ​រូបនេះធ្លាប់​លេង​ក្លិប​វៀតណាម​ជា​ច្រើន​មក​ហើយ​ដូច​ជា inh Long F.C., Ca Mau F.C., Kirivong Sok Sen Chey, Dong Thap,…

U22 Campuchia
កីទ្បា

U22កម្ពុជាហ្វឹកហាត់​ខ្លាំងត្រៀម​ប៉ះ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ាក្នុង​ស៊ីហ្គេមពូល​A

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំងនៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ា​ក្នុង​ការ​ប្រកួត​ទី​៣​ពូល​A វិញ្ញាសាបាល់ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019នៅ​ប្រទេស​ហ្វីលីពីន។ ក្នុង​ការ​ប្រកួត​នេះ​កម្ពុជាកម្ពុជា​ត្រូវ​ការ​យក​ឈ្នះ​ដាច់​ខាត​ដើម្បី​ឡើង​ទៅ​ឈរ​កំពូល​តារាង​និង​ឡើង​វគ្គខ្វែង​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទោះ​បី​ជា​មួយ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ម៉ាឡេស៊ីក៏​ដោយ។​ចំណែក​ក្រុម​ U22មីយ៉ន់ម៉ា​វិញ​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​៣​ប្រកួត​ក្នុង​ស៊ីហ្គេម​នេះ​ ពួក​គេ​មាន​៧​ពិន្ទុ​ក្រោយ​ឈ្នះ​២​ប្រកួត​និង​ស្មើ​១​ប្រកួត។ ប្រកួត​ចុង​ក្រោយរបស់ពួក​គេគឺ​ត្រូវ​ប៉ះ​កម្ពុជាដែល​កំពុង​តែ​សម្រួចជើង​និង​ដាក់​គោលដៅ​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តស៊ីហ្គេម។ ខាង​ក្រោម​ជា​សកម្មភាព​ក្រុមឈុត U22កម្ពុជា​ហ្វឹកហាត់ព្រឹក​នេះ​នៅ​ហ្វីលីពីន៖                 រូបភាព៖ សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា

Group A
សម្រង់

U22​កម្ពុជា​មានឱកាសខ្ពស់​ក្នុងឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ស៊ីហ្គេម២០១៩​ក្រោយ​ម្ចាស់​ផ្ទះហ្វីលីពីនឈ្នះ​ម៉ាឡេស៊ី

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២​ឆ្នាំ​មានឱកាស​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ SEA Games 2019 ជា​លើកដំបូងក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន បន្ទាប់​ពីលទ្ធផល​ថ្ងៃ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​រួចទៅ​ហើយ​នោះ។ សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃ​នេះ​ក្នុង​ពូល​ A ដែល​មាន​កម្ពុជានៅ​ក្នុងពូល​នេះផង​ដែរ​នោះ គឺ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឈ្នះ​ U22ទីម័រខាងកើត​៣​ទល់​១​ខណៈ​ដែល​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឈ្នះ​ U22ម៉ាឡេស៊ី​១​ទល់​០។ លទ្ធផល​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឡើង​ឈរ​កំពូលតារាង​មាន​៧​ពិន្ទុ​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​២​និង​ស្មើ​មួយនៅ​សល់​១​ប្រកួត​ក្នុង​ដៃត្រូវ​ជួប​ក្រុម U22កម្ពុជា។ ចំណែក​កម្ពុជា​ធ្លាក់​មក​លេខ​២​វិញ​មាន​៤​ពិន្ទុ​ក្រោយ​ឈ្នះ​១​និង​ស្មើ​មួយ​មាន​២​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ប៉ះមីយ៉ាន់ម៉ា​និង​ម៉ាឡេស៊ី​។ ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឡើង​មក​លេខ​៣​បន្ទាប់​ពី​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ១​ស្មើ​១ និង​ចាញ់​១​នៅ​សល់​មួយ​ប្រកួត​ត្រូវ​ប៉ះ U22ទីម័រខាងកើត។ សម្រាប់ឱកាស​កម្ពុជា​មាន​ច្រើន​ ប្រសិនបើ​ក្នុង​ចំណោម​២​ប្រកួត​ឈ្នះ​មួយ​ប្រកួត និង​ស្មើ​មួយ​ប្រកួត ប៉ុន្តែ​វា​ជំនួប​តឹងតែង​ខ្លាំង។  

Cover Cafe
តោះញ៉ាំ

ដល់រដូវការហើយតើ ​ឆ្ងល់អត់ម៉េចបច្ចុប្បន្នខ្មែរយើងភាគច្រើន តែងតែរៀបចំភេសជ្ជៈកាហ្វេទទួលភ្ញៀវ ​ពេលព្រឹកថ្ងៃហែរជំនូន?

ជាការពិតណាស់ ​រដូវចេញវស្សា ​តាមទំនៀមទម្លាប់ខ្មែរយើងពីដើម ​គឺហៅថាជារដូវធ្លាក់ខ្យល់ គ្មានភ្លៀង និងទំនេរពីការងារ  ដែលជាវេលាត្រូវទុកដាក់កូនចៅឱ្យរៀបការមានប្តីមានប្រពន្ធ ​ហើយទំនៀមទម្លាប់នេះក៏នៅតែបន្តដល់បច្ចុប្បន្ន។ ​ពិធីរៀបការសព្វថ្ងៃ ក្រៅពីប្រារព្ធកម្មវិធីគោរពទៅតាមទំនៀមទម្លាប់ខ្មែរហើយនោះ ​ក៏មានការលាយឡំកែច្នៃកម្មវិធីថ្មីៗជាច្រើនដើម្បីសមស្របនឹងសម័យជឿនលឿនផងដែរ  ជាពិសេសគឺកែច្នៃតុបតែងរោងការឱ្យស្អាត ឈុតសំលៀកបំពាក់កូនកំលោះកូនក្រមុំតាមបែបបុរាណ ​និងសម័យ ​រួមទាំងការរៀបចំម្ហូបអាហារ  និងភេសជ្ជៈឱ្យសមរម្យទៅតាមសម័យ។ នៅក្នុងនោះដែរ  បើសង្កេតមើលពេលបច្ចុប្បន្នពោលគឺ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​រាល់ពេលព្រឹកថ្ងៃហែរជំនូន ​ក្រោយពីហែរជំនូនរួច ក្រៅពីមានកម្មវិធីរៀបចំតុពិសាភោជនីយអាហារ  ជាពិសេសរោងការភាគច្រើន ថែមទាំងមានបម្រើភេសជ្ជៈកាហ្វេពេលព្រឹកផងដែរ។ តើលោកអ្នកឆ្ងល់ទេ ​តើហេតុអ្វីបានជាពិធីរៀបការមួយចំនួនធំ  រៀបចំភេសជ្ជៈបែបនេះពេលព្រឹក? បើតាមការស្ទាបស្ទង់ពីមិត្តអ្នកលេងហ្វេសប៊ុក  និងស្រាវជ្រាវតាមបណ្តារោងការមួយចំនួនកន្លងមក  ក្រុមការងារ ​« ក្នុងស្រុក …

Cover Cafee X
ដើរកម្សាន្ត

ញាក់សាច់! តែប្លែករបស់គេតើ ចុះឃើញរូបរាងហាងកាហ្វេបែបនេះមានអ្នកចង់សាកទេ?

ជាការពិតណាស់ ​កាហ្វេត្រូវបានគេពេញនិយមជាយូរយារណាស់មកហើយ ​គ្រាន់តែកាលពីមុនមានតែមនុស្សវ័យកណ្តាល ​ឬវ័យចំណាស់ប៉ុណ្ណោះដែលនិយមទទួលទានជាអាហារពេលព្រឹក ​និងពេលប្រជុំតុមូលពិភាក្សាគ្នា។  ប៉ុន្តែបច្ចុប្បន្ន  ហាងកាហ្វេកាន់តែរីកដុះដាល  ថែមទាំងមានទីតាំងអំណោយផលផង ​ហាងកាហ្វេក៏បានក្លាយទៅជាកន្លែងពេញនិយមពីបណ្តាមនុស្សគ្រប់ទិសទី  ទាំងមនុស្សចាស់ពេញវ័យ ​និងក្មេងជំទង់ ​ជាពិសេសយុវវ័យក៏បានយកហាងកាហ្វេជាកន្លែងជួបជុំមិត្តភក្តិ ​ធ្វើកិច្ចការសាលា និងកន្លែងពិភាក្សាផ្សេងៗ ​ដែលជាហេតុធ្វើឱ្យហាងកាហ្វេសព្វថ្ងៃកំពុងតែប្រជែងគ្នាទាំងរសជាតិ ​ការតុបតែងហាង  ដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត។ នៅក្នុងនោះដែរ ​ថ្មីៗនេះ ​ហាងកាហ្វេមួយដែលមានទីតាំងក្នុងប្រទេសថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទាំងនៅស្រុកថៃ ​និងស្រុកខ្មែរភ្ញាក់ផ្អើល ​ដោយសារតែអគារហាងកាហ្វេនេះពិតជាមានការសាងសង់តុបតែងប្លែកខ្លាំងតែម្តង  បើមើលពីចម្ងាយដូចជាអគារបោះបង់ចោល ​ឬអគារមិនទាន់រួចយ៉ាងអ៊ីចឹង តែបែរជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងឱ្យគ្រប់គ្នាចង់សាកល្បង  ដោយហាងកាហ្វេមួយនេះមានឈ្មោះថា « The Rectangle coffee x…

New Copy
ប្លែកៗ

មកស្គាល់សត្វសម័យបុរាណក្នុងទេវកថាទាំង ៦ ដែលគេជឿថាមានពិត និងបង្កប់រឿងរ៉ាវអាថ៌កំបាំងដ៏អស្ចារ្យ

បរទេស ៖ បើនិយាយពីពពួកសត្វបុរាណដូចជាមច្ឆា,នាគ ,ហង្សភ្លើង ឬ បិសាចទឹកកំណាចជាច្រើនទៀត ប្រហែលអ្នកទាំងអស់គ្នាធ្លាប់បានទស្សនាពីប្រភេទសត្វទេវកថាទាំងអស់នោះ តាមរយៈការផលិតជាខ្សែភាពយន្តហូលីវូដជាច្រើន ។ មិនតែប៉ុណ្ណោះ ថែមទាំងបានដឹងពីអនុភាពដ៏ខ្លាំងក្លា ដែលសូម្បីតែព្រះក៏ពិបាកក្នុងកំចាត់បិសាចទាំងអស់នោះក្នុងយុគសម័យនីមួយៗផងដែរ។ តោះ យើងមកស្វែងពីប្រភេទសត្វបុរាណទាំង៦ ប្រភេទ ថាតើវាមានអនុភាព និងមានរឿងរ៉ាវដ៏អាថ៌កំបាំងអស្ចារ្យប៉ុនណា មកអានសាច់រឿងទាំង ៦ ខាងក្រោមនេះទាំងអស់គ្នា ៖ ១. ហង្សភ្លើង ហង្សភ្លើងគឺជានិមិត្តរូបតំណាងឱ្យសម្រស់ ក៏ដូចជាភាពអមតៈមិនចេះសាបសូន្យ។ រឿងព្រេងនិទានរបស់ហង្សភ្លើងមាននៅក្នុងទេវកថាបុរាណជាច្រើនរួមមានក្រិក អេហ្ស៊ីប និងឥណ្ឌា។ នៅក្នុងទេវកថាភាគច្រើនហង្សភ្លើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះអាទិត្យ។ លក្ខណៈពិសេសមួយទៀតនៃហង្សភ្លើងគឺជារៀងរាល់មួយពាន់ឆ្នាំម្តង  ហង្សភ្លើងតែងបង្កើតខ្លួនវាឱ្យរស់សារជាថ្មី ប្រៀបដូចពស់សកស្រការ…

Khongsrok
កីទ្បា

ក្ដៅៗ! មក​ដឹង​ចំណាត់ថ្នាក់​ FIFA Ranking របស់​ក្រុមបាល់ទាត់កម្ពុជា​ក្នុង​ខែ​វិច្ឆិកានេះ

សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោកហៅកាត់ថា FIFA ​បាន​ធ្វើ​ការបន្ទាន់សម័យកាលទៅ​លើ​ចំណាត់​ថ្នាក់​ក្រុមបាល់ទាត់​ជម្រើស​ជាតិក្នុង​ពិភពលោកនៅ​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកាឆ្នាំ​២០១៩នេះ ខណៈក្រុម​ជម្រើសជាតិកម្ពុជា​ធ្លាក់ចំណាត់​ថ្នាក់ពី​លេខ​១៧២​ មក​លេខ​១៧៣​ក្នុង​ខែវិច្ឆិកា​នេះ​ដោយ​មាន​ពិន្ទុ៩៦៤ក្នុង​ដៃ។ ចំណាត់​ថ្នាក់​១៧៣​នេះ​មាន​ន័យថា​កម្ពុជាមាន​ពិន្ទុ និង​ចំណាត់​ថ្នាក់​ស្មើ​ឥណ្ឌូណេស៊ី(១៧៣ដូចគ្នានិងពិន្ទុដូច​គ្នា) ឡាវ (១៨៨) ព្រុយណេ(១៩១)​និង​ទីម័រខាងកើត(១៩៦)។​ចំណែក​ក្រុម​នៅ​អាស៊ាន​សទៃ​ទៀត​គឺ​វៀតណាមឡើង​បី​កាំ(៩៥) ថៃធ្លាក់បួនកាំ(១១៣)​ហ្វីលីពីនឡើង​២​កាំ(១២៤) មីយ៉ាន់ម៉ា​ឡើង​១១ចំណាត់​ថ្នាក់មក​លេខ១៣៦ ម៉ាឡេស៊ី​ឡើង​៤ចំណាក់​ថ្នាក់​មក​លេខ១៥៤ និង​សិង្ហបុរី​(១៥៧)។ ក្រុម​ខ្លាំងក្នុងលំដាប់​អាស៊ី​គឺ​ជប៉ុនរក្សា​ចំណាត់ថ្នាក់​ទី​១​នៅ​អាស៊ី​និង​លេខ​២៨​នៅ​ពិភពលោក ខណៈ​អ៊ីរ៉ង់​ធ្លាក់​មក​លេខ​២​នៅ​អាស៊ីនិង​លេខ​៣៣ពិភពលោក។ក្រុមបន្ត​ទៀត​គឺ កូរ៉េខាងត្បូង អូស្រ្តាលី កាតា អ៊ីរ៉ាក់ អារ៉ាប់រួម  ចិន និង​ស៊ីរី។ ចំណែក​ក្រុមលំដាប់​ពិភពលោកគ្មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ​គ្រាន់​តែ​ក្រូអាតឡើង​មក​លេខ​៦​ពិភពលោក​ជំនួសព័រទុយហ្គាល់​ដែល​ធ្លាក់​មក​លេខ​៧​ប៉ុណ្ណោះ៕

Cover Korean
សង្គម

សុទ្ធតែរឿងល្អមើល ហើយ ​Free ទៀត! ត្រៀមខ្លួន មហោស្រពភាពយន្តកូរ៉េប្រចាំកម្ពុជាជិតចាប់ផ្ដើមហើយ!

ប្រិយមិត្តច្បាស់ជាដឹងហើយថាមហោស្រពភាពយន្តកូរ៉េប្រចាំកម្ពុជាគឺកំពុងរៀបនឹងចាប់ផ្ដើមនាខែធ្នូនេះហើយ ដោយនេះគឺជាលើកទី ១៣  ដែលកម្មវិធីនេះបានពាំនាំមកនូវខ្សែភាពយន្តកូរ៉េល្បីៗជាច្រើនមកចាក់បញ្ចាំង។ បើតាមផេកផ្លូវការរបស់មហោស្រពភាពយន្តកូរ៉េបានបង្ហោះថា ៖  « <មហោស្រពភាពយន្តកូរ៉េលើកទី ១៣ នៅប្រទេសកម្ពុជា> មហោស្រពភាពយន្តកូរ៉េលើកទី ១៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែធ្នូ។ មហោស្រពភាពយន្តនេះរៀបចំឡើងដោយមានការសហការគ្នារវាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនិងសភាពាណិជ្ជកម្មកូរ៉េប្រចាំនៅកម្ពុជានឹងនាំមកជូននូវភាពយន្តកូរ៉េដែលល្បីចំនួន ៥ រឿងជាមួយនឹងចំណងជើងរងជាភាសាអង់គ្លេសនិងភាសាខ្មែរ នៅរោងភាពយន្ត Legend Cinema Eden និងរោងភាពយន្ត Major Cineplex AEON1។ ជាពិសេស នៅក្នុងឆ្នាំនេះដើម្បីអបអរសាទរនូវការគំរប់ខួបលើកទី១០០ឆ្នាំ…

Cover Rong
ដើរកម្សាន្ត

ឡូយណាស់! ​គូស្នេហ៍ជនបរទេសមួយគូ រៀបការយ៉ាងសាមញ្ញ នៅមាត់សមុទ្រលើទឹកដីកោះរ៉ុងខ្មែរយើង

ក្រុងព្រះសីហនុ៖ នៅប្រទេសកម្ពុជាយើងមានទីកន្លែងស្រស់ស្អាតជាច្រើន ​ដែលកន្លែងខ្លះយើងប្រហែលជាមិនបានស្គាល់ ​ឬមិនទាន់បានទៅលេងផង ​ដែលទាំងនេះបញ្ជាក់ថាទឹកដីខ្មែរយើងជាទីសុវណ្ណភូមិដែលនរណាៗក៏ប្រាថ្នាចង់មកលេងដែរ ​ជាពិសេសគឺជនជាតិបរទេសប៉ែកអឺរ៉ុបតែម្តង។ ជាក់ស្តែងថ្មីៗនេះគូស្នេហ៍ជនជាតិបរទេសមួយគូ ហេតុតែស្រលាញ់ទឹកដីខ្មែរ  ជាពិសេសដែនសមុទ្រកោះរ៉ុងដ៏សែនស្រស់បំព្រងរបស់ខ្មែរយើងនោះ ​ពួកគេបានរៀបចំពិធីមង្គលការយ់ាងពិសេសនៅមាត់សមុទ្រកោះរ៉ុងយ៉ាងសាមញ្ញតែប្រកបដោយភាពរីករាយ ​ដោយថែមទាំងមានការចូលរួមពីសំណាក់គ្រួសារ និងបងប្អូនប្រមាណជាជិត ​៣០នាក់ដែរ។ កម្មវិធីរៀបការដ៏សាមញ្ញ តែប្លែកមួយនេះ មានកូនកំលោះ ​ឈ្មោះ JAKE និងកូនក្រមុំឈ្មោះ REA ដោយកម្មវិធីនេះធ្វើឡើងនៅលើរីហ្សតមួយកន្លែងលើទឹកដីកោះរ៉ុងនោះគឺ  Royal Sand Koh Rong Resort។  ដោយកម្មវិធីនេះមើលទៅទោះមិនហឺហារ ​ឡូយឆាយ តែបង្កប់នូវលក្ខណៈពិសេសបែបផ្ទាល់ខ្លួន  និងមានកម្មវិធីបែបគ្រួសារមើលទៅប្លែកម្យ៉ាងដែរ។ គួរឱ្យដឹងផងដែរថា ​កម្មវិធីមង្គលការដ៏សាមញ្ញមួយនេះ​​មើលទៅធម្មតាៗ…

Untitled 1
សម្រង់

សម្ដេច​តេជោផ្ញើសារអបអរជ័យជម្នះ​៥​-០របស់​U22កម្ពុជា​លើ​U22ទីម័រខាងកើត

ពិត​ជា​មិន​គួរឲ្យ​ជឿដែលក្រុមជម្រើសជាតិកម្ពុជា U22 បានយកឈ្នះក្នុងការប្រកួតទី២ លើក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៥ទល់០ ក្នុងវិញ្ញាសារបាល់ទាត់បុរស ពូល A នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ ប្រទេសហ្វីលីពីនខណៈ​ការ​ប្រកួត​ទើប​ចប់​នាមុននេះបន្តិច។ ក្រុមជម្រើសជាតិកម្ពុជា U22 រកគ្រាប់បាល់ដោយកីឡាករ រុឹង ប៊ុនហៀង ២គ្រាប់ ខណៈ កែវ សុខផេង, ស៊ិន កក្កដា និង សៀង ចន្ធា រកបានម្នាក់១គ្រាប់បង្គ្រប់​លទ្ធផល​៥​ទល់​០ឈរ​កំពូល​តារាងពូល A បណ្ដោះ​អាសន្ន។​ ក្រោយបញ្ចប់ការប្រកួត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារចូលរួមអបអរ និងជូនពរដល់ក្រុមគោព្រៃវ័យ២២ឆ្នាំកម្ពុជា តាមរយៈគេហទំព័របណ្តាញសង្គម…