
គួរឱ្យសរសើរ រួមគ្នាកាត់បន្ថយសំរាម! កូនខ្មែរម្នាក់ មានគំនិតកែច្នៃសម្បកកង់ឡានចាស់ៗ ទៅជាវត្ថុដ៏ទាក់ទាញដើម្បីប្រើប្រាស់ឡើងវិញ
ដូចដែលយើងបានដឹងរួចមកហើយថា សំរាមពិតជាបំពុលបរិស្ថានណាស់ ជាពិសេសបើជាសំរាមដុតមិនឆេះដូចជា ផ្លាស្ទិច ដប កំប៉ុង កង់ឡានទៀតនោះ មិនត្រឹមតែបន្សល់កាកសំណល់ច្រើនប៉ុណ្ណោះទេ តែវាក៏អាចបំផ្លាញបរិស្ថាន និងបរិយាកាសផែនដីយ៉ាងធ្ងន់ធ្ងរផងដែរ។ ដូច្នេះហើយបានជាសព្វថ្ងៃមានការអំពាវនាវ និងធ្វើយុទ្ធនាការបញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់កាកសំណល់ដែលដុតមិនឆេះជាដើម ឬក៏យ៉ាងហោចណាស់ក៏គួរតែចេះកែច្នៃយកមកប្រើប្រាស់ជាប្រយោជន៍ឡោះងវិញដែរ។ តែពេលនេះ ពិតជាប្រពៃណាស់ កូនខ្មែរមួយរូប នៅក្នុងខេត្តព្រែវែង បានមានគំនិតកែច្នៃសម្បកកង់ឡានធ្វើជារបស់ប្រើប្រាស់គួរឱ្យស្ងប់ស្ងែង ពោលគឺជាការកាត់បន្ថយសំរាមផង និងអាចច្នៃជារបស់មានប្រយោជន៍ទៀតផង ដោយកូនខ្មែរមួយរូបនេះ មានឈ្មោះថា លោក សឿង សួគ៌ា ដែលជាអ្នកភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ លោក សឿង…











