
ភ្ញាក់ផ្អើលខ្លាំង! ក្រោយជនជាតិថៃ មកលេងអង្គរវត្តស្រុកខ្មែររួច បង្ហោះសារ និងរូបភាពគួរឱ្យរំភើបបែបនេះសោះ
សៀមរាប៖ ជាការពិតណាស់ ប្រទេសកម្ពុជាយើងមានកន្លែងកម្សាន្តជាច្រើនកន្លែង ទាំងផ្នែកសម្បត្តិវប្បធម៌ និងធម្មជាតិ រហូតជាប់ឈ្មោះជាទឹកដីសុវណ្ណភូមិ ថែមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនជាតិសាសន៍មកកម្សាន្តពីគ្រប់ទិសទីផងដែរ។ តែកាន់តែភ្ញាក់ផ្អើល ស្រាប់តែថ្មីៗនេះ ជនជាតិថៃមួយក្រុម ដែលតែងតែដើរថតរូបកម្សាន្តដាក់លើគណនីហ្វេសប៊ុកផេករបស់ខ្លួន បាននាំគ្នាមកលេងទឹកដីសៀមរាបអង្គរស្រុកខ្មែរជាច្រើនកន្លែង ថែមទាំងបានពោលពាក្យសរសើរពីភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើងទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក ผมม้าพาเที่ยว បានបង្ហោះរូបពីដំណើរកម្សាន្តរបស់ខ្លួនជាច្រើនតាំងពីព្រលានយន្តហោះប្រទេសថៃ ដល់ស្រុកខ្មែរ ថែមទាំងផ្តិតរូបភាពកន្លែងស្នាក់នៅ និងប្រាសាទអង្គរវត្តយើង ដោយបានពោលពាក្យសរសើរក្នុងន័យថា ខេត្តសៀមរាប ជាទីក្រុងបេតិកភណ្ឌពិភពលោក គួរតែបានទៅលេងឱ្យបានម្តងក្នុងមួយជីវិត ដោយការដើរកម្សាន្តរយៈពេលពីរថ្ងៃ ចំណាយមិនសូវច្រើនទេ ជាពិសេសពួកគេថែមទាំងពេញចិត្តដំណើរកម្សាន្តក្នុងប្រទេសយើង និងអាចថតរូបបានស្អាតៗផងដែរ៕ តោះចង់ដឹងថា រូបភាពស្អាតៗនៅសៀមរាបអង្គរយើងស្រស់ស្អាតយ៉ាងណា តាមដានរូបភាពខាងក្រោមនេះ៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖…











