ប៉ូលិស​ចុះ​បិទ​ហាង​តែគុជ​នៅ​ម៉ាឡេស៊ី រក​ឃើញ​មាន​ប្រើ​សារធាតុ​ញៀន ‘Ecstasy’ ឲ្យ​អ្នក​ផឹក​ហើយ​ចង់​ផឹក​ទៀត

T555
ការផ្សាយពាណិជ្ជកម្ម

តែ​គុជ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ភេសជ្ជៈ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​តាម​បណ្តា​ហាង​តូច​ធំ​ទូទាំង​សកលលោក ថ្មីៗ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ហាង​លក់​មួយ​កន្លែង​ស្រាប់​តែ​ប៉ូលិស​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​បង្កប់​ប្រើប្រាស់​សារធាតុ​ញៀន Ecstasy។

Msian Drug Dealers Mix Ecstasy With Bubble Tea For The Ultimate Addictive Beverage World Of Buzz 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Sinchewdaily6 1024x541
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើ​តាម​សារព័ត៌មាន Sin Chew Daily បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ប៉ូលិស​ម៉ាឡេស៊ី​ទើប​តែ​ធ្វើ​ប្រតិបត្តិការ​បង្រ្កាប​ក្រុម​អ្នក​ចែកចាយ​គ្រឿង​ញៀន​ខ្នាត​ធំ​មួយ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​ពួក​គេ​បែរ​ជា​មក​ប្រើប្រាស់​វិធី​ឆ្កួត​ឡប់​មួយ​នេះ​ទៅ​វិញ។

ការផ្សាយពាណិជ្ជកម្ម
Sinchewdaily2 1024x531
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Sinchewdaily1 1024x540
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បែប​នេះ​ជំនួស​ដោយ​ការ​លក់​ចែកចាយ​គ្រឿង​ញៀន​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ផ្ទាល់ ពួក​ជន​ខិលខូច​បែរ​ជា​យក​សារធាតិ Ecstasy ដែល​ជា​គ្រាប់​តូចៗ​មក​កិន​ឲ្យ​បែក​ជា​ម្សៅ រួច​ទម្លាក់​លាយ​ទៅ​ក្នុង​តែ​គុជ​នោះ។ ការ​លាយ​នេះ​មិន​មែន​ធ្វើ​តែ​លើ​តែ​គុជ​មួយ​នោះ​ទេ ប៉ុន្តែ​ដាក់​ចូល​គ្រប់​ភេសជ្ជៈ​ទាំង​អស់​ដែល​អតិថិជន​កុម្ម៉ង់ មិន​ថា​តែ​តែ​ក្រូច​ឆ្មារ​ឬ​ទឹក​ទំពាំង​បាយ​ជូរ​ឡើយ។

Msian Drug Dealers Mix Ecstasy With Bubble Tea For The Ultimate Addictive Beverage World Of Buzz 1024x538
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Msian Drug Dealers Mix Ecstasy With Bubble Tea For The Ultimate Addictive Beverage World Of Buzz 6 1024x542
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Msian Drug Dealers Mix Ecstasy With Bubble Tea For The Ultimate Addictive Beverage World Of Buzz 4 1024x540
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តម្លៃ​​ក្នុង​មួយ​ពែង​ឬ​ក្នុង​តែ​គុជ​មួយ​កែវ ហាង​នោះ​បាន​ដាក់​លក់​ក្នុង​តម្លៃ​កប់​ពពក​ដល់​ទៅ ២៥០-៣៥០ រីងហ្គីត (រូបិយប័ណ្ណ​ម៉ាឡេស៊ី) ពោល​គឺ​ប្រហែល ៦០ ទៅ ៨៥ ដុល្លារ/កែវ​ឯ​ណោះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ worldofbuzz.com

ការផ្សាយពាណិជ្ជកម្ម
↑