បើតាមរបាយការណ៍វាយតម្លៃចេញពីក្រុមហ៊ុន EF Education First របស់ប្រទេសស៊ុយអែតបានបង្ហាញពីចំណាត់ថ្នាក់នៃប្រជាជនតាមបណ្តាប្រទេសនីមួយៗ ដែលអាចនិយាយភាសាអង់គ្លេសបានល្អបំផុត។


ក្នុងនោះមានតែសិង្ហបុរីមួយគត់ ដែលជាប្រទេសនៅអាស៊ីអាគ្នេយ៍អាចប្រើប្រាស់ភាសាអង់គ្លេសល្អបំផុតក្នុងចំណោមប្រទេសកំពូលទាំង ១០។
បញ្ជីចំណាត់ថ្នាក់ទាំង ១០ មានដូចខាងក្រោម៖
- ហូឡង់
- ស៊ុយអែត
- ន័រវេស
- ដាណឺម៉ាក
- សិង្ហបុរី
- អាហ្រ្វិកខាងត្បូង
- ហ្វាំងឡង់
- អូទ្រីស
- លុចហ្សំបួរ
- អាល្លឺម៉ង់
រំឭកថានៅសិង្ហបុរីដែលជាប់លេខ ៥ ក្នុងតារាងគឺពុំមែនជារឿងចម្លែកអ្វីនោះទេ ព្រោះភាសាផ្លូវការដែលប្រជាជនពួកគេកំណត់ប្រើប្រាស់ មានអង់គ្លេស ម៉ាឡេស៊ី ចិនកុកងឺ និងតាមិល (Tamil)។




ដោយឡែកប្រទេសក្នុងតំបន់ដូចជាហ្វីលីពីនឈរលេខ ២០ រីឯម៉ាឡេស៊ីឈរលេខ ២៦ ឥណ្ឌាលេខ ៣៤ កូរ៉េខាងត្បូងលេខ ៣៧ វៀតណាមលេខ ៥២ បារែនលេខ ៥៥ ឥណ្ឌូណេស៊ីលេខ ៦១ ថៃ លេខ ៧៤ ស្រីលង្កាលេខ ៧៨ កម្ពុជាលេខ ៩៤ និងលីបយ៉ាលេខ ១០០៕
ប្រភព៖ Shanghai.ist | EF.com