
ចង់ថត Pre-Wedding នៅអឺរ៉ុបពេលឭហើយធ្វើមិនដឹង ការពិត «អូនឯងនិយាយអី បងចាំទាំងអស់ហ្នឹង អោយតែអាចទៅរួចបងនឹងផ្តល់ឱ្យអូនគ្រប់យ៉ាង» មួយជីវិតនេះមានសំណាង ដែលមានប្តីចេះយល់ចិត្ត និងបំពេញបំណងប្រពន្ធបែបនេះ!
ការរៀបការជារឿងមួយដ៏សំខាន់សម្រាប់ជីវិតគូជាពិសេសមនុស្សស្រី តែការអាចរកបានបុរសល្អម្នាក់ ដែលអាចពឹងពាក់ លះបង់ និងធ្វើអ្វីគ្រប់យ៉ាងសម្រាប់មនុស្សស្រីជាទីស្រលាញ់គឺរឹតតែជាសំណាងដ៏ល្អបំផុតរបស់មនុស្សស្រី។ ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការស្ងប់ស្ញែងជាខ្លាំងចំពោះទំហំសេចក្តីស្នេហារបស់ពួកគេទាំង២ បើទោះបីជារៀបការអស់រយៈពេល១ឆ្នាំ តែទំហំស្នេហា និងការលះបង់ពិតជាធំធេងណាស់ មុនរៀបការឭថាអនាគតភរិយាចង់ថតរូបនៅអឺរ៉ុបធ្វើជាមិនដឹង។ តែស្រាប់តែដល់ពេលណាត់អ្នកថតរូប ក៏បានណាត់អ្នកថតរូបទៅថតមុនរៀបការនៅអឺរ៉ុប ធ្វើឱ្យខាងស្រីភ្ញាក់ផ្អើលជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក Pich Panha បានរៀបរាប់ពីប្រវត្តិស្នេហាយ៉ាងគួរឱ្យរំភើបរីករាយថា៖ « ថ្ងៃនេះឆ្នាំមុន គឺជាថ្ងៃដែលខ្ញុំរំភើបបំផុត ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជាថ្ងៃដែលខ្ញុំបាន ថតរូប pre wedding លើភ្នំទឹកកកប្រទេសស្វីស ដែលជាក្តីស្រមៃមួយដ៏ធំសំរាប់ខ្ញុំកាលពីអំទ្បុងឆ្នាំ 2018 ខ្ញុំបានទៅដើលេងនៅប្រទេសស្វីស និង បានទ្បើងលេងលើភ្នំទឹកកក titlis…











