
មនុស្សស្រីមានប្រជ្រុយលើដើមទ្រូង! ប្រុសៗយកធ្វើប្រពន្ធទៅមិនខុសទេ ចង់ដឹងថាហេតុអ្វីទេ?
យោងតាមការសិក្សា មនុស្សស្រីមានប្រជ្រុយលើសុដន់ទាក់ទងនឹងព្រេងវាសនា។ តោះទៅមើលអត្ថន័យតាមទីតាំងរបស់ប្រជ្រុយនីមួយៗទាំងអស់គ្នា។ នៅពេលអ្នកឃើញប្រជ្រុយលើដងខ្លួនរបស់អ្នក សូមកុំប្រញាប់កាត់ ឬលុបវាចេញ ព្រោះវាអាចជាប្រជ្រុយនាំលាភសំណាង ទ្រព្យសម្បត្តិ បុណ្យសក្តិ ដល់ខ្លួនអ្នក។ ជាពិសេសប្រជ្រុយនៅលើដើមទ្រូង។ មនុស្សស្រីមានប្រជ្រុយលើដើមទ្រូងជាមនុស្សនាំព្រេងសំណាងខ្ពស់ សម្បូរទ្រព្យហូរហៀ នាំសំណាងបុណ្យសក្តិ។ សូមជួយស៊ែរចែករំលែកឲ្យអ្នកផ្សេងបានដឹងផង! ១. ប្រជ្រុយនៅលើសុដន់ (ឆ្វេង ឬស្តាំ) មនុស្សស្រីដែលមានប្រជ្រុយសំខាន់ត្រង់កន្លែងនេះទំនាយទាយថានឹងរស់នៅលើគំនរមាសប្រាក់ សុភមង្គលក្នុងគ្រួសារ ស្នេហាស្មោះស្ម័គ្រ។ ២. ប្រជ្រុយនៅខាងក្រោមសុដន់ បើស្រ្តីទាំងឡាុយណាមានប្រជ្រុយនៅផ្នែកខាងឆ្វេងដើមទ្រូង ទំនាយទាយថាជាស្រ្តីដែលមានដី និងផ្ទះច្រើនកន្លែង ជីវិតសម្បូរសប្បាយ។ ម្យ៉ាងទៀតបើសិនជាស្រ្តីទាំងឡាួយណាដែលមានប្រជ្រុយនៅក្រោមសុដន់ខាងស្តាំវិញទំនាយទាយថា ជាមនុស្សស្រីដែលរស់នៅស្រណុកសុខស្រួល រកស៊ីអ្វីក៏លុយហូរចូល លុយកាន់ពេញៗដៃ…











