
ប្រវត្តិនិងឫសគល់នៃល្ខោនបុរាណឬល្ខោនពោលស្រី
ល្ខោនបុរាណ ឬអ្នកខ្លះហៅថា ល្ខោនពោលស្រី គឺជាល្ខោនមួយនៃភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទោះបីជាមកដល់បច្ចុប្បន្ន ល្ខោននេះហាក់ដូចជាគេដឹងថាមានតែនៅវត្តកៀនស្វាយក្រៅក៏ដោយ តែបើតាមការបញ្ជាក់របស់លោកយាយ ជា មុត និងលោកយាយ គិន យិន ថាល្ខោននេះមានឫសគល់មកពីខាងព្រែកថោង-ព្រែកហ្លួងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានគ្រូឈ្មោះ លោកយាយ ជិញ ជាអ្នកបង្ហាត់បង្រៀនអ្នកភូមិនៅវត្តកៀនស្វាយក្រៅកាលពីប្រមាណជាង៧០ឆ្នាំមុន ហើយក៏បន្តរីកដុះដាលមកដល់បច្ចុប្បន្ន។ នេះសបញ្ជាក់ឲ្យឃើញជាឧទាហរណ៍មួយនៃការបន្តវេនមត៌កវប្បធម៌អរូបី តាមរយៈការផ្សាំបណ្តុះតៗគ្នាពីភូមិមួយទៅភូមិមួយ។ ល្ខោនបុរាណនៃវត្តកៀនស្វាយក្រៅនេះស្ទើរតែបាត់បង់ទៅហើយ ក្រោយសម័យ ប៉ុល ពត។ រហូតមកដល់រវាងចុងទសវត្សរ៍១៩៩០ ទើបមានការផ្តួចផ្តើមឲ្យមានការសម្តែងឡើងវិញ…











