ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Clock
សង្គម

លោក លៀក​​​ លីដា៖ រឿង The clock : Red wall ជាប់គាំងដោយសារ កូវីត១៩ អាចនឹងបរាជ័យបើសិនគ្មានការជ្រោមជ្រែងបន្ទាប់ពីក្រសួងវប្បធម៌ ជាពិសេសរដ្ឋាភិបាល

រឿង​នាឡិកា​ វគ្គ​នាឡិកាដាស់វិញ្ញាណ​ ដែលផលិតដោយផលិតកម្ម LD  ត្រូវបានមហាជនទទួលស្គាល់ថាពិតជាប្លែក និងមានគុណភាពខ្ពស់​ ក្រោយពីបានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តកន្លងមក។ ហើយដោយសារតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់​ ​ LD ក៏បានថតភាគយន្តរឿង​នាឡិកានេះជាវគ្គបន្ត​ដោយបាន ដាក់ចំណងជើងថា រឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម)។ រឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម) ​ត្រូវបានលោក​ លៀក​ លីដា​ ជាផលិតករបានឱ្យដឹងថាជាភាពយន្តដែលចំណាយទុនច្រើន ហើយកាន់តែពិសេសថែមទាំងបានធ្វើការងារសហការដោយផលិតកម្ម LD…

Cover Moneyyy
សង្គម

អត់លុយគេមើលងាយណាស់! ដូច្នេះអ្នកណាថាអីថាទៅ​ ខ្ញុំមិនខ្មាសអៀននឹងសារភាពនោះទេថា​ «ខ្ញុំគឺជាមនុស្សមុខលុយ»

#ខ្ញុំជាមនុស្សមុខលុយ កាលពីមុន​ ខ្ញុំមិនធ្លាប់គិតនោះ​ថា​ លុយវាសំខាន់ណាស់ណាទេ​ ព្រោះ​ ប្រហែលជាកាលពីមុន​ ខ្ញុំមិនមានតម្រូវការចាយវាយខ្ពស់​ ហេីយម៉ាក់ប៉ាខ្ញុំក៏បានចិញ្ចឹមបីបាច់​ និងផ្តល់អ្វីដល់ខ្ញុំគ្រប់គ្រាន់រួចទៅហេីយ… តែ…នៅពេលនេះ​ នៅពេលដែលខ្ញុំធំឡេីង​ អ្វីៗគ្រប់យ៉ាងដែលខ្ញុំស្រលាញ់ចង់បាន​ និងត្រូវការ​ វាបែរជាមានតម្លៃកាន់តែខ្ពស់​ ហេីយអាហារឆ្ងាញ់ៗដែលខ្ញុំចង់ញ៉ាំក៏រឹតតែថ្លៃ​ ដូច្នេះហេីយអ្វីៗដែលម៉ាក់ប៉ា​ និងក្រុមគ្រួសាររបស់ខ្ញុំធ្លាប់ផ្តល់ឱ្យវាបែរជាលែងគ្រប់គ្រាន់សម្រាប់តម្រូវការខ្ញុំទៀតហេីយ។​ ជាពិសេសនោះ​សង្គមនេះ​បានឱ្យតម្លៃខ្លាំងទៅលើមនុស្សដែលរកបានច្រើន និងមានទ្រព្យសម្បត្តិច្រើន​ ហើយអ្នកដែលគ្មានលុយនឹងត្រូវគេមើលងាយមើលថោក  មើលលើមើលក្រោម​ ថែមទាំងគ្មានអ្នករាប់រកនោះទេ។ ហេតុដូច្នេះហេីយបានជាពេលនេះខ្ញុំត្រូវការលុយ​ ហេីយក៏ប្រឹងប្រែងធ្វេីការយ៉ាងខ្លាំងដេីម្បីរកលុយ…ខ្ញុំមិនចង់គ្រាន់តែមេីលឃេីញរបស់ណាមួយ​ពេញចិត្ត ឬមានចិត្តចង់បានអ្វីមួយ​ រួចបានតែបិទភ្នែកដេីរចេញទេ…អ្វីដែលខ្ញុំចង់បាន​ ខ្ញុំត្រូវតែទិញ​ ហេីយខ្ញុំត្រូវតែមានលទ្ធភាពចំណាយវាដោយកម្លាំងញេីសឈាមខ្លួនឯង…ពិសេសខ្ញុំចង់ឱ្យអ្នកដែលធ្លាប់ជិះជាន់ខ្ញុំ មើលងាយខ្ញុំ និងមិនឱ្យតម្លៃខ្ញុំបានឃើញច្បាស់ថា​ខ្ញុំមានសមត្ថភាព​ហើយខ្ញុំក៏មានលុយច្រើនជាងពួកគេដែរ ហេតុនេះ​ ខ្ញុំត្រូវខំធ្វេីការ​…

Cover PPP
សង្គម

ម្តាយមហាឆ្លាត​ ឬទារកមហាសំណាង? ទារកកើតបាន៣ថ្ងៃ ត្រូវបានមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារ លី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត

ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ដោយការពីថ្ងៃទី១០ តុលា ២០២០ មានករណី​ គេយកទារកទើបនឹងកើតបាន៣ថ្ងៃមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារលី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត ដោយកាតផ្លុងចោលនេះថែមទាំងមានលិខិតស្នាមភ្ជាប់ជាមួយ ទៀតផង។ ករណីនេះត្រូវបានពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹក ហើយ​ អាជ្ញាធរភូមិ សង្កាត់ប៉ោយប៉ែត មន្ត្រី និងសមត្ថកិច្ច ក៏បានសម្រេចប្រគល់ទារកស្រីនោះទៅឲ្យម្ចាស់សណ្ឋាគារខាងលើយកទៅចិញ្ចឹមថែរទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពេលនេះតទៅ ដោយសារតែម្ចាស់សណ្ឋាគារនេះក៏មានចិត្តអាណិតស្រលាញ់ និងស្ម័គ្រចិត្តចិញ្ចឹមទុកជាកូនតែម្តង​ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរនូវចិត្តសណ្តោសរបស់ម្ចាស់សណ្ឋាគារនេះ​ ហើយអ្នកខ្លះក៏បានពោលពាក្យលេងសើចថាម្តាយទារកនេះពិតជាឆ្លាតណាស់ខ្លាចកូនអត់យកកូណមកផ្លុងចោលជាមួយអ្នកមានទ្រព្យសម្បត្តិដែលមានលទ្ធភាពចិញ្ចឹមបីបាច់កូនបែបនេះ។ តែក្នុងករណីនេះដែរ​ មានអ្នកលេងបណ្តាញសង្កមជាច្រើន​ បានចេញមុខមកធ្វើការវែកញែកផ្សេងៗគ្នា ដោយអ្នកខ្លះបែរជានិយាយថា​កូនក្មេងដែលត្រូវបំបោះបង់ចោលអាចជាប្រពន្ធលួចលាក់ថៅកែសណ្ឋាគារ ហើយអ្នកខ្លះក៏ថាអាចនឹងជាសាច់ញាតិស្គាល់គ្នាព្រោះថាឡានមួយទាំងមូលហេតុអ្វីមានអ្នកបើកចូលទុកទារកបានងាយៗបែបនេះ?​ ដោយអ្នកខ្លះក៏ប្រើសម្តីមិនសូវពិរោះពិសា​ និងគ្មានសីលធម៌វិនិច្ឆ័យផងដែរ។ តែយ៉ាងណាបើតាមរយៈក្រុមគ្រួសារថៅកែសណ្ឋាគារ​ ដែលមានគណនីហ្វេសប៊ុក Tata Ata Tata…

Cover Ramsa
ដើរកម្សាន្ត

តំបន់ទេសចរណ៍ស្រុកខ្មែរដ៏អស្ចារ្យ នៃដំណើរកម្សាន្តដ៏សម្បូរបែបមិនអាចបំភ្លេចបាននៅ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត»

ស្ទឹងត្រែង គឺជាខេត្តមួយដែលសម្បូរភោគទ្រព្យសម្បត្តិធម្មជាតិ​ ដូចជាខ្សែទឹកទន្លេមេគង្គ ព្រៃលិចទឹក​ ដែលជាជម្រកសត្វស្លាបកម្រ​ស្ថិតលើទឹកដី​ផ្នែកភាគ​ឦសាន្ដ​នៃប្រទេសកកម្ពុជា។ នៅក្នុងខេត្តស្ទឹងត្រែងនេះដែរ តំបន់រ៉ាមសារ ត្រូវគេស្គាល់ថាជាតំបន់ដីសើម​ ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយ​សារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ​ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង។ នៅក្នុងតំបន់​រ៉ាមសារនេះដែរ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត» ល្បីថាជាទីកម្សាន្តកម្សាន្តចម្រុះដែលមានទេសភាពស្រស់ស្អាតប្លែកជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិ​ ដោយអាចកម្សាន្តអារម្មណ៍ច្រើនយ៉ាងរាប់មិនអស់ដូចជា៖ -ជិះទូកគយគន់មើល សត្វផ្សោត ប្ញសឈើ​ ព្រៃលិចទឹក ទស្សនាសត្វស្លាប​គយគន់ថ្ងៃរះ ឬថ្ងៃលិច​​ និងសម្រស់លើផ្ទៃទឹក…

991bf853ba9d2ca19fb93a21d7
សុខភាព

ស្រីៗត្រូវអាន! បើមិនចង់ឱ្យសក់ខូចធ្ងន់ធ្ងរទេ កុំធ្វើរឿងនេះឱ្យសោះ!

មនុស្សស្រីគ្រប់រូបតែងតែខ្វល់ខ្វាយទៅលើភាពសំខាន់នៃសោភ័ណ្ឌភាព និងសម្រស់នៃសក់ ដែលជាផ្នែកមួយសំខាន់ដែលជួយលើកកម្ពស់សម្រស់របស់ស្រ្តី។ យោងតាមការសិក្សាមួយបានឱ្យដឹងថា មនុស្សស្រីបានចំណាយលុយយ៉ាងច្រើនទៅលើការតុបតែង និងផលិតផលថែរក្សាសក់ ប៉ុន្តែពួកគេមិនដឹងទេថាទម្លាប់ប្រចាំថ្ងៃមួយចំនួនកំពុងតែបំផ្លាញសក់របស់ពួកគេ។ ខាងក្រោមនេះជាគុណវិបត្តិខ្លះៗនៅពេលដែលអ្នកគេងទាំងសក់នៅចង: ធ្វើឱ្យសក់របស់អ្នកជ្រុះ © depositphotos.com ការគេងទាំងសក់នៅចងបានដាក់សម្ពាធដល់ឬសសក់របស់អ្នក យោងតាមអ្នកជំនាញខាងសក់បានបញ្ជាក់ថាវាបណ្តាលឱ្យសក់របស់អ្នកបែកចុង បាក់ និងផុយស្រួយ។ ធ្វើឱ្យសក់របស់អ្នកខូចទ្រង់ទ្រាយ © depositphotos.com ជាក់ស្តែងណាស់ការចងសក់នៅពេលគេងវាបានធ្វើឱ្យសក់បាក់ មានស្នាមរលកត្រង់កន្លែងចង ដែលបណ្តាលឱ្យសក់ខូចទ្រង់ទ្រាយធ្ងន់ធ្ងរ និងមិនត្រង់ល្អព្រមទាំងធ្វើឱ្យសក់ស្ងួត និងខូច។ ប៉ុន្តែប្រសិនបើអ្នកឈប់គេងទាំងចងសក់របស់អ្នកនោះវានឹងមើលទៅស្អាតដូចដើមវិញ ។ ធ្វើឱ្យក្បាលរបស់អ្នកឆក © DR P. MARAZZI/Science Photo Library/East News ករណីធ្ងន់ធ្ងរមែនទែននោះវាអាចបណ្តាលឱ្យអ្នកកើតជំងឺ Alopecia…

3
ប្លែកៗ

តើអ្នកជាមនុស្សដែលមាន បុគ្គលិកលក្ខណៈប៉ុន្មាន លាក់នៅក្នុងខ្លួនរបស់អ្នក?

រូបដែលអ្នកបានឃើញមុនដំបូងគេ ពេលក្រឡេកភ្នែកដំបូង នឹងបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានបុគ្គលិក្ខណៈប៉ុន្មានលាក់នៅក្នុងខ្លួនរបស់អ្នក? ក. អាគារខ្ពស់ ៗ អ្នកមានបុគ្គលិកលក្ខណៈរួមតែមួយប៉ុណ្ណោះ។ អ្នកជាមនុស្សសុទិដ្ឋិនិយម មានលក្ខណៈវិជ្ជមានដូចគ្នា មិនចេះភូតកុហក មិនព្រងើយកណ្តើយ និងមិនចេះប្រឆាំនឹងអ្នកណាឡើយ។ ភាពរឹងមាំ និងភាពស្ថិតស្ថេរគឺជាចំណុចខ្លាំងរបស់អ្នក។ លើសពីនេះ អ្នកក៏មានសមត្ថភាពរៀបចំផែនការល្អៗ ធ្វើអ្វីៗគ្រប់យ៉ាងដោយភាពប្រាកដប្រជា និងភាពជឿជាក់ផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកមានមហិច្ឆតាហួសហេតុងាយស្រណុកស្រួល ហើយអាចបង្កើតអារម្មណ៍ច្រណែននឹងអ្នកដែលពូកែជាងអ្នកក៏មានដែរ។ នៅពេលដែលអ្នកជួបរឿងបរាជ័យ អ្នកអាចអនុវត្តថាមពលបានទ្វេដង ច្រើនជាងធម្មតា និងផ្តល់លទ្ធផលដ៏អស្ចារ្យ។ ខ. ព្រៃ អ្នកមានបុគ្គលិកលក្ខណៈលាក់ពីរនៅក្នុងខ្លួនអ្នក។ អ្នកងាយចូលជិត មិនឆាប់ខឹង ហើយក៏មិនងាយខឹង…

3
ប្លែកៗ

តើអ្នកមានដុងពិសេស ជំនាញខាងផ្នែកអ្វី?

ជ្រើសរើសផ្ទះដែលអ្នកចូលចិត្តបំផុតខាងក្រោម ដើម្បីដឹងថាអ្នកជាមនុស្សដែលមានដុង មានទេពកោសល្យផ្នែកអ្វីជាងគេ? A. ទេពកោសល្យសំយោគ កម្រណាស់ដែលមានអ្នកពូកែផ្នែកទាំងនេះ ពីព្រោះពួកគេជាមនុស្សដែលមិនពូកែក្នុងវិស័យជាក់លាក់មួយ ប៉ុន្តែអ្នកអាចយល់ដឹងបានយ៉ាងជាក់ច្បាស់។ អ្នកអាចនិយាយបានថាគឺជា “សព្វវចនាធិប្បាយ” ដែលរស់នៅម្នាក់ឯង មានចំណេះដឹងទូលំទូលាយ និងមានទេពកោសល្យច្រើន។ អ្នករៀនបានរហ័ស មានការចងចាំល្អ និងមានចំណេះដឹងថ្មីៗដោយមិនគិតពីមុខជំនាញ។ B. ទេពកោសល្យផ្នែកអារម្មណ៍ការវិនិច្ឆ័យ អ្នកជាប្រភេទមនុស្សដែលកើតមកមានទេពកោសល្យ មិនមែនបង្កើតដោយការដាំដុះទេ។ វិចារណញាណរសើបរបស់អ្នក គឺជាអំណោយមួយដែលអ្នកបង្កើតផ្តល់ឱ្យអ្នកនូវអំណោយផល។ អ្វីដែលអ្នកមានអារម្មណ៍ និងការទស្សន៍ទាយគឺត្រឹមត្រូវណាស់ដែលពេលខ្លះអ្នកមិនអាចពន្យល់ពីមូលហេតុបានឡើយ។ សូមអរគុណដល់ចំណុចនេះ អ្នកអាចវិនិច្ឆ័យបានយ៉ាងងាយស្រួលអំពីស្ថានភាពជាក់ស្តែង មើលឃើញអនាគត ក៏ដូចជាការនិយាយដោយសមរម្យល្មមដើម្បីអានអាកប្បកិរិយា និងគំនិតផ្ទុយពីអ្នក។ C. ទេពកោសល្យឡូជីខល ដឹងពីអ្វីដែលត្រូវ…

៣
ប្លែកៗ

ពេលស្រឡាញ់នរណាម្នាក់ តើអ្នកជាមនុស្សដែលស្រឡាញ់ងប់ងល់ ឬគ្រាន់តែជាភ្លើងឆាបឆេះមួយឆាវ?

ជ្រើសរើសរូបភាពដែលអ្នកចូលចិត្តបំផុតខាងក្រោម! A. អ្នកជាមនុស្សដែលមានភាពអត់ធ្មត់ និងសុភាពរាបសារ។ នៅក្នុងក្រសែភ្នែករបស់អ្នកខាងក្រៅ អ្នកហាក់ដូចជាមានភាពរីករាយ និងពោរពេញដោយភ្លើងនៃភាពកក់ក្តៅ ភាពរីករាយ ជាមួយនឹងជីវិតដែលមានសភាវគតិ។ ប៉ុន្តែការពិតអ្នកមិនមែនទេ អ្នកជាមនុស្សដែលមានភាពសុខដុមរមនានៃភ្លើង និងទឹកកករស់នៅជាមួយមនោសញ្ចេតនា ប៉ុន្តែនៅតែមានហេតុផលជាពិសេសក្នុងរឿងស្នេហា។ អ្នកនឹងមិនធ្វើតាមបេះដូងរបស់អ្នកដោយមិនអនុញ្ញាតឱ្យវាដឹកនាំអ្នកឡើយ។ អ្នកជាមនុស្សស្មោះត្រង់ក្នុងចិត្ត ប៉ុន្តែមិនមែនដោយសេចក្តីស្រឡាញ់លះបង់អ្វីដែលល្អបំផុត ដើម្បីទាញយកផលប្រយោជន៍នោះទេ។ អ្នកតែងតែសង្កេត ស្តាប់ និងពិនិត្យមើលទំនាក់ទំនងនេះដោយគ្រាន់តែលាក់លៀមមិនលាតត្រដាងចេញតែប៉ុណ្ណោះ។ B. អ្នកជាប្រភេទមនុស្សដែលប្រៀបដូចជាភ្លើងស្នេហា។ អ្នកសុខចិត្តលះបង់ខ្លួនឯងដើម្បីសេចក្ដីស្រឡាញ់ រស់នៅឱ្យអស់ពីសមត្ថភាពដើម្បីស្នេហា។ អ្នកអត់ធ្មត់ ចេះពិចារណា ហើយមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរខ្លួនឯង និងរងទុក្ខដើម្បីមនុស្សជាទីស្រឡាញ់ឡើយ។ អ្នកស្រឡាញ់យ៉ាងខ្លាំង ស្រឡាញ់អស់ពីចិត្ត ហើយផ្តល់ឱ្យអស់ពីចិត្តដើម្បីដៃគូ។ អ្នកស្រឡាញ់ដោយងប់ងល់…

Untitled 1
សេដ្ឋកិច្ច

ស្ត្រីពិការដៃទាំងពីរ ជំនះភាពលំបាកក្នុងជីវិត ដើម្បីក្លាយជាអ្នកបើកយន្តហោះដំបូងគេ ដោយប្រើជើងទាំងពីររបស់នាង

Jessica Cox បានជួបប្រទះនឹងជីវិតលំបាក នាងបានកើតមកដោយគ្មានដៃដោយសារពិការភាពពីកំណើតដ៏កម្រ។ ហើយទោះបីជានាងប្រឈមមុខនឹងការលំបាកខាងរាងកាយ និងផ្លូវចិត្តជាច្រើនក៏ដោយក៏នាងអាចបង្វែរគុណវិបត្តិរបស់នាងទៅជាកម្លាំងចិត្តដ៏ធំបំផុតរបស់នាង។ មិនត្រឹមតែនាងបានក្លាយជាអ្នកបើកយន្តហោះដែលត្រូវបានគេទទួលស្គាល់និងជាម្ចាស់ឯតទគ្គកម្មហ្គីនណេសពិភពលោក ឥឡូវនេះនាងចង់បង្ហាញដល់មនុស្សគ្រប់គ្នាថាពួកគេអាចសម្រេចបាននូវអ្វីៗជាច្រើនផងដែរប្រសិនបើពួកគេគ្រាន់តែដាក់ចិត្តរបស់ពួកគេ។ កុមារភាពរបស់នាងធ្វើឱ្យនាងមានការលំបាកណាស់ប៉ុន្តែនាងមានការគាំទ្រពីគ្រួសារ © jessicacox.com Jessica បានកើតមកដោយគ្មានដៃ ហើយមនុស្សជាច្រើនបានចោទសួរថាតើអាចឱ្យនាងមានជីវិតសាមញ្ញធម្មតាដែរឬទេ? កុមារដទៃទៀតមិនងាយនឹងទទួលយកពិការរភាពរបស់នាងទេ ហើយជីវិតរបស់នាងពោរពេញទៅដោយការធ្វើបាបពីសំពាធខាងក្រៅ។ ប៉ុន្តែនាងមានអ្វីមួយដែលមិនអាចកាត់ថ្លៃបាន: នោះគឺជាឪពុកម្តាយរបស់នាងដែលជឿជាក់លើនាង។ ឪពុកនាងតែងតែជឿជាក់ថានាងមានសក្តានុពលពេញលេញក្នុងការឈានទៅរកភាពជោគជ័យនាពេលអនាគត។ សូមអរគុណដល់ជំនឿរបស់គ្រួសារនាង ដែលនាងអាចទទួលបានទំនុកចិត្តលើខ្លួនឯង ហើយបានសំរេចចិត្តស្វែងរកពិភពលោករបស់នាងដោយប្រើជើងរបស់នាង។ ការប្រើជើងជំនួសដៃបានធ្វើឱ្យនាងមានអារម្មណ៍ល្អចំពោះខ្លួនឯង © jessicacox.com នៅពេលចម្រើនវ័យធំឡើង Jessica បានព្យាយាមប្រើដៃសិប្បនិម្មិត។ ចំពោះបញ្ហានេះនាងត្រូវឆ្លងកាត់ការព្យាបាលពិសេសដើម្បីអនុវត្តការប្រើប្រាស់ដៃសិប្បនិម្មិតនេះ។ ប៉ុន្តែទោះបីជានាងបានរៀនពីវិធីប្រើប្រាស់ ដូចជាកាន់របស់របរក៏ដោយ ក៏នាងចូលចិត្តប្រើជើងរបស់នាងដើម្បីបំពេញភារកិច្ចជំនួសវិញ។ នាងបានប្រើដៃសិប្បនិម្មិតរបស់នាងអស់រយៈពេល ១១…

៣
ប្លែកៗ

ហេតុអ្វីបានជាអ្នកដទៃ ចង់រាប់អានអ្នកជាមិត្ត?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ហេតុអ្វីបានជាអ្នកដទៃគេស្រឡាញ់ចូលចិត្ត និងចង់រាប់អានអ្នកជាមិត្ត? A. អ្នកជាមនុស្សស្មោះត្រង់ និងមានឆន្ទៈជួយអ្នកដទៃ – ដរាបណាអ្នកមានការអាណិតអាសូរចំពោះមនុស្សនោះ អ្នកនឹងព្យាយាមធ្វើឱ្យពួកគេសប្បាយរីករាយ និងមានជីវិតស្រស់ស្រាយជានិច្ច។ – ដូចមិត្តភក្តិ សាច់ញាតិ ឬអ្នកស្គាល់គ្នាមានការលំបាក អ្នកប្រាកដជាជួយអ្នកដោយមិនមានពាក្យត្អូញត្អែរឡើយ។ – ទោះបីអ្នកត្រូវលះបង់ចំណង់ចំណូលចិត្តដើម្បីប្រយោជន៍រួម អ្នកមិនស្ទាក់ស្ទើរទេ។ – អ្នកពិតជាមានការពេញនិយមយ៉ាងខ្លាំង នៅក្នុងសហគមន៍ដែលអ្នករស់នៅដោយភាពរស់រវើក ភាពថ្លៃថ្នូរ និងគុណសម្បត្តិល្អរបស់អ្នក។ មនុស្សភាគច្រើនឱ្យតម្លៃ និងទុកចិត្តអ្នកយ៉ាងខ្លាំង។ B. អ្នកជាមនុស្សដែលមានចិត្តល្អ ភ្លឺដូចព្រះអាទិត្យ – អ្នកមានភាពរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា ដោយមិនប្រកាន់ភេទ…

៣
ប្លែកៗ

តើទម្រង់ភ្នែកមួយគូណា ជាទម្រង់ភ្នែករបស់អ្នក? នឹងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈស៊ីជម្រៅរបស់អ្នក

តោះ!សាកល្បងក្រឡេកមើល និងជ្រើសរើសទម្រង់ភ្នែកដែលជាទម្រង់ភ្នែកអ្នក ដើម្បីដឹងពីបុគ្គលិកលក្ខណៈពិសេសរបស់អ្នក។ A. ភ្នែកមានរាងដូចគ្រាប់អាល់ម៉ុង មនុស្សដែលមានភ្នែករាងដូចអាល់ម៉ុនគឺល្អក្នុងការគ្រប់គ្រងអារម្មណ៍ រួមទាំងភាពស្ងប់ស្ងាត់។ ពួកគេក៏ជាមនុស្សដែលមានដួងចិត្តកក់ក្តៅ និងធ្វើឱ្យមនុស្សមានអារម្មណ៍សុខស្រួលនៅជុំវិញ។ ក្នុងនាមជាមនុស្សដែលមានវិន័យ និងច្បាប់ទម្លាប់ខ្ពស់ អ្នកក៏មានភាពរសើបផងដែរ តែងតែយកចិត្តទុកដាក់ ចេះយោគយល់ និងអាណិតអាសូរចំពោះអ្នកដែលនៅជុំវិញខ្លួន។ ពេលខ្លះធម្មជាតិប្រយ័ត្នប្រយែងរបស់អ្នក មិនអនុញ្ញាតឱ្យខ្លួនឯងដើរចេញ និងរីករាយនឹងជីវិតឡើយ។ ប៉ុន្តែនោះក៏មិនមានន័យថាប្រជាជនទាំងនេះមិនមានភាពរីករាយចំពោះខ្លួនឯងដែរ។ B. ភ្នែកញែកមានគម្លាតពីគ្នា មនុស្សដែលមានគំលាតធំទូលាយរវាងភ្នែក ជាធម្មតាគឺមិនសូវមានទំនាក់ទំនងជាមួយមនុស្សច្រើនទេ លើសពីនេះ គេក៏រឹតតែមិនដឹងពីអ្វីដែលខ្លួនឯងធ្វើ ឬមានចេតនានោះឡើយ។ ដូចជារូបរាងរបស់ភ្នែក មនុស្សទាំងនេះមានទំនោរខ្វល់ខ្វាយអំពីអនាគត។ ពួកគេក៏ជាមនុស្សដែលមិនចូលចិត្តវិធីចាស់ ទម្លាប់ចាស់ ឬមិនរងទុក្ខសោកសង្រេងពីការឈឺចាប់ដូចគ្នាម្តងហើយម្តងទៀត។ ពួកគេចាប់អារម្មណ៍…

៣
ដើរកម្សាន្ត

កន្លែងកម្សាន្តថ្មី នៅលើទឹកដីស្រុកបន្ទាយស្រី ពិតជាស្រស់ស្អាត ទាក់ចិត្ត ជាមួយនឹងធម្មជាតិពិតៗតែម្ដង

ដោយយោងទៅតាមគណនីហ្វេសប៊ុគផេក លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានធ្វើការបង្ហោះនូវរូបភាពដ៏ស្រស់ត្រកាលនៃទឹកដីស្រុកបន្ទាយស្រី ក៏ដូចជាការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបោះទុនក្នុងការបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យនេះ ដោយភ្ជាប់មកនូវខ្លឹមសារជាច្រើនដូចតទៅ ៖​ «ចាប់អារម្មណ៍វិនិយោគនៅបន្ទាយស្រី?»៖ ថ្ងៃនេះ សុំផុសបង្អួតពីកន្លែងថ្មីមួយនៅក្នុងស្រុកបន្ទាយស្រី ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ ហើយថែមទាំងបានដើរស្របជាមួយនឹងចក្ខុវិស័យរបស់រដ្ឋបាលស្រុកទៀតផង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមលើកឡើងបន្តិចពីចំណងទាក់ទងគ្នានៃការវិនិយោគពីវិស័យឯកជន និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកបន្ទាយស្រី។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើការថែរក្សាបរិស្ថានធម្មជាតិ និងភាពបន្សុីគ្នាទៅនឹងស្ថានភាពទីតាំងភូមិសាស្ត្រតំបន់។ ប៉ុន្តែស្រុកបន្ទាយស្រីនៅមានសក្តានុពលជាច្រើនទៀត ដែលអ្នកវិនិយោគអាចយកទៅពិចារណាបាន ទាំងការធ្វើកសិកម្មដែលមានតម្លៃខ្ពស់ ទាំងលើវិស័យអេកូទេសចរណ៍និងទេសចរណ៍ជនបទ ឬច្របាច់បញ្ចូលគ្នាឱ្យទៅជា”កសិទេសចរណ៍”រឹតតែប្រសើរ។ រាល់ការខិតខំប្រឹងប្រែងទាំងឡាយទៅលើការអភិវឌ្ឍក្នុងពេលកន្លងមករបស់រដ្ឋបាលស្រុក គ្មានគោលបំណងអ្វីក្រៅពីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចមើលឃើញពីសក្តានុពលទាំងនេះ ហើយធ្វើការបោះទុនវិនិយោគមកក្នុងស្រុកបន្ទាយស្រីនោះទេ ព្រោះការអភិវឌ្ឍនៅក្នុងទីកន្លែងណាមួយ ដាច់ខាតទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ…