
រឿង ១២ យ៉ាងដែលអ្នកអាចធ្វើឱ្យកុំព្យូទ័រយួរដៃរបស់អ្នក ខូចដោយមិនដឹងខ្លួន
កុំព្យូទ័រយួរដៃគឺជាឧបករណ៍ដែលមានប្រជាប្រិយបំផុតនាពេលបច្ចុប្បន្ននេះ។ វាជាឧបករណ៍ដ៏សំខាន់មួយដែលយើងភាគច្រើនប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែយើងកម្រគិតពីការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគឺធ្វើឱ្យអាយុកាលកុំព្យូទ័រនេះឆាប់ខូច។ ទោះជាយ៉ាងណា ការមិនយកចិត្តទុកដាក់មួយចំនួនអាចជះឥទ្ធិពលដល់ការងាររបស់វាហើយនាំឱ្យមានការខូចខាតធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជារបៀបដោះស្រាយមួយចំនួនដើម្បីធ្វើឱ្យឧបករណ៍របស់អ្នកត្រឹមត្រូវដើម្បីពន្យារអាយុកាលរបស់វា។ 1. ដាក់កុំព្យូទ័រយួរដៃរបស់អ្នកឱ្យឆ្ងាយពីសត្វចិញ្ចឹម © Imgur អ្នកប្រហែលជាគិតថាគួរឱ្យអស់សំណើចនៅពេលឆ្មាដែលអ្នកស្រឡាញ់ឡើងដេកលើកុំព្យូទ័រយួរដៃរបស់អ្នក ឆ្មាត្រូវបានទាក់ទាញទៅនឹងភាពកក់ក្តៅនៃកុំព្យូទ័រ ប្រសិនបើឆ្មាដេកពីលើរោមរបស់វាអាចចូលទៅក្នុងកង្ហារម៉ាស៊ីនរបស់ប្រព័ន្ធកុំព្យូទ័រ។ នៅទីបំផុតវាអាចបណ្តាលឱ្យឡើងកំដៅ និងបំផ្លាញការងាររបស់វា។ កុំបរិភោគនៅពីមុខកុំព្យូទ័ររបស់អ្នក។ ចំណីអាហារណាមួយដែលធ្លាក់ចូលក្នុងក្តារចុចរបស់អ្នកនៅទីបំផុតនឹងទាក់ទាញសត្វកន្លាត និងស្រមោចចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ 2. សូមផ្លាស់ទីកុំព្យូទ័រយួរដៃរបស់អ្នកដោយយកចិត្តទុកដាក់ © Depositphotos ព្យាយាមប្រុងប្រយ័ត្នជាមួយកុំព្យូទ័រយួរដៃរបស់អ្នកនៅពេលដែលអ្នកផ្លាស់ទី ប្រសិនបើវាមិនអង្គផ្ទុកទិន្ន័យផ្នែករឹង (SSD) ទេនោះ។ ប្រសិនបើកុំព្យូទ័ររបស់អ្នកប្រើអង្គផ្ទុកទិន្ន័យ Hard Disk វាបង្កការខូចខាតប្រសិនបើវាត្រូវបានប៉ះទង្គិចចុះឡើងច្រើនពេក។ ជាលទ្ធផលប្រសិនបើ Hard Disk របស់អ្នកខូចអ្នកនឹងបាត់បង់ទិន្នន័យរបស់អ្នកទាំងអស់។…











