
ពីមិត្តភក្តិ៣នាក់ដើរលេងអស់លុយ បែកគំនិតនាំគ្នារកលុយបង្កើតហាងកាហ្វេ «កេណី» នៅជាន់ទី២មែនពិត តែទទួលបានការគាំទ្រខ្លាំង
គំនិតអាជីវកម្មភាគច្រើនបច្ចុប្បន្ន គឺបណ្តាលមកពីការបណ្តុះគំនិតចង់រកស៊ី និងការពង្រឹងសមត្ថភាពនៅក្នុងអាជីវកម្មខ្លួនឯង ដោយរំពឹងចង់បានប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពផងដែរ។ តែគួរឱ្យសរសើរ ហាងកាហ្វេមួយដែលទើបតែបង្កើតថ្មី ត្រូវបានគេដឹងថា ចាប់កំណើតឡើងដោយសារតែមិត្តភក្តិ៣នាក់ចូលចិត្តដើរលេង តែពេលដើរលេងអស់លុយក៏បានរួមគ្នាបែកគំនិតចង់បង្កើតមុខរបររកស៊ីមួយឡើង នោះគឺ «ហាងកាហ្វេ កេណី » នេះបើយោងតាមការរៀបរាប់ប្រវត្តិនៃការបង្កើតហាងកាហ្វេនេះដែលមានកត់ត្រានៅហាងកាហ្វេនេះផ្ទាល់តែម្តង ។ ដ្បិតតែ « ហាង កាហ្វេកេណី » គឺជាហាងកាហ្វេដែលកើតឡើងមកពីគំនិងចង់រកលុយដើរលេងបន្តរបស់មិត្តភក្តិ៣នាក់ក៏មែនពិត តែហាងកាហ្វេនេះបានទទួលជោគជ័យយ៉ាងសម្បើមថាមានការរៀបចំ និងមានបរិយាកាសប្លែកពីហាងកាហ្វេដទៃ ដោយហាងកាហ្វេនេះមានទីតាំងនៅលើអគារជាន់ទី២ មិនមែននៅផ្ទាល់ដីដូចហាងដទៃឡើយគ្រាន់តែពេលឡើងតាមជន្តើរក៏មានអារម្មណ៍ប្លែក ស្ងប់ស្ងាត់ ពេលចូលទៅដល់ហាងគឺមានការតុបតែងស្រស់ស្អាតលេចធ្លោ ដោយការកែច្នៃអគារចាស់ និងសំភារៈចាស់ជាហាងកាហ្វេមានលក្ខណៈបែបសិល្បៈគួរជាទីចាប់អារម្មណ៍។ ហាងកាហ្វេនេះ មិនត្រឹមតែមានបរិយាកាសគួរជាទីស្រស់ស្រាយស្ងប់ស្ងាត់សម្រាប់អង្គុយក្រេបរសជាតិកាហ្វេនោះទេ តែហាងកាហ្វេនេះមានបម្រើភេសជ្ជៈច្រើនមុខសុទ្ធតែឆ្ងាញ់ៗ…











