ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

6
ប្លែកៗ

តើអ្នកអាចទទួលបានគុណសម្បត្តិប៉ុន្មានពិន្ទុ ពីមនុស្សភេទផ្ទុយ?

ជ្រើសរើសឆ្មាមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីកម្រិតពិន្ទុនៃគុណសម្បត្តិរបស់អ្នក ដែលអ្នកអាចទទួលបានពីមនុស្សដែលមានភេទផ្ទុយ។ A. ឆ្មានៅអក្សរ A – ៧/១០ មែនហើយអ្នកក៏ទទួលបានពិន្ទុខ្ពស់គួរសមពីមនុស្សភេទផ្ទុយដែលនៅជុំវិញអ្នកដែរ។ បើនិយាយទាំងមុខមាត់ និងបុគ្គលិកលក្ខណៈ អ្នកពិតជាល្អណាស់នៅក្នុងក្រសែភ្នែករបស់ពួកគេ។ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ អ្នកក៏មានបុគ្គលិកលក្ខណៈរីករាយ ចេះលេងសើច និងធម្មជាតិល្អផងដែរ ដែលធ្វើឱ្យមនុស្សនៅជុំវិញអ្នកមិនមានអារម្មណ៍ខ្មាសអៀន ឬមានគម្លាតឆ្ងាយពីអ្នកនោះឡើយ។ មិនថាបុរស / ក្មេងស្រីដែលនៅជុំវិញទអ្នកទេ គឺសុទ្ធតែមានអារម្មណ៍សុខស្រួល រីករាយស្រស់ថ្លាជាមួយអ្នក។ លើសពីនេះទៀត ពួកគេមានអារម្មណ៍ថាមានថាមពលវិជ្ជមាននៅក្នុងខ្លួនអ្នកច្រើបផងដែរ។ B. ឆ្មានៅអក្សរ B – ៩/១០ អ្នកទទួលបានពិន្ទុស្ទើរតែដាច់ខាតនៅក្នុងភ្នែករបស់ភេទផ្ទុយ។ ពួកគេទាំងអស់សារភាពថា…

២
ប្លែកៗ

ពណ៌អាវដែលអ្នកចូលចិត្ត នឹងបង្ហាញពីអត្តចរិតពិតរបស់អ្នក

ជ្រើសរើសពណ៌អាវមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងអត្តចរិតពិតរបស់អ្នក។ ក. អាវពណ៌ក្រហម ពណ៌ក្រហម គឺជាពណ៌ដែលបណ្តាលឱ្យរំភើប និងរីករាយ។ ចំណូលចិត្តក្រហមបង្ហាញអ្នកថា អ្នកជាមនុស្សម្នាក់ដែលមានគោលដៅច្បាស់លាស់។ អ្នកត្រូវបានគេប្រើដើម្បីឆ្ពោះទៅមុខដោយគ្មានការភ័យខ្លាចពីឧបសគ្គ ហើយតែងតែត្រៀមខ្លួនសាកល្បងចុងក្រោយ និងអស្ចារ្យបំផុត។ អ្នកតែងតែសម្រេចបាននូវអ្វីដែលអ្នកសុបិន ហើយវាពិតជាលំបាកណាស់សម្រាប់អ្នកណាម្នាក់ដែលដើរតាមផ្លូវរបស់អ្នក។ អ្នកគឺជាមនុស្សងប់ងល់ខ្លាំង និងក្តៅក្រហាយ។ ខ. អាវពណ៌ខៀវ អ្នកជាមនុស្សម្នាក់ដែលកម្រសើចណាស់។ ដូច្នេះវាអាចចំណាយពេលច្រើនឆ្នាំដើម្បីឱ្យមនុស្សទទួលបានការទុកចិត្តពីអ្នក។ ក្នុងពេលជាមួយគ្នានេះ អ្នកគឺជាមនុស្សស្ងប់ស្ងាត់ណាស់ដែលធ្វើឱ្យអ្នកដទៃងាយទុកចិត្ត។ អ្នកជាមនុស្សដែលមានរាងមូល និងសុខដុមរមនាមិនទទួលរងផលប៉ះពាល់ពីភាពតានតឹងច្រើនទេ។ គ. អាវពណ៌ស អ្នកមានអារម្មណ៍ថាអ្នកមានសេរីភាពពេញលេញ ហើយជឿជាក់ថាមិនមានឧបសគ្គចំពោះភាពជោគជ័យទេ។ ពណ៌សជាញឹកញាប់ត្រូវបានគេគិតថាមានភាពទន់ខ្សោយ ពិបាកក្នុងការចាប់អារម្មណ៍ ប៉ុន្តែវាបង្ហាញពីសុទិដ្ឋិនិយមរបស់អ្នកដែលនឹងទាក់ទាញដល់ភេទផ្ទុយ។ ឃ.…

4
ព័ត៌មានជាតិ

តើអ្នកដឹងទេថា ឯកឧត្តម ភីធើ ស៊ីចាតូ បានជួយអ្វីខ្លះដល់កម្ពុជា?

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថា ឯកឧត្តម ភីធើ ស៊ីចាតូ ដែលជារដ្ឋមន្ត្រីការបរទេស និងពាជ្ជកម្មនៃប្រទេសហុងគ្រី​ តាមរយៈការចូលជួបធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជាយើងកាលពីថ្ងៃទី ០៣ វិច្ឆិកា ២០២០ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងគឺ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី។ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រីរួចមកនោះ នារសៀលថ្ងៃដដែល លោក ភីធើ ស៊ីចាតូ ក៏បានអញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែជាដំណឹងអកុសលដែលពេលលោកបានទៅដល់ទីនោះ ក៏ស្រាប់តែមានការធ្វើតេស្តឃើញមានវិជ្ជមាននៃជំងឺ Covid-19 ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជន និងប្រទេសកម្ពុជាយើងទាំងមូលមានការព្រួយបារម្ភ ដោយហេតុថា…

4
សង្គម

ជោគជ័យ និងគុណតម្លៃពិត គឺស្ថិតលើយើងខ្លួនឯង មិនមែនអាស្រ័យលើការមើលឃើញ ឬពាក្យសម្ដីរបស់អ្នកដទៃឡើយ

ថ្មីៗនេះ មានរូបភាពពីរសន្លឹកបានអង្រួនចិត្តប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុគយ៉ាងខ្លាំង។ រូបភាពនោះគឺ មានក្មេងប្រុសកម្សត់ម្នាក់ បានប្រើកង់សំណព្វរបស់គាត់ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីធ្វើការប្រណាំង ជាមួយនឹងសម្លៀកបំពាក់ ដែលពុំមែនជាឯកសណ្ឋានផ្លូវការសម្រាប់បេក្ខជនចូលរួមការប្រឡង។ យើងមើលឃើញថា ដ្បិតតែកង់របស់គាត់ចាស់ពិតមែន រីឯសម្លៀកបំពាក់របស់គាត់ក៏រខេករខាក ប៉ុន្តែគាត់បាននាំមុខកង់ថ្មីៗជាច្រើនអំឡុងពេលប្រណាំងនោះ ដែលឃើញហើយគ្រប់គ្នាមិនសរសើរមិនបានទេ។ គាត់ជាក្មេងដែលមានការតាំងចិត្ត ប្ដេជ្ញាចិត្ត តស៊ូពុះពារយ៉ាងមុតមាំ ទើបអាចជួយឱ្យគាត់នាំមុខគេបានបែបនេះ។ យ៉ាងណាមិញ របស់ដែលមានរូបរាងចាស់ មើលទៅមិនសមទំនង ឬគ្រប់គ្នាប្រហែលជាមើលរំលង មិនឱ្យតម្លៃ ប៉ុន្តែតម្លៃ និងគុណភាពរបស់វានៅតែល្អ ក៏ព្រោះតែវាចេះឱ្យតម្លៃដល់ខ្លួនឯង និងឈរត្រង់ចំណុចមួយដែលជាខ្លួនឯង។ សមត្ថភាពពិតមិនបានជាប់ទាក់ទងនឹងរូបរាង ឬសម្បកខាងក្រៅនោះទេ។ ដូច្នេះហើយ សូមកុំវាយតម្លៃមនុស្សដោយគ្រាន់តែឃើញត្រឹមសម្បកក្រៅ ព្រោះអ្នកពិតមិនអាចដឹងទេថា ធាតុពិតនៅខាងក្នុង…

Cover Loveee
សង្គម

គូស្នេហ៍ទាំងឡាយអើយ! ឈប់បានឈប់ទៅ​ របៀបស្នេហាផ្អែមល្អែមស្អិតរមួតខុសរបៀបបែបនេះ

វាមេីលទៅមិនគួរឱ្យស្រលាញ់​ ផ្អែមល្ហែម​ និងបង្ហាញពីការបារម្ភនោះទេ​ នៅពេលដែលអ្នកចាំតែឃ្វាល​ ហួងហែង​ មនុស្សជាទីស្រលាញ់របស់អ្នកពេញ​ ២៤ម៉ោងក្នុងមួយថ្ងៃ​ និង៧ថ្ងៃក្នុងមួយសប្តាហ៍នោះ។ វាមេីលទៅហាក់ដូចជាចម្លែកៗ​ និងមេីលគួរឱ្យរាប់អានសោះ​ នៅពេលដែលអ្នក​ blocked មនុស្សដែលមិនដឹងអីលេីបណ្តាញសង្គម​ ព្រោះតែតម្រូវចិត្ត​ និងការចង់បានរបស់គូស្នេហ៍របស់អ្នក។ វាមេីលទៅដូចជាមិនសមសោះ​ ហេីយហាក់បីដូចជាគាបសង្កត់ខ្លាំងពេកហេីយ​ នៅពេលដែលអ្នកចង់ទៅណាមកណា​ ចង់ជួបជុំគ្រួសារ​ សាច់ញាតិ​ ឬមិត្តភក្តិ​ ក៏ត្រូវរង់ចាំអនុញ្ញាតិពីគូស្នេហ៍របស់អ្នក​នោះ​។ វាមេីលទៅហាក់តឹងតែងខ្លាំង​ និងមិនសមហេតុផលសោះ​ ដែលគូស្នេហ៍ម្នាក់ៗត្រូវតែសួរគ្នា​ ឬសុំគ្នា​ ថាគួរស្លៀកពាក់បែបណា​ លេងជាមួយអ្នកណា​ រាប់អានជាមួយអ្នកណា​ ឬបង្ហោះសារបែបណាខ្លះលេីបណ្តាញសង្គមហ្វេសប៊ុក។ វាមេីលទៅហាក់គួរឱ្យធុញទ្រាន់​ខ្លាំងណាស់​ ដែលគូស្នេហ៍តែងតែឈ្លោះប្រកែកគ្នា​…

Cover King Queen
សង្គម

កុំចង់ឱ្យបុរសចាត់ទុកអ្នកជា Queen បើអ្នកមិនបានគោរពស្រលាញ់បុរសដូចជា King

ជាការពិតណាស់​គូស្នេហ៍ជាច្រើនតែងតែចង់បានការស្រលាញ់ស្មោះស្ម័គ្រ​ និងការយកចិត្តទុកដាក់ថែទាំពីភាគីម្ខាងទៀត​ ជាពិសេសមនុស្សស្រីរមែងតែងតែចង់បានការយល់ចិត្ត​​ Take Care ការឱ្យតម្លៃពីដៃគូ​ ដែលការទាមទារខ្លះបែរជាធ្វើឱ្យមនុស្សស្រីខកបំណង​​ ព្រោះតែបុរសជាទីស្រលាញ់មិនបានផ្តល់អ្វីដែលខ្លួនចង់បាន។ តែអ្នកដឹងទេ​ ការពិតទៅ​អត្តចរិត​ ទង្វើ​ និងការប្រណិបត្តិរបស់អ្នកចំពោះគូស្នេហ៍​ក៏អាចជះឥទ្ធិពលតាមការតបស្នងមកវិញដែរ​ ចុះប្រសិនជាអ្នកមានចរិតមិនល្អ​ យកតែចិត្តខ្លួនឯង​ ពូកែរករឿងគ្មានហេតុផល និងធ្វើឱ្យមនុស្សប្រុសហាក់មានការមិនពេញចិត្តចំពោះអ្នកតើឱ្យបុរសនោះផ្តល់តម្លៃតបស្នងមកអ្នកបានយ៉ាងម៉េចទៅ។ ដូច្នេះ…… -កុំចង់បានការតបស្នង​ ឱ្យបុរសចាត់ទុកអ្នកដូចជា​ Queen បេីអ្នកមិនបានគោរព​ និងប្រណិបត្តិគាត់ដូចជា​ King -ហេីយក៏កុំរំពឹងថាឱ្យនារីចាត់ទុកអ្នកដូចជា​ King បេីអ្នកមិនបានឱ្យតម្លៃនាងដូចជា​ Queen សរុបចុងក្រោយ​ជីវិតគូស្នេហ៍​ ឬប្តីប្រពន្ធ​ គឺជាការគោរព​ ស្មោះត្រង់​យោគយល់គ្នា​ និងឱ្យតម្លៃគ្នាទៅវិញទៅមក​ដោយស្មើភាពគ្នា​…

Hgy
ពិភពលោក

ប្រវត្តិសាស្ត្រ​ហើយ! ក្មេង​តូច​អាយុ ៦ ឆ្នាំ​ជាប់​ឈ្មោះ​ជា “Programmer វ័យ​ក្មេង​បំផុត​ក្នុង​លោក”

ក្មេង​តូច​អាយុ ៦ ឆ្នាំ ជនជាតិ​ឥណ្ឌា មាន​ឈ្មោះ Arham Om Talsania ថ្មីៗ​នេះ​ទើប​តែ​ប្រលង​ធ្វើ​តេស្ត​ជោគជ័យ និង​ទទួល​បាន​វិញ្ញាបនបត្រ​របស់​ក្រុមហ៊ុន Microsoft នៅ​ឯ​វិទ្យាស្ថាន Pearson VUE។ ក្មេង​ប្រុស​តូច​រូប​នេះ មាន​ជំនាញ​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ ដោយ​ប្រើប្រាស់​ភាសា Python ហើយ​បាន​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិភពលោក Guinness World Record នាម​ជា “Programmer ដែល​មាន​អាយុ​តិច​បំផុត” ផង​ដែរ។ ប្រាប់​សារព័ត៌មាន ANI ក្មេង​ប្រុស​ឈ្មោះ Talsania និយាយ​ថា៖ “ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​សរសេរ​កូដ…

Hj
ពិភពលោក

ដំណឹង​ល្អ​! វ៉ាក់សាំង​ការពារ​ COVID-19 រំពឹងដាក់ឲ្យប្រើប្រាស់នៅខែក្រោយនេះសម្រាប់ពលរដ្ឋអាមេរិក

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក​លោក Alex Alzar បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ​ថា ប្រសិន​ណា​ក្រុមហ៊ុន​ឱសថ Pfizer Inc អាច​បញ្ជូន​វ៉ាក់សាំង​ដែល​ខ្លួន​កំពុង​អភិវឌ្ឍ ឲ្យ​និយតករ​សុខភាព​ប្រចាំ​ផ្ទៃ​ប្រទេស​ធ្វើ​ការ​ត្រួតពិនិត្យ​បានលឿន​ដូច​ការ​រំពឹង​ទុក នោះ​រដ្ឋាភិបាល​ក៏​រំពឹង​ដូច​គ្នា​ថា​អាច​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ទៅ​កាន់​ពលរដ្ឋ​អាមេរិក​ចាប់​ពី​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​ត​ទៅ​ហើយ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ១១ ​វិច្ឆិកា នៅ​សហរដ្ឋអាមេរិក មាន​ករណី​អ្នក​ផ្ទុក​ជំងឺ COVID-19 ឡើង​ដល់ ១០ ៥៦៨ ៧១៤ ករណី ដោយ​ក្នុង​នោះ​តួ​លេខ​អ្នក​បាត់បង់​ជីវិត​កើន​ដល់​ ២៤៥ ៩៤៣ នាក់​ហើយ។ ដោយ​ឡែក​ចំពោះ​ក្រុមហ៊ុន​ឱសថ Pfizer ដែល​ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech…

4
សង្គម

នៅចាំរឿង More Than Blue បានទេ? ហើយអ្នកណាខ្លះមើលរឿងហ្នឹងហើយយំ?

តាមពិត ខ្ញុំជាមនុស្សដែលប្រើអារម្មណ៍ និងមនោសញ្ចេតនាមិនតិចទេ ប៉ុន្តែ … មើលរឿងនេះហើយ ខ្ញុំរកកន្លែងយំអត់ឃើញទេ … អ្នកខ្លះក៏និយាយថា អ្នកដែលមើលរឿងហ្នឹងហើយអត់យំ មកពីអ្នកហ្នឹងអត់មានបេះដូង … វាប្រហែលមែនហើយ ព្រោះខ្ញុំដឹងថា ការមើលរឿងមួយនេះ ខ្ញុំបានប្រើបេះដូងដើម្បីជម្រុញឱ្យទៅមើល ប៉ុន្តែ … ពេលតាមដានសាច់រឿងនេះ ខ្ញុំប្រើខួរក្បាលទាំងស្រុង ក្នុងការវិភាគសាច់រឿង និងអត្ថន័យនៃទង្វើរបស់តួនីមួយៗ។ មនុស្សភាគច្រើនិយាយថា គាត់អាណិតតួស្រីតួប្រុសណាស់ មានស្នេហាស្មោះស័្មគ្រចំពោះគ្នា អាណិតពួកគេស្រឡាញ់គ្នា តែបែរជាមិនបានជួបគ្នា ខំលះបង់ដើម្បីគ្នា ចុងក្រោយ នៅតែបែកគ្នា … ប៉ុន្តែសម្រាប់ខ្ញុំ…

4
ព័ត៌មានជាតិ

គ្រោះជាន់លើទុក្ខ! រថយន្តយីឌុប បុកជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ខេត្តរតនគិរី បណ្ដាលឱ្យស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៤នាក់

ខេត្តត្បូងឃ្មុំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបបុកជាមួយនិងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ នៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់(របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់(របួសធ្ងន់)និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែកអ្នកគ្រូពេទ្យត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ។(ព័ត៌មានបឋម)៕ សូមគោរពផ្ញើជូន ពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

2
ព័ត៌មានជាតិ

រកឃើញវិជ្ជមានជំងឺ Covid-19 ថ្មី១ករណីទៀតហើយ!

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺ Covid-19​ នៅកម្ពុជា សម្រាប់លទ្ធថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ០១នាក់​ និងមិនមានអ្នកជាសះស្បេីយ​។ អ្នកមានផ្ទុកវិជ្ជមានជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអាមេរិកកាំង អាយុ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ បានធ្វើដំណើរពីសហរដ្ឋអាមេរិកតាមជើង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាងលើកទី២នៅថ្ងៃទី ០៧ នៃការធ្វើចត្តាឡីស័ក គឺឃើញមានវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា អ្នកដំណើរដែលបានរួមដំណើរជាមួយនឹងស្ត្រីខាងលើ គឺមានចំនួន ៦៦នាក់។ ការធ្វើតេស្តលើកទី២នេះ…

2
ព័ត៌មានជាតិ

លោក ភីធើ ស៊ីចាតូ សម្ដែងការសុំទោសចំពោះកម្ពុជាយ៉ាងខ្លាំង ដែលលោកតេស្តឃើញវិជ្ជមាន Covid-19 ពេលមកធ្វើទស្សនៈកិច្ចនៅកម្ពុជា

យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញផ្សាយជាសាធារណនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះបានឱ្យដឹងថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម បានសម្ដែងការសុំទោសយ៉ាងខ្លាំងមកកាន់កម្ពុជា តាមរយៈខ្សែទូរសព្ទជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចំពោះបញ្ហាដែលលោកបានផ្ទុកនូវវិជ្ជមានជំងឺ Covid-១៩ នៅពេលដែលលោកបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជានេះ។ គួរបញ្ជាក់ផងដែរថា​ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុង គ្រី ឯកឧត្តម ភីធើ ស៊ីចាតូ…