
តិចនិចងាយៗដែលជួយអោយខួរក្បាលរបស់អ្នកល្អជាងមុន មិនថាអ្នកនៅវ័យណាទេ
វាជារឿងធម្មតាទេដែលយើងទាំងអស់គ្នា មានការភ្លេចភ្លាំងបន្តិចបន្តួច។ យើងមានទំនោរទៅការការភ្លេចភ្លាំងទៅលើរឿងរ៉ាវដែលកើតឡើងរាល់ថ្ ដូចជាការ ចាប់ភ្លេចកូនសោរឡាន ឯកសាររឺក៏ចាំឈ្មោះនរណាម្នាក់។ ប៉ុន្តែតើយើងកំពុងធ្វើវាដោយចេតនាឬ? ពិតជាមិនដូច្នេះទេ។ នៅពេលដែលយើងកាន់តែចាស់យើងមានទំនោរបាត់បង់កោសិកាមួយចំនួនក្នុងខួរក្បាលរបស់យើង។ តើអ្នករក្សាវាអោយបានយូរជាងនេះបន្តិចទេ? អត្ថបទនេះប្រហែលជាមានប្រយោជន៍ណាស់សសម្រាប់អ្នក! យើងតែងតែនាំយកគន្លឹះ និងវិធីសាស្រ្តសម្រាប់ធ្វើឳ្យអ្នកកាន់តែរីករាយ និងមានសុខភាពល្អក្នុងជីវិត។ គន្លឹះចងក្រងខាងក្រោមគឺជាទំព័រមួយដែលសមនឹងទទួលបានការកត់ត្រាទុក។ 1. រៀនប្រើដៃដែលអ្នកមិនទម្លាប់។ © Pixabay ប្រសិនបើអ្នកជាមនុស្សប្រើដៃស្តាំ ចូរព្យាយាមប្រើដៃឆ្វេងរបស់អ្នកម្តងក្នុងបរិភោគ ពេលសរសេរ ឬការរើសរបស់របរផ្សេងៗ។ ល។ វាអាចស្តាប់ទៅពិបាកនៅពេលដំបូងប៉ុន្តែជាមួយនឹងការអនុវត្ត អ្នកអាចធ្វើវា បានបន្តិចបន្តួចដើម្បីធ្វើការប្រចាំថ្ងៃ។ គោលបំណងនេះគឺ ប្រើផ្នែកខួរក្បាលដែលមិនសកម្មរបស់អ្នក។ នេះនឹងជួយក្នុងការពន្លឿន ការពង្រីកផ្នែកកោសិការ ដែលមានទំនួលខុសត្រូវសម្រាប់ដំណើរការព័ត៌មានពីការប្រើប្រាស់ដៃ។…











