
កាន់តែស្អាតកាន់តែច្នៃប្រតិដ្ឋ! ឈុតតំណាងជាតិ នៃបវរកញ្ញាចក្រវាលកម្ពុជា ២០២០ មួយម៉ូតៗកាន់តែប្លែកអស្ចារ្យហើយបង្កប់អត្ថន័យជ្រាលជ្រៅទៀត
ថ្មីៗនេះកម្មវិធីនៃការប្រលងបវរកញ្ញាចក្រវាលកម្ពុជា ២០២០ បានរៀបចំដំណើរការផ្លូវការ ដោយថ្ងៃទី១២ ខែវិច្ឆិកា នេះមកដល់វគ្គនៃការប្រកួតប្រជែងបឋម បើកដោយក្បួនដង្ហែរឈុតតំណាងជាតិរចនាដោយអ្នករចនាកូនខ្មែរ។ កាន់តែរំភើប និងភ្ញាក់ផ្អើល ឈុតសម្លៀកបំពាក់នីមួយៗសម្រាប់បេក្ខនារីក្នុងឆ្នាំនេះ សុទ្ធសឹងតែមានការច្នៃប្រតិដ្ឋប្លែកៗខុសពីគ្នា បង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រ។ ពិសេសបេក្ខនារីទាំងអស់បានសហការជាមួយក្រុមរចនាឈុតរបស់ពួកគេ ដើម្បីបង្កើតនូវស្នាដៃប្លែកៗដែលបង្ហាញពីភាពច្នៃប្រឌិត និងភាពគួរឱ្យចងចាំ ដើម្បីយកឈ្នះការប្រកួតនេះផងដែរ។ គួរឱ្យដឹងផងដែរថា ដំណើរការកម្មវិធីវគ្គស្វែងរកបេក្ខនារីដែលនឹងត្រូវបានប្រកាសថា ជាអ្នកគ្រងឈុតតំណាងជាតិល្អបំផុតនៅក្នុងរាត្រីគ្រងមកុដនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ នឹងប្រព្រឹត្តិឡើងនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងស្ទូឌីយោបាយ័នស្ទឹងមានជ័យនាពេលខាងមុខ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាឈុតតំណាងជាតិ និងអត្ថន័យនៃឈុតនីមួយៗនៃការប្រលងបវរកញ្ញាចក្រវាលកម្ពុជា ២០២០ ខាងក្រោមនេះ ១. សុងស៊ៀវម៉ី “ច្នៃម៉ូតនឹងតម្លើងឈុតដោយ: លោក…











