
ក្ដៅ! កម្មវិធីប្រកួតបាល់ទាត់គ្រប់ពានរង្វាន់របស់ FFC ត្រូវផ្អាកសកម្មភាពដោយសារកូវីដ១៩
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការប្រកួតពានរង្វាន់បាល់ទាត់ទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ខ្លួនរហូតដល់មានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា ជាថ្មី ។ ការប្រកួតពានរង្វាន់ទាំងអស់ដែលត្រូវផ្អាកមានការប្រកួត ជម្រើសជើងឯកជាតិលីគ២(Cambodian League 2) ជម្រើសជើងឯកបាល់ទាត់នារី(Women’s League 2020) ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០។ ក្រៅពីព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នានា ក្រសួងអប់រំ យុវជន និងកីឡាក៏បានប្រកាសឲ្យបិទ រោងកុន ក្លិបកម្សាន្ត KTV នានា សាលារៀង ក្នុងក្រុងភ្នំពេញ និងខេត្តកណ្ដាល ការរៀបអាពាហ៍ពិពាហ៍និងកម្មវិធីជួបជំមិនចាំបាច់នានាផ្សេងទៀត។ ខាងក្រោមជាសេចក្ដីប្រកាសពេញ៖…











