ក្រុមហ៊ុនព្រូដិនសលកម្ពុជាឧបត្ថម្ភ​អង្ករ​ ១០០ តោន​ ដល់កាកបាទក្រហម​​កម្ពុជា ដើម្បីជួយ​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញ (១១ វិច្ឆិកា ២០២០) – ក្រុមហ៊ុនព្រូដិន​សល​កម្ពុជា ​បាន​ឧបត្ថម្ភ អង្ករ​ចំនួន ១០០ តោន ដល់​កាកបាទ​ក្រហម​កម្ពុជា ដើម្បីជួយ​ដល់​​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រង​​គ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ​ ​កាលពីពេលថ្មីៗ។

ពិធីប្រគល់​បានធ្វើឡើង​នៅឯកាកបាទ​ក្រហម​កម្ពុជា ក្រោម​អធិបតីភាព ​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​​អង់គ្លេស​ប្រចាំ​កម្ពុជា និងលោក Sanjay Chakrabarty ​អគ្គនាយក​ចាត់តាំង ​របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម
IMG_0487
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកជំទាវ ពុំ ចន្ទីនី បាននាំយកសារថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​ក្រុមហ៊ុនព្រូដិនសល​កម្ពុជាដែលបានជួយឧបត្ថម្ភអង្ករចំនួន១០០តោនដល់កាកបាទក្រហមកម្ពុជាសម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សឆ្នាំ២០២០នេះនិងរងគ្រោះដោយមហន្តរាយផ្សេងៗ។កាកបាទក្រមកម្ពុជានឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋាងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។

លោកជំទាវ ពុំ ចន្ទីនី ផ្ទាល់ក៏បានមានប្រសាសន៍ក្នុងឱកាសនោះថា៖ ​“ ខ្ញុំសូមអរគុណ​ព្រូដិនសលណាស់ ដែលបានឃើញកាកបាទ​ក្រហមកម្ពុជា តាមមើលកាកបាទក្រហម​កម្ពុជា​ ហើយមកតាមជួយ ។ ការជួយ​តាមរយៈ កាកបាទក្រហម​កម្ពុជានេះ គឺជាការ​តាមជួយមួយដ៏ល្អបំផុតហើយ ព្រោះកាកបាទក្រហម កម្ពុជាបានអំណោយមក គឺយកទៅធ្វើភ្លាម ហើយ​ដល់ដៃប្រជាពលរដ្ឋ​ភ្លាម មិនទុកយូរទេ។ នេះជា​គំរូមួយដ៏ប្រពៃណាស់ សម្រាប់ក្រុមហ៊ុនដទៃៗទៀតមើលឃើញ” ។

ការផ្សាយពាណិជ្ជកម្ម

លោកជំទាវ Tina Redshaw មានប្រសាសន៍ថា៖ “ ស្ថានទូត​ចក្រភពអង់គ្លេស​ប្រចាំកម្ពុជា ធ្វើការ​សហការ​យ៉ាងជិត​ស្និទ្ធ​ជាមួយនឹង​​ក្រុមហ៊ុនអង់គ្លេស ហើយ​នេះជាការ​ងារ​របស់ខ្ញុំ​ក្នុងការ​ជួយគាំទ្រលើកទឹកចិត្តដល់ក្រុមហ៊ុន​អង់គ្លេស​នៅទីនេះ ក៏ដូចជា​ក្រុមហ៊ុនថ្មីៗ ដែល​ចង់​ចូលមក​ធ្វើប្រតិបត្តិការ ក្នុងទីផ្សារ​កម្ពុជា។ ក្រុមហ៊ុនព្រូដិនសលមានវត្តមាន​យូរ​ដែរមក​ហើយ ហើយ​ខ្ញុំ​មាន សេចក្ដីរីករាយ​ ដែល​ក្រុមហ៊ុនទទួលបាន​ជោគជ័យជាបន្តបន្ទាប់​​នៅ​កម្ពុជា ដោយ​បានពង្រីកវិសាលភាពក្រុមហ៊ុនកាន់តែច្រើន​នៅ​ក្នុង​ប្រទេស។ ខ្ញុំក៏មានសេចក្ដីរីករាយក្រៃលែង​ដែល​ ថ្ងៃនេះក្រុមហ៊ុនព្រូដិនសលកម្ពុជា ធ្វើការអនុវត្តកម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែកជួយ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែ​ងរបស់​ កាកបាទក្រហម កម្ពុជា​ ក្នុងការ​សម្រាលទុក្ខលំបាក​​របស់​ប្រជាពលរដ្ឋ​ដែលរ​ងគ្រោះ​ដោយសារ គ្រោះមហន្តរាយទឹក​ជំនន់នេះ” ។

នៅក្នុង​ពិធី​ប្រគល់អំណោយនោះដែរ អគ្គនាយក​ចាត់តាំង​ក្រុមហ៊ុន​​ព្រូដិនសល​កម្ពុជា លោក Sanjay Chakrabarty បាន​សម្ដែង​ការ​រំលែកទុក្ខ​ចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់ និង​ទ្រព្យ​សម្បត្តិ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ លោក​ក៏បាន​កោត​សរ​សើរ​ចំពោះភាពរឹងមាំ​របស់ប្រជាពលរដ្ឋកម្ពុជា​ និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ស្ថាប័នក្រៅរដ្ឋាភិបាល និង​ វិស័យឯកជន​​ក្នុងការ​ជួយដល់ប្រជាពលរដ្ឋ​ដែល​កំពុងស្ថិតក្នុងភាពលំបាក។

ការផ្សាយពាណិជ្ជកម្ម

លោកបានមានប្រសាសន៍បន្តទៀតថា៖  ៉ នេះជាកិត្តិយស​ណាស់ ដែល​យើង​ខ្ញុំបានចូលរួម​​ជាមួយ​នឹង​កាកបាទក្រហម​កម្ពុជា​ក្នុងការ​ជួយដល់​​ប្រជាពលរដ្ឋ​រងគ្រោះក្នុងការ​កាត់បន្ថយ​ការ​ឈឺចាប់ និងការ​លំបាក ដែលពួកគាត់កំពុង​ជួបប្រទះពេលនេះ ដោយសារ​តែគ្រោះមហន្តរាយទឹកជំនន់នេះ។ យើង​មាន​បុគ្គលិក ភ្នាក់ងារ និង​អតិថិជន​នៅ​ក្នុង​តំបន់ដែល​រង​គ្រោះដោយសារ​ទឺកជំនន់នេះដែរ ដូច្នេះនេះជាកាយ​វិការដ៏ស្មោះ​ចេញពីដួង​ចិត្ត​របស់ពួកយើង ដើម្បីជួយដល់​​ប្រជាពលរដ្ឋទាំងអស់នោះ។ ក្នុងរយៈពេល ខ្លីខាងមុខនេះ យើង​នឹង​មាន​អ្នកស្ម័គ្រ​ចិត្ត​មកជួយ​សកម្មភាពមនុស្សធម៌នេះផងដែរ។ សម្រាប់​យើង​ខ្ញុំ យើង​នឹង​ប្រឹង​ឲ្យ​អស់ពីលទ្ធភាព ​ដើម្បីជួយ​ទ្រទ្រង់ដល់កម្មវិធីនានា របស់​កាកបាទក្រហម​កម្ពុជា មិន​ថា ក្នុងកំរិតណានោះទេ”។

គួរបញ្ជាក់ផងដែរថា កាកបាទក្រហម​កម្ពុជាកំពុង​បន្តធ្វើការ​ជាមួយទីភ្នាក់ងារ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ជាតិ អន្តរជាតិ ​ ដើម្បីកំណត់ពី​តម្រូវការរយៈពេលវែង​​នានា​ សម្រាប់ជួយ​​ឲ្យ​សហគមន៍រង​ផលប៉ះពាល់ អោយមានភាពប្រសើរ​ឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

អំពីក្រុមហ៊ុន ព្រូដិនសល​ នៅ​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ហៅកាត់ថា ព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជនក៏ដូចជាការធ្វើសិក្ខាសាលានានាស្តី ពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស*។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

*ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមាន​ទំហំ​អាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។​ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតបុគ្គលម្នាក់ៗឱ្យមានភាពប្រសើរឡើង តាមរយៈធានារ៉ាប់រងអាយុជីវិតនិងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់​ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc)​ ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន​ (Prudential Assurance​ Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអឹម & ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។”

ការផ្សាយពាណិជ្ជកម្ម
↑