
កប់ហ្មង! ក្មេងស្រីក្មេងខ្ចីសោះអាចទិញផ្ទះមួយខ្នងទំនើបជាញើសឈាមខ្លួនឯង ឯការតុបតែងខាងក្នុងមិនបាច់និយាយទេខ្ជូតសន្លប់
ផ្ទះគឺជាជម្រកដ៏សំខាន់របស់មនុស្សគ្រប់រូប ជាទីកន្លែងដ៏កក់ក្តៅដែលនាំឱ្យជិវិតយើងកាន់តែមានផាសុកភាព ដូច្នេះហើយអ្នកណាដែលថាមិនចង់មានផ្ទះផ្ទាល់ខ្លួនមួយខ្នងនោះ ហើយការតុបតែងរៀបចំតាមចិត្តដែលស្រលាញ់រឹតតែជាក្តីស្រមៃរបស់មនុស្សគ្រប់រួបជាពិសេសមនុស្សស្រីតែម្តង។ តែថ្មីៗនេះក្មេងស្រីស្រស់ស្អាតមួយរូបបានបើកបង្ហាញគេហដ្ឋានផ្ទាល់ខ្លួនមួយខ្នង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល មិននឹកស្មានថាគ្រាន់តែជាក្មេងស្រីវ័យក្មេង មិនត្រឹមតែមានសម្រស់ តែបែរជាមានសមត្ថភាពធ្វើការរកស៊ីជាកម្លាំងញើសឈាមខ្លួនឯងរហូតសម្រេចបានផ្ទះធំស្កឹមស្កៃមួយខ្នងសោះ ថែមទាំងមានការតុបតែងរៀបចំស្រស់ស្អាតដោយខ្លួនឯងមិនចាញ់អ្នកជំនាញផងដែរ។ តាមរយៈគណនីហ្វេសប៊ុកនារីស្រស់ស្អាតមានសមត្ថភាពឈ្មោះ Sean Theary បានឱ្យដឹងថា៖ « ទំនេីបទាន់សមយ័អ្វីម្លេសទេកូនមាសម្តាយ លុយទិញផ្ទះមធ្យមទេ តែអាតុបតែងនេះអស់ជិតកន្លះផ្ទះទៀត។ គិតៗទៅល្មមបានផ្ទះនៅមួយមែនស្រួលណា រវល់អស់ជាង ១ឆ្នាំ ហេីយរៀប៧ថ្ងៃទេីបហេីយ ហត់មិនចេះតិចអី ។ មិនសូវចេះ shopping ខោអាវ កាបូបប្រេនអីទេ តែអាគ្រឿងតុបតែងផ្ទះនេះធានាមិនអោយចាញ់គេចឹងម្មង់ ☺️នៅក្រៅស្អាតជាងនេះទៀត អត់មានជួលខាងផ្នែកតុបតែងទេណា គឺតុបតែងខ្លួនឯងទាំងអស់នឹង។…











