ប្ដីប្រពន្ធ! បើទម្លាប់ធ្វើរឿងខុសឆ្គងទាំង៧ចំណុចនេះ នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នក នឹងគ្មានសេចក្ដីសុខឡើយ

4
ការផ្សាយពាណិជ្ជកម្ម

ប្ដីប្រពន្ធគ្រប់រូប តែងតែមើលរំលងនូវរឿងរ៉ាវតិចតួចនៅក្នុងផ្ទះ ដោយមិនខ្វល់ មិនគិត និងយកចិត្តទុកដាក់ ព្រោះតែគិតថា វាជារឿងបន្តិចបន្តួច ដូច្នេះមិនបាច់ខ្វល់ច្រើនទេ។ ប៉ុន្តែទម្លាប់ និងទង្វើតិចតួចនេះហើយ អាចអាចបង្កឱ្យជីវិតគូរបស់អ្នកបាត់បង់សុភមង្គល រស់នៅជាមួយគ្នាដោយគ្មានក្ដីសុខ ព្រោះតែអ្នកចេះតែព្រងើយកន្តើយ និងមើលរំលងដល់រឿងទាំងនេះ។

ដូច្នេះ ខាងក្រោមនេះ ជាកំហុសឆ្គងទាំង៧ចំណុច បើអ្នកនៅតែទម្លាប់ធ្វើ នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នក នឹងមានតែបញ្ហា មិនចុះសម្រុង រស់នៅគ្មានសេចក្ដីសុខទេ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 01 26 At 10.03.05 AM

១. មិនចំណាយពេលជាមួយគ្នា

ការផ្សាយពាណិជ្ជកម្ម

ក្នុងអាពាហ៍ពិពាហ៍គូស្វាមីភរិយាគួរតែចំណាយពេលជាមួយគ្នាឱ្យបានច្រើន។ បទពិសោធន៍ដែលបានចែករំលែក នឹងនាំឱ្យពួកគេកាន់តែជិតស្និទ្ធជាមួយគ្នា។ ប៉ុន្តែត្រូវចាំថា ចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា គឺសំខាន់ជាងបរិមាណ។ កង្វះការប្រាស្រ័យទាក់ទង គឺជាមូលហេតុមួយដែលធ្វើឱ្យគូស្វាមីភរិយាបែកបាក់គ្នា។

តួយ៉ាងដូចជា អង្គុយមើលកុន ស្ដាប់ចម្រៀង ឬរីករាយជាមួយសាច់ញាតិ បងប្អូន ឬទៅជួបជុំមិត្តភក្តិជាមួយគ្នា។ ពីពេលមួយទៅពេលមួយអ្នកទាំងពីរដើរលេងជាមួយគ្នា វាគឺជាការបង្កើននូវភាពស្និទ្ធស្នាល និងការចងចាំល្អៗដល់គ្នា។

ការផ្សាយពាណិជ្ជកម្ម

២. មិនចែករំលែក ជួយកិច្ចការគ្នា

ប្ដីប្រពន្ធមួយចំនួន ចែកកិច្ចការគ្នាដូចជា ប្ដីមិនធ្វើការងារផ្ទះទេ ព្រោះគិតថាជាការងារប្រពន្ធ ឬគិតថាខ្លួនធ្វើការរកលុយខាងក្រៅហត់ហើយ មិនអាចធ្វើការងារផ្ទះបានទេ សូម្បីតែឃើញប្រពន្ធកំពុងតែបោសម្អាត ឬបំពេញកិច្ចការងារផ្ទះ ក៏មើលនឹងភ្នែក មិនជួយចែករំលែកភាពហត់នឿយរបស់នាងដែរ។

ការផ្សាយពាណិជ្ជកម្ម

ការសិក្សាមួយបានបង្ហាញថា មនុស្សទំនងជាបែកបាក់ជាមួយដៃគូប្រសិនបើពួកគេចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្ត។ លើសពីនេះ ទោះបីកិច្ចការងារផ្ទះអាចជាតួនាទីរបស់ប្រពន្ធ តែក្នុងនាមអ្នកជាស្វាមី អ្នកក៏មានតួនាទី ជួយសម្រាលបន្ទុករបស់ប្រពន្ធដែរ ដូច្នេះ មិនថាការងារណាក៏ដោយ គប្បីចេះជួយគ្នា ព្រោះប្រពន្ធរបស់អ្នក នាងក៏ចេញធ្វើការខាងក្រៅ រកលុយផងដែរ។

Imgs.emdep.vn_Share_Image_2021_01_25_2 Mistakes Couples Make That Can Eventually Wreck Their Relationship 131623108

ការផ្សាយពាណិជ្ជកម្ម

៣. ព្យាយាមធ្វើឱ្យខ្លួនឯងរឹងមាំពេក

នៅពេលអ្នកព្យាយាមខ្លាំង ហើយចៀសវាងពីការឈឺចាប់ វាអាចពិបាកក្នុងការបើកចំហ និងទុកចិត្តអ្នកដទៃ។ អ្នកមិនអនុញ្ញាត សូម្បីតែមនុស្សជិតស្និទ្ធ ដូចជាប្ដី ឬប្រពន្ធអ្នកបានដឹង ដូច្នេះជាហេតុធ្វើឱ្យពួកគេមិនអាចយល់ និងស្គាល់អ្នកបានច្បាស់ឡើយ។ ជាលទ្ធផលអ្នក និងដៃគូប្រាកដជាឃ្លាតឆ្ងាយពីការស្រឡាញ់គ្នា និងចេះតែមិនអាចយល់ពីជម្រៅចិត្តគ្នាបានទេ។

ការផ្សាយពាណិជ្ជកម្ម

៤. មិនគោរពព្រំដែនគ្នាទៅវិញទៅមក

អ្នកអាចចាត់ទុកខ្លួនឯងថាសំខាន់ពេក ហើយលុកលុយភាពឯកជនរបស់គាត់។ ព្យាយាមរំលោភ និងបំពានព្រំដែនគ្នាទៅវិញទៅមក។ ដូចគ្នានេះផងដែរ កុំអាក់អន់ចិត្តប្រសិនបើតម្រូវការរបស់គាត់មិនសមនឹងអ្នក។ មិនថាអ្នកជិតស្និទ្ធប៉ុនណា អ្នកទាំងពីរនៅតែជាបុគ្គលដែលមានតម្រូវការដាច់ដោយឡែកពីគ្នានៅក្នុងពេលខ្លះ។

ការផ្សាយពាណិជ្ជកម្ម

Imgs.emdep.vn_Share_Image_2021_01_25_4 Mistakes Couples Make That Can Eventually Wreck Their Relationship 131632546

៥. មិនថែរក្សាខ្លួនខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ការមិនពេញចិត្តនឹងបុគ្គលិកលក្ខណៈដៃគូរបស់អ្នក កំពុងធ្វើឱ្យគូស្វាមីភរិយាជាច្រើនបែកបាក់គ្នា។ ចាំអ្វីដែលប្តី ឬប្រពន្ធរបស់អ្នកស្រឡាញ់អ្នក? ប៉ុន្មានឆ្នាំមកនេះអ្នកនឹងផ្លាស់ប្តូរ ប៉ុន្តែនោះមិនមានន័យថាអ្នកត្រូវតែបញ្ឈប់ការមើលថែ និងយកចិត្តទុកដាក់ចំពោះខ្លួនឯងនោះឡើយ។ យ៉ាងណាមិញ ក៏មានទម្លាប់មួយចំនួន ដែលអ្នកគួរតែថែរក្សាសម្រាប់ខ្លួនឯង ដូចជា ទៅកន្លែងហាត់ប្រាណ ញុំាអាហារដែលមានសុខភាពល្អ ធ្វើការដើម្បីអភិវឌ្ឍខ្លួនអ្នក និងធ្វើអ្វីផ្សេងទៀតដែលអ្នកធ្លាប់ធ្វើមុន បើទោះបីជាអ្នករៀបការ មានគ្រួសារហើយក៏ដោយ។

៦. មិនមានទំនុកចិត្ត

ការមិនទុកចិត្តគ្នាក៏ជាការគំរាមកំហែងដ៏ធំមួយដល់អាពាហ៍ពិពាហ៍ផងដែរ។ មនុស្សដែលមិនទុកចិត្ត តែងតែខ្លាចគេបដិសេធហើយធ្វើអ្វីក៏ដោយដើម្បីការពារខ្លួន។ ពួកគេមិនជឿថាពួកគេល្អគ្រប់គ្រាន់ ហើយមិនជឿថាមនុស្សម្នាក់ទៀតពិតជាស្រឡាញ់ពួកគេ។ ដោយសារតែបញ្ហានេះ ពួកគេនឹងធ្វើឱ្យទំនាក់ទំនងបញ្ចប់ក្នុងពេលឆាប់ៗ។ ហេតុដូច្នេះហើយពួកគេព្យាយាមរៀបចំខ្លួនដោយបញ្ញាសម្រាប់រឿងនោះ ហើយមិនផ្តល់សេចក្តីស្រឡាញ់ ១០០% និងការសង្ស័យគ្នាទៅវិញទៅមកឥតឈប់ឈរ។

Imgs.emdep.vn_Share_Image_2021_01_25_6 Mistakes Couples Make That Can Eventually Wreck Their Relationship 131642062

៧. ចៀសវាងជម្លោះ

វាហាក់ដូចជាការចៀសវាងជម្លោះ ការពារទំនាក់ទំនងអាពាហ៍ពិពាហ៍។ ប៉ុន្តែវាមិនពិតទេ។ ប្រសិនបើអ្នកចៀសវាងការផ្ទុយណាមួយវាមានន័យថា លាក់អារម្មណ៍ពិតរបស់អ្នកមិនអើពើនឹងតម្រូវការរបស់អ្នក ហើយលាក់ការខកចិត្តរបស់អ្នក។

ប៉ុន្តែអ្នកមិនអាចរស់នៅដូចនោះពេញមួយជីវិតរបស់អ្នកទេ។ បន្ទាប់មកអ្នកនឹងខកចិត្តហើយចង់បញ្ចប់អាពាហ៍ពិពាហ៍។ ទំនាស់ជួយអ្នកឱ្យច្បាស់ និងលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទង។ គំនិតរបស់អ្នកមិនអាចត្រូវបានយល់ដោយមនុស្សនោះទេដូច្នេះមានបញ្ហាអ្វីជាមួយគ្នា អ្នកគួរតែនិយាយចេញមក វិធីនេះអ្នកទាំងពីរអាចដោះស្រាយបញ្ហាជាមួយគ្នាមុនពេលវាយឺតពេល៕

ប្រភព ៖ emdep / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម