
មូលហេតុទាំង១០ចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សស្រីអស់ភាពអត់ធ្មត់ និងចិត្តដាច់
មនុស្សប្រុសភាគច្រើន មិនសូវជាខ្វល់ខ្វាយពីអារម្មណ៍ និងគំនិតរបស់ប្រពន្ធឡើយ ចេះតែព្រងើយកន្តើយដាក់នាង រហូតដល់ពេលដែលនាងអស់ចិត្ត ហើយដើរចេញ ទើបដឹងខ្លួន និងមានអារម្មណ៍ស្ដាយក្រោយ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចទាំង១០ ដែលបុរសតែងតែធ្វើ ជាហេតុដែលធ្វើឱ្យមនុស្សស្រីនាងអស់ចិត្ត ដាច់ចិត្ត ហើយចាកចេញដោយគ្មានស្ដាយស្រណោះឈ្មោះជាប្ដីប្រពន្ធឡើយ។ ១. នាងមានអារម្មណ៍ថា មិនអាចពឹងផ្អែកលើអ្នកបាន សូម្បីតែស្ត្រីដែលស្រឡាញ់សេរីភាពរបស់ពួកគេច្រើន ក៏ចង់ពឹងផ្អែកលើនរណាម្នាក់ដែរ នៅពេលពួកគេត្រូវការ។ ហើយមានរយៈពេលជាច្រើននៅក្នុងជីវិតរបស់ស្ត្រី (ដូចជាការមានផ្ទៃពោះ ឬការឈប់សម្រាកលំហែមាតុភាព) វាគឺជាពេលដែលនាងត្រូវការបុរសម្នាក់នៅក្បែរ។ មានតែមនុស្សដែលអាចទុកចិត្តបានប៉ុណ្ណោះដែលអាចធ្វើឱ្យស្ត្រីមានអារម្មណ៍ស្រួល និងសុវត្ថិភាព។ ២. តម្រូវការអ្នកច្រើនហួសហេតុពេក អ្នកតែងតែព្យាយាមទាមទារ គាប់បញ្ជានាងច្រើនពេក ឱ្យធ្វើអ្វីៗដើម្បីតម្រូវទៅតាមការចង់បានរបស់អ្នក ដូចជា…











