មូលហេតុទាំង១០ចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សស្រីអស់ភាពអត់ធ្មត់ និងចិត្តដាច់

មូលហេតុទាំង១០ចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សស្រីអស់ភាពអត់ធ្មត់ និងចិត្តដាច់
ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសភាគច្រើន មិនសូវជាខ្វល់ខ្វាយពីអារម្មណ៍ និងគំនិតរបស់ប្រពន្ធឡើយ ចេះតែព្រងើយកន្តើយដាក់នាង រហូតដល់ពេលដែលនាងអស់ចិត្ត ហើយដើរចេញ ទើបដឹងខ្លួន និងមានអារម្មណ៍ស្ដាយក្រោយ។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចទាំង១០ ដែលបុរសតែងតែធ្វើ ជាហេតុដែលធ្វើឱ្យមនុស្សស្រីនាងអស់ចិត្ត ដាច់ចិត្ត ហើយចាកចេញដោយគ្មានស្ដាយស្រណោះឈ្មោះជាប្ដីប្រពន្ធឡើយ។

ការផ្សាយពាណិជ្ជកម្ម

១. នាងមានអារម្មណ៍ថា មិនអាចពឹងផ្អែកលើអ្នកបាន

1

ការផ្សាយពាណិជ្ជកម្ម

សូម្បីតែស្ត្រីដែលស្រឡាញ់សេរីភាពរបស់ពួកគេច្រើន ក៏ចង់ពឹងផ្អែកលើនរណាម្នាក់ដែរ នៅពេលពួកគេត្រូវការ។ ហើយមានរយៈពេលជាច្រើននៅក្នុងជីវិតរបស់ស្ត្រី (ដូចជាការមានផ្ទៃពោះ ឬការឈប់សម្រាកលំហែមាតុភាព) វាគឺជាពេលដែលនាងត្រូវការបុរសម្នាក់នៅក្បែរ។ មានតែមនុស្សដែលអាចទុកចិត្តបានប៉ុណ្ណោះដែលអាចធ្វើឱ្យស្ត្រីមានអារម្មណ៍ស្រួល និងសុវត្ថិភាព។

២. តម្រូវការអ្នកច្រើនហួសហេតុពេក

ការផ្សាយពាណិជ្ជកម្ម

2

អ្នកតែងតែព្យាយាមទាមទារ គាប់បញ្ជានាងច្រើនពេក ឱ្យធ្វើអ្វីៗដើម្បីតម្រូវទៅតាមការចង់បានរបស់អ្នក ដូចជា សូម្បីតែរូបរាង ការតុបតែងខ្លួនរបស់នាង ក៏អ្នកចង់ឱ្យនាងធ្វើដើម្បីតម្រូវចិត្តអ្នកផងដែរ។ ដូច្នេះទម្លាប់នេះ បានធ្វើឱ្យនាងមានអារម្មណ៍ធុញទ្រាន់ និងគិតថាខ្លួននាងមិនមានសេរីភាពសោះ។

ការផ្សាយពាណិជ្ជកម្ម

៣. នាងមានអារម្មណ៍ថាអ្នកមិនស្មោះត្រង់នឹងនាង

3

ការផ្សាយពាណិជ្ជកម្ម

ចិត្តមនុស្សស្រីច្បាស់ណាស់ថា នាងចង់ក្លាយជាមនុស្សស្រីតែម្នាក់នៅក្នុងជីវិតរបស់អ្នក មិនអាចចែករំលែកមនុស្សដែលឱបជាប់នឹងទ្រូងទៅស្រីផ្សេងឡើយ។ ដូច្នេះភាពក្បត់ចិត្ត មិនស្មោះត្រង់ចំពោះនាង បានធ្វើឱ្យនាងខកចិត្តខ្លាំង ដោយសារតែអ្នកធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកមិនអាចស្កប់ចិត្ត នាងមិនមែនជាមនុស្សស្រីតែម្នាក់របស់អ្នក។

៤. នាងធុញទ្រាន់នឹងការខ្វះទំនុកចិត្ត

ការផ្សាយពាណិជ្ជកម្ម

4

ជាការពិត អ្នកតែងតែប្រចណ្ឌ ដេញដោល រករឿង ហួងហែងនាងគ្រប់ពេល សូម្បីតែពេលវេលាផ្ទាល់ខ្លួន ដែលនាងត្រូវចំណាយជាមួយបងប្អូន ឬមិត្តភក្តិស្រីៗរបស់នាង ក៏ត្រូវស្ថិតក្រោមការតាមដានពីអ្នក។ អ្នកចេះតែសួរនាំនាងគ្រប់រឿង ឱ្យនាងប្រាប់អ្នកគ្រប់យ៉ាង រហូតធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកមិនដែលជឿជាក់ និងគ្មានទំនុកចិត្តចំពោះសេចក្ដីស្រឡាញ់របស់នាង។ នេះជាកំហុសដ៏ធ្ងន់ណាស់ ព្រោះមនុស្សស្រឡាញ់គ្នា គួរតែជឿជាក់គ្នា មិនមែនសង្ស័យ ហួងហែងហួសហេតុនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. អ្នកគឺជាប្រភពនៃអារម្មណ៍អវិជ្ជមាន

5

ជានិច្ចជាកាល អ្នកតែងតែបង្កើតអារម្មណ៍មិនល្អចំពោះនាង មានរឿងខាងក្រៅ អ្នកតែងតែជះកំហឹង និងមកឈ្លោះទាស់ ដោយប្រើសម្ដីធ្ងន់ៗដាក់នាង អ្នកធ្វើឱ្យនាងមានអារម្មណ៍ដុនដាបទៅតាមអារម្មណ៍ និងគំនិតអវិជ្ជមានរបស់អ្នក។ ដូច្នេះ សម្រាប់នាងវាពិតជាពិបាកនឹងរស់នៅជាមួយណាស់ ដែលអ្នកតែងតែបង្កើតអារម្មណ៍វិជ្ជមានចំពោះគ្នាបែបនេះ។

៦. ប្រៀបដូចមនុស្សនៅភពពីរផ្សេងគ្នា

6

ជាធម្មតាការស្រឡាញ់របស់អ្នកនៅពេលដំបូង ហើយបន្តមកដល់បច្ចុប្បន្ន វាហាក់ដូចជាបង្ហាញឱ្យឃើញថា អ្នកដូចជាមនុស្សមកពីភពពីរផ្សេងគ្នា​ គឺមានន័យថា ប្រែប្រួលខុសទាំងស្រុងពីពេលមុន។ មនុស្សស្រី នាងមិនបានសុំឱ្យអ្នកស្រឡាញ់នាងខ្លាំងជាងខ្លួនឯងទេ សុំត្រឹមតែឱ្យអ្នកស្រលាញ់នាងដូចពេលដំបូង មិនមែនប្រែប្រួល ដូចនៅខុសភពនោះឡើយ។

៧. ចរិត ចិត្តគំនិតនៅក្មេងពេក

7

នាងគិតគូរច្រើនអំពីគ្រួសារ ជាពិសេសគឺកូនៗ ចំណែកអ្នកតែងតែចង់ដើរលេងសប្បាយ ស៊ីផឹក មិត្តភក្តិខាងក្រៅ ដើរលេងដោយមិនគិតគូរសូម្បីតែការងារ ការរកលុយ និងអនាគត។ បែបនេះ វាពិតជាធ្វើឱ្យនាងហត់ចិត្ត ហត់គំនិតតែម្នាក់ឯងណាស់ គ្មានមនុស្សស្រីណាអាចទ្រាំបានទេ។

៨. នាងធុញទ្រាន់នឹងការផ្តល់ឱ្យដោយគ្មានការទទួល

8

នាងលះបង់ច្រើនណាស់សម្រាប់អ្នក នាងឱ្យអ្នកគ្រប់បែបយ៉ាង តែចុងក្រោយ នាងមិនដែលទទួលបានអ្វីសោះ សូម្បីតែការគោរព និងឱ្យតម្លៃ ដូច្នេះវាមិនសក្តិសមនឹងការលះបង់របស់នាងទាល់តែសោះ។ មនុស្សស្រីនាងមិនខ្លាចនឹងធ្វើអ្វីៗដើម្បីមនុស្សដែលនាងស្រឡាញ់ទេ តែបើការលះបង់ទាំងនោះ មិនទទួលបានផលតបស្នងអ្វីទៅវិញផងនោះ វាក៏មិនមានហេតុផលអ្វី ដែលនាងត្រូវនៅទ្រាំបន្តទៀតនោះដែរ។

៩. អ្នកគ្មានផែនការជីវិតច្បាស់លាស់

9

នាងពិតជាមិនដឹងថា អ្វីដែលអ្នកចង់បាន អ្វីដែលអ្នកនឹងធ្វើបាន គឺមានន័យថា អ្នកជាមនុស្សគ្មានគោលដៅជីវិតច្បាស់លាស់ បើអ្នកមិនមានគោលដៅ មិនចេះចង់មានចង់បានផងនោះ តើឱ្យនាងពឹងផ្អែកអ្វីទៅ? ការរស់នៅមិនមែនតែមួយថ្ងៃទេ ជីវិតប្ដីប្រពន្ធក៏មិនអាចត្រូវនៅតែប៉ុណ្ណឹងដែរ តែបើអ្នកគ្មានគោលដៅសោះ នាងក៏មិនដឹងថា គួររំពឹង និងសម្អាងអ្វីពីអ្នកបាននោះដែរ។

១០. ផែនការអនាគតមិនដូចគ្នា

10

អ្នកដឹងពីអ្វីដែលអ្នកចង់បាន នាងដឹងពីអ្វីដែលនាងចង់បាន។ បញ្ហាគឺថាផែនការអនាគតរបស់អ្នកពិតជាខុសគ្នា ឬផ្ទុយគ្នាស្រឡះ។ គំនិត ការគំនិត ឬបំណងអនាគតខុសគ្នា វាមិនមែនចាបញ្ហាធ្ងន់ឡើយ តែអ្វីដែលសំខាន់ គឺអ្នកទាំងពីរប្រឆាំងគ្នា ឬមិនគាំទ្រលើគំនិតដៃគូ ចេះតែទាញ ឬបង្អាក់ដំណើរការរបស់ដៃគូ ដូច្នេះ វាពិតជាពិបាកឱ្យចុះសម្រុងបន្តណាស់ ព្រោះបើដើរបន្តទៅមុខជាមួយគ្នាទៀត គង់តែត្រូវបោះបង់ចោលកណ្ដាលផ្លូវទេ។

តើអ្នកយល់ស្របនឹងហេតុផលទាំងនេះទេ? ប្រសិនបើអ្នកមានគំនិតផ្ទាល់ខ្លួនសូមចែករំលែកជាមួយយើង!៕

ប្រភព ៖ Bright Side / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម