
ចាយពេល ១ នាទី រើសផ្លែឈើដែលអ្នកចូលចិត្តទទួលទាន អាចបង្ហាញអត្តចរិតពីកំណើតរបស់អ្នកបាន
បច្ចុប្បន្ននៅក្នុងប្រទេសយើងមានផ្លែឈើជាច្រើនប្រភេទទុកឱ្យជ្រើសរើសទទួលទានស្ទើរតែគ្រប់រដូវកាល។ ក៏ប៉ុន្តែលោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថាសកម្មភាពលូកដៃចាប់យកផ្លែឈើមួយប្រភេទៗមកទទួលទាននោះធ្វើឱ្យ អ្នកដទៃគេអាចទស្សន៍ទាយដឹងពីអត្តចរិតរបស់លោកអ្នកបាន។ ប្រសិនបើចង់ជ្រាបច្បាស់ពីការចំណូលចិត្តទទួលទានទៅលើផ្លែឈើប្រភេទណាមួយអាចបង្ហាញពីអត្តចរិតរបស់ លោកអ្នកនោះ សូមអានខ្លឹមសារទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖ ផ្លែមង្ឃត អ្នកចូលចិត្តទទួលទានផ្លែឈើប្រភេទនេះ អាចទស្សន៍ទាយបានថាអ្នកជាមនុស្សគួរឱ្យស្រឡាញ់រ៉ូមេទិកពូកកែគិត ស្រមើស្រមៃ និងមានមន្តស្នេហ៍ ។ ជាអ្នកមានចិត្ត គំនិតស្រស់ស្រាយមានការអត់ធ្មត់ទន់ភ្លន់សុភាពរាបសាយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ និងសម្លឹងមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ។ មនុស្សនេះបើទៅជិតនរណាហើយរមែងទទួលបានការស្វាគមន៍ស្ទើរតែគ្រប់ មនុស្ស ។ ជាមនុស្សមានបំណងល្អយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញកាយមានប្រាជ្ញាឈ្លាសវៃ រហ័សរហួន និងពូកែធ្វើការងារ ។ ជាមនុស្សចេះអត់ធ្មត់រង់ចាំសង្វាក់ និងឱកាសល្អហុចឱ្យប្រសិនបើបានធ្វើជាទីប្រឹក្សានឹង បានល្អ ។ ចូលចិត្តសិក្សាស្វែងយល់នូវអ្វីដែលថ្មីស៊ីជម្រៅតែបង្កប់ទៅដោយអាថ៌កំបាំងបន្តិច ។ រាល់ពេលប្រឈមជាមួយហេតុការណ៍ចំពោះមុខមនុស្សនេះសម្តែងទឹកមុខញញឹមជានិច្ច ព្រោះគេមានការជឿជាក់លើសមត្ថភាពខ្លួនឯង ។…











