ប្រើជីវិតនៅលីវឱ្យមានន័យ ស្រីៗគួរតែអនុវត្តន៍ចំណុចទាំង៥នេះ ដើម្បីកុំឱ្យស្ដាយក្រោយ

៣
ការផ្សាយពាណិជ្ជកម្ម

ជូនចំពោះមនុស្សស្រីទាំងអស់ ជាពិសេសអ្នកនៅលីវ ចូរថែរក្សាខ្លួនអ្នកក្នុងជីវិតនៅលីវឱ្យបានល្អ ព្រោះភាពជាយុវវ័យរបស់យើង មិនអាចឋិតថេរបានយូរឡើយ ថ្ងៃណាមួយវានឹងកន្លងហួសទៅ។

ដូច្នេះចំណុចទាំង៥ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែបំពេញឱ្យបានល្អ សម្រាប់ជីវិតនៅលីវរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

១. គេងឱ្យបានគ្រប់គ្រាន់

91cdea2e982a7ed5c9b95343f86e538b

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីតើអ្នកដឹងទេថា ការគេងគឺជាការសម្រាកដ៏សំខាន់បំផុត? ព្រោះប្រសិនបើរាងកាយមិនបានសម្រាកគ្រប់គ្រាន់ទេនោះ វាអាចធ្វើឱ្យងាយរងគ្រោះពីជំងឺផ្សេងៗ។ ស្នាមរង្វង់ខ្មៅនៅក្រោមភ្នែក មើលទៅស្រអាប់ណាស់ វាបង្ហាញពីទឹកមុខរបស់អ្នកគ្មានពន្លឺរស្មី ប្រៀបបីដូចជាមនុស្សដែលមានជំងឺអ៊ីចឹង។

ដូច្នេះអ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ សម្រាប់មនុស្សពេញវ័យគួរតែគេងឱ្យបាន៨ម៉ោង វានឹងជួយឱ្យអ្នកមានទឹកមុខភ្លឺថ្លា ចំណែកខួរក្បាលក៏ស្រឡះល្អ វាជាផ្នែកមួយដែលជួយឱ្យអ្នកអាចបំពេញកិច្ចការងារបានយ៉ាងល្អផងដែរ។

ការផ្សាយពាណិជ្ជកម្ម

២. ដឹងពីរបៀបជ្រើសរើស ជាពិសេសអំពីការបរិភោគ

76fd0fc52998e56d4d640e3fedd823af

ការផ្សាយពាណិជ្ជកម្ម

ការញុំាឱ្យបានត្រឹមត្រូវ និងមានសុខភាពល្អ គឺជាទិដ្ឋភាពដ៏សំខាន់បំផុតរបស់ស្ត្រីសម័យថ្មី ព្រោះជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ និងការរស់នៅយ៉ាងមមាញឹកនាពេលបច្ចុប្បន្ននេះ មនុស្សស្រីជាច្រើនប្រហែលជាមិនមានពេលវេលាដើម្បីថែរក្សាខ្លួនឯងទេ។ ហើយចៃដន្យការបរិភោគតែអាហាររហ័សវាអាចបណ្តាលឱ្យធាត់ ដូច្នេះចូរផ្លាស់ប្តូរខ្លួនអ្នកដោយញុំាកាឡូរីតិច ប៉ុន្តែមានប្រយោជន៍ជាង។ បន្ថែមពីលើការធ្វើឱ្យមានតួលេខល្អ ប៉ុន្តែក៏ស្រស់ស្អាតពីខាងក្នុងផងដែរ។

៣. ឧស្សាហ៍ព្យាយាមថែរក្សាខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

562cd6659406a761c4270f8c0f2dd98c

មនុស្សស្រីតើអ្នកដឹងទេថា រូបរាង និងស្បែករបស់អ្នក វាគឺជារឿងខាងក្រៅដែលអ្នកដទៃនឹងឃើញ និងចាប់អារម្មណ៍មុនគេ។ ការថែរក្សាស្បែករបស់អ្នកឱ្យមើលទៅមានសុខភាពល្អ គឺជារឿងចាំបាច់ ជាពិសេសសម្រាប់ស្ត្រីដែលចូលចិត្តតុបតែងខ្លួន។

ការផ្សាយពាណិជ្ជកម្ម

កុំភ្លេចជូត និងសម្អាតមុខឱ្យបានល្អ។ ព្រោះបើមិនដូច្នោះទេ មុខនឹងកើតមុនផ្ដល់ការរំខានដល់អ្នក ហើយរឿងសំខាន់មួយទៀតដែលមិនគួរភ្លេច គឺគួរតែលាបក្រែមស្បែករាល់ព្រឹក និងល្ងាច។ ហើយសំខាន់បំផុតកុំភ្លេចលាបឡេការពារកម្តៅថ្ងៃ។ ប្រសិនបើអ្នកមិនចង់ក្លាយជាក្មេងស្រីដែលមានស្បែកខ្មៅ ជ្រីវជ្រួញដូចយាយចាស់។

៤. ញញឹមសម្រាប់គ្រប់បញ្ហា

ការផ្សាយពាណិជ្ជកម្ម

1e39caa3e46c7ca5dab2a759ab9e5bd2

សម្រាប់មនុស្សមួយចំនួនមុខគឺ ជីវិតនាងហាក់រញ៉េរញ៉ៃ ស្មុគស្មាញខ្លាំងណាស់ជាមយយនឹងបញ្ហា។ អាចបណ្តាលមកពីស្ត្រេសដែលត្រូវបានគេចាត់ទុកថាមិនល្អសម្រាប់សុខភាពរបស់អ្នក ប៉ុន្តែនៅក្នុងពិភពលោកនេះ គ្មាននរណាម្នាក់រួចផុតពីភាពតានតឹងឡើយ។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីទទួលយក និងតស៊ូជាមួយវាដោយរីករាយ។ ដូច្នេះស្រីៗអ្នកគួរតែមានសុទិដ្ឋិនិយម គិតវិជ្ជមាន ហើយផ្តល់ការលើកទឹកចិត្តដល់ខ្លួនអ្នកឱ្យបានច្រើន។ អ្នកត្រូវឆ្លងកាត់វា នេះអាចជួយធ្វើឱ្យស្ថានភាពផ្លូវចិត្តប្រសើរឡើង។

ត្រូវចាំថា បើអ្នកជាមនុស្សគិតល្អ សុទិដ្ឋិនិយម ចេះប្រឈមមុខនឹងការពិត មិនថាបញ្ហាច្រើនយ៉ាងណាទេ អ្នកក៏នឹងអាចឆ្លងវាទៅបានដែរ ព្រោះតែចិត្តគំនិត និងភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។

៥. ឆ្លៀតពេលវេលាដើម្បីខ្លួនឯងឱ្យបានច្រើន

Bda5750fe48f6b737b3f36eb8dd63966

ជឿថាមានមនុស្សជាច្រើននៅពេលដែលអ្នកនៅលីវ អ្នកមានទំនោរផ្តោតអារម្មណ៍លើការងាររហូតដល់អ្នកមិនមានពេលវេលាសម្រាប់ខ្លួនអ្នក ដូច្នេះអ្នកត្រូវចំណាយពេលខ្លះសម្រាប់ខ្លួនអ្នក។

តាមរយៈការដើរទិញអីវ៉ាន់ ជួបមិត្តភក្តិ ឬធ្វើអ្វីដែលអ្នកចូលចិត្ត បន្ថែមពីលើការនៅក្នុងសង្គមក៏អាចធ្វើឱ្យអ្នកជួបមនុស្សថ្មីៗ ដើម្បីបង្កើតទំនាក់ទំនងល្អនាពេលអនាគត វាក៏នឹងជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយពីការងាររបស់អ្នក និងបង្កើតតម្លៃកាន់តែច្រើនសម្រាប់ខ្លួនអ្នកផងដែរ៕

ប្រភព ៖ pentahugs / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម