
អាចទ្រាំនឹងការលំបាកបាន! តើឃ្លានេះមានន័យយ៉ាងណា?
ចំពោះនិយមន័យរបស់ពាក្យថា ៖《អាចទ្រាំនឹងការលំបាកបាន》 មនុស្សជាច្រើនកំពុងនឹងបានយល់ខុសអំពីនិយមន័យពិតប្រាកដរបស់វា សុទ្ធតែយល់ឃើញអត្ថន័យរាក់ៗប៉ុណ្ណោះ! 《ក្រ》គឺមិនមែនជាការលំបាកនោះទេ! ក្រគឺក្រ មិនមែនជាការលំបាកទេ។ អាចទ្រាំការលំបាក មិនមែនជាសមត្ថភាពដែលអាចទ្រាំក្រនោះទេ។ ទ្រាំនឹងការលំបាក គឺជាសមត្ថភាពម្យ៉ាងដែរ ព្រោះតែចង់សម្រេចគោលដៅមួយក៏ខំទ្រាំអត់ធ្មត់ធ្វើរឿងគ្រប់យ៉ាងបានអស់រយៈពេលយ៉ាងយូរ ក៏មិនព្រមបោះបង់ចោល មានចិត្តមោះមុតមិនងាករេ។ ហើយព្រោះចង់ប្រមូលអារម្មណ៍ធ្វើរឿងមួយ សុខចិត្តលះបង់ពេលវេលាដើរកម្សាន្ត និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ទំនាក់ទំនងសង្គមដែលអត់បានសាច់ការ ឬការចំណាយឥតប្រយោជន៍ទៅលើសម្ភារនិយម។ ហើយក្នុងអំឡុងពេលដែលយូរនោះ អាចទទួលយកការមិនគាំទ្រពីមនុស្សជុំវិញខ្លួន និងចិត្តឯការបស់ខ្លួនឯងបាន។ សមត្ថភាពដែលអាចហាមឃាត់តណ្ហារបស់ខ្លួន ! សមត្ថភាពគ្រប់គ្រងអារម្មណ៍ ! សមត្ថភាពអត់ធ្មត់ពុះពារតស៊ូ ! និងសមត្ថភាពដែលអាចគិតវែងឆ្ងាយស៊ីជម្រៅ ! និយាយឱ្យទូលំទូលាយគឺ មនុស្សដែលពឹងលើសមត្ថភាពខ្លួនឯង…











