ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»
សាធារណជនរាប់ម៉ឺននាក់នឹងប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។ ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងជួរមុខ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់មឺុនដប/កំប៉ុង។ អ្នកចូលរួមទាំងអស់នឹងទទួលបានទឹកពិសានេះដោយឥតគិតថ្លៃ។ ការឧបត្ថម្ភនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាគំរូនៃស្មារតី «ខ្មែរតែមួយ»។ ក្រុមហ៊ុនតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ការលើកស្ទួយសេដ្ឋកិច្ចជាតិ…



