
ទោះជីវិតពិបាកខ្លាំង តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ Harry Potter ដ៏ល្បីឈ្មោះ J.K Rowling!!
មានមនុស្សមិនតិចអ្នកនោះទេជុំវិញពិភពដែលថាមិនស្គាល់ស៊េរីរឿង Harry Potter នោះ ព្រោះខ្សែភាពយន្តដ៏ល្អពិចិត្រមួយនេះបានដកស្រង់ចេញពីសៀវភៅរឿងប្រលោមលោកមួយ ដែលនិពន្ធដោយអ្នកស្រី J.K Rowling ដែលជាស្នាដៃនិពន្ធប្រកបដោយការស្រមើស្រមៃច្នៃប្រតិដ្ឋបែបអភីនិហាខ្ពស់ ។ អ្នកស្រី J.K Rowling គឺជាស្ត្រីម្នាក់ដ៏អស្ចារ្យ និងមានការតស៊ូបំផុតនៅក្នុងជីវិត ថែមទាំងជានិមិត្តរូបរបស់ស្ត្រីទូទាំងពិភពលោកផងដែរ។ កាលពីមុន នាងមានខ្សែជីវិតលំបាកណាស់ ព្រោះនាងបានក្លាយទៅជាជនអនាថាដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ថែមទាំងមានជីវិតរៀបការបរាជ័យដ៏ជូរចត់ និងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទៀតផង។ បញ្ហាក្នុងជីវិតរបស់នាងធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង បណ្តាលឱ្យនាងមានជំងឺផ្លូវចិត្ត រហូតចង់គិតខ្លី។ តែទីបំផុតក្រោយពីបានគិតឃើញសារឡើងវិញ នាងបានក្រោកចេញពីភាពឈឺចាប់ តស៊ូនៅក្នុងជីវិតយ៉ាងលំបាក រហូតដល់ពេលបច្ចុប្បន្ននាងបានក្លាយទៅជាអ្នកមាន និងក្លាយទៅជាមនុស្សស្រីដ៏ជោគជ័យម្នាក់ខាងផ្នែកនិពន្ធដ៏ល្បីល្បាញផងដែរ។ ដូច្នេះមុននឹងអ្នកអស់សង្ឃឹមនៅក្នុងជីវិត អ្នកត្រូវដឹងថាមានមនុស្សជាច្រើនពិបាក…




















