ភាពយន្តខ្លី « រឿង វិប្បដិសារីនៃផ្សែងបារី » កម្សត់​ ហើយបង្កប់អត្ថន័យអប់រំខ្លាំង ថែមទាំងចូលរួមសម្តែងដោយតារា ​Tik Tok សុខ លីន​ (មានវីដេអូ)

Cover News Copy
ការផ្សាយពាណិជ្ជកម្ម

ដូចដែលយើងដឹងហើយថា​ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ គឺជាកម្មវិធីថ្មីរបស់លោក​ ហ៊ុយ​ យ៉ាឡេង​ ហៅ​​​ កថាជ័យ​​​ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម​ ដែលមានទាំងការចុះអប់រំប្រជាជនដោយផ្ទាល់​ និងការផលិតវីដេអូអប់រំផងដែរ។

ថ្មីៗនេះ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ បានផលិត​ភាពយន្តខ្លីបែបអប់រំមួយផ្សេងទៀតហើយ កាន់តែចាប់អារម្មណ៍ជាងមុននោះគឺ​  « រឿង វិប្បដិសារីនៃផ្សែងបារី​​ »​ ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត។

ការផ្សាយពាណិជ្ជកម្ម
131254789_933945957009831_1219778878216748327_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថន័យវីដេអូនេះ ចង់ផ្តល់ការអប់រំថា​ បារី​ គឺជាគ្រឿងញៀនដែលអាចបំផ្លាញអនាគត​ និងអាចសម្លាប់អាយុជីវិតខ្លួនឯង​ រួមទាំងមនុស្សជាទីស្រលាញ់ជិតខ្លួនបានទៀតផង។​ ដោយ បារីបានសម្លាប់មនុស្សជាង៧លាននាក់នៅលើពិភពលោកក្នុង១ឆ្នាំៗ ហើយមនុស្សជាង៧សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេដោយអចេតនា ។

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
18
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងរឿងនេះ និយាយពីគូស្នេហ៍១គូ​ ដែលស្រលាញ់គ្នា​ និងជិតរៀបការនឹងគ្នា​​​​ តែខាងស្រីបែរជាត្រូវរងគ្រោះដល់បាត់បង់ជីវិត​ ព្រោះតែផ្សែងជីវិតដែលគូស្នេហ៍នាងតែងតែជក់បង្ហុយដាក់ទៅវិញ ដែលរឿងរ៉ាវនេះនឹងធ្វើឱ្យលោកអ្នកទស្សនាហើយ​ ទប់ទឹកភ្នែកមិនបាននៅវគ្គចុងក្រោយ ។ ​

ការផ្សាយពាណិជ្ជកម្ម
11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
15
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយអ្វីចាប់អារម្មណ៍ក្នុងរឿងអប់រំខ្លីនេះ ​ថែមទាំងបានចូលរួមសម្តែងផ្ទាល់ដោយតារា ​Tik  Tok  ល្បី កញ្ញា​​ សុខ លីន ផងដែរ ​ដែលធ្វើឱ្យសាច់រឿងកាន់តែកម្សត់ក្តុកក្តួលខ្លាំងព្រោះតែសមត្ថភាពសម្តែងមិនចាញ់តារាអាជីពរូបនេះ។  ជាពិសេសតាមរយៈអ្នកដឹកនាំរឿងផ្ទាល់ លោក កថាជ័យ បានឱ្យដឹងថាក្នុងសាច់រឿងនេះផ្ទាល់ជារឿងរបស់លោក ​ដែលកាលមុនលោកជាមនុស្សញៀនបារី និងតែងតែជក់បារីហើយដាក់ក្នុងកែវស្រាដូចនៅក្នុងវីដេអូនេះដែរ​ តែក្រោយភ្ញាក់រលឹក ​លោកសន្យាថានឹងមិនប៉ះពាល់បារីទៀតនោះទេ។

17
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើចង់ដឹងច្បាស់ថាបែបណាសូមទស្សនាទាំងអស់គ្នា នៅលើហ្វេសប៊ុកផេក ១ម៉ោងដើម្បីសង្គមជាតិ និងឆាណែលយូធូប KAKTHACHEY​​ខាងក្រោមនេះ​ ៖

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម
↑