ព័ត៌មាន

ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក
សម្រង់

ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក

ភ្នំពេញ៖ សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តាំងបង្ហាញនៅទីតាំង និងការដើរបង្ហាញម៉ូដសំលៀកបំពាក់ នៅហាងកាហ្វេក្បែររបងបែបច្នៃប្រឌិតមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈកន្លងមកនេះ។ ក្រុមអ្នកច្នៃបង្កើតវ័យក្មេងទាំង៣រូប បានរួមគំនិតនិងច្នៃបង្កើតសំលៀកបំពាក់ «Street Wear» ក្នុង​គម្រោង «Mars Concept» ដែលជាឈ្មោះម៉ាកក្នុងស្រុកមួយក្នុងចំណោមម៉ាកច្នៃបង្កើតថ្មីផ្សេងៗ​ទៀតសម្រាប់គ្រប់លំដាប់អតិថិជនទាំងអស់ ជាពិសេសយុវវ័យសម័យថ្មីនេះ។ ​គម្រោង «Mars Concept» ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្តល់នូវគំនិតទូទៅលើការបង្កើតថ្មីលើសំលៀកបំពាក់ និង​សម្ភារៈដែលមនុស្សប្រើប្រាស់ទូទៅក្នុងវិស័យម៉ូដ (Fashion) គ្រប់ទម្រង់ ក្រោមគំនិតជាក្តីស្រមៃនៃការរស់នៅភពផ្សេងៗដែលប្រហាក់ប្រហែលនឹងភពផែនដីដែលមនុស្សកំពុងរស់នៅ។ តាមរយៈការផ្សព្វផ្សាយ និងរៀបរាប់ពីគម្រោង «Mars Concept» របស់អ្នកបង្កើតទាំង៣រូប បានឲ្យដឹងថា…

ក្រសួងសុខាភិបាលប្រកាស​​ការចាក់វ៉ាក់សាំង Sinopharm របស់ចិននៅ​ទីតាំង​ទាំង​៤​នេះខណៈអ្នក​កាសែតមានអទិភាពមួយដែរ
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលប្រកាស​​ការចាក់វ៉ាក់សាំង Sinopharm របស់ចិននៅ​ទីតាំង​ទាំង​៤​នេះខណៈអ្នក​កាសែតមានអទិភាពមួយដែរ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅទីតាំងមន្ទីរពេទ្យចំនួន៤។ តាម​រយៈ​សេច​ក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាលខាង​ក្រោម ការរៀបចំការចាក់វ៉ាក់សាំងនេះ គោរពតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាសន្និសីទសារព័ត៌មាន នៃពិធីប្រគល់ ទទួលអំណោយវ៉ាក់សាំង…

ជ្រើសរើស​កំសៀវ​ទិព្វ​មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ
សម្រង់

ជ្រើសរើស​កំសៀវ​ទិព្វ​មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ

ក្នុង​ចំណោម​កំសៀវ​ទិព្វ​ទាំង ៤ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ពី​ការ​ចម្លើយ​តេស្ត​បែប​វិទ្យាសាស្ត្រ អំពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ៖ កំសៀវ​ទី ១: សេចក្ដី​ស្នេហា អ្នក​ធ្លាប់​គិត​ចង់​នៅ​ម្នាក់​ឯង ព្រោះ​ដោយសារ​តែ​ទំនាក់ទំនង​ស្នេហា​ដែល​អ្នក​បាន​ជួប​ប្រទះ មាន​ភាព​សោះកក្រោះ ឈ្លោះ​ប្រកែក​គ្នា​ច្រើន ហើយ​អ្នក​មាន​ការ​តូច​ចិត្ត​រាប់​មិន​អស់។ ឱកាស​ថ្មី​និង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ បាន​នឹង​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ អ៊ីចឹង​សារ​នេះ​សូម​ប្រើប្រាស់​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ ដើម្បី​ជ្រើសរើស​នូវ​សុភមង្គល​ថ្មី ហើយ​យក​បទពិសោធន៍​នៃ​មេរៀន​ចាស់​មក​សិក្សា​ជៀសវាង។ កំសៀវ​ទី ២: លុយ លុយ​កំពុង​តែ​រត់​មក​រក​អ្នក​ហើយ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ក៏​ដោយសារ​តែ​អ្នក​ព្រម​ទទួល​យក​និង​ស្តាប់​នៅ​មនុស្ស​ដែល​មាន​ទេពកោសល្យ​មក​ចូល​ក្នុង​ជីវិត​អ្នក។ ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង អ្នក​ក៏​អាច​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​ណា​មួយ​ថែម​ទៀត​ផង។ កំសៀវ​ទី ៣: អាជីព​ការងារ នៅ​កន្លែង​ការងារ​អ្នក​រមែង​ត្រូវ​បាន​គេ​កោតសរសើរ​និង​ឲ្យ​តម្លៃ​ខ្ពស់។ ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ភាព​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ​ក៏​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ…

ត្រី ” បាឃឿ “ធ្លាប់​តែ​មាន​វត្តមានក្នុង​តំបន់​ទន្លេមេគង្គប្រទេស​វៀតណាមពេលនេះបង្ហាញជាលើកដំបូងនៅកម្ពុជាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត
ប្លែកៗ

ត្រី ” បាឃឿ “ធ្លាប់​តែ​មាន​វត្តមានក្នុង​តំបន់​ទន្លេមេគង្គប្រទេស​វៀតណាមពេលនេះបង្ហាញជាលើកដំបូងនៅកម្ពុជាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ថ្លែងប្រាប់កាលពីពេលថ្មីៗនេះថា ត្រីបាឃឿ ដែលប្រជាជនខ្មែរភាគច្រើនស្ទើរតែពុំស្គាល់នោះ បានបង្ហាញវត្តមានជាលើកដំបូងបំផុត នៅតាមដងទន្លេសាប ចំណុចគន្លងដាយ លេខ៣ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ លោក ថាច់ ផាណារ៉ា បានឱ្យដឹងថា ៖ “ខ្ញុំសូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០៦ ដែលខ្ញុំបានចាប់ផ្តើមសិក្សាស្រាវជ្រាវអំពីត្រីទឹកសាបនៅព្រះ​រាជាណាចក្រកម្ពុជាយើងនេះ ទាំងនៅទន្លេសាប និងទន្លេមេគង្គនោះ គឺពុំដែលប្រទះត្រីប្រភេទនេះទេ ប៉ុន្តែខ្ញុំដឹងថា ត្រីប្រភេទនេះវាមានវត្តមាន នៅតាមដីសណ្តទន្លេមេគង្គក្រោម…

ប្រធានាធិបតីហ្វីលីពីន Duterte យល់ព្រមទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿងពង្រឹង​សមត្ថភាព​ទ័ពអាកាសរបស់​ខ្លួន
បច្ចេកវិទ្យា

ប្រធានាធិបតីហ្វីលីពីន Duterte យល់ព្រមទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿងពង្រឹង​សមត្ថភាព​ទ័ពអាកាសរបស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Karlo Nograles បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង។ រដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “លោកប្រធានាធិបតីបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង ដែលជាផ្នែកមួយនៃផែនការដើម្បីដោះស្រាយ កង្វះខាតឧបករណ៍នៃកងទ័ពអាកាស ស្របបពេលកម្លាំងកងកម្លាំងប្រដាប់អាវុធរបស់យើងកើនឡើង ហើយដកហូតឧទ្ធម្ភាគចក្រប្រើប្រាស់​បាន​ច្រើន​យ៉ាង Huey ទាំងអស់” ។ លោក Nograles បានបន្ថែមទៀតថាលោក Duterte ក៏បានបញ្ជាឱ្យដកឧទ្ធម្ភាគចក្រ…

គួរឲ្យ​អបអរ! មន្រ្តីជំនាញទើបរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី
ព័ត៌មានជាតិ

គួរឲ្យ​អបអរ! មន្រ្តីជំនាញទើបរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី

មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ខេត្តរតនៈគិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះ ផងដែរ ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។ លោកបញ្ជាក់ថា ៖ «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន…

កោះព្រហ្មចារីយ៍​តំបន់​ទេសចរណ៍ថ្មី នា​ដី​ខេត្តក្រចេះ
ដើរកម្សាន្ត

កោះព្រហ្មចារីយ៍​តំបន់​ទេសចរណ៍ថ្មី នា​ដី​ខេត្តក្រចេះ

តាម​រយៈទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ មានកោះដ៏ទាក់ទាញមួយត្រូវបានគេល្បីតៗគ្នាថា មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារី ដោយការជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន។ កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ១៧គីឡូម៉ែត្រពីទីរួមខេត្ត។ លោក ចាន់ សុគន្ធី បានអំពាវនាវផ្សព្វផ្សាយតាមរយៈសារព័ត៌មានដែលរួមដំណើរជាមួយគ្នានោះ ទៅកាន់ភ្ញៀវទេសចរថា គួរតែទៅទស្សនាកោះសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនោះ ពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ ។ មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារីយ៍ ឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គផងដែរ។ លោកអនុប្រធានមន្ទីរ ប៉ុន សំបូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដោយដាក់ឈ្មោះជាផ្លូវការថា…

តោះ! ជ្រើសរើសរូបមួយដើម្បីដឹងថា តើខែណាជាខែដែលអំណោយផលល្អសម្រាប់ស្នេហារបស់អ្នក?
សម្រង់

តោះ! ជ្រើសរើសរូបមួយដើម្បីដឹងថា តើខែណាជាខែដែលអំណោយផលល្អសម្រាប់ស្នេហារបស់អ្នក?

តាមរយៈរូបមួយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីខែដែលអំណោយផលល្អសម្រាប់ស្នេហារបស់អ្នក។ 1. រូបទេសភាពទី 1 រូបនេះបង្ហាញថានៅឆ្នាំ ២០២១ រឿងរ៉ាវស្នេហារបស់អ្នកនឹងឈានដល់កម្រិតកំពូលនៅរដូវស្លឹកឈើជ្រុះគឺខែកញ្ញា តុលា និងវិច្ឆិកា។ ប្រសិនបើអ្នករៀបការ ឬមានទំនាក់ទំនងក្នុងអំឡុងពេលបីខែនេះ ទំនាក់ទំនងរបស់អ្នកនឹងកាន់តែមានភាពសុខដុមរមនា និងកក់ក្តៅ។ ភាគីទាំងពីរកំពុងគិតអំពីការប្តេជ្ញាចិត្តយូរអង្វែង និងស្ថិរភាពចំពោះគ្នាទៅវិញទៅមកការអភិវឌ្ឍទំនាក់ទំនងនេះជាមួយគ្នា។ ប្រសិនបើមានការឈ្លោះប្រកែកគ្នា ឬជម្លោះអ្នកនឹងអាចដោះស្រាយបានក្នុងរយៈពេលបីខែនេះ។ ម្យ៉ាងទៀតនៅខែកញ្ញា តុលា និងវិច្ឆិកា អ្នកមានឱកាសច្រើនក្នុងការជួបមនុស្សដែលអ្នកតែងតែប្រាថ្នាចង់បាន ។ មនុស្សនេះសុភាពរាបសារ ស្ងប់ស្ងាត់ មិនងាយឆាប់ខឹងក្តៅក្រហាយឡើយ។ ពួកគេមាន EQ ខ្ពស់ នឹងមានចិត្តល្អ ហើយក៏ជាមនុស្សដែលមានចិត្តស្មោះផងដែរ។ 2.…

ឥណ្ឌាទិញកាំភ្លើងយន្តធុនស្រាល Negev LMGs ជាង៦០០០គ្រឿង​ពី​អ៊ីស្រាអែល ដើម្បី​ទប់ជម្លោះព្រំដែនជាមួយចិននិងប៉ាគីស្ថាន
បច្ចេកវិទ្យា

ឥណ្ឌាទិញកាំភ្លើងយន្តធុនស្រាល Negev LMGs ជាង៦០០០គ្រឿង​ពី​អ៊ីស្រាអែល ដើម្បី​ទប់ជម្លោះព្រំដែនជាមួយចិននិងប៉ាគីស្ថាន

ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល​ Israel Weapons Industries (IWI) កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដើម្បីទិញកាំភ្លើងយន្តម៉ាក Negev LMGs ចំនួន ១៦៤៧៩ គ្រឿងក្រោមនីតិវិធី Fast Track Procedure  ។ ខណៈដែលឥណ្ឌាមានជម្លោះព្រំដែនជាមួយចិន និងប៉ាគីស្ថានជារឿយៗក្នុងពេលតែមួយ កាំភ្លើងម៉ាកនេះនឹងបន្ថែមកម្លាំងដល់កងទ័ពជួរមុខក្រោយបានដាក់ពង្រាយតាម​តំបន់​មាន​ជម្លោះទាំងនោះ។ កាំភ្លើងយន្តធុនស្រាលម៉ាក Negev ទំហំ ៧.៦២x៥១ មីលីម៉ែត្រ គឺជាអាវុធដែលអាចទប់ទល់និង​សត្រូវយ៉ាងមានប្រសិទ្ធភាព បានហើយបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួនជុំវិញពិភពលោក។ កាំភ្លើងម៉ាក LMG នេះនឹងជួយបង្កើនភាពមុតស្រួចនិង​អាច​ប្រឈម​ជាមួយគូសត្រូវ​ដែល​ប្រើ​ប្រាស់​កាំភ្លើងក្នុង​រយៈចម្ងាយមធ្យម។…

ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតកាំភ្លើង AK-203 របស់រុស្ស៊ីចំនួន ៦៧១.៤២៧ គ្រឿង
បច្ចេកវិទ្យា

ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតកាំភ្លើង AK-203 របស់រុស្ស៊ីចំនួន ៦៧១.៤២៧ គ្រឿង

ឥណ្ឌាត្រៀមនឹងផលិតកាំភ្លើង Russian Kalashnikov’s AK-203 ដោយ​ទទួលបានអាជ្ញាប័ណ្ឌពេញ​លេញ​ពី​ប្រទេស​រុស្សី។ ដំណើរការផលិតនឹងត្រូវបានធ្វើឡើងនៅរោងចក្រមួយនៅ Korva (ក្នុង​រដ្ឋUttar Pradesh) ។ នាយឧត្តមសេនីយ៍ Manoj Naravane អគ្គសេនាធិការកងទ័ពនៃកងកំលាំងប្រដាប់អាវុធឥណ្ឌាបានបញ្ជាក់ថាការចរចាជាមួយ Kalashnikov Concern ជិតឈានដល់កិច្ចព្រមព្រៀង ហើយលោកជឿជាក់ថា៖” កិច្ចព្រមព្រៀងសម្រាប់ការផលិតអាវុធស្វ័យប្រវត្តិនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។ ហើយយោងទៅតាមភាគីរុស្ស៊ីដែលចូលរួមក្នុងការចរចារគម្រោងសម្រាប់ការផលិត Russian Kalashnikov’s AK-203 ដោយ​ទទួលបានអាជ្ញាប័ណ្ឌពេញ​លេញ​ពី​ប្រទេស​រុស្សីនៅឥណ្ឌា គឺស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្ត។ គម្រោងនេះស្ថិតនៅដំណាក់កាលចុងក្រោយ។ បញ្ហាបច្ចេកទេសនិងពាណិជ្ជកម្មទាំងអស់ត្រូវបានព្រមព្រៀងគ្នាហើយ” ។ យោងតាមកិច្ចព្រមព្រៀងឥណ្ឌានឹងផលិតកាំភ្លើងម៉ាកAK-203 នេះចំនួន ៦៧១.៤២៧ ដើម។…

ប្រទេសហ្វីលីពីននឹងទទួលបានកាំភ្លើង Taurus T4 ស៊េរីថ្មីចំនួន ១២,៤១២ ដើមពីប្រទេសប្រេស៊ីល
បច្ចេកវិទ្យា

ប្រទេសហ្វីលីពីននឹងទទួលបានកាំភ្លើង Taurus T4 ស៊េរីថ្មីចំនួន ១២,៤១២ ដើមពីប្រទេសប្រេស៊ីល

កងទ័ពហ្វ៊ីលីពីន (PA) បានជ្រើសរើសយកកាំភ្លើងស្វ័យប្រវត្ដិ Taurus T4 ដែល​មាន​ទំហំគ្រាប់5.56 x 45mm ពីក្រុមហ៊ុនផលិតអាវុធប្រេស៊ីល Taurus Armas ដើម្បីបំពេញនូវតម្រូវការខ្វះខាតកាំភ្លើងវែងថ្មីជាង ១២.០០០ ដើម។ Taurus Armas បានប្រកាសកាលពីថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ ថាពួកគេបានទទួលគម្រោងផ្គត់ផ្គង់កាំភ្លើងប្រភេទ M4-type / AR-15 ថ្មីសម្រាប់កងទ័ពហ្វីលីពីនដែលមានតម្លៃ ៧,៣ លានដុល្លារ ឬប្រហែល ៥៩០.៧៥ដុល្លារក្នុងមួយគ្រឿង។កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យ Taurus Armas ពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី…

ខ្លាឃ្មុំតូចដ៏កម្រមួយក្បាលរួចជីវិតពីអន្ទាក់ព្រានព្រៃ ក្រោយក្រុមឧទ្យានុរក្សឃើញទាន់ កុំអី…
ព័ត៌មានជាតិ

ខ្លាឃ្មុំតូចដ៏កម្រមួយក្បាលរួចជីវិតពីអន្ទាក់ព្រានព្រៃ ក្រោយក្រុមឧទ្យានុរក្សឃើញទាន់ កុំអី…

ខ្លាឃ្មុំតូចដ៏កម្រមួយក្បាល ត្រូវបានជួយសង្រ្គោះដោយជោគជ័យ កាលពីម្សិលមិញ ដោយមន្ត្រីឧទ្យានុរក្សនៃស្នាក់ការល្បាតឆាយអារ៉ែង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បន្ទាប់ពីខ្លាឃ្មុំតូចនេះបានជាប់ អន្ទាក់របស់ព្រានព្រៃ ដែលបានលួចដាក់នៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ ខ្លាឃ្មុំតូចនេះ ត្រូវបានប្រទះឃើញដោយក្រុមឧទ្យានុរក្សដែលកំពុងជាប់អន្ទាក់កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ហើយក្រុមល្បាតពុំទាន់បានដោះភ្លាមៗនោះទេ ដោយបារម្ភខ្លាចខ្លាឃ្មុំនេះនេះភ័យ និងភ្ញាក់ផ្អើល ហើយរើកាន់តែខ្លាំង នាំឱ្យមានរបួសកាន់តែធ្ងន់ ទើបក្រុមល្បាតបានទូរស័ព្ទទៅកាន់ការិយាល័យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃភ្លាមៗ ដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញដើម្បីទៅជួយសង្គ្រោះសត្វខ្លាឃ្មុំ។ ក្រុមជួយសង្គ្រោះរបស់អង្គការដឹកនាំលោក Nick Marx បានចុះទៅកន្លែងនោះជាមួយនឹងក្រុមពេទ្យសត្វ បានជួយសង្រ្គោះ ដោយសត្វខ្លាឃ្មុំនេះត្រូវបានក្រុមសង្គ្រោះបាញ់ថ្នាំសណ្តំ ដោះចេញពីអន្ទាក់ និងព្យាបាលនៅនឹងកន្លែងតែម្តង។ ខ្លាឃ្មុំតូច…

កវីនិពន្ធ គួច ម៉េងលី បើកចំហរដល់មហាជនចូលរួមសម្ពោធសៀវភៅថ្មីដោយសេរី!
ទស្សនៈ

កវីនិពន្ធ គួច ម៉េងលី បើកចំហរដល់មហាជនចូលរួមសម្ពោធសៀវភៅថ្មីដោយសេរី!

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​សាធារណជន​ទូទៅ​ស្គាល់​ថា​ ​ជា​អ្នកនិពន្ធ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ ​និង​មាន​ប្រជាប្រិយ​មួយ​រូប​ ​បាន​បើកចំហ​រ​ ​និង​អនុញ្ញាត​ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ ​អន្តរជាតិ​ ​និង​សាធារណជន​ទូទៅ​ ​ចូលរួម​ពិធីសម្ពោធ​សៀវភៅ​ស្នាដៃ​និពន្ធ​លើក​ទី​៨​ ​របស់​ខ្លួន​ដោយសេរី​។​ ​ស្នាដៃ​របស់​អ្នកនិពន្ធ​ គួ​ច​ ​ម៉េង​លី​ ​លើក​នេះ​ ​ជា​កម្រង​កំណាព្យ​ដែល​ខុសប្លែក​ពីលើ​ក​មុន​ជា​ស្នាដៃ​ពាក្យរាយ​ ​ដែល​សៀវភៅ​មាន​ចំណងជើង​ថា​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ ​និពន្ធ​ឡើង​ដើម្បី​បញ្ជ្រាប​ពាក្យ​អប់រំ​ទូន្មាន​ ​ប្រៀនប្រដៅ​ ​លើកទឹកចិត្ត​ ​ការ​ប្រកបការងារ​ ​ការ​ធ្វើអាជីវកម្ម​ ​ភាពជា​អ្នកដឹកនាំ​ ​គុណ​តម្លៃ​នៃ​ការរៀបចំ​អភិវឌ្ឍ​ជា​បុគ្គលិក​ឆ្នើម​ ​ព្រមទាំង​បណ្ដុំ​នូវ​ចំណេះ​ដឹង​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​កា​រដាក់​ឱ្យ​អាន​ ​និង​សម្ពោធ​ជា​ផ្លូវការ​នូវ​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ ​ដោយ​អ្នកនិពន្ធ​…

នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំ​មួយប្រកប​ដោយ​ស​ក្តានុពលរបស់ខេត្តកំពត
ដើរកម្សាន្ត

នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំ​មួយប្រកប​ដោយ​ស​ក្តានុពលរបស់ខេត្តកំពត

ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូ​ទាំង​ប្រទេ​ស​បា​ន​ចា​ត់​ទុ​កជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែ​ម​​ទាំ​ង​បា​ន​ចា​ត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិ​សេ​ស​ក្នុ​ងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការដាំ​ទុរេ​នពិ​តជា​ត្រូវ​មា​ន​កា​រថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុង​រយៈពេល៤ទៅ៥ឆ្នាំទើបចាប់​ផ្តើ​ម​ទា​ញ យក ផល​ បណ្តើរៗ។ កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចា​ប់ផ្តើ​ម​ពី​ខែ​មេ​សា​ បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏​មានកន្លែង​ខ្លះប្រ​មូ​ល​ផ​ល​នៅ​ខែ​ឧ​ស​ភា​ផងដែរ។ ដោយសារទុរេនកំពតមានរសជាតិផ្អែម ឈ្ងុ​យឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំ​ណាំប្រ​ក​ប​​​ដោ​យសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រ​ភេទ​ដែ​ល​ក​សិ​ក​​រ​ដាំ​ដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម ដោ​យឈ្មួ​ញតែ​ង​តែ​​ម​ក​ម៉ៅ​បេះ​ដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។ ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ…

ការព្យាករណ៍របស់ហោរាពិការភ្នែក ៖ រឿងគួរឱ្យភ្ញាក់ផ្អើលនឹងកើតឡើងនៅឆ្នាំ ២០២១ នេះ
តេស្តIQ

ការព្យាករណ៍របស់ហោរាពិការភ្នែក ៖ រឿងគួរឱ្យភ្ញាក់ផ្អើលនឹងកើតឡើងនៅឆ្នាំ ២០២១ នេះ

មុនពេលទទួលមរណភាពក្នុងឆ្នាំ ១៩៩៦ លោកស្រី Vanga បាននិយាយថា “ ពេលវេលាលំបាកនឹងកើតឡើង ប្រជាជននឹងត្រូវបានបែងចែកដោយជំនឿ។ យើងនឹងឃើញព្រឹត្តិការណ៍សោកសៅជាច្រើនដែលផ្លាស់ប្តូរជោគវាសនារបស់មនុស្ស”។ មនុស្សមួយចំនួនជឿថា “ នាគ” នៅក្នុងការព្យាករណ៍របស់ Vanga គឺជាឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅលើពិភពលោក។ លោកស្រី Vanga ក៏បានព្យាករណ៍ថានៅឆ្នាំ ២០២១ គេអាចរកវិធីព្យាបាលជំងឺមហារីកបាន។ លោកស្រីបាននិយាយថា “ ថ្ងៃដែលជំងឺមហារីកអាចគ្រប់គ្រងបាន”។ BaBa Vanga បានក្លាយជាឥស្សរជនម្នាក់ ក្នុងចំណោមអ្នកឃុបឃិតគ្នា បន្ទាប់ពីការព្យាករណ៍ខ្លះរបស់នាងគឺបានក្លាយជាការពិត។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សជាច្រើនមានការសង្ស័យអំពីភាពជឿជាក់នៃការព្យាករណ៍ទាំងនេះ ពីព្រោះពួកគេមិនត្រូវបានគេកត់ត្រាដោយនរណាម្នាក់ទេ។…

ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង
សម្រង់

ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង

ការស្វែងយល់ពីភាពខ្លាំងនិងភាពទន់ខ្សោយរបស់ខ្លួន គឺជាការវាយតម្លៃដែលសំដែងចេញការពិតរបស់ខ្លួនដោយខ្លួនឯង និងជាការយកចិត្ដទុកដាក់ទាំងផ្នែកចំណេះដឹងទាំងផ្នែកសុខភាពក្នុងការច្នៃប្រឌិត។ ការទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងនាមជាមនុស្សមា្នក់អាចធ្វើឱ្យយើងសប្បាយរីករាយនៅពេលដែលគេសរសើរយើង ។ ការស្គាល់តម្លៃរបស់ខ្លួនគឺជាចំណេះមួយដែលកើតទ្បើងនៅពេលមនុស្សមា្នក់បានទទួលការគោរព និងការឱ្យតម្លៃពីអ្នកដទៃ។ មនុស្សស្រីប្រុសគ្រប់រូបសុទ្ធតែកើតមកជាមួយនឹងអំណាចនៃការច្នៃប្រឌិត និងអាចធ្វើអ្វីៗតាមសមត្ថភាពរបស់ខ្លួនហើយសមត្ថភាពនេះនឹងបញ្ជាក់ឱ្យឃើញពីឧត្ដមភាពនៃការច្នៃប្រឌិតសម្រាប់លើកតម្កើងតម្លៃ និងភាពពិតរបស់ខ្លួន ។ ១.និយមន័យ៖ ការឱ្យតម្លៃខ្លួនឯងគឺសំដៅទៅលើវិធីដែលយើងគិតអំពីខ្លួនយើង ហើយនិងស្វែងយល់ពីមជ្ឈដ្ឋានខាង ក្រៅផងដែរ។ ការឱ្យតម្លៃខ្លួនឯង គឺជាការទទួលស្គាល់នូវស្នាដៃរបស់ខ្លួនដែលធ្វើអ្វីមួយបានសម្រេច ហើយអាចធ្វើឱ្យមានមោទនៈភាពក្នុងការរស់នៅប្រចំាថ្ងៃ និងសមស្របតាមគោលការណ៍សីលធម៌ ច្បាប់របស់សង្គម ។ ការឱ្យតម្លៃខ្លួនឯង គឺជាសភាពនៃការបញ្ចេញគំនិតរាល់ថ្ងៃក្នុងជីវិត ហើយគំនិតនេះមានឥទ្ឋិពលទៅលើអ្វីទាំងឡាយ ដែលយើងបានគិត អ្វីដែលយើងនិយាយ និងអ្វីដែលយើងធ្វើ ។ ការឱ្យតម្លៃខ្លួនឯង អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬប្រែប្រួលស្ថានភាពផ្សេងៗគ្នា ។…

ការចាយវាយលុយទៅលើសេចក្តីត្រូវការជាមុននោះយើងនឹងមិនបន្សល់ទុកនូវការស្តាយក្រោយឡើយ!!
សម្រង់

ការចាយវាយលុយទៅលើសេចក្តីត្រូវការជាមុននោះយើងនឹងមិនបន្សល់ទុកនូវការស្តាយក្រោយឡើយ!!

ចាយឲ្យចំតម្រូវការនឹងមិនបន្សល់ទុកការស្តាយក្រោយទេ ប្រហែលជាយើងទាំងអស់គ្នាធ្លាប់គិតថា គ្រាន់តែចាយលុយតើមានការពិបាកអ្វីខ្លះទៅ? រីឯរូបខ្ញុំក៏ធ្លាប់គិតបែបនេះដែរ។ នៅក្នុងសេរីភាពនៃការចាយវាយនេះ យើងខ្ញុំចង់លើកទឹកចិត្តដល់លោកអ្នកឲ្យមើលទៅលើជ្រុងម្ខាងទៀត អំពីរបៀបសម្រេចចិត្តក្នុងការចាយលុយ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ត្រូវតែចាយទៅលើតម្រូវការជាមុនសិន! យើងត្រូវចែកអោយដាច់ពីគ្នា រវាងត្រូវការនិងការចង់បាន។ តម្រូវការ គឺជាអ្វីៗដែលយើងត្រូវការមិនអាចអត់បាន។ យើងអាចនិយាយបានថា វាជម្រើសទី១សម្រាប់ខ្លួនយើង។ ក្នុងករណីយើងគួរតែបែបចែកជា៣ចំណុច៖ ១. តម្រូវការអនុគ្រោះ៖ ចំណុចនេះមិនចាំបាច់ប៉ុន្មានទេ។ អាចទិញឥឡូវក៏បាន ឬ ចាំទិញនៅពេលក្រោយក៏បាន វាអាស្រ័យទៅលើលុយរបស់យើង។ ២. តម្រូវការចាំបាច់៖ ឧទាហរណ៍ថាសរសៃឈាមនៃសេដ្ឋកិច្ចអ្នករត់ Passapp គឺជាPassappរបស់គាត់នោះឯង។ កាលណាវាខូច គាត់ចាំបាច់ត្រូវតែជួសជុលវាឡើងវិញ។ តែបើគាត់មិនធ្វើPassapp បែរទៅទិញទូរស័ព្ទថ្មីវិញ ទាំងនោះមានន័យថា…

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!
សម្រង់

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!

– មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ – មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ – មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ – មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង – មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ និងផ្ដល់កម្លាំងចិត្តឱ្យអ្នកសារជាថ្មី – មនុស្សម្នាក់ដែល…

សត្វឆ្កែព្រៃមួយប្រភេទ ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ
ប្លែកៗ

សត្វឆ្កែព្រៃមួយប្រភេទ ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ

ដូល (Dhole) គឺជាសត្វឆ្កែព្រៃមួយប្រភេទ ដែលត្រូវបានគេចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជប៉ុន្តែត្រូវបានគេរកឃើញថារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំនៅកម្ពុជា វត្តមានសត្វដូលនៅលើពិភពលោកបច្ចុប្បន្ន នៅសេសសល់តិចតួច ប្រមាណតិចជាង ២ ៥០០ក្បាលប៉ុណ្ណោះ ។ វត្តមានរបស់សត្វឆ្កែព្រៃប្រភេទនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ Cuon alpinus នៅតំបន់ជួរភ្នំក្រវាញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យចំនួនសត្វព្រៃកម្រ ជិតផុតពូជ មានការកើនឡើង៕ រូបថត៖ WWF-Cambodia

លោក ខាន់ ស៊ីអឿន​ និង លោក ចឺម ចេញMVថ្មី បទ កម្ពស់មួយម៉ែត្រពីដី ប្លែកហួសពីការរំពឹងទុក (មានវីឌីអូ)
សម្រង់

លោក ខាន់ ស៊ីអឿន​ និង លោក ចឺម ចេញMVថ្មី បទ កម្ពស់មួយម៉ែត្រពីដី ប្លែកហួសពីការរំពឹងទុក (មានវីឌីអូ)

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវវត្តមានរបស់តារាចម្រៀងកម្ពុជាក្រោម ដែលច្រកក្នុងផលិតកម្ម សាន់ដេ គឺ លោក ខាន់ ស៊ីអឿន។ លោក ខាន់​ ស៊ីអឿន ជាតារាចម្រៀង កម្ពុជាក្រោមមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលមានការគាំទ្រខ្លាំងមែនទែនក្នុងកំឡុងឆ្នាំ២០១៩។ បើគិតមកដល់ពេលបច្ចុប្បន្ន បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ របស់លោក ខាន់ ស៊ីនអឿន មានការទស្សនារហូតដល់ជាង ម្ភៃប្រាំលានដង (25M views)។ ចាប់តាំងពីលោក ខាន់ ស៊ីអឿន  ឈានជើងចូលក្នុងផលិតកម្ម សាន់ដេ សង្កេតឃើញថា​ ភាគច្រើនលោកចាប់ដៃគូច្រៀងជាមួយលោក…

កម្ពុជាត្រូវបានប៉ាន់ស្មានថាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេ
ព័ត៌មានជាតិ

កម្ពុជាត្រូវបានប៉ាន់ស្មានថាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេ

សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។ ដោយឡែកជម្ងឺឆ្លងមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគម្រាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។ សត្វប្រភេទនេះចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ ន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាលវាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេ គឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ ។ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីងមានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្តាលចុះក្រោមហើយចុងស្នែងពណ៌ខ្នៅ។ ទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ…